loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល
៥.១. វិស័យសេដ្ឋកិច្ច
៥.១. វិស័យសេដ្ឋកិច្ច

ពាក្យគន្លឹះ

 •​ ផែនការម៉ាសាល់៖ ផែនការនេះបង្កើតឡើង ដើម្បីទប់ស្កាត់ការរីកសាយនៃលទ្ធិកុម្មុយនីស្តនៅទី្វបអឺរ៉ុបខាងលិច។
 •​ វាំងននដែក៖ ជញ្ជាំងបេតុងបែងចែកប្រទេសអាល្លឺម៉ង់ជាពីរ គឺអាល្លឺម៉ង់ខាងលិច និងខាងកើត នៃទ្វីបអឺរ៉ុប។
 •​ កសិដ្ឋាន៖ កន្លែងដាំដំណាំ និងចិញ្ចឹម សត្វមានលក្ខណៈជាទ្រង់ទ្រាយធំ។
 •​ សង្រ្គាមត្រជាក់៖ ជាការប្រឈមមុខដាក់គ្នានៃមនោគមវិជ្ជានិងការរត់ប្រណាំងសព្វាវុធនៃប្លុកមហាអំណាចទាំងពីរគឺសេរីនិងកុម្មុយនីស្ត ដើម្បីដណ្តើមយកឧត្តមភាពរៀងៗខ្លួន។
 •​ អង្គការកូមេកុង៖ អង្គការធ្វើសហប្រតិបត្តិការសេដ្ឋកិច្ចនិងទីផ្សារអន្តរជាតិនៅអឺរ៉ុបខាងកើត។
 •​ បក្សវ៉ាសូវី៖ បក្សរបស់ប្លុកសង្គមនិយមដើម្បីប្រឆាំងនឹងការសាយនៃមនោគមវិជ្ជាសេរីនៅទ្វីបអឺរ៉ុប។

១. សហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី២

◼️​​ ឈ្មោះជាផ្លូវការ សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត(ស.ស.ស.ស)
◼️ មានរដ្ឋចំនួន១៥(Armenia, Azerbaijan, Belarus, Estonia, Georgia, Kazakhstan, Kyrgyzstan, Latvia, Lithuania, Moldova, Russia, Tajikistan, Turkmenistan, Ukraine and Uzbekistan).
◼️ ផ្ទៃក្រឡាសរុប ២២ ៤០២ ២០០គ.ម   ។
◼️ មហាអំណាចថ្មីដែលបានរំដោះទី្វបអឺរ៉ុបចេញ ពីក្រញាំពួកហ្វាស៊ីសអាល្លឺម៉ង់បានច្រើនជាងគេ។ 
◼️ សហភាពសូវៀតរងនូវការបំផ្លាញយ៉ាងធ្ងន់ ធ្ងរ ដូចជារោងចក្រ(៣២០កន្លែង) កសិដ្ឋានរដ្ឋ ផ្លូវរថភ្លើង២/៣ ត្រូវខូចខាតស្ទើរទាំងស្រុង និងទីក្រុង(១៧០០កន្លែង)  រួមទាំងជីវិតមនុស្ស ២៥លាននាក់ផងត្រូវបានស្លាប់។
◼️ បណ្តាប្រទេសនៅអឺរ៉ុបខាងលិចសុទ្ធតែមានលើកសរសើរ និងជឿជាក់យ៉ាងខ្លាំង ហើយសុទ្ធតែជាសមាជិកបក្ស
កុម្មុយនីស្តនិយមសហភាពសូវៀត។
◼️ ក្រោយសង្រ្គាមលោកលើកទី២ ស្ថានភាពនយោបាយចែកចេញជាពីរប្លុកគឺ៖
  • ប្លុកមូលធននិយម គឺសហរដ្ឋអាមេរិក(មហាអំណាចក្រៅទ្វីបអឺរ៉ុប)។
  • ប្លុកសង្គមនិយម គឺសហភាពសូវៀត(មហាអំណាចក្នុងទ្វីបអឺរ៉ុប)។
◼️ ១៩៤៧ ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ដោយសារតែសហរដ្ឋអាមេរិកបានរំដោះអឺរ៉ុបខាងលិចចេញពីក្រញាំសហភាពសូវៀតតាមរយៈផែនការម៉ាសាល់។
◼️ ដំណាក់កាលបង្ហាញនូវកម្លាំងនេះហៅថា សង្រ្គាមត្រជាក់(គំរាមកំហែងពិភពលោកដោយអាវុធមហាប្រល័យលោក គឺសង្រ្គាមនុយក្លេអ៊ែរ)។
◼️ សហភាពសូវៀតមានប្រៀបលើសម្ព័ន្ធមិត្តដោយបានរំដោះទ្វីបអឺរ៉ុបខាងកើតនិងអឺរ៉ុបកណ្តាលរហូតដល់ទីក្រុងបែរឡាំង ពិសេសវាយឡើងច្រាំងតំបន់ន័រម៉ង់ឌី(បារាំង) ហើយរំកិលចូលព្រំដែនប្រទេសប៉ូឡូញចំណេញបានទឹកដី ៩០០ ០០០គ.ម  ។
◼️ នៅអាស៊ីប្រទេសចិនក៏បានបង្ហាញឥទ្ធិពលរបស់ខ្លួន ដែលនាំឱ្យលោកខាងលិចមានការព្រួយបារម្ភយ៉ាងខ្លាំងគឺ៖
ជាប្រទេសដែលខាងផ្ទៃក្រឡាធំ លំដាប់ទី៤។
លំដាប់ទី១ ខាងចំនួនប្រជាជនច្រើន ហើយត្រូវបានធ្លាក់ក្នុងកណ្តាប់ដៃមេកុម្មុយនីស្ត ម៉ៅសេទុង(ចិន)នៅថ្ងៃទី០១ តុលា ១៩៤៩ និងបានប្រកាសប្រទេសជាសាធារណរដ្ឋប្រជាមានិត ដូចប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត(រួមគ្នាជាមួយសហភាពសូវៀតប្រឆាំងនឹងលទ្ធិមូលធននិយម)។

២.ការស្ដារប្រទេសក្រោមការដឹកនាំរបស់ស្តាលីន

២.១.ផែនការ ៥ឆ្នាំ លើកទី៤ (១៩៤៥ ១៩៥០)
◼️ ផែនការ ៥ឆ្នាំ លើកទី១(១៩២៨-១៩៣៣)លើកទី២(១៩៣៣-១៩៣៨) ទទួលបានជោគជ័យ។
◼️ ផែនការ ៥ឆ្នាំ លើកទី៣(១៩៣៩-១៩៤៤) រំខានដោយសង្រ្គាមលោកលើកទី២។
◼️ ផែនការ ៥ឆ្នាំ លើកទី៤(១៩៤៥-១៩៥០ផែនការនេះមានកំណើនទ្វេដង ជំរុញឱ្យមានការ៖
ពង្រីកអណ្តូងប្រេងកាតថ្មីនៅតំបន់បាគូ។
ពង្រីកអណ្តូងរ៉ែធ្យូងថ្មតំបន់ដុងប្រាស(បង្កើនបរិមាណដែកថែប ពង្រីករោងចក្រ និងផ្លូវរថភ្លើង)។
+ ដូច្នេះ ជាសហភាពសូវៀតអនុវត្តន៍ផែនការសេដ្ឋកិច្ច ៥ឆ្នាំ គឺចង់កសាងប្រទេសឲ្យដើរទាន់សហរដ្ឋអាមេរិក។
រីឯ ផែនការ ៥ឆ្នាំ លើកទី៤មានទិសដៅធ្វើឲ្យមានកំណើនថាមពលទ្វេដងពង្រីកអណ្ដូងប្រេងកាតថ្មី អណ្ដូងរ៉ែធ្យូងថ្ម ដើម្បីបង្កើនបរិមាណដែកថែបឲ្យបានទ្វេឡើង ពង្រីករោងចក្រ និងផ្លូវដែកឲ្យបានច្រើនខ្សែ។
២.២.ផែនការ ៥ឆ្នាំ លើកទី៥ (១៩៥១ ១៩៥៦)
◼️ ១៩៥៣ សហភាពសូវៀតបានធ្វើឱ្យផ្ទុះគ្រាប់បរមាណូសាកល្បងលើកដំបូង បន្ទាប់ពី ៨ឆ្នាំក្រោយពេលដែល

អាមេរិកបានទម្លាក់គ្រាប់បរមាណូនៅកោះហ៊ីរ៉ូស៊ីម៉ា និងណាកាសាគី(ជប៉ុន)។
◼️ ការពង្រីកវិស័យកសិកម្ម(ការដាំដើមឈើ និងពង្រីកផ្ទៃដីដាំស្រូវសាលីនៅភាគខាងត្បូងប្រទេស)។
+ ដូច្នេះ ផែនការ៥ឆ្នាំ លើកទី៥ ផ្តោតលើការ ជំរុញខាងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់យោធា ពិសេសយោធា គ្រាប់បរមាណូ វិស័យ កសិកម្ម ការដាំដើមឈើ និងស្រូវសាលី។

 ៣. លទ្ធិគោរពបុគ្គល

◼️ ប្រជាជនសូវៀតកោតសរសើរ និងចាត់ទុកលោកស្តាលីន ស្មើនឹងអាទិទេពមួយអង្គ ដែលបានស្រោចស្រង់ប្រជាជន
 សូវៀតឱ្យចេញផុតពីការកាប់សម្លាប់របស់ទាហានណាស៊ីដ៏ឃោរឃៅ។
◼️ សមិទ្ធផលទាំងឡាយមាន ផ្លូវថ្នល់ សាលារៀន សុទ្ធតែត្រូវបានដាក់ឈ្មោះស្តាលីន និងមានរូបសំណាក់លោក
ស្តាលីននៅតាមសួនច្បារសាធារណៈក្នុងទីក្រុងទៀតផង។
◼️ ខួបលើកទី៧០ ជាមហាមីទីងមួយដែលប្រកាសថា លោកស្តាលីន ជាបិតាសន្តិភាពនិងជាអ្នករំដោះជីវិតប្រជាជន
សូវៀត។
◼️ លោក ស្តាលីន បានដឹកនាំការស្រាវជ្រាវទីអវកាសទទួលបានជោគជ័យតាមរយៈការបាញ់បង្ហោះយានស្ពុតនិក ៣លើក(ពីឆ្នាំ១៩៥៧- ១៩៥៨) ដែលញុំាងឱ្យសហភាពសូវៀតក្លាយ ជាមហាអំណាចទី១ ផ្នែកបច្ចេកវិទ្យា។
◼️ ការពង្រីកអំណាចរបស់ស្តាលីន ធ្វើឡើងតាមរយៈ ៖
ការតាមដានក្នុងជួរបញ្ញវន្ត(អ្នកកវីនិពន្ធ សិល្បករល្បីៗ)ដែលតែងតែប្រឆាំង ឬបញ្ចេញមតិរិះគន់របប
ស្តាលីន តាមរយៈការដឹកនាំការងារសន្តិសុខដោយ Danov។
០៥ មីនា ១៩៥៣ លោកស្តាលីន បានស្លាប់ដោយជម្ងឺកកឈាមក្នុងខួរក្បាល(អាយុ៧៣ឆ្នាំ)។
ការបង្កើនប៉ូលីសសម្ងាត់ដើម្បីបង្រ្កាបពួកប្រឆាំង ចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋយកទៅដាក់គុក ឬនិរទេសទៅតំបន់ស៊ីបេរី(ទណ្ឌកម្មការងារជាទម្ងន់ និងអាកាសធាតុត្រជាក់បំផុត)។

៤. លោកគ្រូតឆូវ(១៩៥៣ ១៩៦៤)

៤.១. ការរំសាយរបបស្តាលីន
មន្ត្រីដឹកនាំសំខាន់ៗរបបស្តាលីនត្រូវកាត់ទោសប្រហារជីវិត និងបណ្ដេញចេញពីតំណែង 
សម្បត្តិសាធារណៈដែលមានឈ្មោះស្តាលីន ត្រូវប្ដូរមកឈ្មោះដើមវិញ       
អ្នកទោសសម័យសង្គ្រាម ឬនិរទេសជនត្រូវដោះលែង
សាកសពស្តាលីនត្រូវយកចេញពីទីលានតម្កល់។
 ៤.២. មហាសន្និបាតលើកទី២០
◼️ មហាសន្និបាតលើកទី២០ បានលើកឡើងពីបញ្ហាការរៀបចំនយោបាយថ្មី ត្រូវធ្វើឲ្យសម្រេចក្នុងរយៈពេល៤ឆ្នាំ ចាត់ទុករបបស្តាលីន ដើរខុសផ្លូវធ្វើឲ្យខូចខាតដល់សង្គម លោកគ្រូតឆូវមានតួនាទីជាអ្នកកែប្រែកំហុសនយោបាយសេដ្ឋកិច្ច និងសង្គម។
៤.៣. កំណែទម្រង់សេដ្ឋកិច្ច និងសង្គម
◼️ លោកគ្រូត ឆូវ ជាអគ្គលេខាបក្ស និងជាបេក្ខភាពប្រធានាធិបតីសូវៀត ព្រមទាំងបានធ្វើកំណែទម្រង់ ៖
ការដោះលែងអ្នកទោស
នយោបាយឱ្យមានសេរីភាពឡើងវិញ។
រៀបចំនយោបាយថ្មីឱ្យសម្រេចរយៈពេល ៤ឆ្នាំ។
អ្នកនយោបាយមានភាពស្មោះត្រង់ចំពោះអ្នកដឹកនាំ លេនីន ហើយចោទរបបស្តាលីន ថាបានដើរខុសផ្លូវនាំឱ្យខូចខាតដល់សង្គម។
ជាអ្នកកែប្រែកំហុសដែលនយោបាយសេដ្ឋកិច្ច និងយោធាដែលបន្សល់ទុកពីរបប ស្តាលីន។
ដឹកនាំការស្រាវជ្រាវទីអវកាសទទួលបានជោគជ័យតាមរយៈការបាញ់បង្ហោះយានស្ពុតនិក ៣លើក(ពីឆ្នាំ១៩៥៧- ១៩៥៨) ដែលញុំាងឱ្យសហភាពសូវៀតក្លាយជាមហាអំណាចទី១ ផ្នែកបច្ចេកវិទ្យា។
បង្កើតផែនការលើកទី៦(១៩៥៩ មិនបានទទួលជោគជ័យទេ) ដើម្បីជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសហភាពសូវៀតតាមឱ្យទាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ២០ឆ្នាំ(បង្កើតកសិដ្ឋានរដ្ឋចំនួន១០៥ ទូទាំងប្រទេស បង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ចតំបន់ ដែលដឹកនាំរោងចក្រ សហគ្រាស និងធ្វើផែនការទៅតាមតំបន់ដើម្បីទទួលបានជោគជ័យ)។
ចាប់ពីឆ្នាំ១៩៥៣  មានការពង្រីកផ្ទៃដីដាំដុះ និងកាប់ឆ្ការដីថ្មីនៅតំបន់កាហ្សាក់ស្ថាន(សាកល្បងដាំពោត៦០លានហិចតា ដោយប្រើជីគីមី ថ្នាំសម្លាប់សត្វល្អិត ប៉ុន្តែបង្កផលប៉ះពាល់ដល់បរិស្ថាន)។

 ៤.៤. ការធ្លាក់ពីតំណែង
◼️ លោកគ្រូត ឆូវ ធ្លាក់ពីតំណែងព្រោះ ៖
ផ្នែកសេដ្ឋកិច្ចនិងទំនាក់ទំនងអន្តរជាតិត្រូវបរាជ័យ
មិនបានលើកស្ទួយជីវភាពប្រជាជនឱ្យប្រសើរប្រហាក់ប្រហែលអាមេរិក។
បរាជ័យខាងវិស័យកសិកម្ម(ខូចគុណភាពដី)។
ការបែកបាក់គ្នារវាងមហាមិត្តកុម្មុយនីស្តចិន(ការជម្លៀសក្បាលកាំជ្រួចចេញពីគុយបាឆ្នាំ១៩៦២)ដែលមតិពិភពលោកចាត់ទុកសហភាពសូវៀតជាប្រទេសគំរូក្នុងការថែរក្សាសន្តិភាព ប៉ុន្តែជាការអាប់ឱនកិត្យានុភាពចំពោះមុខអាមេរិកនៅឯនាយសមុទ្រ។
ការចំណាយថវិកាច្រើនខាងវិស័យយោធាក្នុងសម័យសង្រ្គាមត្រជាក់(បន្ទុកធ្ងន់ធ្ងរនៃថវិកាជាតិ)។

៥.អ្នកដឹកនាំដោយក្រុមវ័យចាស់

៥.១. វិស័យសេដ្ឋកិច្ច
    + ក្រោមការដឹកនាំដោយក្រុមវ័យ ចាស់ពុំបានធ្វើឲ្យសហភាពសូវៀតរីកចម្រើនទេព្រោះ ៖
អ្នកដឹកនាំវ័យចាស់មានគំនិតអភិរក្សនិយម ខ្លាចអ្វីដែលជារបបកំណែទម្រង់ ប្រធានា ធិបតីផ្លាស់ប្ដូរក្នុងរយៈពេលខ្លី ម្យ៉ាងទៀតឥស្សរជនទាំងនោះមានសុខភាពមិនល្អ មានជម្ងឺប្រចាំកាយច្រើនស្លាប់ក្នុងតំណែង។
ការស្តារប្រទេសក្រោមការដឹកនាំរបស់ ប្រេស្នែវ(ខែតុលា ឆ្នាំ១៩៦៤ លោក ប្រេស្នែវ បន្តតំណែងពីលោក
គ្រូតឆូវ)៖
- ការប្រឈមមុខនូវវិបត្តិនយោបាយអន្តរជាតិ(សង្គ្រាមត្រជាក់ និងវិបត្តិផ្ទៃក្នុងគឺបញ្ហាឱនភាពនៃសេដ្ឋកិច្ច
សូវៀត)។
- ចាប់ពីទសវត្សរ៍ទី៧០មក  ដោយផ្អែកលើផែនការសេដ្ឋកិច្ច ៥ឆ្នាំ លើកទី១១(១៩៨០-១៩៨៥)
- ទទួលផលបានតិចតួច គឺមិនលើសពី ៣.៥%(កំណែទម្រង់សេដ្ឋកិច្ចឱ្យទាន់អាមេរិកប្រៀបដូចសុបិន្ត ព្រោះ
អាមេរិកជាសង្គមសម្ភារនិយម ដូចជាគ្រឿងអគ្គីសនី និងអេឡិចត្រូនិច)។
- ផលិតផលក្នុងវិស័យកសិកម្មមិនអាចបំពេញតម្រូវការអ្នកប្រើប្រាស់បាន(សហភាពសូវៀតក្លាយជាទីផ្សារ
ដ៏ធំរបស់អឺរ៉ុបខាងលិច)។
- បង្កើនការនាំចេញឧស្ម័នធម្មជាតិ និងប្រេងកាតដែលមានតម្លៃរហូត ១២ពាន់លានដុល្លារអាមេរិក/១ឆ្នាំ
(បញ្ជៀសការខាតបង់នៃជញ្ជីងពាណិជ្ជកម្ម)។
- អង្គការកូមេកុង ដែលមានផលិតផលនាំចេញគឺ គ្មានគុណភាព បើធៀបទៅនឹងផលិតផលជប៉ុននិងលោកខាងលិច។
- ការនាំចូលដោយគំហុកនៃផលិតផលលោកខាងលិច បានធ្វើឱ្យមានអតិផរណា(ការធ្លាក់ចុះនៃរូបិយប័ណ្ណ)។
 ៥.២. វិស័យនយោបាយ
• មិនដែលមានកំណែទម្រង់ទៅរកលទ្ធិប្រជាធិបតេយ្យ
• ការបង្រ្កាបក្នុងជួរបញ្ញវន្ត ដោយមិនឱ្យមានសេរីភាពក្នុងការបញ្ចេញមតិ យកទៅមន្ទីរពេទ្យវិកលចរិកឬ
ចាប់ដាក់គុកដើម្បីអប់រំកែប្រែ(កម្រិតស្រាលជាងរបបស្តាលីន)។
• ការបែកបាក់សម្ព័ន្ធភាពកុម្មុយនីស្តរវាងប្រទេសចិននិងសហភាពសូវៀតបណ្តាលមកពី៖
- ការជម្លៀសក្បាលកាំជ្រួចចេញពី គុយបា ឆ្នាំ១៩៦២ ដែលមតិពិភពលោកចាត់ទុកសហភាពសូវៀតជា
ប្រទេសគំរូក្នុងការថែរក្សាសន្តិភាព ប៉ុន្តែជាការអាប់ឱនកិត្យានុភាពចំពោះមុខអាមេរិកនៅឯនាយសមុទ្រ។
- ការចំណាយថវិកាច្រើនខាងវិស័យយោធាក្នុងសម័យសង្រ្គាមត្រជាក់(បន្ទុកធ្ងន់ធ្ងរថវិកាជាតិ)។
- ខែតុលា ឆ្នាំ១៩៦៤ គ្រូតឆូវ បានធ្លាក់ពីតំណែងដោយបាត់ការគាំទ្រពីសមាជិកបក្ស។

 ៦.នយោបាយស្ដារឡើងវិញឬកំណែទម្រង់ប៉េរ៉េស្រ្តូយកា(Perestroika)

◼️ ប្រធានាធិបតីហ្គោបាឆូវ កាន់តំណែងនៅឆ្នាំ១៩៨៥(វ័យ៥៤ឆ្នាំ) ដែលបន្តពីព្រឹទ្ធាចារ្យ យូរីអង់ត្រូប៉ូវ(១៩៨២-១៩៨៤) ការស្តារប្រទេសរួមមាន៖
កំណែទម្រង់សេដ្ឋកិច្ចឈ្មោះថា ប៉េរ៉េស្ត្រូយកា។
បើកទូលាយឱ្យមានការវិនិយោគខាងវិស័យឧស្សាហកម្មពីខាងក្រៅ។
បំផុសឱ្យមានការប្រណាំងប្រជែងសេដ្ឋកិច្ចទីផ្សារសេរី ។
កំណែទម្រង់នយោបាយទៅរកលទ្ធិប្រជាធិបតេយ្យ ។
បើកទូលាយឱ្យមានការរិះគន់បញ្ចេញមតិដោយចំហដល់របបមុនៗ(សង្គមនិយម)។
ដោះលែងអ្នកទោសនយោបាយនិងអ្នកប្រឆាំងឱ្យមានសេរីភាពពីមន្ទីរឃុំឃំាង ។
ផ្តល់ប្រជាធិបតេយ្យក្នុងបក្សគឺ ការបោះឆ្នោតជ្រើសរើសមន្រ្តី។
ប្រជាធិបតេយ្យក្នុងបក្សគឺ ការបោះឆ្នោតជ្រើសរើសមន្រ្តី
០១ ធ្នូ ១៩៨៨ ការកំណែទម្រង់រដ្ឋធម្មនុញ្ញ(រៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភា ដែលមានបក្សច្រើនចូលរួម)។
លោក ហ្គោបាឆូវ បានប្រកាសមិនឱ្យមានអន្តរាគមន៍ខាងយោធាជាមួយប្រទេសក្រោមរណប។
កំណែទម្រង់ទៅរកលទ្ធិប្រជាធិបតេយ្យបែបអឺរ៉ុបខាងលិច។
មានការហ៊ុំព័ទ្ធពីសេដ្ឋកិច្ចទីផ្សារសេរី។
សេដ្ឋកិច្ចជួបវិបត្តិ ដោយការចំណាយប្រាក់ដ៏ច្រើនក្នុងការរត់ប្រណាំងសព្វាវុធនិងបច្ចេកវិទ្យា ជាមួយសហរដ្ឋអាមេរិក។
◼️ សហភាពសូវៀតបានផ្ដល់ជំនួយដល់ប្រទេសនិងតំបន់ ដូចជា៖
 • បណ្ដាប្រទេសក្រីក្រនៅទ្វីបអាស៊ីអាហ្រ្វិក និងអាមេរិកខាងត្បូង។ 
 • ប្រទេសគុយបា ៤ពាន់លានដុល្លារក្នុងមួយឆ្នាំផ្នែកយោធា និងសេដ្ឋកិច្ច។
 • ប្រទេសអារ៉ាប់ ប្រឆាំងនឹងអ៊ីស្រាអែល ការលើកទ័ពចូលអាហ្វហ្គានីស្ថានថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៩ គាំទ្ររបបដឹកនាំថ្មីមាននិន្នាការទៅរកសហភាពសូវៀត។
◼️សហភាពសូវៀតផ្ដល់ជំនួយឲ្យអឺរ៉ុបខាងកើត ព្រោះ ៖
 • បណ្ដាប្រទេសអឺរ៉ុបខាងកើត ដើម្បីគាំទ្របក្សសម្ព័ន្ធវ៉ាសូវី និងអង្គការកូមេកុង។
 • បណ្ដាប្រទេសក្រីក្រនៅទ្វីបអាស៊ីអាហ្រ្វិក និងអាមេរិកខាងត្បូង។ 
 • ប្រទេសគុយបា ទទួលបាន ៤ពាន់លានដុល្លារក្នុងមួយឆ្នាំផ្នែកយោធា និងសេដ្ឋកិច្ច។
 • ប្រទេសអារ៉ាប់ ប្រឆាំងនឹងអ៊ីស្រាអែល ការលើកទ័ពចូលអាហ្វហ្គានីស្ថានថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៩ គាំទ្ររបបដឹកនាំថ្មីមាននិន្នាការទៅរកសហភាពសូវៀត។
 • ដើម្បីគាំទ្របក្សសម្ព័ន្ធវ៉ាសូវី និងអង្គការ កូមេកុង ទប់ទល់នឹងផែនការម៉ាសាល់របស់សហរដ្ឋអាមេរិកក្នុងបំណងការពារការជ្រៀតចូលនៃមនោគមវិជ្ជាសេរី ដល់បណ្ដាប្រទេសដែលខ្លួនបានរំដោះពីកងទ័ពណាស៊ីគឺ អឺរ៉ុបខាងកើត។

៧.ការដួលរលំសហភាពសូវៀត

◼️ សេដ្ឋកិច្ចជួបវិបត្តិ ដោយការចំណាយប្រាក់ដ៏ច្រើនក្នុងការរត់ប្រណាំងសព្វាវុធនិងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក។
◼️ ការប្រកាសមិនអនុញ្ញាត្តឲ្យមានអន្តរាគមន៍ខាងវិស័យយោធារបស់លោកហ្គោបាឆូវ នាំឲ្យមានបម្រែបម្រួល៖
នយោបាយក្រៅប្រទេសត្រូវធ្លាក់ចុះ ដោយប្រទេសក្រោមរណបជាច្រើនបានទាមទារឯករាជ្យចាប់ពីប្រទេស
    តាមមាត់សមុទ្របាល់ទិច រាលដាលដល់រដ្ឋទាំង១៥ របស់សូវៀត ព្រមទាំងប្រទេស ហុងគ្រី ប៊ុលហ្គារី 
ឆេកូស្លូវ៉ាគី ប៉ូឡូញ អាល្លឺម៉ង់ត្រូវរួបរួមគ្នាឡើងវិញ(០៣ តុលា  ១៩៩០) ហើយរដ្ឋទាំងបី នៅសមុទ្របាល់ទិច(អ៊ុយក្រែន បេឡារុសនិងរដ្ឋរុស្ស៊ី) និងរដ្ឋមួយចំនួននៅអាស៊ីកណ្តាល...។ល។
១៩៩១-១៩៩៤ ការដកកងទ័ពក្រហមចេញពីអឺរ៉ុបខាងកើត។
២៨ មិថុនា ១៩៩១ អង្គការពាណិជ្ជកម្ម កូមេកុង ត្រូវបញ្ចប់។
០១ កក្កដា ១៩៩១ បក្សសម្ព័ន្ធវ៉ាសូវី ជាបង្អែកដ៏រឹងមាំរបស់សហភាពសូវៀត ត្រូវបានបញ្ចប់។
២៥ ធ្នូ ១៩៩១ ជាការបញ្ចប់អាណត្តិរបស់លោកប្រធានាធិបតី ហ្គោបាឆូវ(រដ្ឋរុស្ស៊ីដែលរដ្ឋមួយក្នុងសហភាពសូវៀតត្រូវបានឯករាជ្យ ហើយបង្កើតជាសហព័ន្ធរុស្ស៊ី ដែលរួមបញ្ចូល អ៊ុយក្រែន និងបេឡារុស)។

បានកែប្រែចុងក្រោយ: ថ្ងៃច័ន្ទ ទី12 ខែកុម្ភៈ ឆ្នាំ2024, 10:21 AM