loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

ពាក្យគន្លឹះ

• យ៉ាល់តា : សន្និសីទដែលមានប្រទេស៣បានរៀបចំឡើង(សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពសូវៀត)ក្នុងគោលបំណងកាត់ផ្តាច់សរសៃឈាមអាល្លឺម៉ង់កុំឱ្យបង្កសង្រ្គាមជាថ្មី ដោយការបែងចែកអាល្លឺម៉ង់ជាពីរគឺ ខាងលិចនិងខាងកើត។
• ផែនការម៉ាសាល់ : ផែនការនេះបង្កើតឡើង ដើម្បីទប់ស្កាត់ការរីកសាយនៃលទ្ធិកុម្មុយនីស្តនៅទី្វបអឺរ៉ុបខាងលិច។
• កងទ័ពក្រហម : កងទ័ពជាតិរបស់សហភាពសូវៀត។
• បក្សវ៉ាសូវី   : បក្សសម្ព័ន្ធភាពរបស់សូវៀត បង្កើតនៅទីក្រុងវ៉ាសូវី(ប៉ូឡូញ) ដើម្បីការពារប្រយោជន៍
ប្រទេសក្នុងប្លុកសង្គមនិយម(អឺរ៉ុបខាងកើត)។

១. ប្រទេសអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២

• ០៦ មិថុនា ១៩៤៤ នៅប៉ែកខាងលិចកងទ័ពអាមេរិកបានគ្រប់គ្រងតំបន់ច្រាំងន័រម៉ង់ឌី ហើយកងទ័ពក្រហមវាយចូលទឹកដីអាល្លឺម៉ង់ពីទិសខាងកើត។
• ទីក្រុងធំៗ របស់ប្រទេសអាល្លឺម៉ង់រងនូវការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោង។
• អ៊ីត្លែ បានធ្វើអត្តឃាតមុនពេលកងទ័ពសម្ព័ន្ធមិត្តចូលដល់ទីក្រុងបែរឡាំង។
• ០៨ ឧសភា ១៩៤៥ អាល្លឺម៉ង់ប្រកាសចាញ់សង្រ្គាមលោកលើកទី២ ដោយឥតលក្ខខណ្ឌ។
• បួនខែក្រោយមក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ កងទ័ពជប៉ុនក៏បានទម្លាក់អាវុធចុះចាញ់សង្រ្គាមដោយឥតលក្ខខណ្ឌ បន្ទាប់ពីទទួលរងនូវវិនាសកម្មដោយអាវុធមហាប្រល័យលោក គឺបរមាណូ ២គ្រាប់ ទៅលើកោះ
ហ៊ីរ៉ូស៊ីម៉ា និងណាកាសាគី។

២.បញ្ហាអាល្លឺម៉ង់ជាស្នូលនៃសង្រ្គាមត្រជាក់ 

• បញ្ហាអាល្លឺម៉ង់ជាស្នូលនៃ សង្រ្គាមត្រជាក់ ព្រោះបញ្ហានេះបានបង្កភាពល្អក់កករដល់ទ្វីបអឺរ៉ុបទាំងមូលតាម
រយៈការគាំទ្រខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
• បញ្ហាផលវិបាកដ៏វែងឆ្ងាយរបស់អាល្លឺម៉ង់នោះគឺ ពួកមហាអំណាចដែលឈ្នះក្នុងសង្រ្គាម(សហភាពសូវៀត សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស) នាំគ្នាបង្កើតសន្និសីទអន្តរជាតិយ៉ាល់តា ដើម្បីផ្តាច់សរសៃឈាម
អាល្លឺម៉ង់កុំឱ្យបង្កសង្រ្គាមលោកជាថ្មីម្តងទៀត នោះគឺប្រទេសអាល្លឺម៉ង់ត្រូវបែកជាពីរ(អាល្លឺម៉ង់ខាងកើត និងអាល្លឺម៉ង់ខាងលិច)។ 
• ០៥ មិថុនា ១៩៤៧ ផែនការម៉ាសាល់របស់អាមេរិក ដែលបានដាក់ស្នើដើម្បីស្តារទ្វីបអឺរ៉ុប ក្រោយសង្រ្គាមលោកលើកទី២។
• ផែនការម៉ាសាល់ បង្កើតឡើងក្នុងគោលបំណង ដើម្បីស្តារមុខមាត់ទ្វីប អឺរ៉ុបឡើងវិញ។ បានជាសភាពសូវៀត ប្រឆាំងនិងផែនការនេះ ពីព្រោះដោយសារផែនការនេះមានទិសដៅទប់ស្កាត់ការរីកសាយភាយនៃលទ្ធិកុម្មុយ
នីស្តតាមបណ្តាលប្រទេសលោកខាងលិចមួយចំនួន នៅក្រោយសង្រ្គាមលោកលើកទី២។
• ខែមិថុនា ១៩៤៧ សន្និសីទនៅទីក្រុងឡុងចូលរួមដោយសម្ព័ន្ធមិត្ត៣ ដើម្បីបង្រួបបង្រួមអាល្លឺម៉ង់ខាងលិច 
ជាតំបន់តែមួយនិងឯកភាពខាងរូបិយប័ណ្ណ(ពីប្រាក់ម៉ាក់ មកជាប្រាក់ដឺតម៉ាក់)។
• ១២ មិថុនា ១៩៤៨ សហភាពសូវៀតបានប្រើវិធានការសងសឹកវិញតាមរយៈការបិទច្រកចូលទីក្រុងបែរឡាំងខាងលិចដោយការផ្តាច់ចរន្តអគ្គីសនី ទឹក និងការបិទផ្លូវ ដែលធ្វើឱ្យប្រជាជននៅបែរឡាំងខាងលិចទ័លច្រក ដោយចោទថាជារដ្ឋប្រហារហិរញ្ញវត្ថុដើម្បីផ្តួលរំលំអាល្លឺម៉ង់ខាងកើត ដោយសារតែការសម្រេចចិត្តប្រើរូបិយប័ណ្ណថ្មី។
• ២៨ មិថុនា ១៩៤៨ ពួកសម្ព័ន្ធមិត្តប្រើយន្តហោះ ៣៨០គ្រឿង ដើម្បីដឹកស្បៀងនិងគ្រឿងផ្គត់ផ្គង់ចំនួន
១ ៥០០ ០០០តោន សម្រាប់ផ្គត់ផ្គង់បែរឡាំងខាងលិចតាមស្ពានអាកាស(Airlift)។
• ខែមិថុនា ១៩៤៩ ផ្លូវទៅកាន់បែរឡាំងខាងលិចត្រូវបានបើកឡើងវិញ។
• ០៧ តុលា ១៩៤៩ សហភាពសូវៀតក៏បានបង្កើតជា សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់(អាល្លឺម៉ង់ខាងកើត)។
• អាល្លឺម៉ង់ខាងលិចត្រូវបានបំពាក់អាវុធឡើងវិញ និងដាក់បញ្ចូលជាសមាជិកទី១៥   អង្គការអាត្លង់ទិកខាងជើង(OTAN ឬNATO) ដើម្បីការពារអឺរ៉ុបខាងលិចនិងធ្វើឱ្យមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ហើយប្រជាជនអាល្លឺម៉ង់ខាងកើត បានហូរចូលអាល្លឺម៉ង់ខាងលិច។
• ១៤ សីហា ១៩៥៥ សហភាពសូវៀតបង្កើតបក្សវ៉ាសូវី។
• ១៣ សីហា ១៩៦១ ជញ្ជាំងបេតុងដែលជាកំពែងមួយដែលសហភាពសូវៀត(៤២គ.ម) បញ្ជាក់ថា ទី្វបអឺរ៉ុបចែកជាពីរប្លុកគឺ ខាងកើតនិងលិច(និមិត្តរូបនៃសង្រ្គាមត្រជាក់ដែលជាផ្លូវនៃសង្រ្គាមលោកលើកទី៣ គឺការរត់ប្រណាំងសព្វាវុធ)។

៣.ការចាប់បដិសន្ធិនៃអាល្លឺម៉ង់ខាងលិច

• ១៤ សីហា ១៩៤៩ គណបក្សកាតូលិកប្រជាធិបតេយ្យត្រូវបានឈ្នះឆ្នោតដែលមានមេដឹកនាំឈ្មោះ កុងរ៉ាត់ អាដេណូអឺ(១៩៤៩-១៩៦៣)។
• មានភាពរីកចម្រើនទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ពិសេសប្រទេសមានអធិបតេយ្យភាព(ការបំពាក់អាវុធឡើងវិញ)។
• ១៦ តុលា ១៩៦៣ លោកអធិការបតី អាដេណូអឺ បានលាលែងពីតំណែង ហើយបន្តដោយលោករដ្ឋមន្រ្តីហិរញ្ញវត្ថុ លូវីង អឺហាត ដែលជំរុញឱ្យប្រទេសក្លាយជាមហាអំណាចសេដ្ឋកិច្ច(ជំនួយពីផែនការម៉ាសាល់)។
• លោកអធិការបតី ហេលមុតខូល បន្តតំណែងពីលោក លូវីង អឺហាត ហើយបញ្ហាដែលប្រឈមមុខនោះគឺចលនាសន្តិភាពបានដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការដាក់តាំងកាំជ្រួចផ្លោងធុន ផឺស៊ីងII ដើម្បីប្រឆាំងនឹងប្លុកវ៉ាសូវី។
• អាល្លឺម៉ង់ត្រូវចែកជាពីរ(ខាងលិចនិងខាងកើត)៖
- អាល្លឺម៉ង់ខាងកើត(សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់)មាន ៥រដ្ឋ  គ្រប់គ្រងដោយសហភាពសូវៀត រដ្ឋធានីបែរឡាំង រូបិយប័ណ្ណ ប្រាក់ម៉ាក់ជារដ្ឋប្រជាមានិត។

- អាល្លឺម៉ង់ខាងលិច(សហព័ន្ធអាល្លឺម៉ង់)៖ មាន ៣តំបន់និង១១រដ្ឋ គ្រប់គ្រងដោយសម្ព័ន្ធមិត្ត(អាមេរិក អង់គ្លេស បារាំង)។ រដ្ឋធានី បោន រូបិយប័ណ្ណ ដឺតម៉ាក់ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

៤. ការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់

• មូលហេតុ ដែលនាំឲ្យប្រទេសអាល្លឺម៉ង់បង្រួបបង្រួមឡើងវិញ
 ១.មហាកំពែងក្រុងបែរឡាំង ដែលខណ្ឌចែកប្រទេសអាល្លឺម៉ង់ជាពីរត្រូវបានផ្តួលរំលំថៃ្ងទី១១ ខែវិច្ឆិកា ឆ្នាំ១៩៨៩។
 ២.ការដួលរលំនៃអតីតសហភាពសូវៀត ដែលតែងតែព្យាយាមប្រជែងយកឧត្តមភាពពិភពលោកត្រូវបានបញ្ចប់។
 ៣. ការបញ្ចប់នៃសង្រ្គាមត្រជាក់ដែលឈានទៅដល់ការបញ្ឈប់នៃការរត់ប្រណាំងសព្វាវុធ។
 ៤. សហភាពសូវៀតពុំមានលទ្ធភាពជួយដល់អាល្លឺម៉ង់ខាងកើត(ជួបនូវវិបត្តិសេដ្ឋកិច្ច)និងការបញ្ឈប់ចំពោះការធ្វើអន្តរាគមន៍ទៅលើប្រទេសក្រោមរណបខ្លួន។
 ៥. សម្ព័ន្ធមិត្តយល់ព្រមដោះលែងអាល្លឺម៉ង់ឱ្យមានសេរីភាព(អធិបតេយ្យភាពនិងឯករាជ្យ)។

៤.១. ការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់មាន៣ ដំណាក់កាល
• ដំណាក់កាលទី១ ០១ កក្កដា ១៩៩០ ធ្វើឱ្យឯកភាពខាងរូបិយប័ណ្ណដោយប្តូរពីប្រាក់ម៉ាក់(ខាងកើត)មកជាប្រាក់ដឺតម៉ាក់(ខាងលិច)។
• ដំណាក់កាលទី២ ០៣ តុលា ១៩៩០ ការប្រកាសឱ្យមានឯកភាពខាងនយោបាយដោយអាល្លឺម៉ង់ខាងកើតចូលរួមជាមួយអាល្លឺម៉ង់ខាងលិច ដោយរំលាយរដ្ឋទាំង៥ របស់អាល្លឺម៉ង់ខាងកើត។
• ដំណាក់កាលទី៣តាមរយៈសន្ធិសញ្ញា ១២ កញ្ញា ១៩៩០ សម្ព័ន្ធមិត្តឈ្នះសង្រ្គាម (សូវៀត អង់គ្លេស បារាំង អាមេរិក)យល់ព្រមឱ្យអាល្លឺម៉ង់មានសេរីភាពដោយការដកកងទ័ពឱ្យអស់ចេញពីទឹកដីអាល្លឺម៉ង់។

៤.២. វិស័យសេដ្ឋកិច្ច
◼️​​ មានភាពរីកចម្រើនខ្លាំងអាស្រ័យដោយ៖
• តំបន់សម្បូរធ្យូងថ្ម។
• សម្បូរហត្ថពលករដែលមានប្រាក់កម្រៃថោក(ជនភៀសខ្លួនពីអាល្លឺម៉ង់ខាងកើត អឺរ៉ុបប៉ែកខាងត្បូង មាន៖ 
ក្រិក យូហ្គោស្លាវី តួកគី)។
• ឧស្សាហកម្មល្បីគឺ រោងចក្រអគ្គីសនី រោងចក្រគីមី រោងចក្រស្លដែក រោងចក្រគ្រឿងម៉ាស៊ីនធំៗ។
• លំនាំចេញទៅក្រៅប្រទេស(ទ្វីបអឺរ៉ុប) មាន៖ ផលិតផលគីមី ម៉ាស៊ីន រថយន្ត(លំដាប់ទី៣ បន្ទាប់ពីជប៉ុននិងអាមេរិក)។
• ជញ្ជីងពាណិជ្ជកម្មមានលក្ខណៈល្អប្រសើរ(លំនាំចេញ ច្រើនជាងលំនាំចូល)។
៤.៣. វិស័យសង្គម
• មានប្រាក់ធានារ៉ាប់រងជម្ងឺការងារ អ្នកឥតការងារធ្វើ មនុស្សវ័យជរា(ប្រជាជន៨៥%ទទួលប្រាក់ធានារ៉ាប់រង)។
• សិទ្ធិស្រ្តីស្មើបុរស
• ការឈប់លំហែមាតុភាពរហូតដល់ ៦ខែ។
• អាយុ ៦ឆ្នាំ ដល់ ១៨ឆ្នាំ ការសិក្សាជាបន្ទុករដ្ឋនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

បានកែប្រែចុងក្រោយ: ថ្ងៃសុក្រ ទី9 ខែកុម្ភៈ ឆ្នាំ2024, 3:52 PM