loader image
Skip to main content
Home
Completion requirements
View

ពាក្យគន្លឹះ

• រដ្ឋធម្មនុញ្ញ : ច្បាប់កំពូលសម្រាប់ឱ្យប្រជាជនប្រទេសមួយអនុវត្តន៍។
• សោយទិវង្គត : ការស្លាប់(ស្តេច)។
• អាណានិគមនិយម :  ការគ្រប់គ្រងដោយផ្ទាល់ពីសំណាក់ជនបរទេសលើទឹកដីណាមួយ។
• ក្រុមប្រឹក្សារាជានុសិទ្ធិ : ក្រុមអ្នកតំណាងនៅពេលព្រះមហាក្សត្រអវត្តមាន។
• សច្ចាប័ន :  ការអនុម័តឬយល់ព្រម។
• សោយទិវង្គត : ការស្លាប់(ស្តេច)។
• កិត្យានុភាព : ភាពល្បីល្បាញ។
• អាទិភាព : ខាងដើម ដំបូង។
•​ រដ្ឋប្រហារ :  ការផ្តួលរំលំដើម្បីគ្រប់គ្រងអំណាច។

១. ការពង្រឹងរបបរាជានិយម

១. ១. ពីប្រព័ន្ធដឹកនាំរាជានិយមផ្តាច់ការទៅជារបបយោធានិយម
 ប្រព័ន្ធដឹកនាំរាជនិយមផ្តាច់ការទៅជារបបយោធានិយម៖
   - ស.វ.ទី១៩ ការចាប់ផ្តើមពីប្រព័ន្ធដឹកនាំនៃរបបរាជនិយមផ្តាច់ការ មកជារាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
   - ការផ្លាស់ប្តូរយ៉ាងតិច៣ដង បានធ្វើឱ្យស្ថាប័នព្រះមហាក្សត្រធ្លាក់ចុះទាំងអំណាចនិងតួនាទី។
   - រាជនិយមថៃ ជាស្ថាប័នមួយមានឥរិយាបថជានិមិត្តរូបក្នុងសាសនា ដែលមានប្រភពដឹកនាំតាមបែបជាប្រពៃណីថៃ រួមនឹងប្រព័ន្ធដឹកនាំប្រពៃណីមនខ្មែរ និងតាមទស្សនទាននៃព្រហ្មញ្ញសាសនា ពិសេស
លទ្ធិទេវរាជ ដែលជឿថា ព្រះមហាក្សត្រកើតចេញពីអាទិទេព។
   ទំនើបកម្មចាំបាច់នូវកំណែទម្រង់ ព្រោះភាពទុំជោរនៃប្រព័ន្ធសេដ្ឋកិច្ចបែបចាស់ទាមទារឱ្យមានប្រព័ន្ធថ្មីមកជំនួស ដែលនំាឱ្យប៉ះទង្គិចដល់ប្រព័ន្ធសេដ្ឋកិច្ចរដ្ឋសៀម (សេដ្ឋកិច្ចមហាអំណាចអាណានិគមនិយមចូលមកតំបន់ឥណ្ឌូចិន)។
   សៀមត្រូវការកំណែទម្រង់រចនាសម្ព័ន្ធសង្គមថ្នាក់លើ ដូចជា កម្រិតវប្បធម៌ ឆន្ទៈនយោបាយ និងទស្សនៈ ពិសេសអភ័យឯកសិទ្ធិព្រះមហាក្សត្រ។
   ស.វ.ទី១៩-ទី២០ ការធ្វើទំនើបកម្មនយោបាយនិងសង្គមក្នុងប្រទេសរួមមានគឺ៖
       o មហាក្សត្រ មង្គត(១៨៥១-១៨៦៨) 
       o មហាក្សត្រ ជូឡាឡុងកន(១៨៦៨-១៩១០)៖
    - ព្រះអង្គចេះភាសាបរទេស(ជក់ចិត្តព្រះទ័យទ្វីបអឺរ៉ុប)។
    - ព្រះអង្គមានភាពក្លាហានក្នុងការទទួលយកសមិទ្ធផលរចនាសម្ព័ន្ធដឹកនាំបែបលោកខាងលិច(ការអប់រំបច្ចេកវិទ្យានិងការអនុវត្តផ្ទាល់ក្នុងសង្គម ព្រមទាំងអញ្ជើញអ្នកឯកទេសបរទេសមកធ្វើការក្នុងប្រទេស)។
    - ព្រះអង្គធ្វើទំនើបកម្មលើរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល តុលាការ និងហិរញ្ញវត្ថុ។ បន្ថែមពីនេះគេបានបង្កើតប្រព័ន្ធអប់រំសាធារណៈ លុបបំបាត់កម្មសិទ្ធិសក្តិភូមិ។
- បញ្ចប់ប្រព័ន្ធដឹកនាំស្វ័យភាព លុបបំបាត់ស្ថានភាពខុសគ្នាតាមតំបន់ លុបប្រព័ន្ធ ចិញ្ចឹម និងអំណាចចំណុះ(ដាក់ជំនួសអំណាចកណ្តាលនៅជនបទ)។
- មន្ត្រីអាជ្ញាធរមូលដ្ឋានត្រូវទទួលការតែងតំាង និងទទួលប្រាក់ប៊ៀរវត្សពីអំណាចកណ្តាល។
- ស.វ.ទី១៩ ដល់ ស.វ.ទី២០ កំណែទម្រង់នេះបានផ្តល់នូវសោកនាដកម្ម ដោយសារការលុបបំបាត់អំណាចសក្តិភូមិត្រូវបរាជ័យ។
- កំណែទម្រង់ដឹកនាំរដ្ឋទាមទារឱ្យមានធនធានមនុស្សនិងមន្ត្រីរាជការមានគុណសម្បត្តិនិងការអប់រំខ្ពស់ ដូចជាការបញ្ជូនយុវជន ក្នុងនោះមានបុត្រស្តេច បុត្រនៃញាតិវង្សានុវង្ស និងកូនមន្ត្រីជាន់ខ្ពស់ ព្រមទាំងនិស្សិតចេញទៅក្រៅប្រទេសមានការកើនឡើង(កូនពាណិជ្ជករនិងនាយទាហាន)។
- ១៨៨៦ ក្រុមបញ្ញវ័ន្តសៀមទី១ បានត្រលប់ពីទ្វីបអឺរ៉ុប បានដាក់ញាតិស្នើសុំព្រះមហាក្សត្របង្កើតសភាជាតិ ក្រុមប្រឹក្សារដ្ឋមន្ត្រី អនុម័តច្បាប់ការពារសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងសមភាពសមភាពប្រជាពលរដ្ឋចំពោះមុខច្បាប់(ព្រះមហាក្សត្រមិនអាចធ្វើអ្វីបាន ហើយការទាមទារគ្មានលទ្ធផល)។
- ១៩១២ ព្រះមហាក្សត្រ ជូឡាឡុងកន សោយទិវង្គត គឺលេចឡើងនូវគម្រោងធ្វើរដ្ឋប្រហារដោយលួចលាក់ក្នុងទិសដៅ បង្កើតប្រព័ន្ធដឹកនាំរាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឬលុបបំបាត់អំណាចព្រះមហាក្សត្រ(១៩៣២ ពួកមន្រ្តីច្រើននាក់បានគាំទ្រគោលការណ៍រដ្ឋប្រហារ)។
- ១៩៣៤ ស្តេចប្រាឆាតទីប៉ុក យាងទៅអង់គ្លេសដើម្បីព្យាបាលជំងឺ(បាត់បង់ក្តីសង្ឃឹម និងចាកចេញពីរាជ
បល្ល័ង្កក្នុងឆ្នាំ១៩៣៥)។
- ក្រុមប្រឹក្សាសម្ងាត់រាជបល្ល័ង្កជ្រើសរើសទ្រង់ អាណាន់ដា ម៉ាឃីដុន ដែលមានព្រះជន្មក្មេងខ្ចីឡើងសោយរាជ(ក្មួយព្រះអង្គឆាតទីប៉ុក)។
- ចុងសម័យសង្រ្គាមលោកលើកទី២ ទើបព្រះមហាក្សត្រមានអំណាចនិងដើរតួនាទីឡើងវិញ។
- សម្ព័ន្ធភាពជប៉ុន-ថៃ ពុំទទួលបានសច្ចាប័នពីសំណាក់ក្រុមប្រឹក្សារាជានុសិទ្ធិនៃព្រះមហាក្សត្រ ព្រីឌីប៉ាណូមីអុង(កិច្ចព្រមព្រៀងដែលមិនស្របនឹងច្បាប់រដ្ឋធម្មនុញ្ញគ្មានសុពលភាព) ដែលជាឱកាសដែលថៃអាចរក្សាមុខមាត់លើឆាកអន្តរជាតិ(សមាជិកក្រុមប្រទេសស្ថាបនិកអង្គការសហប្រជាជាតិ)។
១. ២. ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងស្ថាប័នព្រះមហាក្សត្រឡើងវិញ
• ក្រោយសង្រ្គាមលោកលើកទី២ រហូតឆ្នាំ១៩៧៣ យោធាជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញដំណើរវិវត្តន៍នយោបាយសង្គម(កម្លាំងយោធាជាកម្លាំងអព្យាក្រឹតនៅឆ្ងាយពីឆាកនយោបាយ)។
• ប្រព័ន្ធសភានិយមថៃមានលក្ខណៈទន់ខ្សោយ(ឥទ្ធិពលនយោបាយយោធានិងឥទ្ធិពលសេដ្ឋកិច្ចអាមេរិកមានទិសដៅពង្រឹងកម្លាំងយោធានិងក្រុមអ្នកនយោបាយថៃទំនោរទៅរកលោកខាងលិច)។
• ក្រោយសង្រ្គាមលោកលើកទី២  ប្រទេសថៃជួបនូវវិបត្តិរដ្ឋប្រហារជាច្រើនលើក (រដ្ឋប្រហារសភា-រដ្ឋធម្មនុញ្ញ-រដ្ឋប្រហារយោធា) ហើយប្រព័ន្ធសភាបានកែប្រែបង្កើតជាប្រព័ន្ធបោះឆ្នោតនៅក្នុងសភាថ្នាក់ក្រោមនិងតែងតាំងសភាថ្នាក់លើ។
• ដូច្នេះ ស្ថេរភាពនិងការអភិវឌ្ឍប្រទេសជាតិកើតមាននៅពេលក្រុមមន្ត្រីនយោបាយ យោធា និងស៊ីវិលបានផ្លាស់ប្តូរគ្នាគ្រប់គ្រងរដ្ឋ។
• ការពង្រឹងតួនាទីយោធាឱ្យក្លាយជាអ្នករៀបចំនយោបាយសេដ្ឋកិច្ចនិងសង្គម តាមរយៈការជំរុញសហគ្រាសរដ្ឋឱ្យធ្វើសកម្មភាពក្នុងវិស័យសេដ្ឋកិច្ច។
• ទន្ទឹមនឹងគម្រោងអភិវឌ្ឍន៍ប្រាំឆ្នាំ តាមរយៈកំណែទម្រង់វិស័យសិក្សាធិការ វិស័យសុខាភិបាល និងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ក៏មានអំពើពុករលួយនិងសកម្មភាពទុច្ចរិតរបស់នាយទុន បានធ្វើឱ្យពួកពាណិជ្ជករ អាណិកជន និងមន្រ្តីថៃធំៗ ក្លាយជាអ្នកមានស្តុកស្តម្ភ។
• វិស័យសេដ្ឋកិច្ចនៃរបបមូលធននិយមរីកចម្រើនខ្លាំង(ការដឹកនាំដោយពួកយោធានិយមជាអ្នករៀបចំនយោបាយ សេដ្ឋកិច្ច និងសង្គម)។
• គម្រោងអភិវឌ្ឍន៍ប្រាំឆ្នាំ តាមរយៈកំណែទម្រង់វិស័យសិក្សាធិការ វិស័យសុខាភិបាល និងការស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍(អំពើពុករលួយនិងសកម្មភាពទុច្ចរិករបស់នាយទុន ធ្វើឱ្យពួកពាណិជ្ជករ អាណិកជន និង
មន្ត្រីថៃធំៗ ក្លាយជាអ្នកមានស្តុកស្តម្ភ)។
• ការផ្លាស់ប្តូររដ្ឋាភិបាល រដ្ឋប្រហារ របបផ្តាច់ការក្នុងក្បាលម៉ាស៊ីនដឹកនាំ នាំប្រទេសជាតិទៅរកស្ថានភាពគ្មានច្បាប់ទម្លាប់។
• ដើម្បីស្តារស្ថានភាពសង្គម មេដឹកនាំយោធាបានធ្វើសេចក្តីស្នើសុំព្រះរាជអន្តរាគមន៍ពីស្ថាប័នព្រះមហាក្សត្រ
(ពុំមានន័យថាជាការពង្រីកអាទិភាពរបស់ព្រះមហាក្សត្រទាំងស្រុងទេ)។

២. ដំណើវិវត្តន៍នយោបាយ​ ​សេដ្ឋកិច្ច និងសង្គម

• ១៩៥០ យុវរាជអាឌុយ៉ាជេត ត្រូវបានរៀបចំអភិសេកព្រះអង្គ ផ្តើមកម្មវិធីនយោបាយថ្មី មាន៖
   ការធ្វើដំណើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស និងការផ្តល់ឱកាសឱ្យកសិករចូលគាល់ដោយផ្ទាល់ដើម្បីលាតត្រដាងអំពីកង្វល់របស់ខ្លួន។
   - ផ្តល់ការថែទំាសុខមាលភាពដល់កសិករ។
   - អភិវឌ្ឍន៍អប់រំប្រព័ន្ធនៅមូលដ្ឋាន។
   - បង្ហាត់បង្រៀនបច្ចកវិទ្យាកសិកម្មថ្មី(ជម្រើសពូជសត្វពាហនៈ ប្រព័ន្ធស្រោចស្រព និងធ្វើផ្លូវ ...)។
   - ម្ចាស់ក្សត្រី ស៊ីរីគីត មហេសីព្រះអង្គក៏មានកម្មវិធីផ្ទាល់ក្នុងទិសដៅពង្រីកវិស័យសិប្បកម្មតាមផ្ទះ(កសិករមានប្រាក់ចំណូលបន្ថែមនិងអាចថែរក្សាវប្បធម៌ជាតិទៀតផង)។
   - កម្មវិធីនយោបាយរបស់ព្រះមហាក្សត្រមិនឱ្យត្រីទៅអ្នកកំពុងឃ្លាន ប៉ុន្តែឱ្យសន្ទូច គឺបានធ្វើប្រជាជនភូមិភាគឦសាន ចេះបច្ចេកវិទ្យាទំនើបវិស័យកសិកម្ម ដោយលះបង់ដំណាំកញ្ឆា និងអាភៀនទៀតផង។
   - ទោះបីជាកម្មវិធីនេះមិនអាចដោះស្រាយបានទាំងស្រុង ប៉ុន្តែក៏អាចឱ្យព្រះអង្គមានប្រជាប្រិយភាពនិងការគោរពពីប្រជាជន។
   - ១៩៧៣ ឥទ្ធិពលនយោបាយរបស់ស្តេច ភូមិពលអាឌុលយ៉ាតេជ បានគ្របដណ្តប់លើគណបក្សនយោបាយក្នុងពេលដែលរដ្ឋាភិបាលបង្រ្កាបលើនិស្សិតបះបោយ៉ាងព្រៃផ្សៃកណ្តាលក្រុងបាងកក(កិត្យានុភាពព្រះមហាក្សត្រធំធេងលើគម្រោងធ្វើរដ្ឋប្រហារ)។ 
   - កិត្យានុភាពព្រះមហាក្សត្រ បានធ្វើឱ្យក្រុមញ្ញាតិវង្សានុវង្សព្រះមហាក្សត្រ បានក្លាយជាម្ចាស់កម្មសិទ្ធិលើប្រាក់ជាច្រើនក្នុងធនាគារ និងម្ចាស់ក្រុមហ៊ុន។
   - ស្ថាប័នព្រះមហាក្សត្រថៃបានក្លាយជាស្ថាប័នទំនើបមួយក្នុងសង្គមនិងត្រូវគេលើកតម្កល់ខ្ពស់ជាទីសក្ការៈ(ស្ថាប័នព្រះមហាក្សត្រលើទីផ្សារ)។

៣. សន្និដ្ឋាន

• បម្រែបម្រួលសង្គមថៃ ជំរុញឱ្យមានការរីកចម្រើនលោតផ្លោះក្នុងទំនាក់ទំនងនយោបាយសង្គមស្របតាមប្រព័ន្ធសភានិយម។
• ភាពឃោឃៅបានបាត់បង់ពីសង្គមថៃយ៉ាងឆាប់រហ័ស និងការលេចឡើងនូវតុល្យភាពកម្លាំងថ្មីនិងកម្លាំង
ចាស់។
• វរជននយោបាយថ្មី និងអ្នកនយោបាយយោធា បានធ្វើសកម្មភាពនៅក្នុងគណបក្សនយោបាយ(ពួកវរជនចាស់និងវរជនថ្មីរួបរួមគ្នាពង្រីកកម្លាំងនៅលើឆាកនយោបាយ ដោយស្រុះស្រួលគ្នា និងគ្មានការបង្ហូរឈាមដាក់គ្នា)។
• ស្ថាប័នកងទ័ពដើរទន្ទឹមគ្នានឹងសភាគណបក្សនយោបាយ ហើយពេលខ្លះអំណាចព្រះមហាក្សត្រមានតួនាទីដ៏សំខាន់ក្នុងជីវភាពសង្គមថៃ។
•  តួនាទីកងទ័ពផ្សារភ្ជាប់នឹងអ្នកដឹកនាំជាន់ខ្ពស់ និងចូលរួមទៅតស៊ូក្នុងការបោះឆ្នោតប្រកួតប្រជែងនយោបាយ ដើម្បីអាសនៈក្នុងសភា គោរពតាមបែបបទអ្នកនយោបាយស៊ីវិល(ដំណាក់កាលរីកចម្រើននៃរបបប្រជាធិបតេយ្យ)។
Last modified: Wednesday, 7 February 2024, 11:06 AM