ពាក្យគន្លឹះ
• អាណានិគម : ការគ្រប់គ្រងដោយផ្ទាល់ពីសំណាក់ជនបរទេសឯនាយសមុទ្រ លើទឹកដីណាមួយ។
• អាណាព្យាបាល : ការគ្រប់គ្រងដោយប្រយោលពីសំណាក់ជនបរទេសឯនាយសមុទ្រ លើទឹកដីណាមួយ។
• ពើបប្រទះ : ការជួបប្រទះទៅនឹងបញាអ្វីមួយ។
• ភាពវឹកវរ : ភាពចលាចល អសន្តិសុខ។
• ពួកអ្នកជាតិនិយម : ពួកអ្នកដែលមានឧត្តមគតិសេ្នហាជាតិ មាតុភូមិរបស់គេ។
១.
ការតស៊ូដើម្បីឯករាជ្យជាតិ
◼️ ការគ្រប់គ្រងរបស់ពួកអាណានិគមនៅអាស៊ីអាគ្នេយ៍ បានធ្វើឱ្យសង្គមប្រែប្រួលយ៉ាងគំហុកគឺ៖
• របបសក្តិភូមិ ទៅជាប្រព័ន្ធមូលធននិយម។
• កំណែទម្រង់ពុំបានធ្វើឱ្យសង្គមបូព៌ាក្លាយជាសង្គមទំនើបបែបលោកខាងលិចបានទំាងស្រុង(ពាក់កណ្តាលមូលធននិយម និងពាក់កណ្តាលសក្តិភូមិ) ពោលគឺ ដើរលើផ្លូវមួយវឹកវរ និងខ្លាំងថែមទៀត។
• ចលនាតស៊ូក្នុងរូបភាពពីរយ៉ាងគឺ៖
- ការតស៊ូដើម្បីឯករាជ្យប្រឆំាងនឹងពួកអាណានិគមនិយមបារំាង និងអង់គ្លេស(ការតស៊ូមាន
លក្ខណៈជាតិនិយម)។
- ការតស៊ូប្រឆំាងនឹងពួកមូលធននិងសក្តិភូមិ។
• ការតស៊ូនៅអាស៊ីអាគ្នេយ៍មានការចូលរួមពីសំណាក់ កសិករ កម្មករ ពួកឈ្មួញ ពាណិជ្ជករជាតិតូចតាច
សិប្បករ និងប្រជាជនក្រីក្រក្នុងទីក្រុង(កម្លំាងចលករ និងមានចរិកជាចលនាប្រជាធិបតេយ្យ)។
• ដំណាក់កាលនៃការតស៊ូប្រឆំាងនឹងរបបអាណានិគមនិយម ដើម្បីឯករាជ្យ និងបដិវត្តន៍ប្រជាធិបតេយ្យប្រឆំាងនឹងរបបសក្តិភូមិនិងមូលធននិយមផ្តាច់ការ។
• កសាងអំណាចប្រជាជនក្នុងក្បាលម៉ាស៊ីន ដឹកនំារដ្ឋ(ទិសដៅស្វែងរកមធ្យាបាយថ្មី)។
• លុបបំបាត់ភាពអន់ថយក្នុងសង្គម និងធ្វើទំនើបកម្ម(ដើម្បីភាពរីកចម្រើនមួយជាប្រវត្តិសាស្រ្ត)។
• ចលនាតស៊ូដើម្បីឯករាជ្យទាំងអស់ សុទ្ធតែបំពាក់នូវមនោគមវិជ្ជាផ្សេងៗគ្នា មានទិសដៅកសាងប្រទេស ឈរលើគោលការណ៍ពីរខុសគ្នា គឺ៖
- កំណែទម្រង់ប្រជាធិបតេយ្យសេរីនិយម។
- បដិវត្តន៍ប្រជាធិបតេយ្យ(កុម្មុយនីស្តនិយម)។
ក. បដិវត្តន៍ប្រជាធិបតេយ្យ(កុម្មុយនីស្តនិយម)៖
• ក្រុមបញ្ញវ័ន្ត(មន្ត្រីរាជការ នាយទាហាន កូនចៅអភិជន គហបតី និងពាណិជ្ជករ) ដែលបានទៅសិក្សានៅប្រទេសបារំាង និងអង់គ្លេសជាដើម។ ពួកគេបានចងក្រងជាសមាគមបោះពុម្ពកាសែត ទស្សនាវដ្តី ដែលផ្សព្វផ្សាយអំពីចលនាតស៊ូរបស់ពួកគេ។
• បញ្ញវ័ន្តចេញពីស្រទាប់សង្គមដូចគ្នា ប៉ុន្តែចក្ខុវិស័យនៃការកសាងជាតិរបស់ពួកគេពុំដូចគ្នា។
• ឥទ្ធិពលនៃបក្សកុម្មុយនីស្ត ចលនាតស៊ូប្រឆាំងនឹងពួកអាណានិគមនិយម បានលេចរូបរាងឡើង
នូវបក្សកុម្មុយនីស្ត ដើម្បីឯករាជ្យ ហើយបន្តធ្វើបដិវត្តន៍ប្រជាធិបតេយ្យ ដើម្បីផ្តួលរំលំអំណាចសក្តិភូមិមូលធនជាតិ កសាងអំណាចប្រជាជន និងមូលដ្ឋានសង្គមនិយម ឈានទៅរបបកុម្មុយនីស្តនិយម
ខ. ក្រុមកំណែទម្រង់ប្រជាធិបតេយ្យសេរីនិយម មានទិសដៅ៖
- កសាងនយោបាយសេដ្ឋកិច្ចសង្គមដោយសន្សឹមៗ ក្រោយទទួលបានឯករាជ្យ។
- បម្រើផលប្រយោជន៍គហបតីជាតិ។
• ក្រុមកំណែទម្រង់ប្រជាធិបតេយ្យសេរីនិយមពួកគេបានទាមទារឱ្យមាន៖
- យកចិត្តទុកដាក់ចំពោះវឌ្ឍនភាពឧស្សាហកម្ម។
- បង្កើតប្រព័ន្ធសិក្សាធិការតាមបទពិសោធន៍ប្រទេសលោកខាងលិច។
- កំណែទម្រង់រចនាសម្ព័ន្ធរដ្ឋនិងសេដ្ឋកិច្ច។
- បង្កើតប្រព័ន្ធដឹកនាំទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។
- ទំនើបកម្មក្នុងវិស័យយោធានិងវិស័យផ្សេងៗ។
២. ភាពវឹកវរនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលសង្រ្គាមត្រជាក់
• ការគ្របគ្រងរបស់ពួកអាណានិគមនៅអាស៊ីអាគ្នេយ៍ បានធ្វើឱ្យសង្គមប្រែប្រួលយ៉ាងគំហុកដូចជា របបសក្តិភូមិ ទៅជាប្រព័ន្ធមូលធននិយម។
• កំណែទម្រង់ពុំបានធ្វើឱ្យសង្គមបូព៌ាក្លាយជាសង្គមទំនើបបែបលោកខាងលិចបានទំាងស្រុង(ពាក់កណ្តាលមូលធននិយមនិងពាក់កណ្តាលសក្តិភូមិ) ពោលគឺដើរលើផ្លូវមួយវឹកវរខ្លាំងថែមទៀត។
• ចលនាតស៊ូក្នុងរូបភាពពីរយ៉ាងគឺ៖
- ការតស៊ូដើម្បីឯករាជ្យប្រឆំាងនឹងពួកអាណានិគមនិយមបារំាងនិងអង់គ្លេស(ការតស៊ូមានលក្ខណៈជាតិនិយម)។
- ការតស៊ូប្រឆំាងនឹងពួកមូលធន និងសក្តិភូមិ។
• ចលនាតស៊ូដើម្បីឯករាជ្យទាំងអស់ សុទ្ធតែបំពាក់នូវមនោគមវិជ្ជាផ្សេងៗគ្នា មានទិសដៅកសាងប្រទេសឈរលើគោលការណ៍ពីរខុសគ្នា គឺ៖
- កំណែទម្រង់ប្រជាធិបតេយ្យសេរីនិយម។
- បដិវត្តន៍ប្រជាធិបតេយ្យ(កុម្មុយនីស្តនិយម)។
• សង្រ្គាមទាមទារឯករាជ្យបានបង្កនូវ៖
-ភាពចលាចល
-អស្ថេរភាពនយោបាយ។
• មហាអំណាចអាណានិគមដកចេញបានបង្កបញ្ហា៖
- ប្រជាជនជាង ៣៣០លាននាក់(ស្ថិតិ១៩៨៩) តំបន់អាស៊ីអាគ្នេយ៍នៅបន្តបង្ហូរឈាម(តំបន់ឥណ្ឌូចិនរយៈពេលជាង ២០ឆ្នាំ)។
- នៅកម្ពុជាអស្ថេរភាពនយោបាយបន្តរហូតទសវត្សរ៍ទី៩០ ទើបមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
• ប្រទេសថៃជាសម្ព័ន្ធមិត្តមានភក្តីភាព ចំពោះអាមេរិកដើម្បីបង្ហាញវត្តមានកងទ័ពអាមេរិក នៅទ្វីបអាស៊ី(ទប់ទល់នឹងមនោគមនន៍វិជ្ជាកុម្មុយនីស្ត)។
• ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី(ការផ្តួលរំលំ ស៊ូកាណូ ពីអំណាច) និងសិង្ហបុរី ប្រឹងប្រែងដើម្បីកុំឱ្យមានទំនាស់រវាងបណ្តាប្រទេសក្នុងតំបន់។
• ប្រទេសភូមា ការកាតផ្តាច់ចេញពីពិភពលោកនៃនយោបាយមិនចូលបក្សសម្ព័ន្ធក្រោមអំណាចយោធានិយម
ឧត្តមសេនីយ៍ នេវីន(១៩៦២-១៩៨៨) និងការបះបោរជនជាតិភាគតិច។
• ប្រទេសភីលីពីន មានទំនាក់ទំនងយ៉ាងស្អិតជាមួយសហរដ្ឋអាមេរិក និងពាក់ព័ន្ធនឹងជំនួយអាមេរិក បាន
អនុញ្ញាតិឱ្យអាមេរិកសង់មូលដ្ឋានទ័ព ២កន្លែង សម្រាប់នាវចរ និងកងទ័ពអាកាសចរ(ស៊្យូប៊ីក និងបេយ) ដើម្បីការពារតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីភិច។
• ការអនុញ្ញាតិឱ្យអាមេរិកសង់មូលដ្ឋានទ័ព ២កន្លែងនេះបានក្លាយជាទំនាស់តវ៉ាពីមហាជន ដែលជាការធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីឯករាជ្យ ព្រមទាំងការបះបោរពួកជីវពលអ៊ីស្លាមនិយម។
• សង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក សហភាពសូវៀត និងចិនប្រជាមានិត នំាឱ្យមានភ្លើងសង្គ្រាមនៅកម្ពុជា
វៀតណាម និងឡាវ។
• សហរដ្ឋអាមេរិក បានឧបត្ថម្ភគ្រឿងសព្វាវុធដល់គូប្រឆាំងនៅកម្ពុជា ឡាវ និងការបញ្ជូនកងទ័ពមកកាន់
វៀតណាមខាងត្បូង។ សង្គ្រាមត្រជាក់ក្លាយជាទំនាស់នៅក្នុងតំបន់ទាំងមូល។
៣. សេចក្តីសន្និដ្ឋាន
• ជីវភាពប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍មានកម្រិតទាប ហើយពួកកុម្មុយនីស្ត ចិន និងសហភាពសូវៀតមានឥទ្ធិពលតិចតួចក្នុងតំបន់។
• ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រកាន់នូវប្រពៃណីទំនៀមទម្លាប់ចាស់ ហើយសាសនាដើរតួនាទីសំខាន់
ដែលខុសពីពួកកុម្មុយនីស្ត មានជំនឿលើព្រះ។
• នៅតំបន់អាស៊ីអាគ្នេយ៍ ពួកអ្នកជាតិនិយមបានពើបប្រទះ និងការជ្រៀតជ្រែកពីពួកអឺរ៉ុប បន្ទាប់មកពួកយោធាជប៉ុន ហើយទីបំផុតពួកអឺរ៉ុបដែល។
• ពួកកុម្មុយនីស្ត នៅអាស៊ីចាប់ពីឆ្នាំ១៩៤៩ ប្រទេសចិនប្រជាមានិត បានបញ្ចេញសកម្មភាពមួយមិនល្អ។
• គ្រប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ សុទ្ធតែមិនចូលចិត្តនឹងនយោបាយកុំមុយនីសចិន ប៉ុន្តែគ្រប់ប្រទេសទាំងអស់ក្នុងតំបន់នោះ សុទ្ធតែមានប្រជាជនចិនរស់នៅយ៉ាងច្រើន។