loader image
Skip to main content
Home
Completion requirements
View

ពាក្យគន្លឹះ

• រូបិយប័ណ្ណ : ក្រដាសប្រាក់(លុយ)។
​•សហករណ៍ : ការរស់នៅប្រមូលផ្តុំ(ហូបរួម រស់នៅរួម និងធ្វើការរួមគ្នា)។
• អង្គការ : ពាក្យមួយម៉ាត់គ្របដណ្តប់លើអំណាចនីតិបញ្ញាតិ នីតិប្រតិបត្តិ តុលាការ និងបក្សកុម្មុយនីស្ត។
• រដ្ឋធម្មនុញ្ញ : ច្បាប់កំពូលដែលត្រូវបានកំណត់ដើម្បីឱ្យប្រជាជនអនុវត្តន៍។
• បដិវត្តន៍ : ការផ្លាស់ប្តូរពីភាពអន់ថយ មកជាការរីកចម្រើន។
• ស្វយ័ត : ដែលប្រកបដោយស្វ័យភាព(មានសេរីភាពចាត់ចែងកិច្ចការគ្រប់យ៉ាង)។
• សព្វាវុធ : សម្ភារៈកងទ័ព
• សហករណ៍ : ការរស់នៅរួម ធ្វើការរួម និងហូបចុករួមគ្នា។
• អនីតិជន : ជនដែលមិនទាន់ពេញវ័យរៀបការ(ក្រោម១៨ឆ្នាំ)។
• វិសុទ្ធកម្ម : ការបោសសម្អាតផ្ទៃក្នុង ដើម្បីស្វែងរកជនក្បត់ក្នុងបក្សកុម្មុយនីស្ត។
• សោកនាដកម្ម : សេចក្តីឈឺចាប់ខ្លោចផ្សា ទុក្ខវេទនា។
• ពួកអាយ៉ង : អ្នកដែលបម្រើប្រយោជន៍នយោបាយតាមការបញ្ជារបស់គេ។

១. រចនាសម្ព័ន្ធដឹកនាំ

១.១. ការចូលកាន់អំណាចរបស់ខ្មែរក្រហម
ក. ការចូលកាន់កាប់ក្រុងភ្នំពេញ
◼️ ការលេចឡើងនៃរបបកម្ពុជាប្រជាធិបតេយ្យ៖
​​​  • ១៧ មេសា ១៩៧៥ ពួកខ្មែរក្រហមឡើងកាន់អំណាច(សំលៀកបំពាក់ពណ៌ខ្មៅ និងពណ៌អាចម៍សេះ) នៅប្រមាណម៉ោង៩:៣០នាទីព្រឹក។
  • អនុវត្តន៍នយោបាយកុម្មយនីស្តផ្តាច់ការ។
  • ការរស់នៅដោយស្មើភាពគ្នា(គ្មានអ្នកមាននិងអ្នកក្រ)។
  • លើកស្ទួយវណ្ណៈកម្មករ កសិករ។
◼️ គោលការណ៍ទាំង ៨ចំណុច រួមមាន៖
  • ជម្លៀសប្រជាជនឱ្យចេញពីទីក្រុង។
  • លុបបំបាត់ទីផ្សារ។
  • លុបបំបាត់ការប្រើប្រាស់និងចរាចរណ៍រូបិយប័ណ្ណ។
  • ផ្សឹកលោកសង្ឃឱ្យធ្វើស្រែចម្ការនៅជនបទ។
  • បណ្តេញជនជាតិភាគតិចវៀតណាមឱ្យចេញពីកម្ពុជា។
  • បញ្ជូនកងទ័ពទៅកាន់ព្រំដែន(ព្រំដែនវៀតណាម)។
  • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទស។
  • សម្លាប់មេដឹកនាំ លន់ នល់។
◼️ ពួកខ្មែក្រហមប្រើវិធីសាស្រ្តក្នុងបណ្តេញប្រជាជនឱ្យចេញពីទីក្រុង៖
  • ខ្លាចការទម្លាក់គ្រាប់បែក B52 ពីសំណាក់កងទ័ពអាកាសអាមេរិក។
  • ប្រជាជនត្រូវចាកចេញពីទីក្រុងរយៈពេលតែ ៣ថ្ងៃ ប៉ុណ្ណោះ។
  • អ្នកប្រឆាំងរឹងទទឹងត្រូវតែកម្ទេចចោលដាច់ខាត(សម្លាប់)។
◼️ គោលបំណងពិតនៃការបណ្តេញប្រជាជនឱ្យចេញពីទីក្រុង៖
  • ពុំមានស្បៀងអាហារគ្រប់គ្រាន់និងមធ្យោបាយដឹកជញ្ជូនចញ្ចឹមប្រជាជននៅទីក្រុង។
  • ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ ជូនមេដឹកនាំខ្លួន។
  • គោលការណ៍បក្សកុម្មយនីស្តគឺ ការរស់នៅដោយស្មើភាពគ្នាក្នុងសហករណ៍។
 ១.២. ការបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ
ក. អង្គការ
◼️ ថ្នាក់ដឹកនាំបក្សកុម្មយនីស្ត(១៩៧៦-១៩៧៨)
  • ប៉ុល ពត (លេខាបក្ស)
  • នួន ជា (អនុលេខាបក្ស)
  • សមាជិកមជ្ឈិមបក្ស រួមមាន៖ សោ ភឹម អៀង សារី សុន សេន ឈិត ជឿន វន វ៉េត កែ ពក ខៀវ សំផន ញឹម រស់។
- គណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មុយនីស្តកម្ពុជាមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្ត និងអនុម័តគោលនយោបាយ
រដ្ឋាភិបាល ព្រមទាំងលក្ខន្តិកៈផ្សេងៗ ដែលមាន ប៉ុល ពត(លេខាបក្ស)និងនួនជា(អនុលេខាបក្ស)។
- មេដឹកនាំបក្សកុម្មុយនីស្តកម្ពុជា មិនដែលយកចិត្តទុកដាក់គោរពរដ្ឋធម្មនុញ្ញ និងបទបញ្ញាត្តិនានាដែលអនុម័ត
ដោយខ្លួនឯងម្តងណាទេ។
  - សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សក៏មានតំណែងក្នុងរដ្ឋាភិបាលដែរ។

◼️ រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ
  • ខៀវ សំផន ប្រធានគណៈប្រធានរដ្ឋ(ប្រមុខរដ្ឋ)។
  • នួន ជា ប្រធានសភាតំណាងប្រជាជនកម្ពុជា។
  • ប៉ុល ពត នាយករដ្ឋមន្ត្រី។
  • អៀង សារី ឧបនាយករដ្ឋមន្រ្តី(រដ្ឋមន្រ្តីក្រសួងការបរទេស)។
  • វន វ៉េត ឧបនាយករដ្ឋមន្រ្តី(រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច)។
  • សុន សេន ឧបនាយករដ្ឋមន្រ្តី(រដ្ឋមន្រ្តីក្រសួងការពារជាតិ)។
◼️ បក្សកុម្មុយនីស្តកម្ពុជា ជាអំណាចតែមួយគត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
◼️ ក្រសួងដែលមានសកម្មភាពការងារ៖
  • ក្រសួងការបរទេស(អៀងសារី)
  • ក្រសួងការពារជាតិ(សុនសេន)
  • ក្រសួងឧស្សាហកម្ម(ចេងអន)
  • ក្រសួងសេដ្ឋកិច្ច(វនវ៉េត)
  • ក្រសួងកសិកម្ម។
ខ. រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ
  • ១៥-១៩ ធ្នូ ១៩៧៥ រដ្ឋធម្មនុញ្ញបានអនុម័ត។
  • សមាជិកចំនួន១០០នាក់ មហាសន្និបាតជាតិនៅភ្នំពេញ។
  • ០៥ មករា ១៩៧៦ ការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។
  • ប្តូរឈ្មោះជាផ្លូវការមកជា កម្ពុជាប្រជាធិបតេយ្យ។
  • សភាមានតំណាងប្រជាជន ២៥០អាសនៈ ៖
- ១៥០អាសនៈ តំណាងឱ្យវណ្ណៈកសិករ។
- ៥០អាសនៈ តំណាងឱ្យវណ្ណៈពលករនិងកម្មករ។
- ៥០អាសនៈ តំណាងឱ្យកងទ័ពបដិវត្តន៍កម្ពុជា។
  • រដ្ឋធម្មនុញ្ញមិនមានចែងទាក់ទងនឹងបក្សកុម្មុយនីស្តកម្ពុជា។
  • រដ្ឋសភាបើកសម័យប្រជុំតែម្តងគត់(ខែមេសា ១៩៧៦)។
  • ចម្រៀងជាតិឈ្មោះថា ១៧ មេសា មហាជោគជ័យនិពន្ធដោយ ប៉ុល ពត។
  • រូបទង់ជាតិកម្ពុជាប្រជាធិបតេយ្យ មានខ្លឹមសារ៖
  • ផ្ទៃក្រហមមានរូបប្រសាទអង្គរវត្តកំពូលបីពណ៌លឿងជានិមិត្តរូបនៃប្រពៃណីជាតិនិងប្រជាជនកម្ពុជាដែល
ជាអ្នកការពារ និងស្ថាបនាប្រទេសជាតិឱ្យថ្កុំថ្កើងរុងរឿង។
  • សញ្ញាជាតិ មានប្រព័ន្ធស្រែនិងប្រឡាយទឹកជានិមិត្តរូបនៃកសិកម្មជឿនលឿន រោងចក្រជានិមិត្តរូបនៃឧស្សាហកម្មកម្រងកួរស្រូវរាងស្នែងក្របីព័ទ្ធពីក្រៅ និងមានអក្សរកម្ពុជាប្រជាធិបតេយ្យពីខាងក្រោម។
 ១.៣. ភូមិសាស្រ្តរដ្ឋបាល
  • ភូមិភាគនិងតំបន់ទាំងអស់ សុទ្ធតែមានលេខសម្គាល់
  • ក្រៅពីភូមិភាគនិងតំបន់មានសមូហភាពថ្នាក់មូលដ្ឋានដែលបែងចែកជាឃុំ និងភូមិប្រមូលផ្តុំគ្នាជាសហករណ៍។
◼️ ភូមិភាគទាំង៦ ដែលមាន ៣២តំបន់ រួមមាន៖
  • ភូមិភាគបូព៌ា(ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ធ្វើអត្តឃាតខែឧសភា ឆ្នាំ១៩៧៨។
មានមូលដ្ឋាននៅខេត្តកំពង់ចាម មានខេត្តព្រៃវែង ស្វាយរៀង។
ផ្នែកខ្លះនៃខេត្តកំពង់ចាម(ត្រើយខាងកើតទន្លេមេគង្គទាំងអស់) កាត់ស្រុកឆ្លូង ពីខេត្តក្រចេះ ស្រុកខ្សាច់កណ្តាលល្វាឯម មុខកំពូលចេញពីខេត្តកណ្តាលចែកជា ៥តំបន់(តំបន់២០   ២១-២២ ២៣-២៤)។
  • ភូមិភាគនីរតី(ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន(តាម៉ុក)មានមូលដ្ឋាននៅខេត្តតាកែវ រួមមានខេត្តកំពត និងតាកែវ កាត់ស្រុកសំរោងទងនិងស្រុកគងពិសី ចេញខេត្តកំពង់ស្ពឺ និងស្រុកកណ្តាលស្ទឹង ស្អាង កោះធំ កៀនស្វាយ និងស្រុកលើកដែក ចេញពីខេត្តកណ្តាលបែងចែកជា ៤តំបន់(តំបន់១៣-៣៣ ៣៥-២៥)។
  • ភូមិភាគឧត្តរ(ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន(ធុច ពីឆ្នាំ១៩៧០-១៩៧៦) ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែង ឆ្នាំ១៩៧៦ ជំនួសដោយ កែ ពក បន្ទាប់មកជំនួសដោយ កង ចាប។ 
១៩៧៧ កែ ពក ត្រូវចាត់តាំងឱ្យធ្វើជាលេខា ភូមិភាគកណ្តាល។ ភូមិភាគនេះរួមមានខេត្តកំពង់ធំ ផ្នែកខាងលិចទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម កាត់ស្រុកព្រែកប្រសព្វបែងចែកជា ៣តំបន់(តំបន់៤១-៤២-៤៣)
  • ភូមិភាគពាយ័ព្យ(ភូមិភាគ៥៦០)ដឹកនាំដោយ ញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិ៍សាត់និងបាត់ដំបង 
បែងចែកជា ៧តំបន់ (តំបន់១-២-៣-៤-៥-៦-៧)។
  • ភូមិភាគបស្ចិម(ភូមិភាគ៤០១) ដឹកនាំដោយ ជួ ជេត។ ភូមិភាគនេះរួមមាន ខេត្តកោះកុង កំពង់ឆ្នាំង និងផ្នែក
ខ្លះនៃខេត្តកំពង់ស្ពឺ បែងចែកជា ៥តំបន់(តំបន់៣១-៣២-៣៧-១៥-១១)។
  • ភូមិភាគឦសាន(ភូមិភាគ១០៨)ដឹកនាំដោយ ណៃ សារ៉ាន់(យ៉ា សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមាន ខេត្តរតនគីរី មណ្ឌលគីរី ផ្នែកខ្លះនៃខេត្តក្រចេះនិងស្ទឹងត្រែងនៃត្រើយខាងលិចទន្លេមេគង្គ 
បែងចែកជា ៦តំបន់(តំបន់១០១-១០២-១០៤-១០៥-១០៧-៥០៥)។
◼️ ១៩៧៦ កម្ពុជាប្រជាធិបតេយ្យបង្កើតបានតំបន់ស្វយ័តចំនួន២គឺ តំបន់សៀមរាប ឧត្តរមានជ័យ(តំបន់១០៦) និងតំបន់ព្រះវិហារ(តំបន់១០៣) ក្រុងកំពង់សោម(បច្ចុប្បន្នខេត្តព្រះសីហនុ) ក៏ត្រូវចាត់ដោយឡែកជាភូមិភាគ។ 
◼️ ១៩៧៧ ភូមិភាគថ្មីគឺភូមិភាគកណ្តាលត្រូវបានបង្កើត  ដែលមានទីតាំងនៅអតីតភូមិភាគឧត្តរ ហើយភូមិភាគ
ឧត្តរថ្មីប្តូរទីតាំងនៅតំបន់សៀមរាប ឧត្តរមានជ័យ និងតំបន់ព្រះវិហារ តំបន់ក្រចេះ(តំបន់៥០៥) ត្រូវបំបែកចេញពីភូមិភាគឦសាន និងបង្កើតជាតំបន់ស្វយ័ត។

២.​នយោបាយមហាលោតផ្លោះមហាអស្ចារ្ស

 ២. ១. គម្រោងផែនការបួនឆ្នាំ(១៩៧៧-១៩៨០)
+ ផែនការនយោបាយមហាលោតផ្លោះមហាអស្ចារ្យ គឺ៖
+ គម្រោងផែនការ ៤ឆ្នាំ(១៩៧៧-១៩៨០)រួមមាន៖
• ការកសាងកម្ពុជាថ្មីមួយនិងមានភាពដាច់ខាត។
• ១៩៧៦ ការប្រមូលទ្រព្យសម្បត្តិឯកជន ដាក់ជាសម្បត្តិរួម។
• ពង្រីកការដាំដុះស្រូវជាអាទិភាព ដោយរួមបញ្ចូលទាំង។
• ការដាំបន្លែ អនុផលព្រៃឈើ ការនេសាទ ចិញ្ចឹមសត្វ និងការដាំដើមឈើ។
• ការបែងចែកកម្លាំងពលកម្មទៅតាមក្រុមរៀងៗខ្លួន(មនុស្សចាស់ បុរស ស្រ្តី កុមារ)។
• ប្រែក្លាយពីកសិកម្មឱនថយ ទៅជាកសិកម្មទំនើប។
• ការបែងចែកទិន្នផលស្រូវជា ៤ចំណែក គឺ៖
- ស្បៀងសម្រាប់ប្រជាជន(ម្នាក់ទទួលបាន៣១២គ.ក/១ឆ្នាំ ឬ០.៨៥គ.ក/១ថ្ងៃ)
- ស្រូវសម្រាប់ធ្វើពូជ
- ស្រូវសម្រាប់ទុកបម្រុង
- ស្រូវសម្រាប់នំាចេញទៅបរទេស(នាំចូលមកវិញ ម៉ាស៊ីនធ្វើស្រែចម្ការ គ្រឿងសព្វាវុធ និងសម្ភារៈប្រើប្រាស់ផ្សេងៗ)។

២.២. ជីវិតរស់នៅប្រចាមថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ក. ការបង្កើតសហករណ៍
• លុបបំបាត់កម្មសិទ្ធិឯកជន និងរបបមូលធន។
• ការពង្រឹងវណ្ណៈកម្មករនិងកសិករ។
• ការរៀបចំកែប្រែពីសហករណ៍កម្រិតទាប(បរាជ័យឆ្នំា១៩៧៥ តាមរយៈក្រុមប្រវាស់ដៃដែលមានសមាជិក
ពី១០ ទៅ៣០គ្រួសារ/១ក្រុម)ឱ្យទៅជាសហករណ៍កម្រិតខ្ពស់(៣-៤ភូមិឬ១ឃុំ ឆ្នាំ១៩៧៧)។
• សហករណ៍ជាកម្លាំងដ៏ខ្លាំងក្លា ក្នុងការកសាងជាតិ និងជាកំពែងដែកថែបដ៏រឹងមាំបំផុតសម្រាប់ការពារកម្ពុជាប្រជាធិបតេយ្យទល់នឹងសត្រូវ។
ខ. វណ្ណសង្គមថ្មីពីរ
• មេដឹកនាំអះអាងថា ពួកគេកសាងប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ លុបបំបាត់កែលំអ
វណ្ណៈសង្គមចាស់ ប៉ុន្តែធាតុពិតខ្មែរក្រហមបានបង្កើតនូវវណ្ណៈពីរគឺ ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី៖
+ ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់៖ ប្រជាជនរស់នៅជនបទដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តកម្ពុជាមុន
ថ្ងៃទី១៧ មេសា ១៩៧៥។ ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ត្រូវបានចែកជា ២ប្រភេទទៀតគឺ៖
- ប្រជាជនត្រៀម៖ ប្រជាជនមានបងប្អូនសាច់ញាតិធ្វើការក្នុងរបបលន់នល់(អង្គការមិនសូវទុកចិត្ត)
- ប្រជាជនពេញសិទ្ធិ៖ ប្រជាជនគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបលន់នល់(អង្គការទុកចិត្តបំផុត អាចជាប្រធានសហករណ៍ឬប្រធានកង)។
+ ប្រជាជនថ្មីឬប្រជាជន១៧មេសា(ជនបញ្ញើក្អែក)៖ 
• ប្រជាជនដែលជម្លៀសចេញពីទីក្រុងភ្នំពេញនៅ ថ្ងៃទី១៧ មេសា ១៩៧៥(អង្គការមិនទុកចិត្ត)។
គ. ពិធីមង្គលការឬ អាពាហ៍ពិពាហ៍៖
- ប្រារព្ធធ្វើរួមគ្នាក្នុងពេលមួយរាត្រីពិធីតូចពី៣ ទៅ១០គូ។
- ពិធីធំពី ៣០ ទៅ៥០គូឬជាង១០០គូ។
- យុវជន យុវនារីមិនអនុញ្ញាតិឱ្យជ្រើសរើសគូស្រករ។
- អង្គការជាឪពុកម្តាយក្នុងពិធី។
- នារីមួយចំនួនត្រូវបង្ខំឱ្យរៀបការជាមួយយុទ្ធជនពិការដែលរងរបួសក្នុងសង្រ្គាម(បើប្រកែកទទួលរងទណ្ឌកម្មដោយការបញ្ជូនទៅការដ្ឋានឆ្ងាយពីលំនៅឋាន តាមរយៈការធ្វើការងារជាទម្ងន់ឬសម្លាប់ចោល
- ថ្ងៃរៀបការបុរសនារីត្រូវឈរជាពីរជួរតាមគូបែរមុខរកគ្នា(ប្រធានភូមិបញ្ជាឱ្យចាប់ដៃគ្នា ហើយប្តេជ្ញាចិត្តទាំងពីរនាក់ថា បម្រើអង្គការអស់មួយជីវិត)
- គ្រួសារថ្មីអនុញ្ញាតិឱ្យរស់នៅជាមួយគ្នាតែ២-៣ថ្ងៃតែប៉ុណ្ណោះ បន្ទាប់មកវទៅធ្វើការងារតាមការដ្ឋាន
រៀងៗ ខ្លួនវិញ។
ឃ. ការអប់រំ៖
• អប់រំកុមារឱ្យចេះស្មោះត្រង់និងស្រឡាញ់អង្គការ។
• ហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីអង្គការ។
• ដឹងគុណអង្គការនិងមានឆន្ទៈដាច់ខាត(កូនរបស់អង្គការ)។
• អប់រំកុមារឱ្យចេះស៊ើបការណ៍និងរាយការណ៍ចំពោះអ្នកក្បត់នឹងសមូហភាព ក្បត់នឹងអង្គការ(ទោះឪពុកម្តាយខ្លួនក៏ដោយ) ប្រសិនបើឪពុកម្តាយណាហ៊ានវាយកូន អង្គការមិនប្រណីឡើយ(មើលងាយអង្គការ)។
• កុមារពុំទទួលបានការសិក្សារៀនសូត្រ។
• ការងារតាមកងកុមាររួមមាន ដើររើសអាចម៍គោ កាត់អន្ទ្រានខែត្រ ប្រមូលជីលាមកមនុស្ស ជម្រះស្មៅ និងជញ្ជូនសម្ភារៈសឹកទៅសមរភូមិ...(សង្គ្រាមវៀតណាមឆ្នាំ១៩៧៧-១៩៧៨ ស្លាប់និងរបួសរាប់ពាន់នាក់)។
• ប្រព័ន្ធអប់រំដ៏មហាគ្រោះថ្នាក់ទាំងទ្រឹស្តីនិងការអនុវត្ត ដែលធ្វើឱ្យកុមារមានការជឿជាក់ដាច់ខាតនិងគោរព
តាមបទបញ្ជារបស់អង្គការយ៉ាងម៉ឺងម៉ាត់បំផុត)។

៣.សោកនាដកម្ម

៣. ១.ការបង្ខំធ្វើការជាទម្ងន់
• ធ្វើការងារតាមក្រុមឬកង(បុរស ស្រ្តី កុមារ មនុស្សចាស់)។
• មនុស្សចាស់ មើលថែទាំកុមារតូចៗ សត្វពាហនៈ ត្បាញល្អី...។
• កុមារ រើសអាចម៍គោ កាប់ទន្ទ្រានខែត្រ (ធ្វើជី) ...។
• អនីតិជនលើសពី១៤ឆ្នាំ ត្រូវជីកប្រឡាយ លើកទំនប់....។
• មនុស្សពេញវ័យធ្វើការលើសពី១២ម៉/១ថ្ងៃ និង៧ថ្ងៃ/១សប្តាហ៍ គ្មានពេលសម្រាក(បញ្ជូនទៅកាន់ការដ្ឋាន
ឆ្ងាយៗធ្វើការពីព្រលឹម រហូតពាក់កណ្តាលយប់)។
• ប្រធានសហករណ៍មានភារកិច្ចគ្រប់គ្រងសកម្មភាព និងទង្វើរបស់ប្រជាជន(ជនណាមានកំហុស ឬតវ៉ាត្រូវគេចោទថាខ្មាំងដែលប្រឆាំងនឹងបដិវត្តន៍ ហើយបញ្ជូនទៅដាក់គុក ឬសម្លាប់ចោល) កម្មករ កម្មការិនី ២-៣ ពាន់នាក់ត្រូវគេបញ្ជូនមកធ្វើការរោងចក្រនៅភ្នំពេញ។
• សន្តិសុខផ្ទាល់ខ្លួន ក៏ដូចជាសន្តិសុខនិងសុវត្ថិភាពសង្គមត្រូវបានរឹតបន្តឹង(សេរីភាពនិងជំនឿគ្រប់យ៉ាងត្រូវហាមឃាត់)។
• រស់នៅដូចក្នុងសម័យទាសករក្នុងសម័យទាសភាព គឺជាឧបករណ៍ផលិតកម្មបង្ខំធ្វើការជាទម្ងន់ បាក់កម្លាំង 
អត់អាហារ សុខភាពទ្រុឌទ្រោម(រស់សង្ឃឹមថ្ងៃស្លាប់)។
 ៣. ២. វិសុទ្ធកម្ម និងការសម្លាប់រង្គាល
• ការស្វែងរកខ្មាំងដែលបង្កប់ស៊ីរូងផ្ទៃក្នុងជួរបក្សកុម្មុយនីស្ត(CIAឬKGB)។
• ១៩៧៧ ការវិលត្រលប់ពីប្រទេសចិនរបស់ប៉ុលពត ស្របពេលជាមួយការវាយចូលរបស់កងទ័ពវៀតណាម។ 
• រយៈ៣-៤ខែក្រោយពីការវាយចូលមកកាន់ភូមិភាគបូព៌ាមកទ័ពវៀតណាមក៏ដកថយទៅវិញ ដោយបាន
កៀរយកប្រជាជនស៊ីវិលខ្មែរមួយចំនួនទៅជាមួយ។
• ហេតុការណ៍នេះនាំឱ្យមានការចាប់ខ្លួននិងសម្លាប់មនុស្សស្លូតត្រង់និងកម្មាភិបាលខ្មែរក្រហមជាច្រើននាក់។
• ១៩៧៨ ការធ្វើវិសុទ្ធកម្មដ៏សាហាវយង់ឃ្នងនៅភូមិភាគបូព៌ា បានធ្វើឱ្យមានការបះបោរប្រឆាំង។ 
• មនុស្សជាងមួយសែននាក់បានស្លាប់ដោយសារការវាយប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមជាមួយកងទ័ព
វៀតណាម និងកងទ័ពបះបោរនៅចន្លោះខែមិថុនា-កញ្ញា ឆ្នាំ១៩៧៨។
• ការធ្វើវិសុទ្ធកម្មនៅភូមិភាគឧត្តរផ្តោតលើការចាប់បញ្ញវន្តដូចជា កុយ ធួន ហូនឹម(រដ្ឋមន្ត្រីក្រសួងព័ត៌មាន) ទីវអុល(គ្រូរបស់កុយធួន) ភោគ ឆាយ និងឌឿន ជាដើម(ចោទពីគម្រោងធ្វើរដ្ឋប្រហារ៣-៤លើកនិងការបះបោរ
ច្រើនដង ពិសេសការបះបោរខ្មែរឥស្លាម)។
◼️ គោលបំណងនៃការធ្វើវិសុទ្ធកម្មរបស់អង្គការ៖
​​  • ពួកខ្មែរក្រហមចង់ឱ្យប្រជាជនទាំងអស់រស់នៅក្នុងភាពស្អាតស្អំ(សតិអារម្មណ៍និងប្រវត្តិរូប)។
  • ចាត់ទុកកសិករក្រីក្រជាអ្នកបដិវត្តន៍ស្អាតស្អំនិងជាកម្លាំងស្នូល។
  • អង្គការភ្នែកម្នាស់(មនុស្សចេះតាមដាននិងរាយការណ៍អ្នករអ៊ូរទាំនិងការលួចម្ហូបអាហារ ឬសតិអារម្មណ៍ធ្វើពុតជាឈឺ ត្រូវចាត់ទុកថាខ្មាំងជាមុខសញ្ញាត្រូវតែកម្ទេចចោល)។
 ៣. ៣. ប្រព័ន្ធសន្តិសុខនិងគុកឥតជញ្ជាំង
◼️ សន្តិសុខផ្ទាល់ខ្លួន ក៏ដូចជាសន្តិសុខនិងសុវត្ថិភាពសង្គមត្រូវបានរឹតបន្តឹង(សិទ្ធិសេរីភាពនិងជំនឿគ្រប់យ៉ាងត្រូវហាមឃាត់)។
◼️ ប្រជាជនទូទាំងប្រទេសប្រៀបបានដូចទាសករក្នុងសម័យទាសភាព(ឧបករណ៍ចេះនិយាយ)។
◼️ ពួកខ្មែរក្រហមចែកខ្មាំងសត្រូវជា ២ប្រភេទគឺ៖ សត្រូវខាងក្នុង និងសត្រូវខាងក្រៅ។
ក.មន្ទីរសន្តិសុខ
◼️ ប្រព័ន្ធសន្តិសុខរបស់ខ្មែរក្រហមគឺ គុកឬពន្ធនាគារសម្រាប់ដាក់មនុស្សទូទាំងប្រទេសមានគុកជិត ២០០កន្លែង។
◼️ ប្រព័ន្ធសន្តិសុខ ត្រូវបានគេរៀបចំជា ៥ថ្នាក់គឺ៖
- ថ្នាក់ដំបូង(ថ្នាក់តំបន់ ថ្នាក់ស្រុក និងថ្នាក់ឃុំ)ភាគច្រើនជាអតីតទាហាន មន្ត្រីរដ្ឋការស៊ីវិលរបបលន់ នល់ ហើយខ្លះទៀតជាជនសាមញ្ញជាប់ចោទពីបទ លួចចំណីអាហារ រត់ចោលកន្លែង ឬនិយាយអាក្រក់ពីអង្គការ។
- មន្ទីរសន្តិសុខថ្នាក់ភូមិភាគ៖ ៖ សម្រាប់ឃុំឃាំងយុទ្ធជន និងគ្រួសារខ្មែរក្រហម ឬជនជាប់ចោទពីបទឧក្រិដ្ឋដែលប្រព្រឹត្តកំហុសក្នុងភូមិភាគ។
ខ. ខ្មាំងរបស់អង្គការ
មន្ទីរសន្តិសុខថ្នាក់ខ្ពស់ឬមន្ទីរ ស២១(មជ្ឈិមនៅភ្នំពេញ)៖ សត្រូវខាងក្នុង៖ 
  • អ្នករដ្ឋការរបបលន់នល់(ថ្នាក់ដឹកនាំជាន់ខ្ពស់ រហូតដល់កូនទាហាន គ្រួសារ និងសាច់ញាតិ)។
  • ក្រុមជនជាតិភាគតិចនិងតំបន់ភ្នំ(ក្រុមណាមិនទុកចិត្ត និងសង្ស័យត្រូវកម្ទេចចោល ព្រមទាំងការផ្លាស់ប្តូរទីលំនៅពីខេត្តមណ្ឌលគីរី ទៅកាន់ស្រុកកោះញែក ស្លាប់យ៉ាងច្រើនឆ្នាំ១៩៧២។
  • ជនជាតិអ៊ីស្លាម(បង្ខំឱ្យចាកចេញពីទីលំនៅទៅរស់នៅជាមួយប្រជាជនខ្មែរ ហាមនិយាយភាសាចាម សម្លាប់
មេដឹកនាំ ហាកឹម និងលុបបំបាត់សាសនាអ៊ីស្លាម)។
  • ជនជាតិភាគតិចវៀតណាម(១៩៧៧-១៩៧៨ ពួកខ្មែរក្រហមបានសម្លាប់ជនជាតិវៀតណាម ដែលនៅសេសសល់យ៉ាងរង្គាល)។
  • ជនជាតិចិន(សមាជិកនៃសហគមន៍ចិន រួមមាន៖ ពាណិជ្ជករ និងសហគ្រិនក្រុមហ៊ុន ត្រូវបង្ខំឱ្យធ្វើការងារកសិកម្មនិងបង្អត់អាហារ ប៉ុន្តែភាគច្រើនមិនយកទៅសម្លាប់ទេ)។
  • បញ្ញវន្ត(ចាត់ទុកជាសត្រូវចម្បងរបស់អង្គការដែលជាអាយ៉ាងរបស់បរទេស)។
  • ជនក្បត់ដ៏ទៃទៀត(អ្នកលួចមកលេងផ្ទះ ធ្វើឱ្យបែកបាក់ឧបករណ៍ប្រើប្រាស់ លួចចំណីអាហារ រិះគន់អង្គការ
មកធ្វើការយឺត ខ្ជីខ្ជានឹងការងារ ត្អូញត្អែរ ឬការគោរពជំនឿសាសនាត្រូវចាត់ទុកជាខ្មាំងក្បត់នឹងបដិវត្តន៍ដែលត្រូវតែកម្ទេចចោល)។
ខ.សត្រូវខាងក្រៅ៖
  • សហរដ្ឋអាមេរិក ប្រទេសថៃ វៀតណាម អតីតសហភាពសូវៀត។
  • ចោទកម្មាភិបាលនិងកងទ័ពខ្លួនថា បម្រើឱ្យមនោគមវិជ្ជាប្រតិកិរិយាប្រឆាំងបដិវត្តន៍(ខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុងគឺជាCIA និងKGB)។
 ៣. ៤. មន្ទីរស-២១(គុកទួលស្លែង)
  • មន្ទីរសន្តិសុខថ្នាក់ខ្ពស់ឬមន្ទីរ ស-២១(មជ្ឈិមនៅភ្នំពេញ)៖ សម្រាប់ដាក់កម្មាភិបាលខ្មែរក្រហម ដែលជាប់ចោទពីបទក្បត់បដិវត្តន៍។
  • មន្ទីរសន្តិសុខ ស-២១ សម្រាប់ឃុំឃាំងសួរចម្លើយធ្វើទារុណកម្ម និងសម្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ សុន សេន(សមមិត្តខៀវ និស្សិតធ្លាប់បានសិក្សានៅប្រទេសបារាំងនិងធ្លាប់ធ្វើជាគ្រូបង្រៀន)។
ក. ថ្នាក់ដឹកនាំមន្ទីរស-២១
  • បុគ្គលិកសរុបមានមានជាង ១ ០០០នាក់(បុគ្គលិក៣០០-៤០០នាក់ ជាអ្នកបម្រើការទូទៅ បូករួមទាំងអ្នកដាំបន្លែបង្ការ...) រួមមាន ៖ ឌុច ប្រធានមន្ទីរ ស-២១ ឃឹមវ៉ាត(ហ៊) អនុប្រធាន  ប៉េង ជាបញ្ជាករលើអ្នកយាម 
ចាន់ ប្រធានអង្គភាពសួរចម្លើយ ប៉ុន អ្នកសួរចម្លើយ។
  • ចាប់ពីពាក់កណ្តាលឆ្នាំ១៩៧៦ គ្មានអ្នកទោសណាម្នាក់ត្រូវបានដោះលែង។
  • ក្នុងចំណោមអ្នកទោសប្រហែល១ ៤០០០នាក់ មានតែ១២នាក់ ប៉ុណ្ណោះដែលបានរួចជីវិត(មានជំនាញពិសេសដូចជា ជាងគំនូរ ជាងថតរូប ជាងជួសជុលនាឡិកា និងចម្លាក់...) បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។
  • វិន័យសន្តិបាល(នគរបាលសន្តិសុខ) មន្ទីរ ស-២១៖
- សួរអីឆ្លើយហ្នឹង មិនបង្វែសំណួររបស់អញ។
- មិនឱ្យដោះស្រាយ យកលេសនេះលេសនោះតាមគំនិតឯងលាក់ ឬប្រកែកតមាត់បានដាច់ខាត។
- មិនឱ្យធ្វើល្ងង់ មិនយល់បញ្ហា ព្រោះឯងជាមនុស្សហ៊ានប្រឆាំងនឹងបដិវត្តន៍។
- សួរភ្លាម ឆ្លើយភ្លាម មិនឱ្យដំអក់មួយនាទីឡើយ។
- រឿងខ្វះខាត កំហុសបន្តិចបន្តួច ដូចជាសីលធម៌ ខូចនេះខូចនោះ ក៏មិនឱ្យនិយាយរឿងខ្លឹមសារបដិវត្តន៍ ក៏មិនឱ្យនិយាយ។
- វ៉ៃ ឬឆក់ខ្សែភ្លើងមិនឱ្យស្រែកដាច់ខាត
- មិនឱ្យធ្វើអ្វីទាំងអស់ គឺអង្គុយនៅស្ងៀមរង់ចាំបញ្ជាអញ អត់បញ្ជាកុំធ្វើ អញបញ្ជាអី្វធ្វើហ្នឹងភ្លាម ប្រកែកច្រិមច្រុមមិនបានទេ។
- កុំយកលេសកម្ពុជាក្រោម បាំងមុខមាត់ក្បត់របស់អាឯងឱ្យសោះ។
- គ្រប់បញ្ហាខាងលើ មិនធ្វើតាម គឺមួយថ្ងៃរងរំពាត់ដប់រំពាត់ ឬឆក់ខ្សែភ្លើងប្រាំឆាច់។

៤. ការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ

៤. ១. ប្រជាជនកម្ពុជាស្អប់របបប៉ុលពត
◼️ ប្រជាជនកម្ពុជាស្អប់របបប៉ុលពត៖
   • បង្ខំឱ្យធ្វើការជាទម្ងន់ ការបង្អត់អាហារ និងកង្វះអាហារបរិភោគ(ផែនការផលិតស្រូវ៣តោន/១ហ.ត ថ្នាក់មូលដ្ឋានមិនបានគ្រប់តាមផែនការ)។
   • ការកាប់សម្លាប់ប្រជាជនស្ទើរគ្រប់ទិសទីនាំឱ្យមានការបះបោរ(បញ្ជាក់ពីការអស់ជំនឿលើរបបនេះ)។
 ៤. ២. វិសុទ្ធកម្ម(ការចំរាញ់យកមនុស្សបដិវត្តន៍)
◼️ វិសុទ្ធកម្ម(ចំរាញ់យកមនុស្សបដិវត្តន៍បរិសុទ្ធ)៖
   • ពាក់កណ្តាលឆ្នាំ១៩៧៦ ការធ្វើវិសុទ្ធកម្មលើសមាជិកបក្សកុម្មុយនីស្តកម្ពុជា(ការចាប់គណៈភូមិភាគ គណៈ
តំបន់ និងមេបញ្ជាការកងទ័ពនៅភូមិភាគបូព៌ា)។
   • ប៉ុលពតនិងសហការីជឿថាសត្រូវខ្លួនមាននៅគ្រប់ទីកន្លែង(ការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំបក្សកាន់តែច្រើនឡើងៗ)។
   • បញ្ជូនកងទ័ពជាច្រើនទៅវាយប្រហារភូមិភាគនេះ។
   • ១៩៧៧ ប្រជាជនជិតមួយសែននាក់ត្រូវបានសម្លាប់ ហើយប្រជាជននៅសេសសល់ត្រូវចោទថា ក្បត់ចូលដៃជាមួយយួន ដែលមជ្ឈឹមបក្សចាត់ទុកថាក្បាលយួន ខ្លួនខ្មែរ។
 ៤. ៣. ការធ្វើសង្រ្គាមជាមួយវៀតណាម
◼️ ការធ្វើសង្រ្គាមជាមួយវៀតណាម៖
   • ១៩៧៥ កម្ពុជាប្រជាធិបតេយ្យ ចាប់ផ្តើមបង្កសង្រ្គាមជាមួយវៀតណាម។
   • ពាក់កណ្តាលឆ្នាំ១៩៧៧ ខ្មែរក្រហមបានបាញ់ផ្លោងដាក់ខេត្តចូវដុក ស្រុកហាទៀង និងខេត្តផ្សេងៗទៀត។
   • ខែធ្នូ ឆ្នាំ១៩៧៧ វៀតណាមបានប្រើយន្តហោះនិងកាំភ្លើងធំបើកការវាយប្រហារទ្រង់ទ្រាយធំចូលកាន់កាប់តំបន់ចំពុះទាក្នុងខេត្តស្វាយរៀង(ខ្មែរក្រហមបានកាត់ផ្តាច់ចំណងការទូត និងបណ្តេញអ្នកការទូតវៀតណាមចេញពីប្រទសកម្ពុជា(រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យព្រមធ្វើការចរចា ល្គិកណាកងទ័ពវៀតណាមទាំងអស់ត្រូវដកចេញពីទឹកដីកម្ពុជាជាមុនសិន)។
   • ០៣ មេសា ១៩៧៨ វិទ្យុក្រុងហាណូយ ផ្សាយជាភាសាខ្មែរអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ក្រោកឈរឡើងប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យ និងផ្សាយអំពីការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយសមមិត្ត ហេង សំរិន។
   • ២៥ ធ្នូ ១៩៧៨ កងទ័ពជំនួយពីវៀតណាម បានវាយប្រហារយ៉ាងខ្លាំងលើកម្ពុជាប្រជាធិបតេយ្យ(១សប្តាហ៍បានកាន់កាប់ខេត្តកំពង់ចាម និងក្រចេះ)។
   • ៧ មករា ១៩៧៩ កងទ័ពវៀតណាម និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានកាន់កាប់ទីក្រុងភ្នំពេញ។

Last modified: Tuesday, 22 October 2024, 9:17 AM