ពាក្យគន្លឹះ
+ ស្ថាបត្យកម្ម៖ ជាសិល្បៈនៃការសាងសង់ក្បូរក្បាច់រចនានៃចម្លាក់ប្រាសាទ។
+ កសិដ្ឋាន៖ កន្លែងដាំដំណាំ និងចិញ្ចឹម សត្វមានលក្ខណៈជាទ្រង់ទ្រាយធំ។
លក្ខណៈទូទៅ
◼️ ប្រទេសអ៊ីតាលីលាតសន្ធឹងពីជើងទៅត្បូងសំបូរទៅដោយភ្នំ ខ្ពង់រាប និងវាលទំនាបចំនួន៣/៤ នៃផ្ទៃប្រទេសហើយមានកោះពីរសំខាន់គឺ កោះស៊ីស៊ីល និងសាដែង។
◼️ ទីក្រុងដ៏ល្បីរបស់អ៊ីតាលីមានឈ្មោះថា រ៉ូម(អាយុជាង ២០០០ឆ្នាំ) និងក្រុងហូរ៉ង់(ទីក្រុងសិល្បៈ) និងក្រុងវើនី(ទីក្រុងទឹកដែលទាក់ទាញភ្ញៀវទេសចរ គ្រប់ប្រទេសលើពិភពលោក)។
◼️ មានផ្ទៃក្រឡា៣០១.២៣០គ.ម ឆ្នេរសមុទ្រប្រវែង ៧ ៦០០គ.ម។
◼️ ប្រជាជនមាន ៥៨លាននាក់(២០០៦) លំដាប់ទី៣ ក្នុងសហភាពអឺរ៉ុបបន្ទាប់ពី អាល្លឺម៉ង់និងបារាំង។
◼️ អ៊ីតាលី ជាប្រទេសមានព្រំប្រទល់ជាប់នឹង បារាំង ស្វីស អូទ្រីស និងស្លូវឺនៀ ហើយហ៊ុំព័ទ្ធដោយប្រទេសតូចៗ ពីរទៀតគឺ បុរីវ៉ាទីកង់និងសានម៉ារីណូ។
◼️ ប្រទេសអ៊ីតាលី ៧០% ប្រមូលផ្តុំដោយអតីតភ្នំភ្លើង៖
◼️ ភ្នំភ្លើងអេតណា នៅស៊ីស៊ីល(សកម្មធំជាងគេនៅអឺរ៉ុប)
◼️ ភ្នំភ្លើងវីសូវីយ៉ូស(ភ្នំភ្លើងសកម្មអឺរ៉ុបដីគោក)
◼️ ប្រទេសនេះបែងចែកជា ពីរសាធារណរដ្ឋគឺ ៖
• សាន់ម៉ារីណូ(ខាងកើតភាគកណ្តាល)មានផ្ទៃក្រឡា ៦១.២គ.ម
• បុរីវ៉ាទីកង់(កណ្តាលទីក្រុងរ៉ូម)ជាលំនៅឋានស្តេច ប៉ាបមេណាឌិចទី១៦(ប្រមុខសាសនាកាតូលិកពិភពលោក)មានផ្ទៃក្រឡា១០០០ហ.ត(អធិបតេយ្យភាពឆ្នាំ១៩២៩) ឯសេដ្ឋកិច្ចគឺការបរិច្ចាក។១. ការបង្កើតសាធារណរដ្ឋអ៊ីតាលី
◼️ ក្រោយការដួលរលំនៃចក្រភពរ៉ូម៖
• គេបែកចែកជារដ្ឋតូចៗ ប៉ុន្តែនៅពេលដែលព្រះចៅ ណាប៉ូលេ អុង ចូលត្រួតត្រាក៏បាន បញ្ចូលតំបន់នេះឱ្យនៅក្រោមចក្រភពបារាំង។
• ១៨៦១ អ៊ីតាលីតាលី ក្លាយជាប្រទេសឯករាជ្យក្នុងរាជព្រះចៅ វ៉ិចទ័រ អេម៉ានូអែលទី២ (របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ)។
• ១៩២០-១៩៤៣ ជារដ្ឋហ្វាស៊ីស ដឹកនាំដោយ មូសូលីនី ជាដៃគូណាស៊ី អាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទី២។
១.១. ទម្រង់រដ្ឋាភិបាល
◼️ ប្រទេសអ៊ីតាលីបានប្ដូរពីរាជានិយម៖
• ១៩៤៦ ប្តូរជាសាធារណរដ្ឋលើកដំបូង(ការបោះឆ្នោតជ្រើសរើសតំណាងចំនួន ៥៥៦នាក់ ជាសភាធម្មនុញ្ញដើម្បីសរសេររដ្ឋធម្មនុញ្ញ) ។
• ០១ មករា ១៩៤៨ រដ្ឋធម្មនុញ្ញអនុម័តតម្រូវឱ្យមាន ប្រធានាធិបតី សភា និងព្រឹទ្ធសភា។
ក. ប្រធានាធិបតី អាយុយ៉ាងតិច ៥០ឆ្នាំ(អាណត្តិ ៧ឆ្នាំ)៖
- ជ្រើសតំាងដោយសារព្រឹទ្ធសភា និងសភា
- មានតួនាទីជាអ្នកតែងតាំងនាយករដ្ឋមន្ត្រី
- មានសិទ្ធិរំលាយសភា (បោះឆ្នោតជាថ្មី)
- ជាមេបញ្ជាការជាន់ខ្ពស់នៃកងទ័ព(មានសិទ្ធិប្រកាសសង្គ្រាម)។
- ករណីប្រធានាធិបតីមានជម្ងឺ ឬទទួលមរណភាព នោះតំណែងបណ្តោះអាសន្ននេះនឹងត្រូវប្រគល់ប្រធានព្រឹទ្ធសភា និងសភា ដោយបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមួយទៀត(មិនមានអនុប្រធានាធិបតីទេ)។
ខ. នាយករដ្ឋមន្រ្តី(មិនកំណត់អាណត្តិ)៖
- មន្រ្តីសំខាន់ក្នុងរដ្ឋាភិបាលនិងតែងតាំងដោយប្រធានាធិបតីតាមរយៈការបោះឆ្នោតទុកចិត្តពីសភា ហើយសភាអាចដកនាយករដ្ឋមន្ត្រីចេញពីតំណែងបាន(ករណីមានកំហុស)។
- គណៈរដ្ឋមន្ត្រីត្រូវជ្រើសតាំងដោយនាយករដ្ឋមន្ត្រី ហើយត្រូវតែងតាំងដោយប្រធានាធិបតី តាមរយៈ
ការសុំសេចក្ដីទុកចិត្តពីសភា។ ក្រោយការផ្ដល់ការទុកចិត្តពីសភា នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។
គ. សភា (ព្រឹទ្ធសភានិងសភាតំណាងរាស្រ្ត)៖
+ ព្រឹទ្ធសភា (អាណត្តិ ៥ឆ្នាំ) ៖
- សមាជិក ៣១៥រូប(ជ្រើសដោយការបោះឆ្នោត)។
- ៥រូបទៀត(កាន់តំណែងអស់មួយជីវិតជ្រើសពីចំណោមអតីតប្រធានាធិបតី)ជ្រើសតាំងដោយប្រធានាធិបតី។
- មានសិទ្ធិក្នុងការអនុម័តច្បាប់។
+ សភាតំណាងរាស្រ្ត(អាណត្តិ ៥ឆ្នាំ)៖
- សមាជិក ៦៣០រូប(ជ្រើសដោយការបោះឆ្នោត)។
- បោះឆ្នោតដោយខណ្ឌទាំង ២៧ទូទាំងប្រទេស។
- សភាអាចរំលាយមុនអាណត្តិ រួចជ្រើសតាំងបោះឆ្នោតជាថ្មី(វិបត្តិប្រធានាធិបតី)។
ឃ. តុលាការ៖
- តុលាការជាន់ខ្ពស់ហៅថា តុលាការធម្មនុញ្ញ
- សមាជិក១៥រូប តែងតាំងដោយប្រធានាធិបតី
- ៥រូប តែងតាំងដោយសភា
- ៥រូបទៀត តែងតាំងដោយចៅក្រម(ក្រសួងយុត្តិធម៌)។
ង. ប្រជាជន៖
- ប្រជាជនចូលចិត្តរស់នៅតំបន់ឧស្សាហកម្ម។
- ប្រជាជន ២/៣ទីក្រុងធំៗ ដែលរស់នៅក្នុងផ្ទះល្វែង លើកលែងអ្នកមានរស់នៅក្នុងភូមិគ្រឹះនិងបរិវេណធំទូលាយ (រ៉ូម មីឡង់ ណាប)។
- ប្រជាជនភាគខាងជើងមានជីវភាពខ្ពស់ជាងខាងត្បូង។
- ៩៥% កាន់សាសនាកាតូលិក និង៣០%និយមសូត្រធម៌តាមវិហារ ហើយនិយមធ្វើពិធីផ្សេងៗ(ការបំបួស បុណ្យសព និងរៀបការ)។
- ប្រជាជនអ៊ីតាលីកាន់សាសនាផ្សេងៗ(និកាយប្រូតេស្តង់ អ៊ីស្លាម និងជ្វីប)។
- សាសនា មានឥទ្ធិពលខ្លាំងលើច្បាប់(ការលែងលះគ្នា និងការពន្លូតកូនជាដើម)។
- ការរស់នៅរបស់ប្រជាជនក្នុងក្រុងបានបង្កឱ្យមានបញ្ហា៖
1. ការកកស្ទះចរាចរណ៍(ប្រជាជននៅក្នុងទីក្រុងភាគច្រើនមានរថយន្តផ្ទាល់ខ្លួន)។
2. បញ្ហាកង្វក់បរិស្ថានផងដែរ។
3. ដើម្បីកាត់បន្ថយបញ្ហានេះប្រជាជនមួយភាគធំជិះរថយន្តក្រុងទៅធ្វើការ
4. កសិករមួយចំនួនបានចេញទៅចម្ការនៅពេលព្រឹក និងត្រលប់ចូលក្រុងវិញនៅពេលល្ងាច។
១.២. វិស័យអប់រំ
• កុមារអាយុ៦ឆ្នាំឡើងត្រូវរៀននៅគ្រឹះស្ថានសិក្សាសាធារណៈ(ក្រសួងអប់រំជាអ្នកអនុវត្តគោលនយោបាយអប់រំ និងរៀបចំកម្មវិធីសិក្សានៅគ្រប់ភូមិសិក្សា ព្រមទាំងសៀវភៅសិក្សា)។
• សិស្សរៀនចប់ថ្នាក់មធ្យមសិក្សា ត្រូវបន្តទៅសាលាវិជ្ជាជីវៈ(សិស្សភាគច្រើនចាប់មុខវិជ្ជាបច្ចេកទេស) ហើយក៏មានសាលាមុខជំនាញបុរាណវត្ថុវិទ្យានិងភាសា។
• សកលវិទ្យាល័យចំណាស់មាន ៤កន្លែង ក្នុងចំណោម ១០កន្លែងលើពិភពលោកដូចជា៖
- Pologna(១០៨៨ គ.ស.)
- Bologna(ថ្នាក់ជាតិ អឺរ៉ុប និងអន្តរជាតិ)
- Bodou, Naple.
• ១៩៤៨ សាកលវិទ្យាល័យរដ្ឋនិងឯកជនចំនួន ៤៧ រៀនរយៈពេលពី៥-៦ឆ្នាំ មាននិស្សិត ១លាននាក់ចូលរៀនជារៀងរាល់ឆ្នាំ(សាកលវិទ្យាល័យវ័យចំណាស់ជាងគេគឺ ប៉ូឡូញ៉ា ដែលសាងសង់នៅឆ្នាំ១១០០គ.ស.)។
១.៣. ស្ថាបត្យកម្ម
• ស្ថាបត្យកម្មល្បីល្បាញ(បន្សល់ពីចក្រភពរ៉ូម)។
• ជនជាតិអ៊ីតាលីមានស្នាដៃផ្ទាល់ខ្លួនគឺ វិហារសំាងពីទ័រ(ស្ថាបត្យកម្មល្បីល្បាញដំបូងនាមជ្ឈឹមសម័យនៅកណ្តាលទីក្រុងរ៉ូម ឆ្នាំ៣៣០ គ.ស.)។
• កេរដំណែលពីចក្រភព ប៊ីសង់តាំង(វិហារសំាងម៉ាក់ នៅទីក្រុងវើនី ក្នុងឆ្នាំ ១០០០ គ.ស.)។
• ស្ថាបត្យកម្មល្បីល្បាញដែលស្ថិតក្នុងវាំងស្ដេច ឬនៅក្នុងអតីតវិមានរាជវង្សានុវង្ស។
១.៤. បណ្ណាល័យ និងសារមន្ទីរ
◼️ ប្រទេសអ៊ីតាលីសំបូរដោយបណ្ណាល័យ និងសារមន្ទីរជាច្រើន នៅតាមទីក្រុងនានា ដូចជា
• ស្ថាបត្យកម្មល្បីល្បាញដែលស្ថិតក្នុងវាំងស្ដេច ឬនៅក្នុងអតីតវិមានរាជវង្សានុវង្ស។
• បណ្ណាល័យផ្លូរង់ មានសៀវភៅចំនួន៤.៥លានក្បាល និងក្រុងរ៉ូមចំនួន ៣.៤លានក្បាល។
• បណ្ណាល័យនិងសារមន្ទីរមាននាទីសំខាន់បំផុតសម្រាប់វិស័យ ទេសចរណ៍ និងការស្រាវជ្រាវ។២. វឌ្ឍនភាពសេដ្ឋកិច្ចសង្គម
◼️ សេដ្ឋកិច្ចអ៊ីតាលីពឹងផ្អែកលើវិស័យ៖
• វិស័យកសិកម្ម
• វិស័យធនធានរ៉ែ
• វិស័យពាណិជ្ជកម្ម
• វិស័យទេសចរណ៍។
២.១. វិស័យកសិកម្ម
• ផ្ទៃដីកសិកម្មមាន ៤០% នៃផ្ទៃប្រទេស។
• កសិករមានដីកសិដ្ឋានតូចៗ(មិនលើសពី ៥ហ.ត)។
• ដីកសិកម្មមានលក្ខណៈទំនើប(កសិករភាគខាងត្បូង មានកម្រិតជីវភាពទាប)។
• ដំណាំសំខាន់គឺ ទំពាំងបាយជូរ(ធ្វើស្រា និងនាំចេញ)។
• ដំណាំផ្សេងៗទៀត (ក្រូច ប៉េងប៉ោះ ផ្លែប៉ោម ដំឡូងបារាំង និងស្ករ)។
• ធញ្ញជាតិសំខាន់ (ស្រូវសាលី អង្ករ និងពោត)
• កសិករអ៊ីតាលីបានពង្រីកកសិដ្ឋានចិញ្ចឹមសត្វបំពេញតម្រូវការក្នុងស្រុក(ជ្រូក ចៀម និងគោ)។
២.២. វិស័យធនធានរ៉ែ
• រ៉ែមានតិចតួច (កោះស៊ីស៊ីល សាដែង) និងមួយចំនួនស្ថិតនៅលើគោក (តូស្តាន ឡំបាឌី)
• រ៉ែទាំងនោះមានក្រានីត ហ្វែលស្ប៉ាថ ថ្មម៉ាប...
• លំនាំចូលប្រេងឆៅពីអារ៉ាប់ (លីប៊ី និងអ៊ីរ៉ង់)
• ថាមពលអគ្គិសនីស្ថិតនៅប៉ែកខាងជើង (សម្រាប់តែប៉ែកខាងជើង)។
២.៣. វិស័យទេសចរណ៍
• មានអ្នកទេសចរលើសពី៦២លាននាក់(ចំណាត់ថ្នាក់ទី៥ លើពិភពលោក)
• ទីក្រុងរ៉ូម អ្នកទេសចរលើសពី ២០លាននាក់។
• ចំណាត់ថ្នាក់ទី៥ លើពិភពលោក
• មរតកធម្មជាតិ(ឆ្នេរខ្សាច់ភ្លឺផ្លេក)
• កេរដំណែលវប្បធម៌ចក្រភពរ៉ូមនិងសារមន្ទីរនៃទីក្រុងប្រវត្តិសាស្រ្ត(ល្បីល្បាញក្នុងពិភពលោក)។
• រូបិយប័ណ្ណដែលហូរចូលតាមរយៈវិស័យ ទេសចរណ៍(សម្រាប់ទូទាត់ជញ្ជីងពាណិជ្ជកម្មដែលខាតបង់)។
• ជម្រុញឱ្យសេដ្ឋកិច្ចអ៊ីតាលី ក្លាយជាប្រទេសអ្នកមាន (មហាអំណាចសេដ្ឋកិច្ចទាំង ៨)។
២.៤. វិស័យពាណិជ្ជកម្ម
• ដៃគូពាណិជ្ជកម្មរបស់អ៊ីតាលី (អាល្លឺម៉ង់ បារាំង សហរដ្ឋអាមេរិក និងអង់គ្លេស)។
• លំនាំចេញមាន៖ ស្បែកជើង រថយន្ត ម៉ាស៊ីនគ្រប់ប្រភេទ ដែកថែប គីមី ផលិតផលកសិកម្ម។
• លំនាំចូលមាន៖ ប្រេងកាត រ៉ែ កំណាត់សំពត់ ស្រូវសាលី និងសាច់។Last modified: Monday, 12 February 2024, 10:03 AM