loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

 ពាក្យគន្លឹះ

• អាណានិគម : ការគ្រប់គ្រងដោយផ្ទាល់ពីសំណាក់ជនបរទេសឯនាយសមុទ្រ លើទឹកដីណាមួយ។
• អាណាព្យាបាល : ការគ្រប់គ្រងដោយប្រយោលពីសំណាក់ជនបរទេសឯនាយសមុទ្រ លើទឹកដីណាមួយ។
• ពើបប្រទះ : ការជួបប្រទះទៅនឹងបញាអ្វីមួយ។
• ភាពវឹកវរ : ភាពចលាចល អសន្តិសុខ។
• ពួកអ្នកជាតិនិយម : ពួកអ្នកដែលមានឧត្តមគតិសេ្នហាជាតិ មាតុភូមិរបស់គេ។

១. ការតស៊ូដើម្បីឯករាជ្យជាតិ

◼️ ការគ្រប់គ្រងរបស់ពួកអាណានិគមនៅអាស៊ីអាគ្នេយ៍ បានធ្វើឱ្យសង្គមប្រែប្រួលយ៉ាងគំហុកគឺ៖

របបសក្តិភូមិ ទៅជាប្រព័ន្ធមូលធននិយម។
កំណែទម្រង់ពុំបានធ្វើឱ្យសង្គមបូព៌ាក្លាយជាសង្គមទំនើបបែបលោកខាងលិចបានទំាងស្រុង(ពាក់កណ្តាលមូលធននិយម និងពាក់កណ្តាលសក្តិភូមិ) ពោលគឺ ដើរលើផ្លូវមួយវឹកវរ និងខ្លាំងថែមទៀត។
ចលនាតស៊ូក្នុងរូបភាពពីរយ៉ាងគឺ៖
 - ការតស៊ូដើម្បីឯករាជ្យប្រឆំាងនឹងពួកអាណានិគមនិយមបារំាង និងអង់គ្លេស(ការតស៊ូមាន
លក្ខណៈជាតិនិយម)។
 - ការតស៊ូប្រឆំាងនឹងពួកមូលធននិងសក្តិភូមិ។
ការតស៊ូនៅអាស៊ីអាគ្នេយ៍មានការចូលរួមពីសំណាក់ កសិករ កម្មករ ពួកឈ្មួញ ពាណិជ្ជករជាតិតូចតាច
សិប្បករ និងប្រជាជនក្រីក្រក្នុងទីក្រុង(កម្លំាងចលករ និងមានចរិកជាចលនាប្រជាធិបតេយ្យ)។
ដំណាក់កាលនៃការតស៊ូប្រឆំាងនឹងរបបអាណានិគមនិយម ដើម្បីឯករាជ្យ និងបដិវត្តន៍ប្រជាធិបតេយ្យប្រឆំាងនឹងរបបសក្តិភូមិនិងមូលធននិយមផ្តាច់ការ។
កសាងអំណាចប្រជាជនក្នុងក្បាលម៉ាស៊ីន ដឹកនំារដ្ឋ(ទិសដៅស្វែងរកមធ្យាបាយថ្មី)។
លុបបំបាត់ភាពអន់ថយក្នុងសង្គម និងធ្វើទំនើបកម្ម(ដើម្បីភាពរីកចម្រើនមួយជាប្រវត្តិសាស្រ្ត)។
ចលនាតស៊ូដើម្បីឯករាជ្យទាំងអស់ សុទ្ធតែបំពាក់នូវមនោគមវិជ្ជាផ្សេងៗគ្នា មានទិសដៅកសាងប្រទេស ឈរលើគោលការណ៍ពីរខុសគ្នា គឺ៖
- កំណែទម្រង់ប្រជាធិបតេយ្យសេរីនិយម។
        - បដិវត្តន៍ប្រជាធិបតេយ្យ(កុម្មុយនីស្តនិយម)។

ក. បដិវត្តន៍ប្រជាធិបតេយ្យ(កុម្មុយនីស្តនិយម)៖
ក្រុមបញ្ញវ័ន្ត(មន្ត្រីរាជការ នាយទាហាន កូនចៅអភិជន គហបតី និងពាណិជ្ជករ) ដែលបានទៅសិក្សានៅប្រទេសបារំាង និងអង់គ្លេសជាដើម។ ពួកគេបានចងក្រងជាសមាគមបោះពុម្ពកាសែត ទស្សនាវដ្តី ដែលផ្សព្វផ្សាយអំពីចលនាតស៊ូរបស់ពួកគេ។
បញ្ញវ័ន្តចេញពីស្រទាប់សង្គមដូចគ្នា ប៉ុន្តែចក្ខុវិស័យនៃការកសាងជាតិរបស់ពួកគេពុំដូចគ្នា។
ឥទ្ធិពលនៃបក្សកុម្មុយនីស្ត ចលនាតស៊ូប្រឆាំងនឹងពួកអាណានិគមនិយម បានលេចរូបរាងឡើង
នូវបក្សកុម្មុយនីស្ត ដើម្បីឯករាជ្យ ហើយបន្តធ្វើបដិវត្តន៍ប្រជាធិបតេយ្យ ដើម្បីផ្តួលរំលំអំណាចសក្តិភូមិមូលធនជាតិ កសាងអំណាចប្រជាជន និងមូលដ្ឋានសង្គមនិយម ឈានទៅរបបកុម្មុយនីស្តនិយម
ខ. ក្រុមកំណែទម្រង់ប្រជាធិបតេយ្យសេរីនិយម មានទិសដៅ៖
         - កសាងនយោបាយសេដ្ឋកិច្ចសង្គមដោយសន្សឹមៗ ក្រោយទទួលបានឯករាជ្យ។
 - បម្រើផលប្រយោជន៍គហបតីជាតិ។
ក្រុមកំណែទម្រង់ប្រជាធិបតេយ្យសេរីនិយមពួកគេបានទាមទារឱ្យមាន៖
 - យកចិត្តទុកដាក់ចំពោះវឌ្ឍនភាពឧស្សាហកម្ម។
 - បង្កើតប្រព័ន្ធសិក្សាធិការតាមបទពិសោធន៍ប្រទេសលោកខាងលិច។
 - កំណែទម្រង់រចនាសម្ព័ន្ធរដ្ឋនិងសេដ្ឋកិច្ច។
 - បង្កើតប្រព័ន្ធដឹកនាំទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។
 - ទំនើបកម្មក្នុងវិស័យយោធានិងវិស័យផ្សេងៗ។

២. ភាពវឹកវរនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលសង្រ្គាមត្រជាក់

ការគ្របគ្រងរបស់ពួកអាណានិគមនៅអាស៊ីអាគ្នេយ៍ បានធ្វើឱ្យសង្គមប្រែប្រួលយ៉ាងគំហុកដូចជា របបសក្តិភូមិ ទៅជាប្រព័ន្ធមូលធននិយម។
កំណែទម្រង់ពុំបានធ្វើឱ្យសង្គមបូព៌ាក្លាយជាសង្គមទំនើបបែបលោកខាងលិចបានទំាងស្រុង(ពាក់កណ្តាលមូលធននិយមនិងពាក់កណ្តាលសក្តិភូមិ) ពោលគឺដើរលើផ្លូវមួយវឹកវរខ្លាំងថែមទៀត។
ចលនាតស៊ូក្នុងរូបភាពពីរយ៉ាងគឺ៖
 - ការតស៊ូដើម្បីឯករាជ្យប្រឆំាងនឹងពួកអាណានិគមនិយមបារំាងនិងអង់គ្លេស(ការតស៊ូមានលក្ខណៈជាតិនិយម)។
 - ការតស៊ូប្រឆំាងនឹងពួកមូលធន និងសក្តិភូមិ។
ចលនាតស៊ូដើម្បីឯករាជ្យទាំងអស់ សុទ្ធតែបំពាក់នូវមនោគមវិជ្ជាផ្សេងៗគ្នា មានទិសដៅកសាងប្រទេសឈរលើគោលការណ៍ពីរខុសគ្នា គឺ៖
 - កំណែទម្រង់ប្រជាធិបតេយ្យសេរីនិយម។
 - បដិវត្តន៍ប្រជាធិបតេយ្យ(កុម្មុយនីស្តនិយម)។
សង្រ្គាមទាមទារឯករាជ្យបានបង្កនូវ៖
 -ភាពចលាចល
 -អស្ថេរភាពនយោបាយ។
មហាអំណាចអាណានិគមដកចេញបានបង្កបញ្ហា៖
 - ប្រជាជនជាង ៣៣០លាននាក់(ស្ថិតិ១៩៨៩) តំបន់អាស៊ីអាគ្នេយ៍នៅបន្តបង្ហូរឈាម(តំបន់ឥណ្ឌូចិនរយៈពេលជាង ២០ឆ្នាំ)។
 - នៅកម្ពុជាអស្ថេរភាពនយោបាយបន្តរហូតទសវត្សរ៍ទី៩០ ទើបមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
ប្រទេសថៃជាសម្ព័ន្ធមិត្តមានភក្តីភាព ចំពោះអាមេរិកដើម្បីបង្ហាញវត្តមានកងទ័ពអាមេរិក នៅទ្វីបអាស៊ី(ទប់ទល់នឹងមនោគមនន៍វិជ្ជាកុម្មុយនីស្ត)។
ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី(ការផ្តួលរំលំ ស៊ូកាណូ ពីអំណាច) និងសិង្ហបុរី ប្រឹងប្រែងដើម្បីកុំឱ្យមានទំនាស់រវាងបណ្តាប្រទេសក្នុងតំបន់។
ប្រទេសភូមា ការកាតផ្តាច់ចេញពីពិភពលោកនៃនយោបាយមិនចូលបក្សសម្ព័ន្ធក្រោមអំណាចយោធានិយម 
ឧត្តមសេនីយ៍ នេវីន(១៩៦២-១៩៨៨)  និងការបះបោរជនជាតិភាគតិច។
ប្រទេសភីលីពីន មានទំនាក់ទំនងយ៉ាងស្អិតជាមួយសហរដ្ឋអាមេរិក និងពាក់ព័ន្ធនឹងជំនួយអាមេរិក បាន
អនុញ្ញាតិឱ្យអាមេរិកសង់មូលដ្ឋានទ័ព ២កន្លែង សម្រាប់នាវចរ និងកងទ័ពអាកាសចរ(ស៊្យូប៊ីក និងបេយ) ដើម្បីការពារតំបន់ភាគខាងលិចមហាសមុទ្រប៉ាស៊ីភិច។
ការអនុញ្ញាតិឱ្យអាមេរិកសង់មូលដ្ឋានទ័ព ២កន្លែងនេះបានក្លាយជាទំនាស់តវ៉ាពីមហាជន ដែលជាការធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីឯករាជ្យ ព្រមទាំងការបះបោរពួកជីវពលអ៊ីស្លាមនិយម។
សង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក សហភាពសូវៀត និងចិនប្រជាមានិត នំាឱ្យមានភ្លើងសង្គ្រាមនៅកម្ពុជា 
វៀតណាម និងឡាវ។
សហរដ្ឋអាមេរិក បានឧបត្ថម្ភគ្រឿងសព្វាវុធដល់គូប្រឆាំងនៅកម្ពុជា ឡាវ និងការបញ្ជូនកងទ័ពមកកាន់
វៀតណាមខាងត្បូង។ សង្គ្រាមត្រជាក់ក្លាយជាទំនាស់នៅក្នុងតំបន់ទាំងមូល។

៣. សេចក្តីសន្និដ្ឋាន

ជីវភាពប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍មានកម្រិតទាប ហើយពួកកុម្មុយនីស្ត ចិន និងសហភាពសូវៀតមានឥទ្ធិពលតិចតួចក្នុងតំបន់។
ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រកាន់នូវប្រពៃណីទំនៀមទម្លាប់ចាស់ ហើយសាសនាដើរតួនាទីសំខាន់ 
ដែលខុសពីពួកកុម្មុយនីស្ត មានជំនឿលើព្រះ។
នៅតំបន់អាស៊ីអាគ្នេយ៍ ពួកអ្នកជាតិនិយមបានពើបប្រទះ និងការជ្រៀតជ្រែកពីពួកអឺរ៉ុប បន្ទាប់មកពួកយោធាជប៉ុន ហើយទីបំផុតពួកអឺរ៉ុបដែល។
ពួកកុម្មុយនីស្ត នៅអាស៊ីចាប់ពីឆ្នាំ១៩៤៩ ប្រទេសចិនប្រជាមានិត បានបញ្ចេញសកម្មភាពមួយមិនល្អ។
​ • គ្រប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍  សុទ្ធតែមិនចូលចិត្តនឹងនយោបាយកុំមុយនីសចិន ប៉ុន្តែគ្រប់ប្រទេសទាំងអស់ក្នុងតំបន់នោះ សុទ្ធតែមានប្រជាជនចិនរស់នៅយ៉ាងច្រើន។

បានកែប្រែចុងក្រោយ: ថ្ងៃច័ន្ទ ទី5 ខែកុម្ភៈ ឆ្នាំ2024, 2:07 PM