◼️ ខែមករា ១៩៧៦ លោក ហ៊ូ នឹម រដ្ឋមន្ត្រីក្រសួងឃោសនាការនៃរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ចេញមុខប្រឆាំងនឹង ប៉ុលពត
◼️ ខែមីនា ១៩៧៦ ប្រជាជននៅចម្ការហ្លួង និងខេត្តសៀមរាបបានទាមទារឱ្យតម្លើងកម្រិតជីវភាព និងឱ្យគ្រួសារជួបជុំគ្នា។
◼️ ខែមករា ១៩៧៧ ប្រជាជនខេត្តសៀមរាបភាគខាងជើង និងខេត្តបាត់ដំបងក្រោកឈរឡើងប្រឆាំងនឹង
ប៉ុល ពត។
◼️ ខែមីនានិងខែមេសា ១៩៧៧ ប្រជាជនខេត្តកំពង់ធំ មណ្ឌលគីរី កំពង់ឆ្នាំង និងនៅចម្ការហ្លួង បានបង្កើតចលនាប្រឆាំងពួក ប៉ុល ពត។
◼️ ២ ធ្នូ ១៩៧៨ មហាសន្និបាតតំណាងកម្លាំងរំដោះគ្រប់តំបន់ទូទាំងប្រទេស បានបើកមហាសម័យប្រជុំក្រោមការដឹកនាំរបស់អ្នកស្នេហាជាតិ ក្នុងមូលដ្ឋានរំដោះ ដោយបានសម្រេច៖
◼️ បង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។
◼️ បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមរណសិរ្សសមាជិក១៤រូប ប្រធានលោក ហេង សំរិន។
◼️ មានជំនួយពីកងទ័ពវៀតណាម
◼️ កម្លាំងតស៊ូនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា។
◼️ ការរំដោះទឹកដីនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍៖
• ៣០ ធ្នូ ១៩៧៨ មាន លំផាត់ ទីរួមខេត្តក្រចេះ វ៉ឺនសៃ និងទន្លេបិទ
• ០៣ មករា ១៩៧៩ មាន ខេត្តស្វាយរៀង
• ០៤ មករា ១៩៧៩ មាន ខេត្តស្ទឹងត្រែង
• ០៥ -០៦ មករា ១៩៧៩(អ្នកលឿង ទីរួមខេត្តកំពង់ចាម)។
◼️ មហាសន្និបាតលើកទី៣ បានប្រារព្ធឡើង ដែលមានកម្លាំងដឹកនាំរណសិរ្សចំនួន ៦៦នាក់ និងបានអនុម័តកម្មវិធីសង្រ្គោះជាតិ និងរំដោះប្រទេសកម្ពុជាទាំងស្រុង រួមមាន៖
• ០៧ មករា ១៩៧៩ ខេត្តតាកែវ កំពង់សោម ភ្នំពេញ
• ១០ មករា ១៩៧៩ មាន ខេត្តសៀមរាប
• ១១ មករា ១៩៧៩ មាន ខេត្តកំពង់ឆ្នាំង
• ១៣ មករា ១៩៧៩ មាន ខេត្តបាត់ដំបង
• ១៤-១៧ មករា ១៩៧៩ មានខេត្តកោះកុង ពោធិ៍សាត់ ...។
◼️ រយៈពេលតែ ៣សប្តាហ៍ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានិងកងទ័ពវៀតណាម បានរំដោះប្រជាជននិងប្រទេសកម្ពុជាស្ទើរតែទាំងស្រុងចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម៖
• ប្រជាជនបានវិលមកកាន់ស្រុកកំណើតដើម្បីជួបជុំបងប្អូន។
• ខ្លះបានបន្តភៀសខ្លួនទៅកាន់ជំរំនៅព្រំដែនប្រទេសថៃ។
• ប្រជាជនសល់ពីស្លាប់ បែកបាក់គ្រួសារ(ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរា...)។
◼️ ជួយសម្រាលទុក្ខលំបាកដល់ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ និងអ្នកគ្មានកម្លាំងអូសទាញ(គោ ក្របី នង្គ័លរនាស់...)។
◼️ ១ក្រុមសាមគ្គីបង្កបង្កើនផលមាន១០គ្រួសារ។
◼️ ផលស្រូវទទួលបានត្រូវបែងចែកតាមសមាជិកគ្រួសារក្នុងក្រុម។
◼️ ផលស្រូវដែលនៅសេសសល់ត្រូវលក់ជូនរដ្ឋ។
◼️ ក្រុមសាមគ្គីបង្កបង្កើនផលបានប្តូរមកជាក្រុមសាមគ្គីប្រវាស់ដៃ ដើម្បីរៀបចំទំនាក់ទំនងផ្នែកផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជនឈានទៅរកកម្មសិទ្ធិឯកជន(គោលនយោបាយរណសិរ្ស)។
◼️ ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន លោក ជា ស៊ីម លោក ហ៊ុន សែន។
◼️ អ្នកតស៊ូចាស់ៗ នៅភូមិភាគបូព៌ា(កំពង់ចាម ស្វាយរៀង)និងអ្នកតស៊ូចេញពីវណ្ណៈកសិករ។
◼️ អ្នកដែលបានទៅហាត់រៀននៅប្រទេសវៀតណាម ក្រោយសន្និសីទទីក្រុងសឺណែវ ១៩៥៤។
◼️ កាន់កាប់ស្ថាប័នសំខាន់ៗ(ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិឬ ក្នុងជួរគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត-ក្រុង)។
◼️ ក្រោយមកត្រូវជ្រើសរើសអ្នកមានសមត្ថភាពឬមន្ត្រី ជំនាញ(វិស្វករ និស្សិត សាស្រ្តាចារ្យ កម្មករបច្ចេកទេស
ក្នុងនិងក្រៅប្រទេសឬមន្ត្រីចាស់ៗក្នុងសម័យសង្គមរាស្រ្តនិយម និងសម័យលន់នល់...។
អង្គការគ្រប់គ្រងសំខាន់ៗ មាន៤គឺ៖
◼️ គណបក្សប្រជាជនបដិវត្តន៍កម្ពុជា៖
• លោក ប៉ែន សុវណ្ណ អគ្គលេខាបក្ស(អតីតខ្មែរឥស្សរៈ) រៀនសូត្រទ្រឹស្តីកុម្មុយនីស្ត (វៀតណាមខាងជើងឆ្នាំ១៩៥៤) ខែធ្នូ ១៩៨១ អគ្គលេខាបក្ស ប្តូរមកលោក ហេង សំរិន ការជ្រើសរើសចូលបក្ខជន ឬក្រុមស្នូល
• មានការត្រួតពិនិត្យប្រវត្តិរូបហ្មត់ចត់ មានការិយាល័យគ្រប់ខេត្ត-ក្រុង។
◼️ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ ឬក្រុមប្រឹក្សារដ្ឋមន្ត្រី៖
• មានរដ្ឋមន្ត្រី ១៧រូប មានក្រសួងកសិកម្ម ក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន ហើយឆ្នាំ១៩៨១ មានក្រសួងផែនការ(រៀបចំគម្រោងផែនការស្តារសេដ្ឋកិច្ច)។
• លោក ប៉ែន សុវណ្ណ ប្រធាន
• ១៩៨១ ជំនួសដោយលោក ចាន់ ស៊ី(អតីតខ្មែរឥស្សរៈសិក្សានៅហាណូយ)
• មុខងារសំខាន់ធ្វើឱ្យសម្រេចទិសដៅបក្ស។
• ការប្រជុំទៀងទាត់សម្រាប់រដ្ឋមន្រ្តីយកទៅអនុវត្តន៍តាមក្រសួងមន្ទីរនិងរាយការណ៍ដោយតំណាងក្រសួងនីមួយៗនូវសមិទ្ធផល ព្រមទាំងបញ្ហាដែលប្រឈម។
◼️ ក្រុមប្រឹក្សារដ្ឋ៖
• លោក ហេង សំរិន ប្រធាន
• វិនិច្ឆ័យបញ្ហាច្បាប់រដ្ឋ៖
• រៀបចំក្រមព្រហ្មទណ្ឌ
• កែប្រែទោសប្រហារជីវិត។
◼️ រដ្ឋសភាជាតិ៖
•សមាជិក ១១៧រូប និងកើតដោយការបោះឆ្នោតខែឧសភា ១៩៨១។
•ខែមិថុនា ១៩៨១ ប្រជុំជ្រើសរើសប្រធានសភា គណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សារដ្ឋ។
•២៩-៣០ មេសា ១៩៨៩ ប្រជុំវិសាមញ្ញ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
•ប្តូរឈ្មោះ សាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា និងប្តូរ ៖
-ទង់ជាតិនិងភ្លេងជាតិ
- លុបបំបាត់ទោសប្រហារជីវិត
- ព្រះពុទ្ធសាសនាជាសាសនារដ្ឋ
- ច្បាប់ការពារកម្មសិទ្ធិឯកជន
- ការបង្កើតឱ្យមានទីផ្សារសេរី។
◼️ វិស័យអប់រំត្រូវបានស្តារឡើងវិញ រួមមាន៖
◼️ រដ្ឋរៀបចំប្រព័ន្ធអប់រំឱ្យទូលាយ និងពង្រីកដល់តំបន់ជនបទដាច់ស្រយាល(១៩៨២-១៩៨៣) មានសិស្ស៖
• មតេយ្យសិក្សា ២៣ ៧៩៧នាក់
• កម្រិត១(បឋមសិក្សា) ១ ៥៩៧ ០៨១នាក់
• កម្រិត២(មធ្យមសិក្សា) ៨៧ ០០៥នាក់
• កម្រិត៣(មធ្យមសិក្សាទុតិយភូមិ) ៣ ៤៩៣នាក់។
◼️ គ្រូបង្រៀនមាន ៤០ ០០០នាក់ឧត្តមសិក្សា៖
• សាលាគរុវិជ្ជាជាន់ខ្ពស់
• វិជ្ជាស្ថានបច្ចេកទេសជាន់ខ្ពស់
• មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្តនិងទន្តសាស្រ្ត
◼️ ចលនាអក្ខរកម្ម(អ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកមិនចេះ)។
◼️ ១៩៨៥ សភាពការណ៍នយោបាយនៅអាស៊ីបានអនុគ្រោះដល់ការចរចាសន្តិភាពនៅកម្ពុជា។
◼️ ផែនការនៃការដាក់កំហិតឱ្យកងទ័ពវៀតណាម ដកឱ្យអស់ចេញពីកម្ពុជានៅឆ្នាំ១៩៩០។
◼️ ២៩ កក្កដា ១៩៨៧ សម្តេចព្រះ នរោត្តម សីហនុ ប្រកាសលាលែងចេញពីតំណែងជាប្រធានត្រីភាគី(ជំនួបសហរដ្ឋអាមេរិកនិងសហភាពសូវៀត នាំឱ្យសភាពការណ៍នៅកម្ពុជាបានល្អប្រសើរ)។
◼️ ២៩ កក្កដា ១៩៨៧ ដំណើរទស្សនកិច្ចផ្លូវការរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីនៅវៀតណាម បានពិភាក្សាលើរូបមន្តរវាងគូវិវាទខ្មែរទាំងអស់ជាពីរដំណាក់កាលគឺ៖
• ការជួបគ្នារវាងភាគីបដិបក្ខខ្មែរទាំងពីរ។
• ការជួបគ្នារវាងបណ្តាភាគីខ្មែរ និងប្រទេសពាក់ព័ន្ធ(ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា)។
◼️ ជំនួបលើកទី១៖ ០២ ធ្នូ ១៩៨៧ នៅទីក្រុង ហ្វែអង់តាដឺន័រ(បារាំង) រវាងសម្តេច ព្រះនរោត្តម សីហនុ
និងលោក ហ៊ុន សែន បានចុះហត្ថលេខាព្រមព្រៀង និងចរចារកដំណោះស្រាយនៅកម្ពុជា។
◼️ ១៤-១៥ ធ្នូ ១៩៨៧ សន្និសីទកំពូលអាស៊ាន សាទរជំនួបរវាង សម្តេចសីហនុនិងលោក ហ៊ុន សែន។
◼️ ជំនួបលើកទី២៖ ២១-២២ មករា ១៩៨៨ (បារាំង) ភាគីទាំងពីរមិនបានចេញសេចក្តីប្រកាសរួមណា
មួយឡើយ(ប្រកាសលទ្ធផលដោយឡែក)។
◼️ លទ្ធផលមិនបានផ្លែផ្កានៃជំនួបទាំងពីរលើកសម្តេចព្រះនរោត្តម សីហនុ បានលុបចោល៖
• លើកទី៣៖ ខែមេសា ឆ្នាំ១៩៨៨ ទីក្រុងព្យុងយ៉ាង(កូរ៉េខាងជើង)
• លើកទី៤៖ ខែវិច្ឆិកា ឆ្នាំ១៩៨៨ (ប្រទេសបារាំង)
• លើកទី៥៖ ដើមឆ្នាំ១៩៨៩ ទីក្រុងញូវដែលី(ឥណ្ឌា)។
◼️ វេទិកា សីហនុ-ហ៊ុន សែន ជាបន្តបន្ទាប់នៅទីក្រុងប៉ារីស(បារាំង) ហ្សាការតា(ឥណ្ឌូនេស៊ី) តូក្យូ(ជប៉ុន) និងប៉ាតាយ៉ា(ថៃ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហានយោបាយនៅកម្ពុជា។
◼️ ២៩-៣០ មេសា ១៩៨៩ សភាបានបើកសម័យប្រជុំវិសាមញ្ញ។
◼️ ៣០ មេសា ១៩៨៩ ប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជា រដ្ឋកម្ពុជា។
◼️ ប្តូរភ្លេងជាតិ និងទង់ជាតិ។
◼️ លុបបំបាត់ទោសប្រហារជីវិត។
◼️ ដាក់ព្រះពុទ្ធសាសនា ជាសាសនារដ្ឋ។
◼️ លុបលក្ខខណ្ឌអាយុសាងផ្នួស(បួសអាយុ៥០ឆ្នាំឡើង)។
◼️ ការពារកម្មសិទ្ធិឯកជន។
◼️ ផ្តល់កម្មសិទ្ធិដីធ្លី ផ្ទះសំបែងជូនប្រជាជន។
◼️ ផ្តល់សេរីភាពសារព័ត៌មាននិងអង្គការសង្គមស៊ីវិល។
◼️ កំណែទម្រង់ទៅរកសេដ្ឋកិច្ចទីផ្សារសេរី(ឥទ្ធិពលសកលភាវូបនីយកម្ម)។
• ២៣-២៨ ឧសភា ១៩៩៣ ការបោះឆ្នោតជាសកលលើកទី១។
• ចូលរួម ២០គណបក្ស (ពហិការមិនចូលរួមក្រុមខ្មែរក្រហម)។
• លទ្ធផលក្រោយការបោះឆ្នោត មាននាយករដ្ឋមន្ត្រី ២រូប៖
- នាយករដ្ឋមន្ត្រីទី១៖ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ
- នាយរដ្ឋមន្ត្រីទី២ ៖ សម្តេច ហ៊ុន សែន។
◼️ ប្រទេសចូលរួមមាន ១៨គឺ៖ អូស្រ្តាលី ព្រុយណេ កាណាដា ចិន យូហ្គោស្លាវី សហរដ្ឋអាមេរិក បារាំង
ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន អង់គ្លេស សិង្ហបុរី ថៃ សហភាពសូវៀត និងវៀតណាម ព្រមទាំងវត្តមានលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងចលនាមិនចូលបក្សសម្ព័ន្ធជាសក្ខីកម្ម។
◼️ ២៤ កញ្ញា ១៩៩៣ សម្តេច នរោត្តម សីហនុ ឡើងសោយរាជ្យវិញ(ព្រះរាជាណាចក្រទី២)។
◼️ ២៤ កញ្ញា ១៩៩៣ ការប្រកាសជាផ្លូវការរដ្ឋធម្មនុញ្ញថ្មី។