◼️ ក្រោយសង្គ្រាមលោកលើកទី២ មកគេបានបង្កើតអង្គការសំខាន់ៗដូចជា៖
• អង្គការសហប្រជាជាតិ UN(United Nations)
• អង្គការរូបិយវត្ថុអន្ដរជាតិ IMF(International Monetary Fund)
• ធនាគារពិភពលោក WB(World Bank)…។
◼️ កត្តាដែលជាប្រភពជំរុញឱ្យមានការកសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយ គឺ ៖
• កម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចសកលលោកដែលជម្រុញឱ្យកាន់តែលេចឡើងនូវអស្ថិរភាព និងផលវិបាកចំពោះបញ្ហាផ្ទៃក្នុងប្រទេស និងទំនាក់ទំនងរវាងប្រទេសលើសកលលោក។
• កំណើនយ៉ាងខ្លាំងនូវបម្លាស់ប្តូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើសកលលោក។
• ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍អន្តរជាតិ។
• ការរីកសាយភាយយ៉ាងខ្លាំងនូវបច្ចេកវិទ្យាយោធាទំនើប ដែលជានិច្ចជាកាលក្លាយជាឧបករណ៍នយោបាយ។
• បញ្ហារួមជាច្រើនបានកើតឡើងដែលទាមទារឱ្យមាន ការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ សហគមន៍អន្តរជាតិជាដើម។
◼️ អង្គការអន្តរជាតិកម្រិតតំបន់ដូចជា៖
• អង្គការរដ្ឋនៃឧបទ្វីបអាមេរិក OAS(Organization of American States)
• អង្គការនំាចេញប្រេងកាត OPEC(Organization of Petroleum Exporting Countries)
• អង្គការឯកភាពអាហ្រ្វិក OAU(Organization of African Unity)
• អង្គការសន្និសីទប្រទេសអ៊ីស្លាម OIC(Organization of the Islamic Conference)
• សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន ASEAN(Association of Southeast Asian Nation)
• សហគមន៍អឺរ៉ុប EU(European Union)
◼️ អង្គការសហប្រជាជាតិ(UN) មានតួនាទី ៖
• ថែរក្សាសុខសន្តិភាពពិភពលោក
• សន្តិសុខពិភពលោក
• រក្សាភាពរុងរឿងនៃមនុស្សជាតិ ។
◼️ អង្គការសហប្រជាជាតិមាន ៦ស្ថាប័នគឺ៖
• មហាសន្និបាត
• អគ្គលេខាធិការដ្ឋាន
• តុលាការអន្តរជាតិ
• ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម
• ក្រុមប្រឹក្សាភិបាល
• ក្រុមប្រឹក្សាសន្តិសុខ។
◼️ អង្គការរូបិយវត្ថុអន្ដរជាតិ(IMF) មានតួនាទី៖
• ធ្វើសហការប្រតិបត្តិរូបិយវត្ថុពិភពលោក
• រៀបចំនូវថេរភាពហិរញ្ញវត្ថុសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ។
◼️ ធនាគារពិភពលោក(WB) មានតួនាទី៖
• ផ្ដល់ប្រាក់កម្ចី ឬផ្ដល់ឥណទានដល់គម្រោងសំខាន់ៗ ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាសមាជិក។
• បេសកកម្មរបស់ធនាគារពិភពលោក គឺការកាត់បន្ថយភាពក្រីក្រ។
• ធនាគារពិភពលោក ផ្ដល់ប្រាក់កម្ចី ផ្ដល់ឥណទាន ឬប្រាក់ជំនួយ សម្រាប់គម្រោងកម្មវិធី និងជួយផ្នែកបច្ចេកទេស និងផ្នែកឯកជនធ្វើឡើងដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍនិងប្រទេស អន្តរកាល។
◼️ សហភាពអឺរ៉ុបជា៖
• សមាគមសេដ្ឋកិច្ច និងនយោបាយដ៏ធំសម្បើមមានរដ្ឋទាំងអស់ចំនួន ២៧ជាសមាជិក ។
• វាមានកំណរកំណើតពីសហគមន៍អឺរ៉ុបនៃរឿងថ្ម និងដែកថែប (CECA) មានប្រទេស ៦ ធ្លាប់ជាសត្រូវនឹងគ្នា រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី បែលហ្ស៊ិក លុចសំបួ និងហូឡង់ ។
◼️ គេចែកសហភាពអឺរ៉ុបជា ៤តំបន់៖
• តំបន់មុខឆ្នេរនៃមហាសមុទ្រ
• តំបន់មុខឆ្នេរ មេឌីទែរ៉ាណេ
• តំបន់ខាងក្នុង
• តំបន់មេកាឡូប៉ូលអឺរ៉ុប។
◼️ គោលការណ៍សំខាន់របស់សហភាពអឺរ៉ុបមាន៖
• សេរីភាពមានទីស្នាក់ការនៅ ព្រូសែល
• ប្រជាធិបតេយ្យ មានទីស្នាក់ការនៅ លុចសំបួ
• ការគោរពសិទ្ធិមនុស្សមានទីស្នាក់ការនៅ ស្តាបួ។
◼️ ប្រទេសឧស្សាហកម្មជឿនលឿន G-8 រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង អ៊ីតាលី កាណាដា អាល្លឺម៉ង់ ជប៉ុន រុស្ស៊ី។
◼️ ១៩៧៥ ប្រទេស G-7 ដែលប្រជុំគ្នានៅទីក្រុងតូចក្បែរទីក្រុងប៉ារីសឈ្មោះថា រ៉ាមប៊ូយេ
(មិនរាប់បញ្ចូលប្រទេសរុស្ស៊ី)។
◼️ សកលភាវូបនីយកម្មដើរតួនាទី៖
• បង្កើតទំនាក់ទំនងនឹងភាពពឹងពាក់គ្នាទៅវិញផ្អែកលើសេដ្ឋកិច្ចនៃពិភពលោកទាំងមូល។
• បម្លាស់ប្តូរទៅរកភាពប្រសើរឡើង
• ព្រួយបារម្មណ៍ខាងវិបត្តិហិរញ្ញវត្ថុ
• ព្រួយបារម្មណ៍និងការបាត់បង់ការងារ។
◼️ ទិដ្ឋភាពវិជ្ជមាន៖
• ធ្វើឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច(កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍) និងសង្គម(វប្បធម៌ សិល្បៈ...)។
• អភិវឌ្ឍផ្នែកបច្ចេកវិទ្យាទំនើប (បង្កើតគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិផ្សេងៗ )។
• ធ្វើឱ្យមានការរីកចម្រើនផ្នែកគមនាគមន៍អន្តរជាតិ(ទូរស័ព្ទ ទូរទស្សន៍ អ៊ីនធឺណេត)។
• បង្កើតសេដ្ឋកិច្ចទីផ្សារសេរី(ការប្រកួតប្រជែង)
• ទំនាក់ទំនងល្អនៅក្នុងការងារការបរទេស។
• បង្កើតកិច្ចសហប្រតិបត្តិការល្អ ដើម្បីដោះស្រាយរាល់បញ្ហាដែលបង្កការគំរាមកំហែងដល់ពិភពលោកឱ្យទាន់ពេលវេលា(បរិស្ថាន ជំងឺឆ្លង សន្តិសុខ កំណើនប្រជាជន... )។
• មានភាពងាយស្រួលក្នុងការធ្វើបម្លាស់ប្តូររបស់ប្រជាជននៅលើសកលលោក។
◼️ ទិដ្ឋភាពអវិជ្ជមាន៖
• ប្រទេសតូចតាចត្រូវបាត់បង់អធិបតេយ្យរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាច(អ៊ុយក្រែន អ៊ឺរ៉ាក់
លីប៊ី ...)។
•ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងសំណាក់ប្រទេសមហាអំណាចមកលើប្រទេសទន់ខ្សោយ ដែលធ្វើឱ្យមានការផ្លាស់ប្តូរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម។
• បង្កឱ្យមានសង្គ្រាមរវាងរដ្ឋ និងរដ្ឋ(អ៊ឺស្រាអែល និងប៉ាលេស្ទីន)។
• ធ្វើឱ្យមានការរីកសាយភាយយ៉ាងខ្លាំងនូវ បច្ចេកវិទ្យាយោធាទំនើបដែលបង្កការគំរាមកំហែងដល់ពិភពលោក
• កំណើនប្រជាជនឱ្យមានបញ្ហាចោទដល់សេដ្ឋកិច្ចនិងសង្គម។
• ប្រព័ន្ធផ្កាយរណប ក៏អាចជាប្រភពបញ្ហាដែលធ្វើឱ្យរដ្ឋាភិបាលរឹតតែបាត់បង់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រព័ន្ធព័ត៌មានទៀត ។
• កត្ដាដែលនាំឱ្យមានទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ដូចជា៖
• កត្ដាបចេ្ចកវិទ្យា សេដ្ឋកិច្ច នយោបាយ បរិស្ថាន ភេរវកម្ម ជម្ងឺរាតត្បាតជាដើម។
• ការប្រែប្រួលអធិបតេយ្យភាពធ្វើឱ្យមាន៖
• ធ្វើឱ្យបាត់បង់តួនាទីរបស់រដ្ឋមានការលូកដៃពីប្រទេសមហាអំណាចបង្កឱ្យមានសង្គ្រាមស៊ីវិល សេដ្ឋកិច្ច
អន់ថយ បញ្ហានយោបាយ។
◼️ ពិភពលោកពហុជាតិ គឺ៖
• ពិភពលោកទាំងមូល នឹងពុំមានព្រំប្រទល់តែមួយដែលមានប្រជាជនសញ្ជាតិផ្សេងៗគ្នា រស់នៅទីនោះ។
• រៀបចំគោលនយោបាយសមស្របសម្រាប់ឧបត្ដម្ភដល់ដំណើរការប្រព័ន្ធ ហិរញ្ញវត្ថុ ផលិតកម្ម ពាណិជ្ជកម្ម
កិច្ចសហប្រតិបត្ដិការសកលលោក។
• សហគ្រាសពហុជាតិឬសហគ្រាសអន្តរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យលើដំណើរការវិវត្តនៃទីផ្សារពិភពលោក(នាំឱ្យឯករាជ្យភាពខាងនយោបាយរដ្ឋធ្លាក់ចុះ)។
• ចរន្តសកលភាវូបនីយកម្មអាចវិវត្តក្រោមឥទ្ធិពលប្រទេសមហាអំណាចដែលខ្លាំងជាងគេ។
• ចរន្តសកលភាវូបនីយកម្មជាដំណើរមិនអាចកាត់ផ្តាច់បានរវាងនយោបាយក្នុងប្រទេសនិងនយោបាយការបរទេសនៃរដ្ឋអធិបតេយ្យភាព។
• ប្រទេសតតិយលោក កាន់តែបាត់បង់អធិបតេយ្យភាពខ្លួនក្នុងចរន្តសកលភាវូបនីយកម្ម(លទ្ធភាពនយោបាយការបរទេស)។
• ចុងសតវត្សទី២០ រដ្ឋជាច្រើនបានចាកចេញពីប្រព័ន្ធសង្គមនិយម ក្រោមពាក្យស្លោកថា អបអរសាទរលទ្ធិ
ប្រជាធិបតេយ្យ ហើយដើរក្នុងចរន្តនៃសកលភាវូបនីយកម្ម ដូចជាអាមេរិកពីអតីតកាល នយោបាយការបរទេស(សង្រ្គាមត្រជាក់)មានទិសដៅជួយដល់ប្រទេសណាដែលគាំទ្រនយោបាយការបរទេសខ្លួន។
• ប្រព័ន្ធសង្គមនិយម ក្រោមពាក្យស្លោកថា អបអរសាទរលទ្ធិប្រជាធិបតេយ្យ ហើយដើរក្នុង
បច្ចុប្បន្នការទទួលជំនួយអាមេរិកត្រូវផ្សារភ្ជាប់នឹងលក្ខខណ្ឌនៃការកសាងសង្គមប្រជាធិបតេយ្យ។
• បណ្តាប្រទេសប្លុកសង្គមនិយមប្រកាសថា ខ្លួនកសាងលទ្ធិប្រជាធិបតេយ្យបែរជាជួបនឹងភាពអនាធិបតេយ្យ បង្កឱ្យផ្ទុះឡើងនូវសង្រ្គាមស៊ីវិល(ការបង្ហូរឈាមជាតិសាសន៍ឯង) បណ្តាលមកពីប្រជាជនភាគច្រើនជាអនក្ខរជននិងមានសេដ្ឋកិច្ចអន់ខ្សោយ។
• ដើម្បីបញ្ចៀសពីការលូកដៃចូលរបស់ប្រទេសមហាអំណាច ប្រទេសតតិយលោកបានចងក្រងជាសមាគមន៍
ពហុជាតិក្នុងតំបន់ ហើយបានដោះស្រាយនូវបញ្ហា នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម និងបញ្ហាអភិវឌ្ឍន៍បច្ចេកវិទ្យា...។
◼️ តួនាទីរដ្ឋក្នុងការស្វែងរកជំហរអភិវឌ្ឍជាតិប្រកបដោយចីរភាពស្ថិរភាព សន្តិភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ សំខាន់គឺ៖
• រដ្ឋត្រូវមានអធិបតេយ្យភាព
• រដ្ឋជាផ្នែកមួយនៃសហគមន៍អន្តរជាតិ(កិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែង)។
• រដ្ឋមាននាទីសំខាន់ក្នុងការផ្លាស់ប្តូរ បញ្ជូនកម្លាំងពលករ ទៅបំពេញការងារនៅក្រៅប្រទេស(ការពារដោយស្របច្បាប់ដល់ពួកគេ)
• រដ្ឋត្រូវរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចសេរីអន្តរជាតិនិងសេដ្ឋកិច្ចជាតិ។
• សហប្រតិបត្តិការអន្តរជាតិរវាងធនាគារឯកជនក្តី ឬធនាគារជាតិក្តី ទទួលស្គាល់ថាជាកិច្ចព្រមព្រៀងពហុភាគី
• រៀបចំគោលនយោបាយសមស្របលើដំណើរការប្រព័ន្ធហិរញ្ញវត្ថុ ផលិតកម្មពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសកលលោក។
◼️ បញ្ហាស្មុគស្មាញនៃនយោបាយអន្ដរជាតិគឺ តួនាទីយោធាក្នុងចរន្តសកលភាវូបនីយកម្មទាក់ទងនឹងការប្រើប្រាស់កម្លាំងទ័ព ដើម្បីដោះស្រាយបញ្ហាទំនាស់នៅក្នុងតំបន់ឬក្នុងប្រទេសណាមួយ។
◼️ មាត្រាទី២ នៃលក្ខន្ដិកៈអង្គការសហប្រជាជាតិបានចែង គឺមិនអនុញ្ញាតិឱ្យលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់ប្រទេសណាមួយ លើកលែងតែក្នុងខណៈណាដែលស្ថានភាពនោះមានការគំរាមគំហែងដល់សន្ដិភាពស្ថេរភាពអន្ដរជាតិ(លើកលែងតែសកម្មភាពមនុស្សធម៌)។
◼️ លោក ប៉េរេដឺ គូអេឡា(អគ្គលេខាធិការអង្គការសហប្រជាជាតិ) បានថ្លែងច្បាប់សហគមន៍អន្តរជាតិត្រូវផ្សារភ្ជាប់រវាង ច្បាប់និងសីលធម៌។
◼️ មូលហេតុត្រូវទាមទារឱ្យមានកិច្ចសហប្រតិបត្ដិការនៅលើពិភពលោក គឺ៖
• ដើម្បីរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ផ្លាស់ប្ដូរបច្ចេកវិទ្យាគ្នា ទំនាក់ទំនង នយោបាយ សេដ្ឋកិច្ច បង្កើតភាពជិតស្និតគ្នា ដោយគ្មានប្រទេសណាមួយមិនអាចរស់នៅដោយឯកឯងបានឡើយ។
• សកលភាវូបនីយកម្ម គឺជាចលនាបម្លាស់ប្តូរដោយសេរីនៃទំនិញ សេវាកម្ម ព្រមទាំងការផ្លាស់ប្តូរ និងចរាចរមូលធន ពលកម្ម និងសេវាផ្សេងៗទៀតរវាងប្រទេសមួយទៅប្រទេសមួយ រវាងតំបន់មួយទៅតំបន់មួយផ្សេងទៀត ជាពិសេសការផ្សារភ្ជាប់គ្នានូវសកម្មភាពទាំងអស់នេះនៅទូទាំងពិភពលោកទាំងមូល។