loader image
Skip to main content
Home
Completion requirements
View

    លក្ខណៈទូទៅ

◼️ អឺរ៉ុបដីទឹកឬដែនកោះចម្ងាយ៣២គ.ម ពីអឺរ៉ុបដីគោកខណ្ឌចែកដោយច្រកសមុទ្រម៉ង់។
◼️ ផ្ទៃក្រឡា២២៤ ០៤៦គ.ម
◼️ ប្រជាជន៥៨លាននាក់(២០០៦)
◼️ ប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម(សម្បូរធ្យូងថ្ម)។
◼️ មហាអំណាចខាងអាណានិគមទី១(មុនសង្រ្គាមលោកលើកទី១)។
◼️ នាំមុខគេខាងវិស័យពាណិជ្ជកម្ម និងយោធា(មហាអំណាចជើងទឹកទី១មុនសង្រ្គាមលោកលើកទី២)។

 ១. ប្រទេសអង់គ្លេសនិងសង្រ្គាមលោកលើកទី២

◼️ ០១ កញ្ញា ១៩៣៩ ការលុកលុយចូលប្រទេសប៉ូឡូញពីសំណាក់កងទ័ពអាល្លឺម៉ង់
◼️ អង់គ្លេសនិងបារាំងប្រកាសសង្រ្គាមជាមួយអាល្លឺម៉ង់។
◼️ ១០ មិថុនា ១៩៤០ លោក សំប៊ែឡាំង(គណបក្សអភិរក្សនិយម)ចុះចេញពីតំណែង(កងទ័ពអង់គ្លេស ទទួលបរាជ័យក្នុង  បេសកកម្មជួយប្រទេសន័រវែស)។
◼️ លោក វិនស្តុន ឆឺឈីល ឡើងបន្តជានាយករដ្ឋមន្ត្រី បានបង្កើតសម្ព័ន្ធភាពក្នុងរដ្ឋាភិបាលដោយមានគណបក្សទាំង ៣គឺ៖
   • គណបក្សការងារនិយម
   • គណបក្សអភិរក្សនិយម
   • គណបក្សសេរីនិយម។
◼️ ១២ ឧសភា ១៩៤០ វិនស្តុន ឆឺឈីល បានថ្លែងនៅមុខសភាថាខ្ញុំគ្មានអ្វីជូនប្រជាជនអង់គ្លេសទេគឺ មានតែឈាមការតស៊ូទឹកភ្នែកនិងញើសតែប៉ុណ្ណោះដើម្បីដណ្តើមយកជ័យជំនះ។
◼️ ១៩៤០ កងទ័ពបារាំងទទួលបរាជ័យ ហើយលោក វិនស្តុនឆឺឈីល ងាកមកចងសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក។
◼️ ០៧ ធ្នូ ១៩៤១ កងទ័ពអាកាសជប៉ុន បានបើកការវាយប្រហារមូលដ្ឋានសឹកដ៏ធំរបស់អាមេរិកប្រចាំប៉ាស៊ីហ្វិកនៅ ភាលហាប័រ(កោះហាវៃ)។
◼️ អាមេរិកនិងអង់គ្លេសប្រកាសសង្រ្គាមជាមួយអាល្លឺម៉ង់​ បើកការវាយប្រយុទ្ធនៅ ន័រម៉ង់ឌី(ប្រទេសបារាំង)។
◼️ លោក វិនស្តុន ឆឺឈីល បានចរចាជាមួយ ស្តាលីន(សូវៀត) បើកសមរភូមិខាងកើត ពេលអាល្លឺម៉ង់ចូលលុកលុយសហភាព សូវៀតនិងបានជួយសម្រួលឱ្យមានសន្និសីទនៅ តេហេរ៉ង់ កេបិច និងយ៉ាល់តា ព្រមទាំងផតដាម ជាដើម ក្នុងបំណងបញ្ចប់ សង្រ្គាមលោកលើកទី២។
◼️ ដោយសារគំនិតប្រឆាំងនឹងកុម្មុយនីស្ត អង់គ្លេសបានក្លាយជាដៃគូប្រឆាំងនឹងសហភាពសូវៀតសម័យសង្រ្គាមត្រជាក់និង បានថ្លែងនៅហ្វុលតុន(ទឹកដីអាមេរិក)ថា ពេលនេះវាំងននដែកបានចែកទ្វីបអឺរ៉ុបជាពីរគឺ ខាងលិចនិងខាងកើត។

២.គណបក្សការងារនិយម(១៩៤៥-១៩៥១)

២.១. នយោបាយរដ្ឋឧបត្ថម្ភ

◼️  នយោបាយរដ្ឋឧបត្ថម្ភរបស់គណបក្សការងារនិយម ធ្វើឡើងដោយលោក គ្លីមិន អាតលី(នាយករដ្ឋមន្ត្រី)  ដើម្បីជួយសង្គ្រោះប្រជាជន២៥លាននាក់ដែលជាអ្នកឥតការងារធ្វើ អ្នកជម្ងឺ ស្ត្រីមេម៉ាយ មន្ត្រីចូលនិវត្តន៍ និងចាស់ជរា រួមមាន៖
  • សេវាសុខភាព៖ បង្កើតមន្ទីរពេទ្យដើម្បីព្យាបាលជម្ងឺដោយឥតគិតថ្លៃដល់ប្រជាជន៩៥%ដោយស្មើភាពគ្នានិងគ្មានការ រើសអើង។
   • បញ្ហាលំនៅឋាន(១៩៤៥-១៩៥០) ដើម្បីបញ្ចៀសការរីកដុះដាលនៃសំណង់អនាធិបតេយ្យនៅទីក្រុងរដ្ឋាភិបាល បានសង់ផ្ទះ ចំនួន ១៥៧ពាន់ខ្នង ផ្ទះល្វែង ៨០៦ពាន់ខ្នង និងជួសជុលផ្ទះបាក់បែក ៣៣៣ពាន់ខ្នង។
   • ការធ្វើនយោបាយជាតូបនីយកម្ម ចាប់ពី រោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ ធនធានរ៉ែ និងធ្យូងថ្ម(ដោះស្រាយវិបត្តិ សេដ្ឋកិច្ច)។

២.២. ការធ្លាក់ចុះនៃចក្រភព

◼️ ការធ្លាក់ចុះនៃចក្រភព គឺប្រទេសក្រោមអាណានិគមទាមទារឯករាជ្យជាបន្តបន្ទាប់៖
   •ឥណ្ឌាទាមទារឯករាជ្យ និងបានបង្កើតរដ្ឋមួយទៀតគឺ សាធារណរដ្ឋប៉ាគីស្ថាន(១៩៤៧)។
   • អស្ថិរភាពនយោបាយនិងសង្គមគឺ បញ្ហាដែនដីការស្មៀ(ម្ខាងឥណ្ឌា និងម្ខាងប៉ាគីស្ថាន)។
   • ១៩៤៨ បានប្រគល់ឯករាជ្យឱ្យកោះស្រីលង្កា។
   • ១៩៤៩ សាធារណរដ្ឋអៀរឡង់សេរី  ឬអៀរឡង់ខាងត្បូង បានទាមទារឯករាជ្យនិងបានផ្តាច់ចេញពីអង្គការកំម៉ុនវីល។
   •ដែនដី ញូវហ្វនឡិន ត្រូវបញ្ចូលជាខេត្តនៃប្រទេសកាណាដា។
   • ១៩៣១ សាធារណរដ្ឋអាហ្វ្រិកខាងត្បូងឯករាជ្យ
   •១៩៦១ ប្រទេសអូស្រ្តាលី នូវែលហ៊្សេឡង់ បានចាកចេញពីអង្គការកំម៉ុនវីល(ក្រោយមកអង់គ្លេសបានធ្វើអន្តរាគមន៍ទៅរករបបប្រកាន់ពូជសាសន៍រវាងស្បែកស និងស្បែកខ្មៅ ហៅថា របបអាប៉ាថេត)។
   • ទសវត្សទី៥០ ប្រទេសច្រើនទៀតបានទាមទារឯករាជ្យរួមមាន៖ ប្រ៊ុយណេ ហ្គាណា កេនយ៉ា   ម៉ាឡេស៊ី ប៉ាពូហ្គីនេ នីហ្សេរីយ៉ា    សូដង់ ទីប្រជុំកោះសូឡូម៉ុង អ៊ូហ្កង់ដា...។

៣. រដ្ឋាភិបាលអភិរក្សនិយម(១៩៥១-១៩៦៤)

◼️ អស្ថិរភាពនយោបាយការបរទេសនោះគឺ៖
   • អង់គ្លេសជួបនូវភាពវឹកវរ(វិបត្តិអាណានិគម)
   • អឺរ៉ុបបានបង្កើតសហគមន៍មួយហៅថា ទីផ្សាររួមអឺរ៉ុប(បារាំងបង្កើតជាមួយប្រទេស ៥នៅអឺរ៉ុប)។
   • អង់គ្លេសប្រកែកមិនព្រមចូលរួមក្នុងទីផ្សាររួមអឺរ៉ុប(នាំឱ្យខូចទីផ្សារកំម៉ុនវីលដ៏ធំរបស់ខ្លួន)។
   • ឆ្នាំ១៩៥៦ រដ្ឋាភិបាលរបស់លោក ប្រធានាធិបតី ណាស៊ែ(អេហ្ស៊ីប) បានធ្វើជាតូបនីយកម្មព្រែកជីក ស៊ុយអេ ដែលកាន់កាប់  ដោយអង់គ្លេស។
   • បារាំងយល់ថា អង់គ្លេសជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាមេរិកក្នុងសម្ព័ន្ធភាពនៃសន្ធិសញ្ញា អាត្លង់ទិកខាងជើង(NATO)និងមិនចង់ឱ្យឥទ្ធិពលអាមេរិកមាននៅទ្វីបអឺរ៉ុប(បារាំងបាត់បង់អធិបតេយ្យភាពនិងឯករាជ្យរបស់ខ្លួននិយាយឲ្យចំគឺបដិសេធឧត្ដមភាពទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀត)។

៤. រដ្ឋាភិបាល អេតវត ហ៊ីត (Edward Heath ១៩៧០-១៩៧៤)

   • ការបញ្ចូលបេក្ខភាពអង់គ្លេសចូលក្នុងទីផ្សាររួមអឺរ៉ុប បានជោគជ័យ(ជំនួបគ្នានៅ លុចសំបួ ប្រទេសបារាំង រវាង អេតវតហ៊ីត និងប៉ុមពីឌូ) និងឈានដល់កិច្ចព្រមព្រៀងថ្ងៃទី ២៣ មិថុនា ១៩៧១។
   • អង់គ្លេសត្រូវបរិច្ចាគចំពោះសំណើបារាំង ដោយការយល់ព្រមផ្តល់ចរាចរណ៍ទំនិញដោយសេរីជាមួយអឺរ៉ុប
     ដីគោក(ការបន្ថយពន្ធនាំចូល ២០% រយៈពេល ៥ឆ្នាំ ដោយគិតចាប់ពីកិច្ចព្រមព្រៀងចូលជាធរមានថ្ងៃទី០១ មករា ១៩៧៣)។
   • ដើម្បីបញ្ចៀសពីការប្រកួតប្រជែងពីខាងក្រៅតើអង់គ្លេសបានធ្វើការដំឡើងពន្ធដារលើការនាំចូលពីប្រទេស
   • កំម៉ុនវីល(Commonwealth)

៥. គណបក្សការងារនិយម(១៩៧៤-១៩៧៩)

◼️ ដើម្បីស្ដារវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលគណបក្សការងារនិយម(ចេម កាឡាហ្គាន  នាយករដ្ឋមន្ត្រី)   
   • ធ្វើការលុបចោលគម្រោងសាងសង់ផ្លូវក្រោមបាតសមុទ្រភ្ជាប់ពីអឺរ៉ុបដីគោកមកកាន់អង់គ្លេស។
   •ជាតូបនីយកម្មលើវិស័យឧស្សាហកម្ម(ដូចជារោងចក្ររថយន្ត រោងចក្រតំឡើងយន្តហោះ និងក្រុមហ៊ុនមួយចំនួនទៀត) លុបចោលគម្រោងសាងសង់ផ្លូវក្រោមបាតសមុទ្រដែលភ្ជាប់អឺរ៉ុបដីគោកទៅដីទឹកការបន្ថយទៅលើមុខចំណាយខាងយោធាដូចជា សំណង់នាវាចម្បាំង ព្រមទាំងកាត់បន្ថយចំនួនទ័ព និងយន្តហោះ (១៩៧៦ រដ្ឋាភិបាលប្រកាសឱ្យដកកងទ័ពចេញពី តំបន់ខាងកើតព្រែកជីក ស៊ុយអេ) ។
   • កម្រិតនៃការស្តារសេដ្ឋកិច្ចនៅមានកម្រិតទាបនៅឡើយ(ផលទុនជាតិសរុបរបស់អង់គ្លេសស្ថិតក្នុងចំណាត់ថ្នាក់ទី៦ បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី និងបារាំង) និងកំណើនអ្នកឥតការងារធ្វើកើនខ្ពស់ដដែល(ស្មើ៧%នៃប្រជាជនសកម្ម) ។

៦.គណបក្សអភិរក្សនិយម(១៩៧៩-១៩៩០)

៦.១. ការឡើងកាន់តំណែងនិងដំណោះស្រាយនយោបាយ

◼️ លោកស្រី ម៉ាការេត ថាត់ឆឺ៖
◼️ វ័យ៦១ឆ្នាំ  គេប្រសិទ្ធនាមថា ស្រ្តីដែកថែប កាន់តំណែងយូរជាងគេដល់១១ឆ្នាំ ២អាណត្តិ(១៩៨៣ និង១៩៨៧)។
◼️ អាណត្តិរបស់លោកស្រី ម៉ាការេត ថាត់ឆឺ គឺ១៩៨២ សង្រ្គាមចូលកាន់កាប់ទីប្រជុំកោះហ្វកឡិន(អាមេរិកខាងត្បូង)  ធ្វើឱ្យប្រជាប្រិយភាពរបស់លោកស្រីកើនឡើង (ពី៣២%ទៅ៥២%) ។
◼️ ការបែកបាក់ផ្ទៃក្នុងរបស់គណបក្សការងារនិយមនៅឆ្នាំ១៩៨១។
◼️ ជោគជ័យក្នុងវិស័យឧស្សាហកម្មខួងប្រេងនៅលំហសមុទ្រខាងជើង(កាត់បន្ថយការនាំចូលប្រេងឆៅពីប្រទេស  អារ៉ាប់ដែលជាវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងធំឆ្នាំ ១៩៧៤)។

៦.២. នយោបាយកាត់បន្ថយវិបត្តិសេដ្ឋកិច្ច

◼️ កាត់បន្ថយលើការចំណាយលើមុខងារសាធារណៈលើកកម្ពស់កម្លាំងសណ្ដាប់ធ្នាប់និងសេវាសុខភាព។
◼️ ការកាត់បន្ថយអតិផរណាពី ១៣.៤%(១៩៧៩) ឱ្យចុះមកត្រឹម ៤.៦%(១៩៨៤)។

៦.៣. នយោបាយឯកជនកម្ម

◼️ ការរុះរើនយោបាយជាតូបនីយកម្មទៅជាឯកជនកម្ម(ក្រុមហ៊ុនប្រេងទូរគមនាគមន៍)។
◼️ រយៈពេល ៤ឆ្នាំដំបូង រដ្ឋាភិបាលបានប្រមូលប្រាក់ពី ១ពាន់លានផោន(១៩៨៤) កើន  ដល់២ពាន់លានផោន(ប្រាក់ផោនមានលំនឹង ហើយ  ធ្វើឱ្យទីក្រុងឡុងដ៍ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ)។
◼️ ការដឹកនាំរបស់លោកស្រីយូរពេកលុះនៅខែវិច្ឆិកា ១៩៩០ ការប្តូរមនុស្សថ្មីគឺ លោក ចន មេជើ ឡើងកាន់បន្ត(វិបត្តិសេដ្ឋកិច្ចមិនអាចដោះស្រាយបាន)។

៧.បញ្ហាអ៊ុលស្ទ័រ(អៀរឡង់ខាងជើង)

◼️ បញ្ហាអ៊ុលស្ទ័រ(អៀរឡង់ខាងជើង)មានរដ្ឋធានី បែលហ្វាស ដែលបានបញ្ចូលដែនដី ៦ជាទឹកដីអាណានិគមអង់គ្លេស(ប្រជាជនមួយភាគធំជានិគមជនប្រទេសអង់គ្លេស)។
◼️ ១៩៤៨ សាធារណរដ្ឋអៀរឡង់ខាងត្បូង(រដ្ឋធានី ឌុយប្លំាង)បានក្លាយជារដ្ឋឯករាជ្យពីអង់គ្លេស។ជីវភាពប្រជាជន  ផ្អែកលើវិស័យកសិកម្ម(ដំឡូងបារំាង ការចិញ្ចឹមសត្វ និងនេសាទ)។
◼️ បញ្ហាទាំងនោះរួមមាន៖
   • ជនជាតិអៀរឡង់ ភាគច្រើនកាន់សាសនាគ្រិស្ត និកាយ កាតូលិក រងនូវការរើសអើងពីអ្នកកាន់សាសនាពួកប្រូតេ ស្តង់។
   • ទសវត្សទី៦០-៧០ មានផ្ទុះបាតុកម្មយ៉ាងខ្លាំងរហូតមានអំពើហិង្សាដោយមានមនុស្សស្លាប់ប្រមាណ២០០នាក់និង  របួសច្រើននាក់។
   • ១៩៧២ រដ្ឋាភិបាលអង់គ្លេសបានប្រកាសលុបស្វ័យភាពអៀរឡង់ខាងជើង។
   • ១៩៨៤ កើតមានអំពើភេរវកម្មគួរឱ្យភ័យខ្លាច។
   • ខែមេសា ១៩៩៨ ក្នុងអាណត្តិរបស់លោកប្រធានាធិបតី តូនីប្ល៊ែរ រដ្ឋាភិបាលអង់គ្លេសយល់ព្រមបង្កើតរដ្ឋាភិបាលមួយមានសមាជិកនិកាយពីរចូលរួមគ្នា(កាតូលិក-ប្រូតេស្តង់)។

Last modified: Friday, 9 February 2024, 2:19 PM