ពាក្យគន្លឹះ
• បណ្តាសាព្រះ : ការដាក់ទន្តកម្មរបស់ព្រះ។
• ជនអន្តោប្រវេសន៍ : ជនភៀសខ្លួនទៅតាំងទីលំនៅលើទឹកដីដ៏ទៃ។
• អចិន្ត្រៃយ៍ : ជារៀងរហូតដល់ទីអវសាន។
• កាតព្វកិច្ច : កិច្ចការដែលត្រូវតែបំពេញដាច់ខាត។
• វិច្ឆេទកម្ម : ការវាយឆ្មក់ដោយមិនឱ្យគូបដិបក្ខដឹងខ្លួនជាមុន។
១.សេចក្តីផ្តើម
• ប្រទេសចំណាស់ដែលមានជនជាតិដើម គឺជនជាតិជ្វីប។
• ប្រទេសនេះបាត់បង់ពីផែនទីពិភពលោករយៈពេលពីរពាន់ឆ្នាំមកហើយដោយសារបណ្តាសាព្រះ។
• ១៩៤៧ អង់គ្លេសយល់ព្រមឱ្យបង្កើតរដ្ឋអធិបតេយ្យភាពមួយលើទឹកដីប៉ាលេស្ទីនឈ្មោះថា អ៊ីស្រាអែល(ដំបៅអាណានិគមមុនពេលគេចាកចេញទៅគឺ បញ្ហាទឹកដីអធិបតេយ្យភាព)។
• អ៊ីស្រាអែល ទទួលបានផលប្រយោជន៍ប្រសើរណាស់ ក្នុងការបង្កើតរដ្ឋអធិបតេយ្យភាព ឯករាជភាពនៅលើទឹកដីខ្លួនដែលបានបាត់បង់កាលពីពីរពាន់ ឆ្នាំមកហើយ។
• ប៉ាលេស្ទីន វាយតម្លៃខុសដោយគិតថា ដំបូងគឺការទទួលឯករាជភាព អធិបតេយ្យភាព បន្ទាប់មកគេនឹងធ្វើសង្រ្គាមបណ្តេញអ៊ីស្រាអែលដោយអាវុធ (ផ្ទុយពីការគ្រោងទុកអ៊ីស្រាអែល ទទួលជោគជ័យ និងពង្រីកទឹកដី
ខ្លួនថែមទៀត)។
២. រដ្ឋអ៊ីស្រាអែល
ប្រជាជន មេដឹកនាំ រចនាសម្ព័នដឹកនាំ
• ជាប្រទេសកើតឡើងថ្មី ប៉ុន្តែទទួលបានជោគជ័យក្នុងការអភិវឌ្ឍជាតិគ្រប់វិស័យ។
• សង្រ្គាមលោកលើកទី២ ជនជាតិជ្វីបភាគច្រើនបានចាកចេញពីទ្វីបអឺរ៉ុប ដោយសារការសម្លាប់រង្គាលពីសំណាក់ពួកហ្វាស៊ីសអាឡឺម៉ង់។
• ពួកអន្តោប្រវេសន៍ជ្វីបក្នុងទឹកដីប៉ាលេស្ទីន មិនមែនទៅតំបន់ដែលមានតែដីទទេស្អាតនោះទេ គឺមានការអភិវឌ្ឍរួចទៅហើយ។
• ដំបូងគេជឿថា ជនជាតិទាំងពីរនេះអាចរស់នៅជាមួយគ្នាបាន ប៉ុន្តែក្រោយមកទំនាស់កើតឡើងដោយសារការ
ដណ្តើមគ្នាធ្វើម្ចាស់គ្រប់គ្រងរៀងៗខ្លួន។
• ជនជាតិជ្វីបបានប្រកាសថា គេមានសិទ្ធិរស់នៅលើទឹកដីនេះដែលជាមរតកនៃអាណាចក្រខ្លួន មានរាជធានី
យេរូសាលីម នៃស្តេចខ្លួនឈ្មោះ ដេវីដ កាលពីរាប់ពាន់ឆ្នំាមុននៃគ្រិស្តសករាជ(បាត់បង់រដ្ឋខ្លួន ក្រោយពួករ៉ូមចូលកាន់កាប់តំបន់នោះ)។
• ពួកជ្វីបបានថែរក្សាសាសនា វប្បធម៌ និងជំនឿរបស់ខ្លួន ដោយសង្ឃឹមថា ថ្ងៃណាមួយគេនឹងទទួលបានទឹកដីមាតុភូមិព្រះជាម្ចាស់របស់គេមកវិញ។
• មេដឹកនាំអ៊ីស្រាអែល ជាជនភៀសខ្លួនចេញពីតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងលិច(ប្រធានាធិបតីទីមួយ គឺលោក ហាអ៊ីម វ៉ាយស្មាន់់ និងនាយករដ្ឋមន្ត្រីទីមួយគឺលោក ដេវីដ បេន ហ្គូរ៉ូន ជាអ្នកដឹកនាំនយោបាយដ៏ចំណានគ្រប់គ្រងទឹកដីថ្មីនេះរហូតដល់ឆ្នាំ១៩៧៣)។
• អ្នកស្រី ហ្គោលដាមែរ នាយករដ្ឋមន្ត្រីទី១ មានកំណើតនៅទីក្រុងកៀវ(អ៊ុយក្រែន) ៖
- ១៩០៦ គ្រួសារ ហ្គោលដាមែរ បានភៀសខ្លួនទៅសហរដ្ឋអាមេរិក។
- ១៩២១ ហ្គោលដាមែរ មានអាយុ ១៨ឆ្នាំ បានប្តូរទៅរស់នៅទីក្រុងគីបូត្យ។
- ១៩៦៩ អ្នកស្រីបានទទួលជ័យជម្នះក្នុងវិស័យនយោបាយ និងការទូត ហើយក្លាយជានាយករដ្ឋមន្ត្រី
អ៊ីស្រាអែលបន្ទាប់ពីមរណភាពលោក ឡេវីអេស្កូល។
• ប្រជាជនអ៊ីស្រាអែលទាំងអស់ ដែលរាប់បញ្ចូលទាំងនៅលើទឹកដីដណ្តើមបានក្នុងសង្រ្គាមឆ្នាំ១៩៦៧ បានកើនឡើង ៦ដង ពី៧៥០ពាន់(១៩៤៨) ដល់ ២៨០០ពាន់នាក់(១៩៦៨) និងកើនដល់ ៤៣០០ពាន់នាក់(ចុងទ.ស.ទី៨០)។
• ១៩៤៨-១៩៤៩ មានអារ៉ាប់ប៉ាលេស្ទីន ៦០០ពាន់នាក់ បានភៀសខ្លួនទៅរស់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសអារ៉ាប់ជិតខាង និងអារ៉ាប់ ១៥០ពាន់នាក់ បន្តការរស់នៅក្នុងប្រទេសអ៊ីស្រាអែល។
• ១៩៨៧ ពួកនេះកើនដល់ ៦៥០ពាន់នាក់ (២/៣ កាន់សាសនាឥស្លាម និង១/៣ កាន់សាសនាគ្រិស្ត)។
• អ៊ីស្រាអែល បើកទ្វារចំហសម្រាប់ជនភៀសខ្លួន និងសម្រាប់ជនជាតិជ្វីប នៅលើពិភពលោកទាំងអស់ដែលមានបំណងចង់រស់នៅទីនេះ។
• បញ្ហាចំណោទសម្រាប់អ៊ីស្រាអែលគឺ ចំណាយថវិកាជាតិខ្លាំង(ទំនិញមានតម្លៃខ្ពស់ ការចំណាយទៅលើវិស័យយោធាដូចប្រទេសតតិយលោកភាគច្រើនដែរ)។
• មេបញ្ជាការអ៊ីស្រាអែល មានតួនាទីយ៉ាងសំខាន់ផ្នែកនយោបាយក្នុងប្រទេស ហើយតែងធ្វើការផ្លាស់ប្តូរមុខងារទៅជាអ្នកដឹកនាំនយោបាយក្នុងជួររដ្ឋាភិបាល។
• ខ្លែងស្រាក ម៉ូហ្សាដាយ៉ាន់ ជាមេដឹកនាំម្នាក់អនុវត្តន៍យុទ្ធសាស្រ្តបែបនេះចាប់ពីបង្កើតរដ្ឋអ៊ីស្រាអែល រហូតផ្ទុះសង្រ្គាមនៅ អីយ៉ូមគីរពួ ឆ្នាំ១៩៧៣។
• ឧត្តមសេនីយ៍ អ៊ីត្សាក រ៉ាប៊ីន ជាអគ្គមេបញ្ជាការយោធា អ៊ីស្រាអែល ពេលនោះមាន សង្រ្គាមប្រាំមួយថ្ងៃ ក្នុងឆ្នាំ
១៩៦៧ ក្រោយមកលោកចូលទៅកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីអ្នកស្រី ហ្គោលដាមែរ។
៣.
សង្រ្គាមអ៊ីស្រាអែលនឹងប្រទេសអារ៉ាប់(សង្រ្គាមប្រាំមួយថ្ងៃ)
៣.១. មូលហេតុនៃសង្រ្គាមនិងសម្ព័ន្ធភាពភាគីនៃសង្រ្គាម
◼️ មូលហេតុនៃសង្រ្គាម និងសម្ព័ន្ធភាពភាគីនៃសង្រ្គាម៖
• ១៩៥៦ ក្រោយបញ្ចប់សង្រ្គាមនៅតំបន់ព្រែកជីកស៊ុយអេ អ៊ីស្រាអែលស្ថិតក្នុងស្ថានភាពទសវត្សរ៍សម្រាកធ្វើ
សង្រ្គាម។
• ជំហរលោក ណាស៊ែរ និងលោក ហ៊ូសេន គ្មានបំណងចង់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលទៀតទេសម្រាប់ប្រយោជន៍ប៉ាលេស្ទីន។
• ការបង្ហាញខ្លួន ណាស៊ែរ ក្នុងតួនាទីជាមេដឹកនាំពិភពអារ៉ាប់ និងការខិតខំប្រឹងប្រែងផ្សព្វផ្សាយនយោបាយមនោគមន៍វិជ្ជា បានប៉ះពាល់ដល់រាជាណាចក្រហ៊្សកដានី និងអារ៉ាប៊ីសាអូឌីត ពួកគេធ្វើការប្រឆាំងយ៉ាងខ្លាំង។
• ណាស៊ែរ ខិតខំពង្រឹងគោលជំហរប្រឆាំងនឹងសត្រូវរួមគឺ អ៊ីស្រាអែល ដើម្បីទាញចំណាប់អារម្មណ៍ពិភពអារ៉ាប់។
• ២៦ កក្កដា ១៩៥៩ ណាស៊ែរ បានធ្វើសន្ទរកថានៅទីក្រុង អាឡិចសង់ឌ្រី ដែលមានខ្លឹមសារថា ក្នុងនាម
ប្រជាពលរដ្ឋសាធារណរដ្ឋអារ៉ាប់រួម ខ្ញុំសូមធ្វើសេចក្តីថ្លែងការជាឱឡារិកថា នៅពេលនេះយើងនឹងកម្ទេច
អ៊ីស្រាអែល។
• ២៧ ឧសភា ១៩៦៧ រយៈពេល៩-១០ថ្ងៃ សង្រ្គាមប្រាំមួយថ្ងៃ បានផ្ទុះឡើង។
• ៣១ ឧសភា ១៩៦៧ ប្រធានាធិបតីអ៊ីរ៉ាក់ បានធ្វើសេចក្តីថ្លែងការណ៍ប្រកបដោយភាពជ្រុលនិយមថា
◼️ ការចាប់បដិសន្ធិរដ្ឋអ៊ីស្រាអែល គឺជាកំហុសមួយដែលត្រូវការកែជាដាច់ខាត ៖
- យើងមានលទ្ធភាពដុសខាត់ភាពថោកទាបឱ្យអស់ ដែលនៅលើស្មារបស់យើងពីឆ្នាំ១៩៤៨។
- ទិសដៅយ៉ាងច្បាស់លាស់គឺឈូសអ៊ីស្រាអែលចេញពីផែនទីតំបន់មជ្ឈិមបូព៌ា។
◼️ អ៊ីស្រាអែល មានជំហរមួយគឺ៖
- បើពួកគេទន់ខ្សោយ នោះគេនឹងជួបប្រទះភាពរង្គោះរង្គើ និងការគំរាមកំហែងជាថ្មី។
- ប្រទេសអារ៉ាប់មិនចង់បានសន្តិភាពនិងមិនទទួលស្គាល់សិទ្ធិអ៊ីស្រាអែល ក្នុងតំបន់មជ្ឈិមបូព៌ាទេ។
◼️ ការឆ្លើយតបរបស់អ៊ីស្រាអែល គឺ៖
- មេដឹកនាំអ៊ីស្រាអែលបានបំពាក់អាវុធដល់ប្រជាជនគ្រប់រូប តាមច្បាប់កាតព្វកិច្ចយោធា៖
- បុរសនិងស្រ្តីត្រូវចូលបម្រើក្នុងកងទ័ពពី ២-៣ឆ្នាំ។
- ក្រោយបញ្ចប់សង្រ្គាមពួកគេត្រូវស្ថិតជាទ័ពបម្រុង(បុរសអាយុដល់៤៩ឆ្នាំ)។
- អ៊ីស្រាអែល មានកងទ័ពអចិន្ត្រៃយ៍ ៨ម៉ឺននាក់ ករណីអាសន្នចំនួនកងទ័ពនឹងកើនដល់ ៣០ម៉ឺននាក់
- រួមមានកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។
◼️ ១៩៦៦ ពួកជ្រុលនិយមឡើងកាន់អំណាចដឹកនាំប្រទេសស៊ីរី ដោយបានធ្វើសកម្មភាព៖
- បង្កើតចលនារំដោះប៉ាលេស្ទីន។
- ១៩៦៦-១៩៦៧ កម្លាំងជីវពល ប៉ាលេស្ទីនធ្វើការវាយឆ្មក់លើអ៊ីស្រាអែល (វិច្ឆេទកម្មដាក់គ្រាប់បែកជាច្រើនកន្លែង និងបង្កហេតុតាមតំបន់ជាប់នឹងព្រំ ដែនអ៊ីស្រាអែល។
• ការឆ្លើយតបរបស់អ៊ីស្រាអែល បានបើកការវាយលុកទៅលើជំរំពួកប៉ាលេស្ទីន។
• បញ្ហានេះបានរាលដាលដល់ប្រទេសអារ៉ាប់(ហ្ស៊កដានី ស៊ីរី និងអេហ្ស៊ីប)។
• ២២ ឧសភា ១៩៦៧ អេហ្ស៊ីប ក្រោមការដឹកនាំរបស់ ណាស៊ែរ សម្រេចចិត្តបិទច្រកចូលឈូងសមុទ្រអាកាបា
របស់កងនាវាអ៊ីស្រាអែល(ក្រុងវ៉ាស៊ីនតោន ប្រឹងប្រែងរកដំណោះស្រាយ ប៉ុន្តែយឺតពេល ព្រោះអ៊ីស្រាអែល បានត្រៀមខ្លួនប្រយុទ្ធរួចជាស្រេច)។
• ០១ មិថុនា ១៩៦៧ នាយករដ្ឋមន្ត្រីលេវី អេស្កូល បានតែងតាំងឧត្តមសេនីយ៍ ម៉ូហ៊្សេដាយ៉ាន់ ជារដ្ឋមន្ត្រីការពារជាតិនឹងបានប្រកាន់គោលជំហរយ៉ាងរឹងមាំថា ការការពារប្រកបដោយសុវត្ថិភាព គឺការវាយលុកឱ្យបានមុន។
៣.២. ដំណើរការវិវត្តន៍នៃសង្រ្គាម
• ០៤ មិថុនា ១៩៦៧ អ៊ីរ៉ាក់ បានប្រកាសភ្ជាប់ខ្លួនទៅនឹងសម្ព័ន្ធភាពហ្ស៊កដានី និងអេហ្ស៊ីប។
• ០៥ មិថុនា ១៩៦៧ អ៊ីស្រាអែល បើកការវាយប្រយុទ្ធ(សង្រ្គាមប្រាំមួយថ្ងៃ) រយៈពេល២៤ម៉ោងដោយបានកម្ទេចកងទ័ពអាកាសអេហ្ស៊ីបនិងសម្ព័ន្ធមិត្តឱ្យបរាជ័យ។
• កងទ័ពអ៊ីស្រាអែល បានចូលកាន់កាប់តំបន់ព្រែកជីកស៊ុយអេ ឧបទ្វីស៊ីបណាអ៊ី វេស្តបេង ផ្នែកខ្លះនៃទឹកដី
ហ្គោឡង់(ស៊ីរី) រួមទាំងតំបន់ហ្គាសា។
៣.៣. ផលវិបាកក្រោយសង្រ្គាម
• ស្តេចហ៊ូសេន(ហ្ស៊កដានី) សម្រេចចិត្តចូលប្រយុទ្ធនឹងភាគីអេហ្ស៊ីប ដោយចង់បានទឹកដីត្រើយខាងលិចទន្លេហ្ស៊កដង់ ដែលអ៊ីស្រាអែល ឈ្លានពាន(១៩៤៨-១៩៤៩)។
• ទឹកដីត្រើយខាងលិចទន្លេហ្ស៊កដង់ ពីមុនជាទឹកដីអាណានិគមអង់គ្លេស ស្ថិតក្រោមការគ្រប់គ្រងរបស់
ប៉ាលេស្ទីន។
• អ៊ីស្រាអែល សម្រេចចិត្តផ្តល់ទឹកដីនេះឱ្យពួកអារ៉ាប់ ដែលមានជនជាតិប៉ាលេស្ទីន ៨៤៥ ០០០នាក់ រស់នៅ(ពួកគេចង់បង្កើតរដ្ឋឯករាជ្យមួយដោយឡែកពីអ៊ីស្រាអែល)។
• អ៊ីស្រាអែល ព្យាយាមរារាំងរាល់កិច្ចព្រមព្រៀងជាមួយហ៊្សកដានី ដោយអះអាងថា ទឹកដីខាងលិចទន្លេហ៊្សកដង់ តំបន់ហ្គាសា និងភូមិភាគខាងកើត សេរុយសាឡិម ជាទឹកដីខ្លួនតំាងពីប្រវត្តិសាស្រ្តរបស់ដូនតាយូរលង់ណាស់មកហើយ។
៤. សន្និដ្ឋាន
• ទស្សនៈពីរផ្ទុយគ្នារវាង អារ៉ាប់និងអ៊ីស្រាអែល គឺផ្អែកលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលេខ ២៤២ អនុម័តដោយក្រុមប្រឹក្សាសន្តិសុខ(២២ វិច្ឆិកា១៩៦៧) ដាក់ចេញជាមូលដ្ឋាន គឺធ្វើការចរចាដើម្បី
សន្តិភាព។
• សេចក្តីសម្រេចនេះ(២៤២) ទាមទារឱ្យអ៊ីស្រាអែល ត្រូវដកកងទ័ពចេញពីតំបន់វាយកាន់កាប់ និងតំបន់នៃជនភៀសខ្លួន ប៉ាលេស្ទីន (សេចក្តីសម្រេចនេះពុំមានដំណោះស្រាយជាក់លាក់)។
• មេដឹកនាំប្រទេសអារ៉ាប់(ទីក្រុងខាទូម) ណាស៊ែរ ទាមទារឱ្យអ៊ីស្រាអ៊ែល ដកកងទ័ពចេញពីទឹកដីឈ្លានពានទាំងស្រុង ដោយមិនអនុញ្ញាតិឱ្យមានការចរចាអ្វីទាំងអស់ស្តីពីសន្តិភាពជាមួយអ៊ីស្រាអែល
(មេដឹកនាំអហ្ស៊ីប ប្រកាន់ឥរិយាបថរហូតដល់ឆ្នាំ ១៩៧៧)។
• អ៊ីស្រាអែល ពុំទទួលស្គាល់សិទ្ធិប៉ាលេស្ទីន ក្នុងការរស់នៅលើទឹកដីប្រទេសរបស់ខ្លួន ហើយក៏មិនចង់ប្រគល់ឱ្យដោយគ្មានថ្នូរអ្វីនោះឡើយ។
• សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលេខ ២៤២ គ្រាន់តែធានាដល់សន្តិសុខព្រំប្រទល់អ៊ីស្រាអែល និងការដកកងទ័ពប៉ុណ្ណោះ ព្រមទាំងចរចាជាមួយពួកអារ៉ាប់ អំពីទឹកដីតំបន់ណាដែលបន្សល់ទុកឱ្យអ៊ីស្រាអែលទៀតផង។Last modified: Tuesday, 22 October 2024, 11:04 AM