◼️ អឺរ៉ុបដីទឹកឬដែនកោះចម្ងាយ៣២គ.ម ពីអឺរ៉ុបដីគោកខណ្ឌចែកដោយច្រកសមុទ្រម៉ង់។
◼️ ផ្ទៃក្រឡា២២៤ ០៤៦គ.ម
◼️ ប្រជាជន៥៨លាននាក់(២០០៦)
◼️ ប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម(សម្បូរធ្យូងថ្ម)។
◼️ មហាអំណាចខាងអាណានិគមទី១(មុនសង្រ្គាមលោកលើកទី១)។
◼️ នាំមុខគេខាងវិស័យពាណិជ្ជកម្ម និងយោធា(មហាអំណាចជើងទឹកទី១មុនសង្រ្គាមលោកលើកទី២)។
◼️ ០១
កញ្ញា ១៩៣៩ ការលុកលុយចូលប្រទេសប៉ូឡូញពីសំណាក់កងទ័ពអាល្លឺម៉ង់
◼️ អង់គ្លេសនិងបារាំងប្រកាសសង្រ្គាមជាមួយអាល្លឺម៉ង់។
◼️ ១០
មិថុនា ១៩៤០ លោក សំប៊ែឡាំង(គណបក្សអភិរក្សនិយម)ចុះចេញពីតំណែង(កងទ័ពអង់គ្លេស
ទទួលបរាជ័យក្នុង បេសកកម្មជួយប្រទេសន័រវែស)។
◼️ លោក
វិនស្តុន ឆឺឈីល ឡើងបន្តជានាយករដ្ឋមន្ត្រី បានបង្កើតសម្ព័ន្ធភាពក្នុងរដ្ឋាភិបាលដោយមានគណបក្សទាំង
៣គឺ៖
• គណបក្សការងារនិយម
• គណបក្សអភិរក្សនិយម
• គណបក្សសេរីនិយម។
◼️ ១២
ឧសភា ១៩៤០ វិនស្តុន ឆឺឈីល បានថ្លែងនៅមុខសភាថាខ្ញុំគ្មានអ្វីជូនប្រជាជនអង់គ្លេសទេគឺ
មានតែឈាមការតស៊ូទឹកភ្នែកនិងញើសតែប៉ុណ្ណោះដើម្បីដណ្តើមយកជ័យជំនះ។
◼️ ១៩៤០
កងទ័ពបារាំងទទួលបរាជ័យ ហើយលោក វិនស្តុនឆឺឈីល
ងាកមកចងសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក។
◼️ ០៧ ធ្នូ ១៩៤១ កងទ័ពអាកាសជប៉ុន
បានបើកការវាយប្រហារមូលដ្ឋានសឹកដ៏ធំរបស់អាមេរិកប្រចាំប៉ាស៊ីហ្វិកនៅ ភាលហាប័រ(កោះហាវៃ)។
◼️ អាមេរិកនិងអង់គ្លេសប្រកាសសង្រ្គាមជាមួយអាល្លឺម៉ង់
បើកការវាយប្រយុទ្ធនៅ ន័រម៉ង់ឌី(ប្រទេសបារាំង)។
◼️ លោក
វិនស្តុន ឆឺឈីល បានចរចាជាមួយ ស្តាលីន(សូវៀត) បើកសមរភូមិខាងកើត ពេលអាល្លឺម៉ង់ចូលលុកលុយសហភាព សូវៀតនិងបានជួយសម្រួលឱ្យមានសន្និសីទនៅ តេហេរ៉ង់ កេបិច និងយ៉ាល់តា
ព្រមទាំងផតដាម ជាដើម ក្នុងបំណងបញ្ចប់ សង្រ្គាមលោកលើកទី២។
◼️ ដោយសារគំនិតប្រឆាំងនឹងកុម្មុយនីស្ត
អង់គ្លេសបានក្លាយជាដៃគូប្រឆាំងនឹងសហភាពសូវៀតសម័យសង្រ្គាមត្រជាក់និង បានថ្លែងនៅហ្វុលតុន(ទឹកដីអាមេរិក)ថា ពេលនេះវាំងននដែកបានចែកទ្វីបអឺរ៉ុបជាពីរគឺ
ខាងលិចនិងខាងកើត។
◼️ នយោបាយរដ្ឋឧបត្ថម្ភរបស់គណបក្សការងារនិយម
ធ្វើឡើងដោយលោក គ្លីមិន អាតលី(នាយករដ្ឋមន្ត្រី) ដើម្បីជួយសង្គ្រោះប្រជាជន២៥លាននាក់ដែលជាអ្នកឥតការងារធ្វើ
អ្នកជម្ងឺ ស្ត្រីមេម៉ាយ មន្ត្រីចូលនិវត្តន៍ និងចាស់ជរា រួមមាន៖
• សេវាសុខភាព៖
បង្កើតមន្ទីរពេទ្យដើម្បីព្យាបាលជម្ងឺដោយឥតគិតថ្លៃដល់ប្រជាជន៩៥%ដោយស្មើភាពគ្នានិងគ្មានការ រើសអើង។
• បញ្ហាលំនៅឋាន(១៩៤៥-១៩៥០)៖
ដើម្បីបញ្ចៀសការរីកដុះដាលនៃសំណង់អនាធិបតេយ្យនៅទីក្រុងរដ្ឋាភិបាល បានសង់ផ្ទះ ចំនួន
១៥៧ពាន់ខ្នង ផ្ទះល្វែង ៨០៦ពាន់ខ្នង និងជួសជុលផ្ទះបាក់បែក ៣៣៣ពាន់ខ្នង។
• ការធ្វើនយោបាយជាតូបនីយកម្ម
ចាប់ពី រោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ ធនធានរ៉ែ និងធ្យូងថ្ម(ដោះស្រាយវិបត្តិ សេដ្ឋកិច្ច)។
២.២. ការធ្លាក់ចុះនៃចក្រភព
◼️ ការធ្លាក់ចុះនៃចក្រភព
គឺប្រទេសក្រោមអាណានិគមទាមទារឯករាជ្យជាបន្តបន្ទាប់៖
•ឥណ្ឌាទាមទារឯករាជ្យ
និងបានបង្កើតរដ្ឋមួយទៀតគឺ សាធារណរដ្ឋប៉ាគីស្ថាន(១៩៤៧)។
• អស្ថិរភាពនយោបាយនិងសង្គមគឺ
បញ្ហាដែនដីការស្មៀ(ម្ខាងឥណ្ឌា និងម្ខាងប៉ាគីស្ថាន)។
• ១៩៤៨
បានប្រគល់ឯករាជ្យឱ្យកោះស្រីលង្កា។
• ១៩៤៩
សាធារណរដ្ឋអៀរឡង់សេរី ឬអៀរឡង់ខាងត្បូង
បានទាមទារឯករាជ្យនិងបានផ្តាច់ចេញពីអង្គការកំម៉ុនវីល។
•ដែនដី
ញូវហ្វនឡិន ត្រូវបញ្ចូលជាខេត្តនៃប្រទេសកាណាដា។
• ១៩៣១
សាធារណរដ្ឋអាហ្វ្រិកខាងត្បូងឯករាជ្យ
•១៩៦១
ប្រទេសអូស្រ្តាលី នូវែលហ៊្សេឡង់ បានចាកចេញពីអង្គការកំម៉ុនវីល(ក្រោយមកអង់គ្លេសបានធ្វើអន្តរាគមន៍ទៅរករបបប្រកាន់ពូជសាសន៍រវាងស្បែកស
និងស្បែកខ្មៅ ហៅថា របបអាប៉ាថេត)។
• ទសវត្សទី៥០
ប្រទេសច្រើនទៀតបានទាមទារឯករាជ្យរួមមាន៖ ប្រ៊ុយណេ ហ្គាណា កេនយ៉ា ម៉ាឡេស៊ី ប៉ាពូហ្គីនេ
នីហ្សេរីយ៉ា សូដង់ ទីប្រជុំកោះសូឡូម៉ុង អ៊ូហ្កង់ដា...។
◼️ អស្ថិរភាពនយោបាយការបរទេសនោះគឺ៖
• អង់គ្លេសជួបនូវភាពវឹកវរ(វិបត្តិអាណានិគម)
• អឺរ៉ុបបានបង្កើតសហគមន៍មួយហៅថា
ទីផ្សាររួមអឺរ៉ុប(បារាំងបង្កើតជាមួយប្រទេស ៥នៅអឺរ៉ុប)។
• អង់គ្លេសប្រកែកមិនព្រមចូលរួមក្នុងទីផ្សាររួមអឺរ៉ុប(នាំឱ្យខូចទីផ្សារកំម៉ុនវីលដ៏ធំរបស់ខ្លួន)។
• ឆ្នាំ១៩៥៦
រដ្ឋាភិបាលរបស់លោក ប្រធានាធិបតី ណាស៊ែ(អេហ្ស៊ីប) បានធ្វើជាតូបនីយកម្មព្រែកជីក
ស៊ុយអេ ដែលកាន់កាប់ ដោយអង់គ្លេស។
• បារាំងយល់ថា
អង់គ្លេសជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាមេរិកក្នុងសម្ព័ន្ធភាពនៃសន្ធិសញ្ញា អាត្លង់ទិកខាងជើង(NATO)និងមិនចង់ឱ្យឥទ្ធិពលអាមេរិកមាននៅទ្វីបអឺរ៉ុប(បារាំងបាត់បង់អធិបតេយ្យភាពនិងឯករាជ្យរបស់ខ្លួននិយាយឲ្យចំគឺបដិសេធឧត្ដមភាពទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀត)។
• ការបញ្ចូលបេក្ខភាពអង់គ្លេសចូលក្នុងទីផ្សាររួមអឺរ៉ុប
បានជោគជ័យ(ជំនួបគ្នានៅ លុចសំបួ ប្រទេសបារាំង រវាង អេតវតហ៊ីត និងប៉ុមពីឌូ)
និងឈានដល់កិច្ចព្រមព្រៀងថ្ងៃទី ២៣ មិថុនា ១៩៧១។
• អង់គ្លេសត្រូវបរិច្ចាគចំពោះសំណើបារាំង
ដោយការយល់ព្រមផ្តល់ចរាចរណ៍ទំនិញដោយសេរីជាមួយអឺរ៉ុប
ដីគោក(ការបន្ថយពន្ធនាំចូល ២០% រយៈពេល
៥ឆ្នាំ ដោយគិតចាប់ពីកិច្ចព្រមព្រៀងចូលជាធរមានថ្ងៃទី០១ មករា ១៩៧៣)។
• ដើម្បីបញ្ចៀសពីការប្រកួតប្រជែងពីខាងក្រៅតើអង់គ្លេសបានធ្វើការដំឡើងពន្ធដារលើការនាំចូលពីប្រទេស
• កំម៉ុនវីល(Commonwealth)។
◼️ ដើម្បីស្ដារវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលគណបក្សការងារនិយម(ចេម
កាឡាហ្គាន នាយករដ្ឋមន្ត្រី)
• ធ្វើការលុបចោលគម្រោងសាងសង់ផ្លូវក្រោមបាតសមុទ្រភ្ជាប់ពីអឺរ៉ុបដីគោកមកកាន់អង់គ្លេស។
•ជាតូបនីយកម្មលើវិស័យឧស្សាហកម្ម(ដូចជារោងចក្ររថយន្ត
រោងចក្រតំឡើងយន្តហោះ និងក្រុមហ៊ុនមួយចំនួនទៀត) លុបចោលគម្រោងសាងសង់ផ្លូវក្រោមបាតសមុទ្រដែលភ្ជាប់អឺរ៉ុបដីគោកទៅដីទឹកការបន្ថយទៅលើមុខចំណាយខាងយោធាដូចជា សំណង់នាវាចម្បាំង ព្រមទាំងកាត់បន្ថយចំនួនទ័ព
និងយន្តហោះ (១៩៧៦
រដ្ឋាភិបាលប្រកាសឱ្យដកកងទ័ពចេញពី តំបន់ខាងកើតព្រែកជីក ស៊ុយអេ) ។
• កម្រិតនៃការស្តារសេដ្ឋកិច្ចនៅមានកម្រិតទាបនៅឡើយ(ផលទុនជាតិសរុបរបស់អង់គ្លេសស្ថិតក្នុងចំណាត់ថ្នាក់ទី៦ បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី និងបារាំង) និងកំណើនអ្នកឥតការងារធ្វើកើនខ្ពស់ដដែល(ស្មើ៧%នៃប្រជាជនសកម្ម) ។
◼️ លោកស្រី ម៉ាការេត ថាត់ឆឺ៖
◼️ វ័យ៦១ឆ្នាំ គេប្រសិទ្ធនាមថា ស្រ្តីដែកថែប កាន់តំណែងយូរជាងគេដល់១១ឆ្នាំ ២អាណត្តិ(១៩៨៣ និង១៩៨៧)។
◼️ អាណត្តិរបស់លោកស្រី ម៉ាការេត ថាត់ឆឺ គឺ១៩៨២ សង្រ្គាមចូលកាន់កាប់ទីប្រជុំកោះហ្វកឡិន(អាមេរិកខាងត្បូង) ធ្វើឱ្យប្រជាប្រិយភាពរបស់លោកស្រីកើនឡើង (ពី៣២%ទៅ៥២%) ។
◼️ ការបែកបាក់ផ្ទៃក្នុងរបស់គណបក្សការងារនិយមនៅឆ្នាំ១៩៨១។
◼️ ជោគជ័យក្នុងវិស័យឧស្សាហកម្មខួងប្រេងនៅលំហសមុទ្រខាងជើង(កាត់បន្ថយការនាំចូលប្រេងឆៅពីប្រទេស អារ៉ាប់ដែលជាវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងធំឆ្នាំ ១៩៧៤)។
◼️ កាត់បន្ថយលើការចំណាយលើមុខងារសាធារណៈលើកកម្ពស់កម្លាំងសណ្ដាប់ធ្នាប់និងសេវាសុខភាព។
◼️ ការកាត់បន្ថយអតិផរណាពី ១៣.៤%(១៩៧៩) ឱ្យចុះមកត្រឹម ៤.៦%(១៩៨៤)។
◼️ ការរុះរើនយោបាយជាតូបនីយកម្មទៅជាឯកជនកម្ម(ក្រុមហ៊ុនប្រេងទូរគមនាគមន៍)។
◼️ រយៈពេល ៤ឆ្នាំដំបូង រដ្ឋាភិបាលបានប្រមូលប្រាក់ពី ១ពាន់លានផោន(១៩៨៤) កើន ដល់២ពាន់លានផោន(ប្រាក់ផោនមានលំនឹង ហើយ ធ្វើឱ្យទីក្រុងឡុងដ៍ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ)។
◼️ ការដឹកនាំរបស់លោកស្រីយូរពេកលុះនៅខែវិច្ឆិកា ១៩៩០ ការប្តូរមនុស្សថ្មីគឺ លោក ចន មេជើ ឡើងកាន់បន្ត(វិបត្តិសេដ្ឋកិច្ចមិនអាចដោះស្រាយបាន)។
◼️ បញ្ហាអ៊ុលស្ទ័រ(អៀរឡង់ខាងជើង)មានរដ្ឋធានី បែលហ្វាស ដែលបានបញ្ចូលដែនដី ៦ជាទឹកដីអាណានិគមអង់គ្លេស(ប្រជាជនមួយភាគធំជានិគមជនប្រទេសអង់គ្លេស)។
◼️ ១៩៤៨ សាធារណរដ្ឋអៀរឡង់ខាងត្បូង(រដ្ឋធានី ឌុយប្លំាង)បានក្លាយជារដ្ឋឯករាជ្យពីអង់គ្លេស។ជីវភាពប្រជាជន ផ្អែកលើវិស័យកសិកម្ម(ដំឡូងបារំាង ការចិញ្ចឹមសត្វ និងនេសាទ)។
◼️ បញ្ហាទាំងនោះរួមមាន៖
• ជនជាតិអៀរឡង់ ភាគច្រើនកាន់សាសនាគ្រិស្ត និកាយ កាតូលិក រងនូវការរើសអើងពីអ្នកកាន់សាសនាពួកប្រូតេ ស្តង់។
• ទសវត្សទី៦០-៧០ មានផ្ទុះបាតុកម្មយ៉ាងខ្លាំងរហូតមានអំពើហិង្សាដោយមានមនុស្សស្លាប់ប្រមាណ២០០នាក់និង របួសច្រើននាក់។
• ១៩៧២ រដ្ឋាភិបាលអង់គ្លេសបានប្រកាសលុបស្វ័យភាពអៀរឡង់ខាងជើង។
• ១៩៨៤ កើតមានអំពើភេរវកម្មគួរឱ្យភ័យខ្លាច។
• ខែមេសា ១៩៩៨ ក្នុងអាណត្តិរបស់លោកប្រធានាធិបតី តូនីប្ល៊ែរ រដ្ឋាភិបាលអង់គ្លេសយល់ព្រមបង្កើតរដ្ឋាភិបាលមួយមានសមាជិកនិកាយពីរចូលរួមគ្នា(កាតូលិក-ប្រូតេស្តង់)។