loader image
Skip to main content
Home
Completion requirements
View

១. លក្ខណៈទូទៅ

◼️ សហរដ្ឋអាមេរិកជាទឹកដីនៃជាតិឥណ្ឌាស្បែកក្រហម

- ដើមសតវត្សទី១៦ សង្រ្គាមពួកនិគមជនអឺរ៉ុប(១៨៩០)
- ១-១០លាននាក់ ហៅថា ពួកអាមេរ៉ាំងឌីយាង ឬ​អាំងឌីយាង​(អាមេរិកខាងជើង) ភាគខាងលិច នៅសល់ ២៤៨ ០០០នាក់។
- សព្វថ្ងៃពួកនេះនៅសល់ប្រហែល ជាង២លាននាក់(ខាងលិច)
- បានជំនួយពីរដ្ឋសហព័ន្ធ ការលក់វត្ថុអនុស្សាវរីយ៍ និងការយកពន្ធពីក្រុមហ៊ុនអាជីវកម្មរ៉ែ
(រស់នៅក្នុងភាពក្រីក្រ)។
        • សហរដ្ឋអាមេរិកជាទឹកដីនៃជនភៀសខ្លួន។
        • រដ្ឋចំនួន១៣ បង្កើតជាលើកដំបូង(ត្រើយអាត្លង់ទិកប៉ែកខាងកើត)។
        • ប្រកាសឯករាជ្យពីអង់គ្លេស ៤ កក្កដា ១៧៧៦។
        • ប្រកាសរដ្ឋធម្មនុញ ឆ្នាំ១៧៨៧(ទីក្រុងភីឡាដែលភី) និងប្រើប្រាស់ឆ្នាំ១៧៨៩។
        • ផ្ទៃក្រឡាសរុប ៩ ៣៦៣ ០០០គ.ម មានរដ្ឋចំនួន ៥០ ជារដ្ឋសហព័ន្ធ ហើយរដ្ឋពីរចុងក្រោយដែលនៅឆ្ងាយជាងគេគឺ អាឡាស្កា(១៩៥៨) និងប្រជុំកោះហាវ៉ៃ(១៩៥៩)។
         ពីជើង ទៅត្បូង ២ ៥០០គ.ម និងពីលិច ទៅកើត ៤ ៥០០គ.ម។
        • ឈរលំដាប់ទី៤ ខាងផ្ទៃក្រឡាធំ បន្ទាប់ពីសហព័ន្ធរុស្ស៉ី កាណាដា និងចិន។

២. ស្ថាប័ននយោបាយ

◼️ រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកមានទម្រង់ប្រជាធិបតេយ្យសេរីពហុបក្សដោយផ្អែកលើ៖
• អធិបតេយ្យភាព 
• សេរីភាពបុគ្គល។
◼️ គេបែងចែកអំណាច ៣ដាច់ពីគ្នាគឺ៖ 
• អំណាចប្រធានាធិបតី(នីតិប្រតិបត្តិ)
• អំណាចសភា(នីតិបញ្ញតិ)
• អំណាចតុលាការជាន់ខ្ពស់។

ក. អំណាចប្រធានាធិបតី(អំណាចនីតិប្រតិបត្តិ)

◼️ ប្រធានាធិបតីមានសិទ្ធិធំទូលាយ(ជ្រើសតាំងដោយការបោះឆ្នោត)។
◼️ អាណតិ្ត ៤ឆ្នាំ ឈរឈ្មោះ ២អាណត្តិ(ស្នាដៃដោះស្រាយបញ្ហាជាតិធំៗ)។
◼️ ជាអគ្គមេបញ្ជាការកងទ័ពជាតិជាន់ខ្ពស់៖
• ១៩៨៣ លើកទ័ពចូលកោះគ្រើណាដ​ ​លើកកងទ័ពចូលឈូងសមុទ្រពែក្ស(ដោះស្រាយវិវាទកូវ៉ែតនិងអ៊ីរ៉ាក់)។
• ១១ កញ្ញា ២០០១ ព្រឹត្តិការណ៍សង្រ្គាមភេរវកម្មទីក្រុងញូវយ៉ក អាមេរិកចោទថា ប៊ីនឡាដិនជាមេភេរវជនអាល់កៃដាដែលលាក់ខ្លួននៅអាហ្វហ្គានីស្ថាន។
• មានសិទ្ធិបង្កើតគំនិតផ្តួចផ្តើមធ្វើច្បាប់អ្វីមួយ
• មានអនុប្រធានាធិបតី ១រូបសម្រាប់ជំនួសតំណែង(ប្រធានាធិបតីមានជំងឺមរណភាពឬដកហូតពីតំណែង)។

ខ. អំណាចសភា(អំណាចនីតិបញ្ញតិ) 
មានសភា និងព្រឹទ្ធសភា៖

◼️ សភា៖
 មានអាណត្តិ ២ឆ្នាំ
 ​​សមាជិក ៤៣៥រូប
 អាចទម្លាក់ប្រធានាធិបតីបាន(អំពីក្បត់ជាតិ និងអំពើឧក្រិដ្ឋកម្មក្នុងតំណែង)។
◼️ ព្រឹទ្ធសភា៖
អាណត្តិ ៦ឆ្នាំ
សមាជិក ១០០រូប(មួយរដ្ឋមាន ២រូប តំណាងឱ្យរដ្ឋនីមួយៗ)។
សមាជិក ១/៣ ត្រូវបោះឆ្នោតប្តូររៀងរាល់ ២ឆ្នាំម្តង។
មានសិទ្ធិពិនិត្យលើការតែងតាំងមន្ត្រីជាន់ខ្ពស់ផ្តល់សច្ចាប័នលើសន្ធិសញ្ញាផ្សេងៗដោយសម្លេង ២/៣។
ប្រធាន ១រូប និងសមាជិក ៨រូប
កាន់តំណែងអស់មួយជីវិត
សមាជិកតុលាការ ត្រូវជ្រើសរើសចេញពីក្នុងចំណោមអ្នកច្បាប់ល្បីៗ ឬអ្នកមានចំណេះដឹងខ្ពស់ដែលគេទទួលស្គាល់ទូទាំងសហរដ្ឋអាមេរិក។

គ. តុលាការជាន់ខ្ពស់

◼️គណបក្សនយោបាយ មាន២គឺ៖
 គណបក្សសាធារណរដ្(ពាណិជ្ជករធំៗ និងពួកម្ចាស់កសិដ្ឋាននៅប៉ែកខាងលិចប្រទេស)
 គណបក្សប្រជាធិបតេយ្យ(បញ្ញវ័ន្ត និយោជិក កម្មករ ជនជាតិភាគតិចតាមទីក្រុងធំៗ)។

៣. ការកែលំអ និងការកំណត់កម្មវិធីថ្មី

៣.១. សហរដ្ឋអាមេរិកចន្លោះសង្រ្គាមលោកទាំងពីរ

ស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិក ក្រោយសង្រ្គាមលោកលើកទី១ មានភាពរីកចម្រើន ព្រោះ
   ◼️ បណ្តាប្រទេសនៅអឺរ៉ុបត្រូវការប្រាក់ម្ចីពីអាមរិក ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច(១៩២០ ធនាគារទាំងនោះត្រូវការប្រាក់ ១០ពាន់លានដុល្លារ)។
   ◼️ ទំនិញអាមេរិកបានហូរចូលទៅកាន់ទ្វីបអឺរ៉ុប។
   ◼️ រោងចក្រឧស្សាហកម្មអាមេរិកខិតខំផលិតដើម្បីបំពេញទីផ្សារអឺរ៉ុប(រថយន្ត វិទ្យុ និងទំនិញផ្សេងៗ)
   ◼️ សេដ្ឋកិច្ចអាមេរិករីកចម្រើនរយៈពេលជិត១០ឆ្នាំ(១៩២២-១៩២៩)។

វិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩ បណ្តាលមកពី ៖ 

   ◼️ ការអនុវត្តសេដ្ឋកិច្ចតាមទ្រឹស្តីដើម “ ទុកឱ្យគេធ្វើ ”
   ◼️ បរិមាណនាំចេញទំនិញត្រូវបានកាត់បន្ថយ(តម្រូវការទីផ្សារអឺរ៉ុបរួមតូច)។
   ◼️ ផលិតផលឧស្សាហកម្មនៅសល់និងគ្មានទីផ្សារ។
   ◼️ តម្លៃរថយន្តចុះថោក។
   ◼️ ការនាំចេញស្រូវសាលីត្រូវបានកាត់បន្ថយ។
   ◼️ ការខ្ចីប្រាក់របស់ប្រជាជនបង្វិលសងមិនទាន់ពេល។
   ◼️ អ្នកផ្ញើប្រាក់នាំគ្នាសម្រុកទៅដកប្រាក់ពីធនាគារ
   ◼️ ធនាគារ ៧០០ត្រូវបិទទ្វារ
   ◼️ ពាណិជ្ជករប្រមាណ១០០ពាន់នាក់ត្រូវក្ស័យធន
   ◼️ កម្មករ ១៣លាននាក់គ្មានការងារធ្វើ។

៣.២. វិធានការថ្មី (New Deal)

+ ញូឌៀល(New Deal) ជាផែនការដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩ និងជួយសង្គ្រោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល(បង្កើតដោយ លោកប្រង់ឃ្លីនរូស្វ៊ែល)។
+ លោក ប្រង់ឃ្លីរូស្វ៊ែល ៖ 
   ◼️ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ(១៩៣៣- ១៩៤៥)
   ◼️ បង្កើតភ្នាក់ងាររដ្ឋបាលសហព័ន្ធនិងអ្នកគ្មានជម្រកចំណាយជាទឹកប្រាក់ ៥០០លានដុល្លារ
(ការផ្តល់ស្បៀងអាហារ សម្លៀកបំពាក់ ការងារ)។
   ◼️ ក្រៅពីនេះ នៅឆ្នាំ១៩៣៣ គាត់បានជួយទៅលើ៖
 ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល(កសាងផ្លូវ សាលារៀន អាកាសយានដ្ឋាន ស្ពាន មន្ទីរពេទ្យ នាវាចម្បាំង)
 ភ្នាក់ងារកិច្ចការរដ្ឋបាលសាធារណៈ(បង្កើតភ្នាក់ងាររដ្ឋបាលកសិកម្មដើម្បីជួយកសិករបង្កើនប្រាក់ចំណូល)
 ភ្នាក់ងារមូលនិធិសាជីវកម្មកម្ចី(ជួយប្រាក់ដល់ប្រជាជន ដើម្បីមានប្រាក់បង់ការទៅម្ចាស់បំណុល ចៀសវាងការបាត់បង់ផ្ទះសំបែង)។
 ភ្នាក់ងារជួយយុវជន(ជួយយុវជនឱ្យបោះជំរំនៅជនបទដើម្បីដំាដើមឈើ ដោយឧបត្ថម្ភជាជម្រក ស្បៀង សម្លៀកបំពាក់ និងប្រាក់ហោប៉ៅ)។
ជួយឱ្យធនាគារបើកទ្វារឡើងវិញ(រដ្ឋឱ្យប្រាក់ខ្ចីទៅធនាគារ ព្រោះប្រជាជនដកប្រាក់បញ្ញើអស់)។

៣.៣. សហរដ្ឋអាមេរិកនៅក្រោយសង្គ្រាមលោកលើកទី២

   ◼️ ក្លាយជាមហាអំណាចសេដ្ឋកិច្ចគ្មានគូប្រៀប(សង្រ្គាមមិនកើតលើទឹកដីអាមេរិក ព្រោះនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គីឡូម៉ែត្រ)។
   ◼️ បណ្តាប្រទេសនៅទ្វីបអឺរ៉ុបត្រូវការមូលនិធិ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួន។
   ◼️ កសិករអាមេរិកខិតខំពង្រីកវិស័យកសិកម្ម ដើម្បីបំពេញទីផ្សារអឺរ៉ុបដ៏ធំ។
   ◼️ កំណើននៃលំហូរចូលនៃជនចំណាកស្រុកមកកាន់សហរដ្ឋអាមេរិក មកពីទ្វីបអាស៊ីពិសេសអាស៊ីអាគ្នេយ៍ អាមេរិកកណ្តាល អាមេរិកខាងត្បូង ដោយមូលហេតុ នយោបាយ សេដ្ឋកិច្ច។
   ◼️ នៅចន្លោះឆ្នាំ១៩៣៩-១៩៤៥ ផលទុនសរុបអាមេរិកបានកើនឡើងពី៩៥ ដល់ ២១៥ ពាន់លានដុល្លារ។ 
   ◼️ នៅចន្លោះឆ្នាំ១៩៩០-២០០០ ដោយសារ ការហូរចូលនៃជនចំណាកស្រុកមកពីទ្វីបអាស៊ី ជាពិសេសគឺអាស៊ីអាគ្នេយ៍ អាមេរិកកណ្ដាល និងខាងត្បូងដោយមូលហេតុនយោបាយនិងសេដ្ឋកិច្ច រួមទាំងកំណើនជនជាតិស្បែកខ្មៅ ដើមកំណើតអាហ្វ្រិកបានជម្រុញឱ្យអាមេរិកក្លាយជាប្រទេស ដែលមានប្រជាជនច្រើនលំដាប់ទី៣ បន្ទាប់ពីចិន និងឥណ្ឌា។

៤. សហរដ្ឋអាមេរិកនាទស្សវត្សរ៍ឆ្នាំ ៦០-៨០ នៃ ស.វ.ទី២០

៤.១. សហរដ្ឋអាមេរិកក្នុងសករាជព្រំដែនថ្មី (New Frontier)

ក. លោក ចន កេណ្ណឺឌី(១៩៦០-១៩៦៣) ប្រធានាធិបតីទី៣៥ ដើមកំណើតជាជនជាតិអៀរឡង់ មកពីគណបក្សប្រជាធិបតេយ្យ ចូលកាន់តំណែងនៅឆ្នាំ ១៩៦០ ក្នុងអាយុ ៤៣ឆ្នាំ។ គាត់បានបង្ហាញនូវនយោបាយព្រំដែនថ្មីគឺ៖
   ◼️ ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រការប្រឆាំងនិងការប្រកាន់ពូជសាសន៍។
   ◼️ ភាពយឺតយ៉ាវនៃបច្ចេកវិទ្យាដែលបន្សល់ទុកពីប្រធានាធិបតីអាណត្តិមុន។
   ◼️ ២២ វិច្ឆិកា ១៩៦៣ គាត់ត្រូវបានគេធ្វើឃាតនៅទីក្រុង ដាឡាស នៃរដ្ឋតិចសាស។
   ◼️ អនុប្រធានាធិបតី ចនសុន ជាអ្នកកាន់តំណែងបន្ត និងរ៉ាប់រងផែនការមួយចំនួន ដែលសេសសល់ពីអាណត្តិកេណ្ណឺឌី
+ ខ. លោកអេសិនហាវ័រ កាន់តំណែងរដ្ឋាភិបាលរយៈពេល ៨ឆ្នាំ៖
   ◼️ កំណើនសេដ្ឋកិច្ចយឺត អតិផរណាជាប្រចាំ 
   ◼️ កំណើនអ្នកឥតការងារធ្វើខ្ពស់ហើយតម្លៃប្រាក់ដុល្លារចុះថោក។ 
   ◼️ កិត្យានុភាពត្រូវបាត់បង់នៅឆ្នាំ១៩៥៧ ដោយសារសហភាពសូវៀតបានបង្ហោះយានស្ពុតនិច(Sputnik) ជាលើកដំបូង។
+ គ. លោក និច សុន(១៩៦៩-១៩៧៤) ក្តីកង្វល់របស់គាត់គឺ៖
   ◼️ ការទម្លាក់គ្រាប់បែកលើជនស៊ីវិលវៀតណាម ការសម្លាប់រង្គាល នាំឱ្យមានប្រតិកម្មរិះគន់ពីសភាអាមេរិកឆ្ពោះទៅរកការផ្តាច់ជំនួយទាំងស្រុងដល់វៀតណាមខាងត្បូងឆ្នាំ១៩៧៣។
   ◼️ ការមិនបានបញ្ចប់សង្រ្គាមនៅវៀតណាម(ឱ្យវៀតណាមខាងជើងចូលកាន់កាប់ក្រុងព្រៃនគរ នៅថ្ងៃទី៣០ មេសា ១៩៧៥)
   ◼️ ប្រធានាធិបតីតែមួយគត់ ក្នុងប្រវត្តិសាស្រ្តអាមេរិកដែលត្រូវដកហូតពីតំណែង ដោយសាររឿងអាស្រូវ វ៉ាទែហ្គេត(Watergate) ក្នុងសម័យបោះឆ្នោតលាលែងពីតំណែងថ្ងៃទី០៩ មេសា ១៩៧៤។

៤.២. សហរដ្ឋអាមេរិកនិងការវិវត្តនៃសង្គ្រាមត្រជាក់

 សង្គ្រាមត្រជាក់គឺជាការប្រណាំងប្រជែងខាងការអភិវឌ្ឍគ្រឿងសព្វាវុធ និងបច្ចេកវិទ្យារវាងប្លុកកុម្មុយនីស្ត និងប្លុកសេរី ពោលគឺការកាច់បំបាក់គ្នារវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត។ 
 ចំណុចសំខាន់នៃសង្គ្រាមនេះផ្ដើមចេញពីបញ្ហាអាល្លឺម៉ង់ ដែលក្លាយជាទីប្រសព្វមុខនៃ មនោគមន៍វិជ្ជាទាំងពីរក្រោយសង្គ្រាម។ 
 សហភាពសូវៀតបានបង្ហោះយានស្ពុតនិចនៅឆ្នាំ១៩៥៧ មានមនុស្សជិះលើកដំបូងគឺលោកយូរីហ្គាហ្គារីនទៅកាន់ទីអាវកាស។ 
+ ក. លោក ចន កេណ្ណឺឌី(១៩៦០-១៩៦៣)៖
   ◼️ ការទទួលខុសត្រូវចំពោះមុខប្រជាជាតិអាមេរិក ប្រសិនបើមានសង្គ្រាមបរមាណូ អាមេរិកគំរាមថានឹងលើកទ័ពវាយកោះគុយបា បើនាវាដឹកក្បាលបរាមាណូរបស់សូវៀតចូលចតនៅកំពង់ផែគុយបា (វិបត្តិនេះរកកលនៃមាត់ទ្វារសង្រ្គាមលោកលើកទី៣)។
   ◼️ ២៩ តុលា ១៩៦២ គ្រូតឆូវ(ប្រធានាធិបតីសូវៀត) បានជម្លៀសក្បាលគ្រាប់កាំជ្រួចចេញពីគុយបា ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។
+ ខ. សហរដ្ឋអាមេរិកក្នុងអាណត្តិជីមីកាទ័រ (១៩៧៤-១៩៨០) ត្រូវថយចុះឥទ្ធិពលលើឆាកអន្តរជាតិ៖
   ◼️ ឆ្នាំ១៩៧៤ បញ្ហាបុគ្គលិកស្ថានទូតអាមេរិកត្រូវបានឃុំឃាំងរយៈពេល ៤៤៤ថ្ងៃ នៅទីក្រុងតេហេរ៉ង់។   ◼️ ១៩៧៩ សហភាពសូវៀតបានលើកទ័ពចូលលុកលុយ អាហ្វហ្គានីស្ថាន។
   ◼️ លោក ជីមីកាទ័រ ត្រូវចាញ់ឆ្នោតបេក្ខជនប្រធានាធិបតី រ៉ូណាល់ រីគេន(គណបក្សសាធារណរដ្ឋ)
ការបោះឆ្នោតឆ្នាំ ១៩៨០។

+ គ. លោកប្រធានាធិបតី រ៉ូណាល់ រីគេន(ពីរអាណត្តិ)៖
 អាណត្តិទី១(១៩៨១-១៨៨៤)៖
   ◼️ ការចាប់ផ្តើមនយោបាយទ័ពព្រៃផ្តាច់ការ(ការពាររបបកុងត្រាស នៅនីការ៉ាហ្គា)។
   ◼️ ការប្រឆាំងឥទ្ធិពលសូវៀតនៅអាមេរិកខាងត្បូង(ចាត់ទុកសូវៀតជាចក្រភពបិសាច) ដោយរាប់បញ្ចូលប្រទេសគុយបា និងអ៊ីរ៉ង់
   ◼️ ការរៀបចំប្រព័ន្ធសង្រ្គាមផ្កាយប្រឆំាងគូបដិបក្ខ (កាំជ្រួចធុនភើស៊ីងII Pershing II  នៅទ្វីបអឺរ៉ុបទល់នឹងកាំជ្រួចធុនទំនើប អេស អេស២០ SS20 របស់សូវៀត)
   ◼️ ការលើកទ័ពអាមេរិកចូលកាន់កាប់កោះគ្រើណាដ ដែលគាំទ្រដោយគុយបា។
អាណត្តិទី២(១៩៨៤-១៩៨៨)៖
   ◼️ ការធ្លាក់ចុះឱនភាពយ៉ាងខ្លាំង(ការចំណាយប្រាក់ដ៏ច្រើនលើការរត់ប្រណាំងសព្វាវុធ)។
   ◼️ ក្លាយជាប្រទេសដែលជំពាក់បំណុលពិភពលោកដ៏ច្រើន។
   ◼️ តាមសន្ធិសញ្ញាវ៉ាស៊ីនតោន នៅខែធ្នូ ឆ្នាំ១៩៨៧ លើការកាត់បន្ថយគ្រឿងសព្វាវុធទាំងសងខាងឱ្យអស់ពីទ្វីបអឺរ៉ុប នៃអាវុធនុយក្លេអ៊ែររវាងបក្សអូតង់(ប្លុកសេរី) និងបក្សវ៉ាសូវី(ប្លុកសង្គមនិយម)ឱ្យនៅទាបបំផុត។

Last modified: Tuesday, 6 February 2024, 2:25 PM