ពាក្យគន្លឹះ
• ច្បាប់អាជ្ញាសឹក៖ ច្បាប់យោធា។
• ស្វយ័តភាព៖ ភាពម្ចាស់ការ រឺការគ្រប់គ្រង ដោយខ្លួនឯង។
• ចលនាជាតិនិយម៖ អ្នកដែលស្រលាញ់ និងស្នេហាជាតិ។
• អូតង់ឬណាតូ ៖ សន្ធិសញ្ញាអាត្លង់ទិកខាងជើងជាអង្គការសន្ធិសញ្ញានៃ មហាសមុទ្រអាត្លង់ទិច ទិសខាងជើងដែលបង្កើតឡើងដើម្បីការពារទ្វីបអឺរ៉ុបប្រឆាំងនិងការរីកដាលនៃចលនាកុម្មុយនីស្ត។
• ចលនាជាតិនិយម៖ អ្នកដែលស្រលាញ់ និងស្នេហាជាតិ។
• ឧក្រិដ្ឋកម្មសង្គ្រាម ៖ សកម្មភាពឬអំពើដែលប្រព្រឹត្តកំហុសទាក់ទងនឹងការសម្លាប់មនុស្ស។
សហព័ន្ធស្លូវេនីក្រូអាស៊ីនិងអាណាចក្រស៊ែប៊ី បានប្ដូរឈ្មោះទៅជាសាធារណរដ្ឋប្រជាមានិត លុះដល់ឆ្នាំ១៩៦៣បានប្ដូរឈ្មោះទៅជាសហព័ន្ធស្លូវានីក្រូអាស៊ី និងអាណាចក្រស៊ែប៊ីបានប្ដូរឈ្មោះទៅជាសាធារណរដ្ឋ សង្គមនិយម
យូហ្គោស្លាវី។
១. ការវិវត្តនៃយូហ្គោស្លាវី
◼️ នៅក្រោយសង្គ្រាមលោកលើកទី២ ប្រទេសក្នុងសហព័ន្ធយូហ្គោស្លាវី មានរដ្ឋជាសមាជិកចំនួន៦គឺ រដ្ឋសង្គមនិយមបូស្នីអ៊ែសេកូវីន ក្រូអាស៊ី ម៉ាសេដ្វាន ស្លូវេនី ម៉ុងតេណេហ្រោ្គ និងស៊ែប៊ី(បញ្ចូលខេត្តស្វយ័ត២គឺ វ៉ូសវ៉ូឌីននិងកូសូវូ)។
◼️ ០១ ធ្នូ ១៩១៨ មានឈ្មោះថា សហព័ន្ធស្លូវេនីក្រូអាស៊ី និងព្រះរាជាណាចក្រស៊ែប៊ី។
◼️ ១៩៦៣ បានប្ដូរឈ្មោះទៅជា សាធារណរដ្ឋ សង្គមនិយមយូហ្គោស្លាវី(S.F.R.Y) ហើយជាប្រទេសដ៏ធំព្រោះបានបញ្ចូលទឹកដី អ៊ីទ្រា(Istria) និងរីចិកា(Rejeka)។
◼️ ១៩៩១ សហព័ន្ធយូហ្គោស្លាវី ធ្លាក់ក្នុងភ្លើងសង្រ្គាមក្នុងឧបទ្វីបបាល់កង់(ការដួលរលំសហភាពសូវៀត)។
២. នយោបាយ
២.១. សង្គ្រាមលោកលើកទី១
◼️ មូលហេតុនាំឱ្យបង្កើតរដ្ឋស្លាវខាងត្បូងគឺ៖
• ការសម្លាប់រជ្ជទាយាទហ្រ្វង់ស័្វរហ៊ែ្វឌីណង់ នៅសារ៉ាសឺវ៉ូ ដោយនិស្សិតស៊ែប៊ី(ការបើកទ្វារនៃសង្គ្រាមលោកលើកទី១ និងជាបុព្វហេតុនៃការកើត រដ្ឋស្លាវខាងត្បូង)។
• ២៨ កក្កដា ១៩១៤ ចក្រភពអូទ្រីស-ហុងគ្រី បានប្រកាសសង្គ្រាមជាមួយស៊ែប៊ី(គាំទ្រដោយរុស្ស៊ី)។
• សន្និសីទអន្តរជាតិស្តីពីការបំបែកចក្រភព
• អូទ្រីស និងការកើតប្រទេស ២គឺ ឆេកូស្លូវ៉ាគី និងយូហ្គោស្លាវី(ស្លាវខាងត្បូង)។
• ប្រទេសយូហ្គោស្លាវី(ស្លាវខាងត្បូង) ជារាជាណាចក្រដែលសោយរាជ្យដោយព្រះចៅភីទ័រទី១ បន្ទាប់ពីប្រទេស ម៉ុងតេណេហ្រោ្គ នឹងបញ្ចូលទៅក្នុងប្រទេសស៊ែប៊ី។
• ខែធ្នូ ១៩១៨ ប្រកាសជាអាណាចក្រស៊ែប៊ី ក្រូអាស៊ី និងស្លូវែនី។
២.២. សង្គ្រាមលោកលើកទី២
◼️ បញ្ហានៅក្នុងប្រទេសយូហ្គោស្លាវីគឺ៖
• អាល្លឺម៉ង់ចូលលុកលុយប្រទេសយូហ្គោស្លាវី។
• រដ្ឋាភិបាលនិរទេសបណ្ដោះអាសន្នដឹកនាំដោយព្រះចៅភីទ័រទី២ ដែលគាំទ្រដោយចលនាតស៊ូពីរក្រុម
សំខាន់ៗ គឺ៖
• ក្រុមទី១៖ លោក ឈីតនីក(Chetniks)
• ក្រុមទី២ ៖ លោក ទីតូ(Josip Broz Tito)
• ១៩៤៣ ក្រុមទាំង២ នេះបែកបាក់គ្នានាំឱ្យផ្ទុះសង្គ្រាមស៊ីវិល(ក្រុមទី២ ដឹកនាំដោយលោក ទីតូ គាំទ្រដោយទ័ពក្រហមសូវៀតទទួលបានជោគជ័យ)។
◼️ ខែតុលា ១៩៤៤ កងទ័ពអាល្លឺម៉ង់បានដកថយពីយូហ្គោស្លាវី ជំនួសដោយកងទ័ពក្រហមសូវៀត។
◼️ ខែវិច្ឆិកា ១៩៤៤ ចលនារំដោះជាតិរបស់លោក ទីតូ បានលេចរូបរាងឡើង និងបានក្លាយជានាយករដ្ឋមន្ត្រី
ទី១ នៃរដ្ឋាភិបាលយូហ្គោស្លាវី(ខែមីនា ១៩៤៥)។
◼️ គណបក្សកុម្មុយនីស្តត្រូវបានជាប់ឆ្នោតដឹកនាំដោយលោក ទីតូ(អាសនៈច្រើនក្នុងសភា) និងការប្រកាស
រដ្ឋធម្មនុញ្ញប្រទេសយូហ្គោស្លាវី ជាសហព័ន្ធសាធារណរដ្ឋប្រជាមានិតយូហ្គោស្លាវី(លោក ទីតូ ជាប្រធានាធិបតី)។
៣. សេនាប្រមុខទីតូ
◼️ ១៩៤៦ រដ្ឋធម្មនុញ្ញថ្មីបានផ្តល់ស្វយ័តភាពដល់រដ្ឋទាំង៦ ក្នុងសហព័ន្ធដូចគ្នា(ស្ថិតក្នុងកណ្តាប់ដៃលោកទីតូនិងអ្នកដឹកនំាពួកកុម្មុយនីស្ត)។
◼️ ទំនាក់ទំនងជាមួយសហភាពសូវៀតចុះខ្សោយ ជាបន្តបន្ទាប់ និងកាត់ផ្តាច់ជាស្ថាពរនៅឆ្នាំ១៩៥៥(ក្រោយមរណភាពស្តាលីន)។
◼️ ទំនាក់ទំនងបរទេសរបស់យូហ្គោស្លាវី និងសូវៀតធ្វើឱ្យពិភពលោកព្រួយបារម្ភព្រោះ៖
• ប្រទេសអឺរ៉ុបខាងកើតនឹងយកតម្រាប់តាមប្រសិនបើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលា។
• ការធ្វើអន្តរាគមន៍ជាទ្រង់ទ្រាយធំដើម្បីគំរាមដោយកម្លាំងទ័ពនិងយុទ្ធនាការយោធាដោយប្រើរទេះតង់ និងយន្តហោះប្រតិកម្មរាប់រយគ្រឿង(ពិភពលោកមានការភ្ញាក់ផ្អើល) ដូចជា៖
• ១៩៥៦ វាយចូលទៅប្រទេសហុងគ្រី។
• ១៩៦៨ វាយចូលឆេកូស្លូវ៉ាគី។
◼️ នយោបាយលោកទីតូ ហាក់ដូចជាមិនសូវដាក់សម្ពាធធ្ងន់លើប្រជាជនដូចបណ្តាប្រទេសនៅមួយចំនួនអឺរ៉ុប គឺការបំបិទសេរីភាពក្នុងការបញ្ចេញមតិ ឬការសរសេររបស់ក្រុមបញ្ញវន្តឡើយ។
◼️ ១៩៧០ នៅក្នុងសហព័ន្ធមានភាពរំជើបរំជួលនៃចលនាជាតិនិយម(ពួកក្រូអាស៊ី និងពួកបញ្ញវន្ត)។ ក្រោយមកលោកទីតូ បានបន្ធូរបន្ថយឱ្យមានសេរីភាពខ្លះទៅលើរដ្ឋសមាជិកទាំង ៦ នៃរដ្ឋសហព័ន្ធ។
◼️ ០៤ មិថុនា ១៩៨០ លោក ទី តូ បានទទួលមរណភាព។ បន្ទាប់ពីមរណភាពនេះគឺ បានបន្សល់ទុកនូវបញ្ហាធ្ងន់ធ្ងរមួយចំនួនគឺ៖
• បញ្ហាសេដ្ឋកិច្ច
• បញ្ហាជនជាតិ
• បំណុលបរទេស។
◼️ គេព្រួយបារម្ភពីបញ្ហាជនជាតិ ក្រោយពីលោក ទី តូ ទទួលមរណភាពព្រោះ៖
• មានការបង្ហូរឈាមក្នុងរដ្ឋសហព័ន្ធ។
• រដ្ឋសមាជិកនៅក្នុងសហព័ន្ធត្រូវបែកបាក់។
• ស្ទើរតែគ្រប់រដ្ឋសមាជិកទាំងអស់បានទាមទារស្វយ័តភាពរៀងៗខ្លួនដោយប្រកាសជារដ្ឋឯករាជ្យ។
៤. ប្រធានាធិបតី ស្លូបូដានមេឡូសេវិច
៤. ១. ជំនឿសាសនា
◼️ នៅយូហ្គោស្លាវី មានអំបូរពូជសាសន៍ជាច្រើននិងមានជំនឿសាសនាផ្សេងៗដូចជា៖
• អ៊ីស្លាម(Islamism)
• ជូដា(Judaism)
• ប្រូតេស្តង់(Protestantism)
• អ័រតូដុក(Orthodox)។
◼️ ជនជាតិយូហ្គោស្លាវី ជាអ្នកជាប់ជំពាក់លើជំនឿសាសនានិងប្រតិបត្តិជ្រៅរហូតដល់៩៩%(ស្ថិតិឆ្នាំ១៩២១និង១៩៤៨)។
◼️ ១៩៦៤ របបកុម្មុយនីស្តកាន់អំណាចប្រជាជនមានជំនឿសាសនា ៧០%៖
• ខេត្តកូសូវ៉ូ(Kosovo) មជ្ឈមណ្ឌលគោរពខ្លាំងបំផុតគឺ សាសនិកជន ៩១%
• អ៊ែសេកូវីន ៨៣.៨%។
• កន្លែងសាសនិជនទាបជាងគេគឺ៖
• ស្លូវេនី ៦៥.៤%
• ស៊ែប៊ី ៦៣.៧%
• ក្រូអាត ៦៣.៦%។
◼️ កត្តាទំនាស់ដែលបង្កើតឱ្យមានការផ្ទុះសង្គ្រាមជនជាតិដែលធ្វើឱ្យរលំរលាយយូហ្គោស្លាវី គឺ៖
• បញ្ហាជនជាតិផ្សេងៗគ្នា
• ជំនឿសាសនាផ្សេងៗគ្នា៖
• ពួកស៊ែប៊ីប្រកាន់សាសនាគ្រិស្ត អ័រតូដុក
• ពួកក្រូអាស៊ី ប្រកាន់សាសនាកាតូលិក
• ពួកបូស្នី ប្រកាន់សាសនាអ៊ីស្លាម។
៤. ២. សេដ្ឋកិច្ច
◼️ កំហុសរដ្ឋាភិបាលលោក ទី តូ គ្រោងនឹងធ្វើឱ្យយូហ្គោស្លាវីជាប្រទេសរីកចម្រើនខាងសេដ្ឋកិច្ចនៅឧបទ្វីបបាល់កង់(កម្ចីប្រាក់ដ៏ច្រើនពីអង្គការរូបិយប័ណ្ណអន្តរជាតិ IMF ដោយផ្អែកលំនាំចេញ)។
• នៅទសវត្សរ៍ឆ្នាំ៧០ ប្រទេសយូហ្គោស្លាវី បានជួបនូវវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពី៖
• អឺរ៉ុបខាងលិចជួបវិបត្តិសេដ្ឋកិច្ច(វិបត្តិថាមពលបានចោទជាបញ្ហាដល់ផលិតផលនាំចេញ និងធ្វើឱ្យរាំងស្ទះដង្ហើមសេដ្ឋកិច្ចយូហ្គោស្លាវី)។
• អឺរ៉ុបខាងលិចជួបវិបត្តិសេដ្ឋកិច្ច(វិបត្តិថាមពល)។
• ប្រាក់កម្ចីពីអង្គការរូបិយប័ណ្ណអន្តរជាតិ(IMF)។
• ប្រជាជនត្រូវបាត់បង់ការងារធ្វើ និងបាត់បង់ប្រាក់កំរៃប្រចាំថ្ងៃ។
• កសិដ្ឋានត្រូវប្រកាសរឹបអូស(ជំពាក់បំណុលធានាគារ)។
• តាមស្ថិតិឆ្នាំ ១៩៨៩ កសិដ្ឋាន ១៤៨កន្លែង ត្រូវការរឹបអូសដោយការជំពាក់បំណុលធនាគារ(ស៊ែប៊ី ម៉ាសេដ្វាន បូស្នី កូសូវ៉ូ អ៊ែសេកូវីន)។
• មនុស្ស ៨ ៩៤០០នាក់ គ្មានការងារធ្វើ(រយៈពេល ៩ខែ ដើមឆ្នំា១៩៩០)។
• រោងចក្រកែច្នៃមានកម្មករ ៦០ម៉ឺននាក់ ត្រូវបាត់បង់ការងារ
• អំឡុងវិបត្តិសេដ្ឋកិច្ច គឺមានប្រជាជនប្រហែល ២.៥លាននាក់ ខ្វះការងារធ្វើ។
៤. ៣. ការបែកបាក់សហព័ន្ធយូហ្គោស្លាវី
◼️ ១៩៨៧ លោក ស្លូបូដានមេឡូសេវិច ប្រធានគណបក្សកុម្មុយនីស្ត(ជនជាតិស៊ែប៊ី) បានឡើងកាន់អំណាច(ធ្លាប់មានឥទ្ធិពលលើរដ្ឋស៊ែប៊ី ខេត្តបូស្នី វូសវូឌីណា ក្រូអាស៊ី អ៊ែសេកូវីន ម៉ាសេដ្វាន)។
◼️ ក្រោមការដឹកនំាលោកស្នូបូដានមេឡូសេវិចគឺ៖
• ១៩៨៩ កងទ័ពស៊ែប៊ី បានលុកលុយចូលអធិបតេយ្យភាពរដ្ឋកូសូវ៉ូ ដែលមានប្រជាជនភាគច្រើនអំបូរអាល់បានីកាន់សាសនាអ៊ីស្លាម។
• ពួកស៊ែប៊ី ខិតខំពង្រីកឥទ្ធិពលខ្លួនឡើងវិញទៅលើរដ្ឋទាំងអស់នៅយូហ្គោស្លាវី ស្របពេលជំនោរនៃលទ្ធិប្រជាធិបតេយ្យបានបោកបក់ខ្លាំងទៅលើស្ថាប័នកុម្មុយនីស្តនៅអឺរ៉ុបខាងកើត ។
• ការកោះប្រជុំសភាកុម្មុយនីស្តលើកទី១៤ ដែលមានសមាជិករដ្ឋទាំង ៦ ក្រោមការកៀបសង្កត់ពីមេដឹកនាំស៊ែប៊ី ដើម្បីដោះស្រាយវិបត្តិនៃការបំបែករដ្ឋ។
• ការបង្កើតសាធារណរដ្ឋឯករាជ្យរបស់ ស្លូវេនី និងក្រូអាស៊ីត្រូវ ទទួលបរាជ័យ អ្នកតំណាងរដ្ឋទាំងពីរបានដើរចេញពីសភា។
• ២៥ មិថុនា ១៩៩១ ស្លូវេនី និងក្រូអាស៊ី បានធ្វើការសម្រេចចិត្តទាមទារឯករាជ្យភាពរបស់ខ្លួន និងបង្កើតរដ្ឋធម្មនុញ្ញដឹកនាំដោយរដ្ឋាភិបាលពហុបក្ស(គណបក្សកុម្មុយនីស្តលុបបំបាត់ដោយស្វ័យប្រវត្តិនិងគ្មានការបង្ហូរឈាមលើរដ្ឋទាំងពីរ)។
• មេដឹកនាំស៊ែប៊ី មេឡូសេវិច មិនសប្បាយចិត្តនឹងរដ្ឋប្រជាធិបតេយ្យទាំងពីរ គឺបន្តការរឹតបន្តឹងតាមផ្លូវសេដ្ឋកិច្ច។
• ពួកជនជាតិភាគតិចស៊ែប៊ី នៅក្នុងក្រូអាស៊ីបានប្រឆាំងនឹងអធិបតេយ្យរដ្ឋនេះ បានបង្កើតជាកម្លាំងប្រឆាំង ព្រោះរដ្ឋធម្មនុញ្ញប្រទេសនេះកាត់បន្ថយសិទ្ធិរបស់ជនជាតិស៊ែប៊ី(ការប្រកាន់រើសអើងពូជសាសន៍)។
• ខែសីហា ១៩៩០ គេបានដាក់ពង្រាយកងប៉ូលីសក្រូអាស៊ីនៅតំបន់ក្រាស៊ីណា(Krajina) ជាតំបន់ដែលជនជាតិស៊ែប៊ីរស់នៅ។
• ការងើបឡើងតស៊ូរវាងអំបូរស៊ែប៊ីនៅក្រាស៊ីណា ទល់នឹងប៉ូលីសក្រូអាស៊ី ជាមូលហេតុនំាឱ្យអតីតយូហ្គោស្លាវីក្លាយជាភ្នក់ភ្លើងសង្រ្គាម។
• ការដាក់ពង្រាយកម្លាំងប៉ូលីសស្លូវេនី នៅតាមព្រំប្រទល់ស៊ែប៊ី ជំនួសប៉ូលីសអតីតយូហ្គោស្លាវី បានបង្កឱ្យមានការបង្ហូរឈាមដ៏ខ្លីមួយទៀត។
• ខែសីហា ១៩៩១ កងទ័ពយូហ្គោស្លាវីភាគច្រើនជនជាតិស៊ែប៊ីនិងម៉ុងតេណេហ្រោ្គ ចំនួន ៣ម៉ឺននាក់ រទេះតង់ ៣ ០០០គ្រឿង និង
កងទ័ពអាកាសបានទម្លាក់គ្រាប់បែកទៅលើទីក្រុងហ្សាគ្រីប(Zagreb) និងវាយលុកចូលក្រូអាស៊ីដែលមានតែកម្លាំងប៉ូលីស។
• ទីក្រុងវូកូវ៉ា(Vukovar) រងវិនាសកម្មខ្លំាងជាងគេ ហើយកងទ័ពយូហ្គោស្លាវីគ្រប់គ្រងទឹកដីក្រូអាស៊ី ៣០% រហូតដល់រដ្ឋាភិបាលក្រូអាស៊ីចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមជាមួយស៊ែប៊ី។
• ពួកស៊ែប៊ីធ្វើការរើសអើងពូជសាសន៍ដោយបណ្តេញពួកក្រូអាស៊ីយកផ្ទះសំបែង ឱ្យអំបូរជនជាតិស៊ែប៊ីរស់នៅ(គេឃើញមានពួកក្រូអាស៊ីរស់នៅកណ្តាលវាលតាមឆ្នេរសមុទ្របាល់ទិករាប់ពាន់គ្រួសារ)។
• ខែកញ្ញា ១៩៩១ សាធារណរដ្ឋម៉ាសេដ្វាន បានទទួលឯករាជ្យដោយពុំមានការបង្ហូរឈាមឬការប្រឆាំងពីពួកស៊ែប៊ីឡើយ ដែលមានលោក គីរ៉ូគ្គីកូរ៉ូវ(KIRO GLIGOROV) ជាប្រធានាធិបតីដំបូងគឺ បានធ្វើទំនាក់ទំនងល្អជាមួយ ស៊ែប៊ី និងសាធារណរដ្ឋផ្សេងទៀត។
• ដើម្បីការពាររដ្ឋាភិបាលក្មេងខ្ចី ក៏មានការដាក់ពង្រាយកងទ័ពអាមេរិក ៥០០នាក់ ក្រោមទង់ជាតិអង្គការសហប្រជាជាតិជាអ្នកថែរក្សាសន្តិភាពនៅព្រំដែនប៉ែកខាងជើងជាមួយសាធារណរដ្ឋស៊ែប៊ី(យូហ្គោស្លាវី)។
• ១៩៩០ ខេត្តកូសូវ៉ូ ជាខេត្តស្វយ័តការប្រឹងប្រែងតស៊ូបង្កើតខេត្តឯករាជ្យ។
• ១៩៩៦ ជនជាតិភាគតិចអំបូរអាល់បានី កាន់សាសនាអ៊ីស្លាម នៅខេត្តកូសូវ៉ូ បានបង្កើតកងទ័ពរំដោះ ដែលនាំឱ្យកងទ័ពយូហ្គោស្លាវីប្រើវិធានការក្តៅមកលើអំបូរអាល់បានី ដែលបង្កឱ្យមានការភ័យខ្លាចដល់ជនស៊ីវិល(ការភៀសខ្លួនចេញពីលំនៅឋាន)។
• ១៩៩០ ការស្វះស្វែងរកសន្តិភាពរវាងអង្គការណាតូ និងស៊ែប៊ី មិនទទួលបានជោគជ័យ ហើយអង្គការណាតូសម្រេចចិត្តទម្លាក់គ្រប់បែកចំនួន២ខែ ទៅលើប្រទេសស៊ែប៊ី និងម៉ុងតេណេហ្រោ្គ ដើម្បីបង្ខំឱ្យកងទ័ពស៊ែប៊ីដកចេញពី កូសូវ៉ូ។
• ១៩៩៩ ខេត្តកូសូវ៉ូ ទាំងមូលត្រូវដាក់ពង្រាយដោយកម្លាំងសន្តិភាពអង្គការសហប្រជាជាតិ
• ២០០៨ កូសូវ៉ូ ត្រូវបានប្រកាសឯករាជ្យ ដែលទទួលស្គាល់ដោយប្រទេសចំនួន ៦០(មិនទាន់បានចូលជាសមាជិកអង្គការសហប្រជាជាតិនៅឡើយ)។
៥. សេចក្តីសន្និដ្ឋាន
◼️ ការដួលរលំអតីតសហភាពសូវៀត បានធ្វើឱ្យប្រទេសដែលប្រកាន់របបសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតបែកខ្ញែក ហើយបង្កើតជារបបប្រជាធិបតេយ្យ និងរបបសេដ្ឋកិច្ចទីផ្សារសេរីតាមបែបលោកខាងលិច។
◼️ សាធារណរដ្ឋប្រជាមានិតយូហ្គោស្លាវី ដែលបង្កើតដោយលោកទីតូ ក្រោយសង្រ្គាមលោកលើកទី២ ត្រូវបែកខ្ញែកហើយបង្កើតជាសាធារណរដ្ឋឯករាជ្យទោះជាសហព័ន្ធយូហ្គោស្លាវី ដឹកនាំដោយប្រទេសស៊ែប៊ី និងម៉ុងតេណេហ្រ្គោ។
◼️ ទោះជាខិតខំទប់ស្កាត់យ៉ាងណាក៏ដោយ គឺរដ្ឋសមាជិកទាំង៦ ត្រូវបានដាក់ចូលទៅក្នុងសហគមន៍អឺរ៉ុបជាបន្តបន្ទាប់ ដើម្បីបញ្ចៀសសង្គ្រាមនៅពេលអនាគតដែលនឹងធ្វើឱ្យអន្តរាយទ្វីបអឺរ៉ុបដោយសារសង្គ្រាមឧបទ្វីបបាល់កង់សារជាថ្មីម្ដងទៀត។
◼️ សាធារណរដ្ឋប្រជាមានិតយូហ្គោស្លាវី បង្កើតដោយលោកទីតូ ក្រោយសង្រ្គាមលោកលើកទី២ត្រូវបែកខ្ញែក។
◼️ ពួកមេដឹកនាំផ្ដាច់ការដូចជារបបណាស៊ីអាល្លឺម៉ង់ និងជប៉ុនបានប្រព្រឹត្តអំពើកាប់សម្លាប់ប្រជាជនស៊ីវិលត្រូវជាប់ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាម និងប្រឆាំងមនុស្សបានបញ្ចប់ដោយសាលក្រមតុលាការអន្តរជាតិ។
◼️ ពួកមេដឹកនាំផ្ដាច់របបណាស៊ីអាល្លឺម៉ង់ ជប៉ុន និងមេដឹកនាំស៊ែប៊ី ស្លូបូដាន មេឡូសេវិច ក៏ត្រូវកាត់ទោសនៅតុលាការអន្តរជាតិឡាអេដែរ។
◼️ ចំណែកនៅប្រទេសកម្ពុជាតុលាការកូនកាត់បានបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងកម្ពុជាធ្វើឡើងដើម្បីធ្វើការកាត់ទោសមេដឹកនាំខ្មែរក្រហមមួយចំនួនដែលបានជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ។