loader image
Skip to main content
Home
Completion requirements
View

ពាក្យគន្លឹះ

•​​ រណសិរ្ស៖ ក្បួនទ័ព ឬមុខទ័ព
បដិបក្ខ៖ ភាគីប្រឆាំង ឬទំនាស់នឹងគ្នា
អនុម័ត៖ ការសម្រេច
ក្រុមសាមគ្គីប្រវាស់ដៃ៖ ក្រុមសាមគ្គីបង្កបង្កើនផលដែលមានការជួយគ្នាទៅវិញទៅមក។
វិសោធនកម្ម៖ ការកែសម្រួលឬកែប្រែចំណុចខ្លះ។
ទីផ្សារសេរី៖ ទីផ្សារដែលមានការប្រកួតប្រជែង។
ខ្មែរឥស្សរៈ៖ ចលនាតស៊ូខ្មែរដើម្បីទាមទារឯករាជ្យពីអាណានិគមបារាំង(គាំទ្រដោយពួកវៀតមិញ)។
វិសោធនកម្មរដ្ឋធម្មនុញ្ញ៖ ការកែប្រែរដ្ឋធម្មនុញ្ញមួយចំនួន។
កសិកម្មយថាផល៖ ការធ្វើកសិកម្មដោយពឹងផ្អែកលើកត្តាអាកាសធាតុ។
• ប្រពលវប្បកម្ម៖ ការដាំដំណាំច្រើនមុខលើផ្ទៃដីតែមួយ។
• រដ្ឋធម្មនុញ្ញ ៖ ច្បាប់កំពូលរបស់ប្រទេសមួយសម្រាប់ឱ្យប្រជាជនគោរព និងអនុវត្តន៍។
• មាតុភូមិ ៖ ប្រទេសកំណើត ឬទឹកដីកំណើត។
• អព្យាក្រឹត៖ មិនលំអៀង ឬមិនមានទំនោរទៅរកភាគីណាមួយ។

 ១. ការរំដោះប្រទេសកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យ

១.១. កំណើតរណសិរ្ស

◼️ ខែមករា ១៩៧៦ លោក ហ៊ូ នឹម រដ្ឋមន្ត្រីក្រសួងឃោសនាការនៃរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ចេញមុខប្រឆាំងនឹង ប៉ុលពត
◼️ ខែមីនា ១៩៧៦ ប្រជាជននៅចម្ការហ្លួង និងខេត្តសៀមរាបបានទាមទារឱ្យតម្លើងកម្រិតជីវភាព និងឱ្យគ្រួសារជួបជុំគ្នា។
◼️ ខែមករា ១៩៧៧ ប្រជាជនខេត្តសៀមរាបភាគខាងជើង និងខេត្តបាត់ដំបងក្រោកឈរឡើងប្រឆាំងនឹង
ប៉ុល ពត។
◼️ ខែមីនានិងខែមេសា ១៩៧៧ ប្រជាជនខេត្តកំពង់ធំ មណ្ឌលគីរី កំពង់ឆ្នាំង និងនៅចម្ការហ្លួង បានបង្កើតចលនាប្រឆាំងពួក ប៉ុល ពត។
◼️ ២ ធ្នូ ១៩៧៨ មហាសន្និបាតតំណាងកម្លាំងរំដោះគ្រប់តំបន់ទូទាំងប្រទេស បានបើកមហាសម័យប្រជុំក្រោមការដឹកនាំរបស់អ្នកស្នេហាជាតិ ក្នុងមូលដ្ឋានរំដោះ ដោយបានសម្រេច៖
◼️ បង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។
◼️ បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមរណសិរ្សសមាជិក១៤រូប ប្រធានលោក ហេង សំរិន។


 ១. ២. ជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩

◼️ មានជំនួយពីកងទ័ពវៀតណាម 
◼️ កម្លាំងតស៊ូនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។
◼️ ការរំដោះទឹកដីនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍៖
៣០ ធ្នូ ១៩៧៨ មាន លំផាត់ ទីរួមខេត្តក្រចេះ វ៉ឺនសៃ និងទន្លេបិទ
០៣ មករា ១៩៧៩ មាន ខេត្តស្វាយរៀង
០៤ មករា ១៩៧៩ មាន ខេត្តស្ទឹងត្រែង
០៥ -០៦ មករា ១៩៧៩(អ្នកលឿង ទីរួមខេត្តកំពង់ចាម)។
◼️ មហាសន្និបាតលើកទី៣ បានប្រារព្ធឡើង ដែលមានកម្លាំងដឹកនាំរណសិរ្សចំនួន ៦៦នាក់ និងបានអនុម័តកម្មវិធីសង្រ្គោះជាតិ និងរំដោះប្រទេសកម្ពុជាទាំងស្រុង រួមមាន៖
០៧ មករា ១៩៧៩ ខេត្តតាកែវ កំពង់សោម ភ្នំពេញ
១០ មករា ១៩៧៩ មាន ខេត្តសៀមរាប
១១ មករា ១៩៧៩ មាន ខេត្តកំពង់ឆ្នាំង
១៣ មករា ១៩៧៩ មាន ខេត្តបាត់ដំបង
១៤-១៧ មករា ១៩៧៩ មានខេត្តកោះកុង ពោធិ៍សាត់ ...។
◼️ រយៈពេលតែ ៣សប្តាហ៍ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានិងកងទ័ពវៀតណាម បានរំដោះប្រជាជននិងប្រទេសកម្ពុជាស្ទើរតែទាំងស្រុងចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម៖
ប្រជាជនបានវិលមកកាន់ស្រុកកំណើតដើម្បីជួបជុំបងប្អូន។
ខ្លះបានបន្តភៀសខ្លួនទៅកាន់ជំរំនៅព្រំដែនប្រទេសថៃ។
ប្រជាជនសល់ពីស្លាប់ បែកបាក់គ្រួសារ(ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរា...)។

 ២. ការស្តារនិងស្ថាបនាប្រទេសជាតិឡើងវិញ

 ២. ១. ការបង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមប្រវាស់ដៃ

◼️ ជួយសម្រាលទុក្ខលំបាកដល់ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ និងអ្នកគ្មានកម្លាំងអូសទាញ(គោ ក្របី នង្គ័លរនាស់...)។
◼️ ១ក្រុមសាមគ្គីបង្កបង្កើនផលមាន១០គ្រួសារ។
◼️ ផលស្រូវទទួលបានត្រូវបែងចែកតាមសមាជិកគ្រួសារក្នុងក្រុម។
◼️ ផលស្រូវដែលនៅសេសសល់ត្រូវលក់ជូនរដ្ឋ។
◼️ ក្រុមសាមគ្គីបង្កបង្កើនផលបានប្តូរមកជាក្រុមសាមគ្គីប្រវាស់ដៃ ដើម្បីរៀបចំទំនាក់ទំនងផ្នែកផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជនឈានទៅរកកម្មសិទ្ធិឯកជន(គោលនយោបាយរណសិរ្ស)។ 

២. ២. រចនាសម្ព័ន្ធគ្រប់គ្រង

◼️ ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន លោក ជា ស៊ីម លោក ហ៊ុន សែន។
◼️ អ្នកតស៊ូចាស់ៗ នៅភូមិភាគបូព៌ា(កំពង់ចាម ស្វាយរៀង)និងអ្នកតស៊ូចេញពីវណ្ណៈកសិករ។
◼️ អ្នកដែលបានទៅហាត់រៀននៅប្រទេសវៀតណាម ក្រោយសន្និសីទទីក្រុងសឺណែវ ១៩៥៤។
◼️ កាន់កាប់ស្ថាប័នសំខាន់ៗ(ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិឬ ក្នុងជួរគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត-ក្រុង)។
◼️ ក្រោយមកត្រូវជ្រើសរើសអ្នកមានសមត្ថភាពឬមន្ត្រី  ជំនាញ(វិស្វករ និស្សិត សាស្រ្តាចារ្យ កម្មករបច្ចេកទេស
ក្នុងនិងក្រៅប្រទេសឬមន្ត្រីចាស់ៗក្នុងសម័យសង្គមរាស្រ្តនិយម និងសម័យលន់នល់...។

  ២. ៣. អង្គការគ្រប់គ្រងសំខាន់ៗក្នុងរដ្ឋាភិបាល

អង្គការគ្រប់គ្រងសំខាន់ៗ មាន៤គឺ៖
◼️ គណបក្សប្រជាជនបដិវត្តន៍កម្ពុជា៖
លោក ប៉ែន សុវណ្ណ អគ្គលេខាបក្ស(អតីតខ្មែរឥស្សរៈ) រៀនសូត្រទ្រឹស្តីកុម្មុយនីស្ត (វៀតណាមខាងជើងឆ្នាំ១៩៥៤) ខែធ្នូ ១៩៨១ អគ្គលេខាបក្ស ប្តូរមកលោក ហេង សំរិន ការជ្រើសរើសចូលបក្ខជន ឬក្រុមស្នូល
មានការត្រួតពិនិត្យប្រវត្តិរូបហ្មត់ចត់ មានការិយាល័យគ្រប់ខេត្ត-ក្រុង។

◼️ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ ឬក្រុមប្រឹក្សារដ្ឋមន្ត្រី៖
មានរដ្ឋមន្ត្រី ១៧រូប មានក្រសួងកសិកម្ម ក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន ហើយឆ្នាំ១៩៨១ មានក្រសួងផែនការ(រៀបចំគម្រោងផែនការស្តារសេដ្ឋកិច្ច)។
លោក ប៉ែន សុវណ្ណ ប្រធាន 
១៩៨១ ជំនួសដោយលោក ចាន់ ស៊ី(អតីតខ្មែរឥស្សរៈសិក្សានៅហាណូយ)
មុខងារសំខាន់ធ្វើឱ្យសម្រេចទិសដៅបក្ស។
ការប្រជុំទៀងទាត់សម្រាប់រដ្ឋមន្រ្តីយកទៅអនុវត្តន៍តាមក្រសួងមន្ទីរនិងរាយការណ៍ដោយតំណាងក្រសួងនីមួយៗនូវសមិទ្ធផល ព្រមទាំងបញ្ហាដែលប្រឈម។
◼️ ក្រុមប្រឹក្សារដ្ឋ៖
លោក ហេង សំរិន ប្រធាន
វិនិច្ឆ័យបញ្ហាច្បាប់រដ្ឋ៖
រៀបចំក្រមព្រហ្មទណ្ឌ
កែប្រែទោសប្រហារជីវិត។
◼️ រដ្ឋសភាជាតិ៖
សមាជិក ១១៧រូប និងកើតដោយការបោះឆ្នោតខែឧសភា ១៩៨១។
ខែមិថុនា ១៩៨១ ប្រជុំជ្រើសរើសប្រធានសភា គណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សារដ្ឋ។
២៩-៣០ មេសា ១៩៨៩ ប្រជុំវិសាមញ្ញ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ប្តូរឈ្មោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា និងប្តូរ ៖
-ទង់ជាតិនិងភ្លេងជាតិ
- លុបបំបាត់ទោសប្រហារជីវិត
- ព្រះពុទ្ធសាសនាជាសាសនារដ្ឋ
- ច្បាប់ការពារកម្មសិទ្ធិឯកជន
- ការបង្កើតឱ្យមានទីផ្សារសេរី។

  ២. ៤. ស្ថានភាពសេដ្ឋកិច្ច
◼️ ប្រទេសពឹងផ្អែកលើវិស័យកសិកម្មបែបបអតិផល។
◼️ ប្រជាជនខ្មែរ ៩០% ប្រកបរបរកសិកម្ម។
◼️ ផលស្រូវ ២ ៧០០ ០០០តោន(១៩៨៨) និងកើនដល់ ៣ ០០០ ០០០តោន(១៩៩០)។
◼️ ប្រជាជនម្នាក់ទទួលផលស្រូវជាមធ្យម ៣៥០គ.ក។
◼️ ក្រៅពីដំណាំស្រូវ មានដំណាំស្បៀង និងដំណាំឧស្សាហកម្ម(មិនត្រឹមឧបត្ថម្ភក្នុង
ប្រទេស ថែមទាំងនាំចេញទៅក្រៅប្រទេសទៀត)។
◼️ មហាសន្និបាតបក្សលើកទី៥ បានកំណត់វិធានការ ៣គឺ៖
ពង្រីកផ្ទៃដីកសិកម្ម
បង្កើនរដូវដាំដុះ
ប្រពលវប្បកម្ម។
◼️ ដំណាំកៅស៊ូ៖ ខេត្តរតនគីរី កំពង់ចាម ក្រចេះ និងកំពង់សោម (ដំណើរការដាំកៅស៊ូឡើងវិញ 
ហើយ ឆ្នាំ១៩៨៥ និងប្រគល់ឱ្យខេត្តដើម្បីកាន់កាប់ ព្រមទាំងធ្វើអាជីវកម្ម) ។
◼️ អាជីវកម្មឈើ៖ មានការរីកចម្រើន និងជាមុខព្រួញមួយសំខាន់ក្នុងចំណោមមុខព្រួញទាំង ៤នៃសេដ្ឋកិច្ចជាតិ។
◼️ ការនេសាទត្រី(ទឹកសាបនិងទឹកប្រៃ)៖ មានការរីកចម្រើនដែលអាចដោះស្រាយជីវភាពប្រជាជន 
និងធ្វើការនាំចេញទៅបរទេស)។

  ២. ៥. វិស័យអប់រំមុននិងក្រោយឆ្នាំ១៩៧៩

◼️ វិស័យអប់រំត្រូវបានស្តារឡើងវិញ រួមមាន៖
◼️ រដ្ឋរៀបចំប្រព័ន្ធអប់រំឱ្យទូលាយ និងពង្រីកដល់តំបន់ជនបទដាច់ស្រយាល(១៩៨២-១៩៨៣) មានសិស្ស៖
មតេយ្យសិក្សា ២៣ ៧៩៧នាក់
កម្រិត១(បឋមសិក្សា) ១ ៥៩៧ ០៨១នាក់
កម្រិត២(មធ្យមសិក្សា) ៨៧ ០០៥នាក់
កម្រិត៣(មធ្យមសិក្សាទុតិយភូមិ) ៣ ៤៩៣នាក់។
◼️ គ្រូបង្រៀនមាន ៤០ ០០០នាក់ឧត្តមសិក្សា៖
សាលាគរុវិជ្ជាជាន់ខ្ពស់
វិជ្ជាស្ថានបច្ចេកទេសជាន់ខ្ពស់
មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្តនិងទន្តសាស្រ្ត
◼️ ចលនាអក្ខរកម្ម(អ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកមិនចេះ)។

 ៣. នយោបាយបង្រួបបង្រួមជាតិ

 ៣. ១. កិច្ចចរចាសន្តិភាពនាក្រុងហ្វែអង់តាដឺន័រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧

◼️ ១៩៨៥ សភាពការណ៍នយោបាយនៅអាស៊ីបានអនុគ្រោះដល់ការចរចាសន្តិភាពនៅកម្ពុជា។
◼️ ផែនការនៃការដាក់កំហិតឱ្យកងទ័ពវៀតណាម ដកឱ្យអស់ចេញពីកម្ពុជានៅឆ្នាំ១៩៩០។
◼️ ២៩ កក្កដា ១៩៨៧ សម្តេចព្រះ នរោត្តម សីហនុ ប្រកាសលាលែងចេញពីតំណែងជាប្រធានត្រីភាគី(ជំនួបសហរដ្ឋអាមេរិកនិងសហភាពសូវៀត នាំឱ្យសភាពការណ៍នៅកម្ពុជាបានល្អប្រសើរ)។
◼️ ២៩ កក្កដា ១៩៨៧ ដំណើរទស្សនកិច្ចផ្លូវការរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីនៅវៀតណាម បានពិភាក្សាលើរូបមន្តរវាងគូវិវាទខ្មែរទាំងអស់ជាពីរដំណាក់កាលគឺ៖
ការជួបគ្នារវាងភាគីបដិបក្ខខ្មែរទាំងពីរ។
ការជួបគ្នារវាងបណ្តាភាគីខ្មែរ និងប្រទេសពាក់ព័ន្ធ(ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា)។
◼️ ជំនួបលើកទី១៖ ០២ ធ្នូ ១៩៨៧ នៅទីក្រុង ហ្វែអង់តាដឺន័រ(បារាំង) រវាងសម្តេច ព្រះនរោត្តម សីហនុ
និងលោក ហ៊ុន សែន បានចុះហត្ថលេខាព្រមព្រៀង និងចរចារកដំណោះស្រាយនៅកម្ពុជា។
◼️ ១៤-១៥ ធ្នូ ១៩៨៧ សន្និសីទកំពូលអាស៊ាន សាទរជំនួបរវាង សម្តេចសីហនុនិងលោក ហ៊ុន សែន។
◼️ ជំនួបលើកទី២៖ ២១-២២ មករា ១៩៨៨ (បារាំង) ភាគីទាំងពីរមិនបានចេញសេចក្តីប្រកាសរួមណា
មួយឡើយ(ប្រកាសលទ្ធផលដោយឡែក)។
◼️ លទ្ធផលមិនបានផ្លែផ្កានៃជំនួបទាំងពីរលើកសម្តេចព្រះនរោត្តម សីហនុ បានលុបចោល៖
លើកទី៣៖ ខែមេសា ឆ្នាំ១៩៨៨ ទីក្រុងព្យុងយ៉ាង(កូរ៉េខាងជើង)
លើកទី៤៖ ខែវិច្ឆិកា ឆ្នាំ១៩៨៨ (ប្រទេសបារាំង)
លើកទី៥៖ ដើមឆ្នាំ១៩៨៩ ទីក្រុងញូវដែលី(ឥណ្ឌា)។
◼️ វេទិកា សីហនុ-ហ៊ុន សែន ជាបន្តបន្ទាប់នៅទីក្រុងប៉ារីស(បារាំង) ហ្សាការតា(ឥណ្ឌូនេស៊ី) តូក្យូ(ជប៉ុន) និងប៉ាតាយ៉ា(ថៃ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហានយោបាយនៅកម្ពុជា។

 ៣. ២. រដ្ឋធម្មនុញ្ញាឆ្នាំ១៩៨៩ និងការបង្កើតរដ្ឋកម្ពុជា

ក. រដ្ឋធម្មនុញ្ញឆ្នាំ១៩៨៩

◼️ ២៩-៣០ មេសា ១៩៨៩ សភាបានបើកសម័យប្រជុំវិសាមញ្ញ។
◼️ ៣០ មេសា ១៩៨៩ ប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជា រដ្ឋកម្ពុជា។
◼️ ប្តូរភ្លេងជាតិ និងទង់ជាតិ។
◼️ លុបបំបាត់ទោសប្រហារជីវិត។
◼️ ដាក់ព្រះពុទ្ធសាសនា ជាសាសនារដ្ឋ។
◼️ លុបលក្ខខណ្ឌអាយុសាងផ្នួស(បួសអាយុ៥០ឆ្នាំឡើង)។
◼️ ការពារកម្មសិទ្ធិឯកជន។
◼️ ផ្តល់កម្មសិទ្ធិដីធ្លី ផ្ទះសំបែងជូនប្រជាជន។
◼️​​ ផ្តល់សេរីភាពសារព័ត៌មាននិងអង្គការសង្គមស៊ីវិល។
◼️ កំណែទម្រង់ទៅរកសេដ្ឋកិច្ចទីផ្សារសេរី(ឥទ្ធិពលសកលភាវូបនីយកម្ម)។

ខ. ការបង្កើតរដ្ឋកម្ពុជា
◼️ ២៦ កញ្ញា ១៩៨៩ ការដកកងទ័ពវៀតណាម ប្រមាណ ២៥ ០០០នាក់ ឱ្យអស់ចេញពីកម្ពុជា។
◼️ ការបន្តសកម្មភាពវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលរដ្ឋកម្ពុជានិងកម្លាំងត្រីភាគីនៅតែបន្ត ក្រោយការដកកងទ័ពវៀតណាមចេញពីកម្ពុជា(២៦ កញ្ញា ១៩៨៩)។
◼️ រដ្ឋាភិបាលរដ្ឋកម្ពុជា ខិតខំស្វែងរកការគាំទ្រពីមតិជាតិ និងអន្តរជាតិ ដើម្បីទប់ទល់នឹងកងទ័ពខ្មែរក្រហម  រួមទាំងកម្លាំងចលនាតស៊ូពីរក្រុមទៀត។
◼️ លោក ស៊ីឌីសាវេតស៊ីឡា(រដ្ឋមន្ត្រីការបរទេសថៃ)និង
◼️ លោក អាលីអាឡាតាស(រដ្ឋមន្ត្រីការបរទសឥណ្ឌូនេស៊ី) ខិតខំរកដំណោះស្រាយបញ្ហាកម្ពុជាតាមរយៈកិច្ចប្រជុំ
នៅទីក្រុងហ្សាការតា(បីលើក)។
◼️ ៣០ កក្កដា-៣០ សីហា ១៩៨៩ សម័យប្រជុំលើកទី១ នៃសន្និសីទអន្តរជាតិ នាទីក្រុងប៉ារីស ដែលមានប្រទេសបារាំងនិងឥណ្ឌូនេស៊ី ជាសហប្រធាន ភាគីខ្មែរទាំងពីរបានព្រមព្រៀងគ្នាដើម្បីបង្កើតក្រុមប្រឹក្សា
ជាតិជាន់ខ្ពស់(SNC= Superme National Council)។
◼️ ១០ កញ្ញា ១៩៩០ សមាជិក SNC រួមមាន ១២រូប៖
៦រូប មកពីភាគីរដ្ឋកម្ពុជា
៦រូប មកពីចលនាតស៊ូត្រីភាគី
◼️ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បានបើកសម័យប្រជុំលើកទី១ នៅទីក្រុងបាងកក(ថៃ) (យល់ព្រមទទួលសម្តេច នរោត្តម សីហនុ ឱ្យដឹកនាំក្រុម ប្រឹក្សាជាតិជាន់ខ្ពស់និងរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅកម្ពុជា) ហើយ ៥លើកទៀត នៅទីក្រុង៖
ប៉ារីស(បារាំង)
ញូវយ៉ក(អាមេរិក)
ហ្សាការតា(ឥណ្ឌូនេស៊ី)
ប៉ាតាយ៉ា(ថៃ)
ប៉េកាំង(ចិន)។
◼️ ខែមេសា ១៩៩១ ប្រទេសចិនបានអនុញ្ញាតឱ្យខ្មែរក្រហមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគូវិវាទខ្មែរទាំងបួន។
◼️ ២៣-២៤ មិថុនា ១៩៩១ ជំនួបទាំង ៤ភាគី នៅទីក្រុងប៉ាតាយ៉ា(ថៃ) បានចុះសម្រុងគ្នាលើការដោះស្រាយរឿងបញ្ហាជាតិ។
◼️ ២៣ តុលា ១៩៩១ សន្និសីទទីក្រុងប៉ារីសបានទម្លាយវិបត្តិនយោបាយនៅកម្ពុជា។
◼️ យល់ព្រមរៀបចំការបោះឆ្នោតជាសកល ដែលមានអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ(ទាហាន ១៧០០០នាក់ និងជនស៊ីវិល ៨០០០នាក់ មកពី ២២ប្រទេស) ដែលមានលោក យ៉ាស៊ូស៊ី អាកាស៊ី(ជប៉ុន) ជាមន្ត្រីគ្រប់គ្រង និងស្ថិតក្រោមបញ្ជាការឧត្តមសេនីយ៍ សង់ឌែសុន(អូស្ត្រាលី)។
◼️ អាជ្ញាធរបណ្តោះអាសន្ន(UNTAC) មានថវិកាចំនួន ៣ ០០០លានដុល្លារ ដើម្បីបំពេញបេសកកម្ម ៤យ៉ាងគឺ៖
         • ដកហូតអាវុធពីកងទ័ពទាំង ៤ភាគី(រដ្ឋកម្ពុជា ខ្មែរក្រហម រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និងកងទ័ពរាជនិយម សម្តេច នរោត្តម សីហនុ)។
បញ្ចូលរដ្ឋអំណាចទាំងសងខាងឱ្យរួមគ្នា។
         • រៀបចំការបោះឆ្នោតដោយសេរីនំាជនភៀសខ្លួនប្រហែល ៣៥០ ០០០នាក់ត្រឡប់មកមាតុភូមិវិញ។
◼️ ២៣ តុលា ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដឹកនាំដោយសម្តេចនរោត្តម សីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយ ផ្តោតលើចំណុច ២សំខាន់ៗគឺ៖
    • អធិបតេយ្យភាព បូរណភាពដែនដី អព្យាក្រឹត និងឯកភាពជាតិ
    • សេចក្តីថ្លែងការណ៍ស្តីពីការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ហៅថាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
◼️ ព្រះរាជាណាចក្រកម្ពុជាទី២(១៩៩៣)៖

២៣-២៨ ឧសភា ១៩៩៣ ការបោះឆ្នោតជាសកលលើកទី១។
ចូលរួម ២០គណបក្ស (ពហិការមិនចូលរួមក្រុមខ្មែរក្រហម)។
     លទ្ធផលក្រោយការបោះឆ្នោត មាននាយករដ្ឋមន្ត្រី ២រូប៖
- នាយករដ្ឋមន្ត្រីទី១៖ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ
- នាយរដ្ឋមន្ត្រីទី២  ៖ សម្តេច ហ៊ុន សែន។
◼️ ប្រទេសចូលរួមមាន ១៨គឺ៖ អូស្រ្តាលី ព្រុយណេ កាណាដា ចិន យូហ្គោស្លាវី សហរដ្ឋអាមេរិក  បារាំង 
ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន អង់គ្លេស សិង្ហបុរី ថៃ សហភាពសូវៀត និងវៀតណាម  ព្រមទាំងវត្តមានលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងចលនាមិនចូលបក្សសម្ព័ន្ធជាសក្ខីកម្ម។
◼️ ២៤ កញ្ញា ១៩៩៣ សម្តេច នរោត្តម សីហនុ ឡើងសោយរាជ្យវិញ(ព្រះរាជាណាចក្រទី២)។
◼️ ២៤ កញ្ញា ១៩៩៣ ការប្រកាសជាផ្លូវការរដ្ឋធម្មនុញ្ញថ្មី។

Last modified: Tuesday, 22 October 2024, 9:53 AM