◼️ ស្រទាប់អូសូនកាន់តែស្ដើង នៅតំបន់ណានៅតំបន់ប៉ូលខាងជើង និងខាងត្បូងបង្ក ឲ្យសីតុណ្ហភាពផែនដីកើនឡើង គ្រោះថ្នាក់បំផុតដល់ភាវរស់នៅលើផែនដី ដោយសារកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ។
◼️ ប្រភពនាំឲ្យខូចស្រទាប់ផែនដីគឺការប្រើជីសរីរាង្គ និងថ្នាំបំពុលក្នុងការដាំដំណាំ និងប្រភពមួយទៀតដ៏សំខាន់ការកាប់ទន្ទ្រានព្រៃឈើ។
◼️ បាតុភូតធម្មជាតិ និងសកម្មភាពរបស់មនុស្ស នំាឱ្យខូចខាតដល់ធម្មជាតិដែលប៉ះពាល់ដល់តម្រូវការមនុស្សតាមរយៈកំណើនមនុស្សដែលតម្រូវឱ្យមនុស្សត្រូវកែច្នៃពីធម្មជាតិកាន់តែខ្លំាងឡើងៗ។
◼️ការធ្លាក់ចុះនៃបរិស្ថានធម្មជាតិទាក់ទងនឹងធាតុសំខាន់ៗដូចជា៖
• បរិយាកាស និងអាកាសធាតុ
• ធនធានទឹក និងមហាសមុទ្រ
• ដី និងស្រទាប់ផែនដី(ដីដំាដំណាំ និងព្រៃឈើ)
• រុក្ខជាតិ និងសត្វ។
◼️ សារធាតុបំពុលបរិយាកាស៖
• កាកសំណល់ពីរោងចក្រ
• ផ្សែងយានយន្ត។
◼️ គេរកឃើញសារធាតុបំពុលដែលមានឥទ្ធិពលនិងគ្រោះថ្នាក់ដល់បរិស្ថាន ដែលមានជាង ២០០មុខ៖
• តំបន់ឧស្សាហកម្មស្លដែក
• ឧស្សាហកម្មចំរាញ់ប្រេងកាត
• ផលិតផលគីមី
• រោងចក្រផលិតជី
• សារធាតុបំពុលដែលគ្រោះថ្នាក់ជាងគេគឺ តំបន់ឧស្សាហកម្មថាមពលបរមាណូ។
◼️ ការបាត់បង់ស្រទាប់អូសូននៅក្នុងបរិយាកាសបណ្តាលមកពីកាកសំណល់រោងចក្រដូចជា៖
• ១៩៨៦ ការធ្លុះធ្លាយស្រទាប់អូសូន(តំបន់អង់តាក់ទិក)។
• ១០ឆ្នាំ ក្រោយមកនៅតំបន់យ៉ាគុត(រុស្ស៊ី)។
◼️ ស្រទាប់អូសូនកាន់តែស្តើងមាននៅតំបន់ប៉ូលខាងជើង និងតំបន់ប៉ូលខាងត្បូង(អាចធ្វើឱ្យសីតុណ្ហភាពផែនដីមានប្រែប្រួល ដោយសារកំារស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ)។
◼️ សារធាតុបំពុលបរិយាកាសក៏អាចនំាឱ្យមាន៖
• កង្វក់បរិយាកាស
• ភ្លៀងអាស៊ីត(បំពុលដល់រុក្ខជាតិ ជីវិតមនុស្ស និងសត្វ)។
◼️ បច្ចុប្បន្នគេសង្កេតឃើញសារធាតុបំពុលកើនឡើងដោយសារសកម្មភាពមនុស្សដូចជា៖
• កាបូនឌីអុកស៊ីត(CO )
• ការដុតព្រៃ
• សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន(CFCS) កើតចេញពីហ្គាសទូទឹកកកម៉ាស៊ីនត្រជាក់រថយន្ត ។ល។
◼️ បច្ចុប្បន្ន កង្វះទឹកស្អាតប្រើប្រាស់បានចោទជាបញ្ហាធ្ងន់ធ្ងរដោយសារ៖
• ការស្រកចុះនៃទឹកទន្លេ បឹង ទឹកស្ទឹង ព្រែក ទន្លេតូច ដែលមួយចំនួនត្រូវចាប់ផ្តើមរីងស្ងួត ដោយសារ
តម្រូវការស្រោចស្រពក្នុងវិស័យកសិកម្ម(ប្រទេសចំនួនជាង ៨០ ប្រជាជន ៤០% ពុំមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់)។
• តាមឆ្នេរសមុទ្រ កាកសំណល់បណ្តាលមកពីការធ្លាយប្រេងចេញពីនាវាដឹកប្រេងក្នុងមួយឆ្នាំៗ មិនតិចជាង ១.៥លានតោន។
◼️ ការរេចរឹលនៃស្រទាប់ដីដំាដំណាំរយៈពេល ៣ទសវត្សរ៍ចុងក្រោយ បានកើនឡើង ៣០ដង។ ជាគ្រោះអាសន្នផែនដីស្របពេលនៃសង្រ្គាមបរមាណូផ្ទុះឡើង ដែលកត្តាទាំងនោះបណ្តាលមកពីកត្តា ២យ៉ាងគឺ៖
• ការប្រើប្រាស់ជីសរីរាង្គ
• ការប្រើប្រាស់ថ្នាំពុលក្នុងវិស័យកសិកម្ម។
◼️ សតវត្សរ៍ចុងក្រោយ គេឃើញមានការបាត់បង់ព្រៃឈើនៅលើភពផែនដីក្នុង មួយឆ្នាំៗ(មិនតិចជាង ១០លានហិចតា) តាមបណ្តាតំបន់មួយចំនួន ដូចជា៖
• ទ្វីបអាស៊ី ២/៣
• អាមេរិកឡាទីន ១/៣
• ទ្វីបអាហ្រ្វិក អស់ជាងពាក់កណ្តាល។
◼️ អត្ថប្រយោជន៍នៃព្រៃឈើ រួមមាន៖
• ទាក់ទាញទឹកភ្លៀង
• ការពារការហូរច្រោះ
• ទប់ទល់នឹងសំណឹក
• ជម្រកដល់សត្វព្រៃ
• ផ្តល់ឈើសម្រាប់ប្រើប្រាស់(សង្ហារឹម លំនៅឋាន....)។ល។
◼️ ចុងសតវត្សទី២០ ប្រជាជនពិភពលោកកើនដល់ ៦ ០០០លាននាក់ បានបង្កនូវភាពស្មុគស្មាញរួមមាន៖
• សុវត្ថិភាពស្បៀងអាហារ
• បញ្ហាជនអន្តោប្រវេសន៍
• បញ្ហាឧបត្ថម្ភថាមពល។ល។
◼️ ភាគច្រើននៃកំណើនប្រជាជន៖
• ប្រទេសអន់ថយ(ទើបតែងើបពីសង្រ្គាម)
• ប្រទេសទើបទទួលបានឯករាជ្យ។
◼️ ប្រទេសជឿនលឿនមួយចំនួនមានលទ្ធភាពដោះស្រាយបញ្ហាមួយចំនួន៖
• បញ្ហាសុខាភិបាល
• សិក្សាធិការ
• ការថែទំាបរិស្ថានធម្មជាតិបានល្អ(ប្រជាជនអាយុវែងជាងប្រទេសតតិយលោក)។
◼️ គម្លាតខុសគ្នារវាងប្រទេសឧស្សាហកម្មជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍ ដោយសារកំណើនប្រជាជន ហើយក្លាយជាបញ្ហាស្រួចស្រាល់រួមមាន៖
• ការជួញដូរមនុស្ស និងគ្រឿងញៀន
• ជនអន្តោប្រវេសន៍ខុសច្បាប់
• ការរំលោភលើកម្លំាងពលកម្មកុមារ។ល។
◼️បញ្ហាកំណើនប្រជាជនបានចោទជាបញ្ហាដល់កង្វះស្បៀងនិងម្ហូបអាហារដែលត្រូវដោះស្រាយចំាបាច់គឺ៖
• ប្រើបច្ចេកវិទ្យាថ្មីក្នុងការពង្រីកផ្ទៃដីកសិកម្ម
• ការប្រើប្រាស់ដីឱ្យអស់លទ្ធភាព
• ការជ្រើសរើសពូជ
• បង្កើតប្រព័ន្ធធារាសាស្រ្តស្រោចស្រព
• ពង្រីកផលិតកម្មចិញ្ចឹមសត្វ(សាច់ ទឹកដោះគោ...)
• បង្កើតឧបករណ៍នេសាទសមុទ្រធំៗ ដើម្បីទាញផលនេសាទពីសមុទ្រ។
◼️ ពាក់កណ្តាលទសវត្សរ៍ទី៨០-៩០ សេដ្ឋកិច្ចពិភពលោកជួបបញ្ហា(ការគំរាមកំហែងដល់សន្តិសុខស្បៀង និងកង្វះខាតអាហារ)។
◼️ របកគំហើញនូវបច្ចេកវិជ្ជានិងធនធានធម្មជាតិថ្មីបានលើកកម្ពស់ជីវភាពប្រជាជនបណ្តាប្រទេសតតិយលោក ពិសេសប្រទេសនៅទ្វីបអាស៊ីដែលមានប្រជាជន ៣ ៥០០នាក់ កំពុងមានការរីកចម្រើនលើវិស័យឧស្សាហកម្ម
(កំណើនសេដ្ឋកិច្ចប្រទេសចិន)។
◼️ ២០៣០ បើតម្រូវការស្បៀងអាហារកាន់ខ្ពស់នំាឱ្យមានកង្វះខាតគ្រឿងឧបភោគបរិភោគកាន់តែខ្លំាង(កើនឡើង ៣ដង)។
◼️ ២០១០ តម្លៃស្រូវសាលីនិងអង្ករកើនឡើង២ដង(ជប៉ុន) ដែលចំាបាច់តម្រូវឱ្យមានការចូលរួមវិនិយោគលើ វិស័យកសិកម្មនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផលិត(ការដំាដំណាំស្បៀង)។ ប៉ុន្តែមិនទាន់ទូលំទូលាយដោយ
សារតែ ៖
• គេមិនអនុញ្ញាតិឱ្យធ្វើអាជីវកម្មស្រែចម្ការលើផ្ទៃដីលើសពី ១៥% នៃផ្ទៃដីទំាងអស់។
• បញ្ហាបាត់បង់ធនធានទឹកក្នុងការស្រោចស្រពលើដីដំាដំណាំ(អស់ទឹកទន្លេ ព្រែក បឹង។ល។)
• ដីខ្សោះដោយការប្រើប្រាស់ជីគីមី(ខូចគុណភាពដីកសិកម្មក្លាយជាទីរហោស្ថានដែលត្រូវគេបោះបង់ចោល)។
◼️ កត្តាខាងលើ បដិវត្តន៍បៃតង លែងជាផលល្អដូចមុន ហើយវាជាចំណុចអវិជ្ជមានដល់ដំណើរការវិវត្តផលិតកម្មកសិកម្ម ដោយរួមបញ្ចូលទាំងការនេសាទធំៗ ដែលនំាឱ្យមានការបាត់បង់ធនធានត្រីក្នុងសមុទ្រនិងមហាសមុទ្រ ដូចជា៖
• ១៩៩០ ទិន្នផលស្រូវសាលីថយចុះ២ដង បើធៀបនឹងឆ្នាំ១៩៥០(១.១ត./ហ.ត. មក ២.១ត./ហ.ត.)។
• ការនេសាទត្រីសម្រាប់មនុស្សម្នាក់ពីឆ្នាំ១៩៥០-១៩៨៤ កើន២ដង។ ប៉ុន្តែឆ្នាំ១៩៩៦ ថយចុះ ៩%។
• ១៩៩៦ តម្លៃស្រូវសាលីកើន ២ដងលើទីផ្សារអន្តរជាតិ។
◼️ បញ្ហាសកលដែលកើតមានគឺ៖
• ទំនាក់ទំនងរវាងសង្គមមនុស្សទៅនឹងធម្មជាតិ
• ផលិតកម្ម ដោយរួមបញ្ចូលទាំងការវិវត្តសង្គមផង។
◼️ រដ្ឋនិងសង្គមមានលទ្ធភាពការពារសន្តិសុខជូនប្រជាពលរដ្ឋដូចជា៖
• ទសវត្សរ៍ទី៧០ ឥទ្ធិពលនៃអាវុធមហាប្រល័យលោកត្រូវបានគេរារំាង គឺ អាវុធណឺត្រុង អាវុធគីមី និងអាវុធជីវសាស្រ្ត(គំរាមកំហែងដល់សន្តិភាពពិភពលោក)។
• ក្រោយសង្គ្រាមត្រជាក់ ពិភពលោកហាក់មានភាពធូរស្រាលនៃការប្រឈមមុខដាក់គ្នារវាងប្លុក មហាអំណាចទាំងពីរ គឺប្លុកមូលធននិយមនិងប្លុកសង្គមនិយម(តំបន់នានាអាចឈានដល់ទំនាស់រហូតដល់ប្រើប្រាស់កម្លាំងយោធា)។
• ទសវត្សរ៍ទី៨០ ពួកឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់ បានធ្វើសកម្មភាពដោយគ្មានព្រំដែនឈ្មោះថា ភេរវកម្មអន្តរជាតិ។
• មេដឹកនំាមហាអំណាចសេដ្ឋកិច្ចទាំង៧ នៃកិច្ចប្រជុំនៅទីក្រុងឌេនវ័រ(២២ មិថុនា ១៩៩៧) បានទទួលស្គាល់ថាក្រុមភេរវករអន្តរជាតិ ជានិច្ចជាកាល បានផ្សារភ្ជាប់ទៅនឹងស្ថានភាពប្រែប្រួលពិភពលោកបានលឿនជាងរដ្ឋាភិបាល។
• ប្រជាជនរាប់ម៉ឺននាក់ ត្រូវបានស្លាប់ ដោយសារភេរវករ និងឥស្សរជនជាច្រើន ដូចជា លោក ចន កេណ្ណឺឌី លោករ៉ូប៊ឺត កេណ្ណឺឌី អ្នកស្រីឥន្ត្រាគន្ធី លោក រ៉ាជីហ្វគន្ធី លោកម៉ាទីនលូទ័រឃីង...។
• ដើមសតវត្សទី២១ ភេរវករអន្តរជាតិ បានធ្វើសកម្មភាពបើកយន្តហោះបំបុកបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិទីក្រុងញូយ៉ក។
• រយៈពេល១០ឆ្នាំ(១៩៩០-២០០០) ពួកភេរវករអន្តរជាតិ បានធ្វើសកម្មភាពចំនួន ៦៥០០លើក សម្លាប់មនុស្ស ៥០០០នាក់ និងរបួស១១ពាន់នាក់។
◼️ ទសវត្សរ៍ឆ្នាំ៧០ ឥទ្ធិពលអាវុធមហាប្រល័យត្រូវបានរារាំង មិនបានបញ្ឈប់ការផលិតទេដូចជា អាវុធណឺត្រុង អាវុធគីមី អាវុធជីវសាស្ត្រ ដែលកំទេចភាវៈរស់ទាំងអស់លើផែនដីបានយ៉ាងងាយ។
◼️ ពួកឧក្រិដ្ឋជនដែលធ្វើសកម្មភាពដោយមានអង្គការចាត់តាំងច្បាស់លាស់ ប្រព័ន្ធគ្រប់គ្រងយន្តការដឹកនាំតឹងរ៉ឹង
បំពាក់អាវុធទំនើប ប្រព័ន្ធការពារ និងឲ្យសញ្ញាជាស្វ័យប្រវត្តិ ប្រព័ន្ធចាប់សម្លេង ទំនាក់ទំនងវិទ្យុ ទូរទស្សន៍ កុំព្យូទ័រ ។
◼️ រយៈពេល១០ឆ្នាំ ពួកភេរវករធ្វើសកម្មភាព៦៥០០ដង ស្លាប់មនុស្ស ៥០០០នាក់ របួស ពិការ១១ពាន់នាក់។
◼️ ប្រភពនៃបញ្ហារួមលើសកលលោក៖
• ប្រភពទី១ : កំណើននិងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្តល់ពីធនធាននៅលើដី។
• ប្រភពទី២ : ការរីកចម្រើននៃបដិវត្តន៍វិទ្យាសាស្ត្របច្ចេកទេស(ផលវិជ្ជមាននិងអវិជ្ជមាន)។
• ប្រភពទី៣ : កំណើនប្រជាជននិងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ(ប្រជាជនរាប់ពាន់នាក់រងនូវគ្រោះទុរ្ភិក្ស ១២០០លាននាក់ ជាអនក្ខរជន ១៦០០លាននាក់ គ្មានទឹកស្អាតប្រើប្រាស់ ២០០០លាននាក់ គ្មានអគ្គីសនីប្រើ)។
• ប្រភពទី៤ : ការចំណាយធនធានច្រើនលើការរត់ប្រណាំងសព្វាវុធនិងកងទ័ព។
• ប្រភពទី៥ : ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងរកវិធីដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។
◼️ ដើម្បីដោះស្រាយបញ្ហាអំពើភេរវកម្មគឺ ៖
• បង្កើនសាមគ្គីភាព
• រឹតចំណងកិច្ចសហប្រតិបត្តិការអន្តរជាតិ។