loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

ពាក្យគន្លឹះ

ទសវត្សរ៍៖ រយៈពេល ១០ឆ្នាំ
សតវត្ស៖ រយៈពេល ១០០ឆ្នាំ
សហស្សវត្ស៖ រយៈពេល ១ ០០០ឆ្នាំ
ទសសហស្សវត្ស៖ រយៈពេល ១០ ០០០ឆ្នាំ
កំារស្មីស្វាយអ៊ុលត្រា៖ កាំរស្មីព្រះអាទិត្យ។
• ភេរវកម្ម៖ អំពើហិង្សាដោយលួចលាក់។
• មហន្តរាយបរិស្ថាន៖ ការខូចខាតបាត់បង់ បរិស្ថាន។
• អន្តោប្រវេសន៍៖ ការផ្លាស់ទីពីទីកន្លែងដែលខ្លួនរស់នៅឆ្ពោះទៅកាន់ប្រទេសដ៏ទៃ(ស្របច្បាប់និងមិនស្របច្បាប់)។
• ចំណាកស្រុក៖ ការផ្លាស់ទីលំនៅដើម្បីស្វែងរកការងារធ្វើនៅទីដ៏ទៃ។
• និរទេស៖ ការបណ្តេញចេញពីទីកន្លែងដែលខ្លួនធ្លាប់រស់នៅ។
• ទុរិ្ភក្ស៖ ភាពអត់ឃ្លាន(គ្រោះធម្មជាតិ)។
• បដិវត្តន៍បៃតង៖ ការអភិវឌ្ឍពីកសិកម្មអន់ថយទៅជាកសិកម្មទំនើបដោយប្រើបច្ចេកទេសដំាដុះដើម្បីបង្កើនទិន្នផលស្បៀង។
• ប្រទេសតតិយលោក៖ ប្រទេសអន់ថយឬប្រទេសកំពុងអភិវឌ្ឍ។
◼️​​ ស.ត.ទី២០ ទ.ស.ទី៨០ បញ្ហាដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងពិភពលោកគឺ៖
  -បញ្ហាបរិស្ថាន
  -បញ្ហាកំណើនប្រជាជន
  -បញ្ហាអន្តោប្រវេសន៍
  -បញ្ហាសន្តិសុខស្បៀង
  -បញ្ហាភេរវកម្មអន្តរជាតិ។ល។
  -មហន្តរាយបរិស្ថាន(ជីវិតមនុស្ស សត្វ)
  -គ្រោះធម្មជាតិ(ការរញ្ជួយដី កំណើនកំដៅផែនដី ទឹកជំនន់ ភាពរំាងស្ងួត...)។

១. បញ្ហាបរិស្ថាន

◼️​​ ស្រទាប់អូសូនកាន់តែស្ដើង នៅតំបន់ណានៅតំបន់ប៉ូលខាងជើង និងខាងត្បូងបង្ក ឲ្យសីតុណ្ហភាពផែនដីកើនឡើង គ្រោះថ្នាក់បំផុតដល់ភាវរស់នៅលើផែនដី ដោយសារកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ។
◼️​​ ប្រភពនាំឲ្យខូចស្រទាប់ផែនដីគឺការប្រើជីសរីរាង្គ និងថ្នាំបំពុលក្នុងការដាំដំណាំ និងប្រភពមួយទៀតដ៏សំខាន់ការកាប់ទន្ទ្រានព្រៃឈើ។
◼️​​ បាតុភូតធម្មជាតិ និងសកម្មភាពរបស់មនុស្ស នំាឱ្យខូចខាតដល់ធម្មជាតិដែលប៉ះពាល់ដល់តម្រូវការមនុស្សតាមរយៈកំណើនមនុស្សដែលតម្រូវឱ្យមនុស្សត្រូវកែច្នៃពីធម្មជាតិកាន់តែខ្លំាងឡើងៗ។
◼️​​ការធ្លាក់ចុះនៃបរិស្ថានធម្មជាតិទាក់ទងនឹងធាតុសំខាន់ៗដូចជា៖
បរិយាកាស និងអាកាសធាតុ
ធនធានទឹក និងមហាសមុទ្រ
ដី និងស្រទាប់ផែនដី(ដីដំាដំណាំ និងព្រៃឈើ)
រុក្ខជាតិ និងសត្វ។
◼️​​ សារធាតុបំពុលបរិយាកាស៖
កាកសំណល់ពីរោងចក្រ
ផ្សែងយានយន្ត។
◼️​​ គេរកឃើញសារធាតុបំពុលដែលមានឥទ្ធិពលនិងគ្រោះថ្នាក់ដល់បរិស្ថាន ដែលមានជាង ២០០មុខ៖
តំបន់ឧស្សាហកម្មស្លដែក
ឧស្សាហកម្មចំរាញ់ប្រេងកាត
ផលិតផលគីមី
រោងចក្រផលិតជី
សារធាតុបំពុលដែលគ្រោះថ្នាក់ជាងគេគឺ តំបន់ឧស្សាហកម្មថាមពលបរមាណូ។

◼️​​ ការបាត់បង់ស្រទាប់អូសូននៅក្នុងបរិយាកាសបណ្តាលមកពីកាកសំណល់រោងចក្រដូចជា៖
១៩៨៦ ការធ្លុះធ្លាយស្រទាប់អូសូន(តំបន់អង់តាក់ទិក)។
១០ឆ្នាំ ក្រោយមកនៅតំបន់យ៉ាគុត(រុស្ស៊ី)។
◼️​​ ស្រទាប់អូសូនកាន់តែស្តើងមាននៅតំបន់ប៉ូលខាងជើង និងតំបន់ប៉ូលខាងត្បូង(អាចធ្វើឱ្យសីតុណ្ហភាពផែនដីមានប្រែប្រួល ដោយសារកំារស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ)។
◼️​​ សារធាតុបំពុលបរិយាកាសក៏អាចនំាឱ្យមាន៖ 
កង្វក់បរិយាកាស
ភ្លៀងអាស៊ីត(បំពុលដល់រុក្ខជាតិ ជីវិតមនុស្ស និងសត្វ)។
◼️​​ បច្ចុប្បន្នគេសង្កេតឃើញសារធាតុបំពុលកើនឡើងដោយសារសកម្មភាពមនុស្សដូចជា៖ 
កាបូនឌីអុកស៊ីត(CO  )
ការដុតព្រៃ
សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន(CFCS) កើតចេញពីហ្គាសទូទឹកកកម៉ាស៊ីនត្រជាក់រថយន្ត ។ល។
◼️​​ បច្ចុប្បន្ន កង្វះទឹកស្អាតប្រើប្រាស់បានចោទជាបញ្ហាធ្ងន់ធ្ងរដោយសារ៖
ការស្រកចុះនៃទឹកទន្លេ បឹង ទឹកស្ទឹង ព្រែក ទន្លេតូច ដែលមួយចំនួនត្រូវចាប់ផ្តើមរីងស្ងួត ដោយសារ
តម្រូវការស្រោចស្រពក្នុងវិស័យកសិកម្ម(ប្រទេសចំនួនជាង ៨០ ប្រជាជន ៤០% ពុំមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់)។
តាមឆ្នេរសមុទ្រ កាកសំណល់បណ្តាលមកពីការធ្លាយប្រេងចេញពីនាវាដឹកប្រេងក្នុងមួយឆ្នាំៗ មិនតិចជាង ១.៥លានតោន។
◼️​​ ការរេចរឹលនៃស្រទាប់ដីដំាដំណាំរយៈពេល ៣ទសវត្សរ៍ចុងក្រោយ បានកើនឡើង ៣០ដង។ ជាគ្រោះអាសន្នផែនដីស្របពេលនៃសង្រ្គាមបរមាណូផ្ទុះឡើង ដែលកត្តាទាំងនោះបណ្តាលមកពីកត្តា ២យ៉ាងគឺ៖ 
ការប្រើប្រាស់ជីសរីរាង្គ
ការប្រើប្រាស់ថ្នាំពុលក្នុងវិស័យកសិកម្ម។
◼️​​ សតវត្សរ៍ចុងក្រោយ គេឃើញមានការបាត់បង់ព្រៃឈើនៅលើភពផែនដីក្នុង មួយឆ្នាំៗ(មិនតិចជាង ១០លានហិចតា) តាមបណ្តាតំបន់មួយចំនួន ដូចជា៖ 
ទ្វីបអាស៊ី ២/៣
អាមេរិកឡាទីន ១/៣
ទ្វីបអាហ្រ្វិក អស់ជាងពាក់កណ្តាល។
◼️​​ អត្ថប្រយោជន៍នៃព្រៃឈើ រួមមាន៖ 
ទាក់ទាញទឹកភ្លៀង
ការពារការហូរច្រោះ
ទប់ទល់នឹងសំណឹក
ជម្រកដល់សត្វព្រៃ
ផ្តល់ឈើសម្រាប់ប្រើប្រាស់(សង្ហារឹម លំនៅឋាន....)។ល។

២. បញ្ហាកំណើនប្រជាជននិងបញ្ហាអន្តោប្រវេសន៍

◼️​​ ចុងសតវត្សទី២០ ប្រជាជនពិភពលោកកើនដល់ ៦ ០០០លាននាក់ បានបង្កនូវភាពស្មុគស្មាញរួមមាន៖
សុវត្ថិភាពស្បៀងអាហារ
បញ្ហាជនអន្តោប្រវេសន៍
បញ្ហាឧបត្ថម្ភថាមពល។ល។
◼️​​ ភាគច្រើននៃកំណើនប្រជាជន៖
ប្រទេសអន់ថយ(ទើបតែងើបពីសង្រ្គាម)
ប្រទេសទើបទទួលបានឯករាជ្យ។
◼️​​ ប្រទេសជឿនលឿនមួយចំនួនមានលទ្ធភាពដោះស្រាយបញ្ហាមួយចំនួន៖
បញ្ហាសុខាភិបាល
សិក្សាធិការ
ការថែទំាបរិស្ថានធម្មជាតិបានល្អ(ប្រជាជនអាយុវែងជាងប្រទេសតតិយលោក)។
◼️​​ គម្លាតខុសគ្នារវាងប្រទេសឧស្សាហកម្មជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍ ដោយសារកំណើនប្រជាជន ហើយក្លាយជាបញ្ហាស្រួចស្រាល់រួមមាន៖
ការជួញដូរមនុស្ស និងគ្រឿងញៀន
ជនអន្តោប្រវេសន៍ខុសច្បាប់
ការរំលោភលើកម្លំាងពលកម្មកុមារ។ល។

៣. បញ្ហាសន្តិសុខស្បៀង

◼️​​បញ្ហាកំណើនប្រជាជនបានចោទជាបញ្ហាដល់កង្វះស្បៀងនិងម្ហូបអាហារដែលត្រូវដោះស្រាយចំាបាច់គឺ៖
ប្រើបច្ចេកវិទ្យាថ្មីក្នុងការពង្រីកផ្ទៃដីកសិកម្ម
ការប្រើប្រាស់ដីឱ្យអស់លទ្ធភាព
ការជ្រើសរើសពូជ
បង្កើតប្រព័ន្ធធារាសាស្រ្តស្រោចស្រព
ពង្រីកផលិតកម្មចិញ្ចឹមសត្វ(សាច់ ទឹកដោះគោ...)
បង្កើតឧបករណ៍នេសាទសមុទ្រធំៗ ដើម្បីទាញផលនេសាទពីសមុទ្រ។
◼️​​ ពាក់កណ្តាលទសវត្សរ៍ទី៨០-៩០ សេដ្ឋកិច្ចពិភពលោកជួបបញ្ហា(ការគំរាមកំហែងដល់សន្តិសុខស្បៀង និងកង្វះខាតអាហារ)។
◼️​​ របកគំហើញនូវបច្ចេកវិជ្ជានិងធនធានធម្មជាតិថ្មីបានលើកកម្ពស់ជីវភាពប្រជាជនបណ្តាប្រទេសតតិយលោក ពិសេសប្រទេសនៅទ្វីបអាស៊ីដែលមានប្រជាជន ៣ ៥០០នាក់ កំពុងមានការរីកចម្រើនលើវិស័យឧស្សាហកម្ម
(កំណើនសេដ្ឋកិច្ចប្រទេសចិន)។
◼️​​ ២០៣០ បើតម្រូវការស្បៀងអាហារកាន់ខ្ពស់នំាឱ្យមានកង្វះខាតគ្រឿងឧបភោគបរិភោគកាន់តែខ្លំាង(កើនឡើង ៣ដង)។
◼️​​ ២០១០ តម្លៃស្រូវសាលីនិងអង្ករកើនឡើង២ដង(ជប៉ុន) ដែលចំាបាច់តម្រូវឱ្យមានការចូលរួមវិនិយោគលើ    វិស័យកសិកម្មនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផលិត(ការដំាដំណាំស្បៀង)។ ប៉ុន្តែមិនទាន់ទូលំទូលាយដោយ
សារតែ ៖
គេមិនអនុញ្ញាតិឱ្យធ្វើអាជីវកម្មស្រែចម្ការលើផ្ទៃដីលើសពី ១៥% នៃផ្ទៃដីទំាងអស់។
បញ្ហាបាត់បង់ធនធានទឹកក្នុងការស្រោចស្រពលើដីដំាដំណាំ(អស់ទឹកទន្លេ ព្រែក បឹង។ល។)
ដីខ្សោះដោយការប្រើប្រាស់ជីគីមី(ខូចគុណភាពដីកសិកម្មក្លាយជាទីរហោស្ថានដែលត្រូវគេបោះបង់ចោល)។
◼️​​ កត្តាខាងលើ បដិវត្តន៍បៃតង លែងជាផលល្អដូចមុន ហើយវាជាចំណុចអវិជ្ជមានដល់ដំណើរការវិវត្តផលិតកម្មកសិកម្ម ដោយរួមបញ្ចូលទាំងការនេសាទធំៗ ដែលនំាឱ្យមានការបាត់បង់ធនធានត្រីក្នុងសមុទ្រនិងមហាសមុទ្រ ដូចជា៖
១៩៩០ ទិន្នផលស្រូវសាលីថយចុះ២ដង បើធៀបនឹងឆ្នាំ១៩៥០(១.១ត./ហ.ត. មក ២.១ត./ហ.ត.)។
ការនេសាទត្រីសម្រាប់មនុស្សម្នាក់ពីឆ្នាំ១៩៥០-១៩៨៤ កើន២ដង។ ប៉ុន្តែឆ្នាំ១៩៩៦ ថយចុះ ៩%។
១៩៩៦ តម្លៃស្រូវសាលីកើន ២ដងលើទីផ្សារអន្តរជាតិ។

៤. បញ្ហាសង្រ្គាមនិងអស្ថិរភាពសន្តិសុខសង្គម

◼️​​ បញ្ហាសកលដែលកើតមានគឺ៖
ទំនាក់ទំនងរវាងសង្គមមនុស្សទៅនឹងធម្មជាតិ
ផលិតកម្ម ដោយរួមបញ្ចូលទាំងការវិវត្តសង្គមផង។
◼️​​ រដ្ឋនិងសង្គមមានលទ្ធភាពការពារសន្តិសុខជូនប្រជាពលរដ្ឋដូចជា៖
ទសវត្សរ៍ទី៧០ ឥទ្ធិពលនៃអាវុធមហាប្រល័យលោកត្រូវបានគេរារំាង គឺ អាវុធណឺត្រុង អាវុធគីមី និងអាវុធជីវសាស្រ្ត(គំរាមកំហែងដល់សន្តិភាពពិភពលោក)។
ក្រោយសង្គ្រាមត្រជាក់ ពិភពលោកហាក់មានភាពធូរស្រាលនៃការប្រឈមមុខដាក់គ្នារវាងប្លុក    មហាអំណាចទាំងពីរ គឺប្លុកមូលធននិយមនិងប្លុកសង្គមនិយម(តំបន់នានាអាចឈានដល់ទំនាស់រហូតដល់ប្រើប្រាស់កម្លាំងយោធា)។
ទសវត្សរ៍ទី៨០ ពួកឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់ បានធ្វើសកម្មភាពដោយគ្មានព្រំដែនឈ្មោះថា ភេរវកម្មអន្តរជាតិ។
មេដឹកនំាមហាអំណាចសេដ្ឋកិច្ចទាំង៧ នៃកិច្ចប្រជុំនៅទីក្រុងឌេនវ័រ(២២ មិថុនា ១៩៩៧) បានទទួលស្គាល់ថាក្រុមភេរវករអន្តរជាតិ ជានិច្ចជាកាល  បានផ្សារភ្ជាប់ទៅនឹងស្ថានភាពប្រែប្រួលពិភពលោកបានលឿនជាងរដ្ឋាភិបាល។ 
ប្រជាជនរាប់ម៉ឺននាក់ ត្រូវបានស្លាប់ ដោយសារភេរវករ និងឥស្សរជនជាច្រើន ដូចជា លោក ចន កេណ្ណឺឌី លោករ៉ូប៊ឺត កេណ្ណឺឌី អ្នកស្រីឥន្ត្រាគន្ធី លោក រ៉ាជីហ្វគន្ធី លោកម៉ាទីនលូទ័រឃីង...។
ដើមសតវត្សទី២១ ភេរវករអន្តរជាតិ បានធ្វើសកម្មភាពបើកយន្តហោះបំបុកបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិទីក្រុងញូយ៉ក។
រយៈពេល១០ឆ្នាំ(១៩៩០-២០០០) ពួកភេរវករអន្តរជាតិ បានធ្វើសកម្មភាពចំនួន ៦៥០០លើក សម្លាប់មនុស្ស ៥០០០នាក់ និងរបួស១១ពាន់នាក់។
◼️​​ ទសវត្សរ៍ឆ្នាំ៧០ ឥទ្ធិពលអាវុធមហាប្រល័យត្រូវបានរារាំង មិនបានបញ្ឈប់ការផលិតទេដូចជា អាវុធណឺត្រុង អាវុធគីមី អាវុធជីវសាស្ត្រ ដែលកំទេចភាវៈរស់ទាំងអស់លើផែនដីបានយ៉ាងងាយ។
◼️​​ ពួកឧក្រិដ្ឋជនដែលធ្វើសកម្មភាពដោយមានអង្គការចាត់តាំងច្បាស់លាស់ ប្រព័ន្ធគ្រប់គ្រងយន្តការដឹកនាំតឹងរ៉ឹង 
បំពាក់អាវុធទំនើប ប្រព័ន្ធការពារ និងឲ្យសញ្ញាជាស្វ័យប្រវត្តិ ប្រព័ន្ធចាប់សម្លេង ទំនាក់ទំនងវិទ្យុ ទូរទស្សន៍     កុំព្យូទ័រ ។
◼️​​ រយៈពេល១០ឆ្នាំ ពួកភេរវករធ្វើសកម្មភាព៦៥០០ដង ស្លាប់មនុស្ស ៥០០០នាក់ របួស ពិការ១១ពាន់នាក់។

៥. មូលហេតុចម្បងនៃការលេចឡើងនូវបញ្ហារួមលើសកលលោក

◼️​​ ប្រភពនៃបញ្ហារួមលើសកលលោក៖
ប្រភពទី១ : កំណើននិងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្តល់ពីធនធាននៅលើដី។
ប្រភពទី២ : ការរីកចម្រើននៃបដិវត្តន៍វិទ្យាសាស្ត្របច្ចេកទេស(ផលវិជ្ជមាននិងអវិជ្ជមាន)។
ប្រភពទី៣ : កំណើនប្រជាជននិងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ(ប្រជាជនរាប់ពាន់នាក់រងនូវគ្រោះទុរ្ភិក្ស ១២០០លាននាក់ ជាអនក្ខរជន ១៦០០លាននាក់ គ្មានទឹកស្អាតប្រើប្រាស់ ២០០០លាននាក់ គ្មានអគ្គីសនីប្រើ)។
ប្រភពទី៤ : ការចំណាយធនធានច្រើនលើការរត់ប្រណាំងសព្វាវុធនិងកងទ័ព។
ប្រភពទី៥ : ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងរកវិធីដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។
◼️​​ ដើម្បីដោះស្រាយបញ្ហាអំពើភេរវកម្មគឺ ៖
បង្កើនសាមគ្គីភាព
រឹតចំណងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

បានកែប្រែចុងក្រោយ: ថ្ងៃអង្គារ ទី13 ខែកុម្ភៈ ឆ្នាំ2024, 3:28 PM