យើងដឹងហើយថាស្លឹកភាគច្រើនគឺមានពណ៌បៃតង ស្លឹកជាកន្លែងធ្វើរស្មីសំយោគ ដើម្បីផលិតអាហារ ជាប្រភពរោងចក្រផលិតអុកស៊ីសែនដ៏ធំ ចំណែកដើមវិញជាអ្នកទ្រទ្រង់ផ្នែកដែលនៅលើដីរបស់រុក្ខជាតិដើមក៏ជាផ្លូវដឹកនាំសារធាតុខនិចផ្សេងៗពីឬសទៅផ្នែកផ្សេងៗហើយក៏ជាកន្លែងស្តុកទុកនូវទឹក និងផលិតផលរស្មីសំយោគផ្សេងៗទៀតផងដែរ។
នៅផ្នែកខាងចុងនៃដើមមានមេជាលិកាកំពូលបើផ្អែកលើទម្រង់របស់វាគេចែករុក្ខជាតិ ជា២ក្រុមគឺ៖ រុក្ខជាតិស្មៅ រុក្ខជាតិឈើ។
រុក្ខជាតិស្មៅមានដើមទន់ ពណ៌បៃតង និងមានទឹកដមអាយុរបស់វាអាចរស់បានពី ១ឆ្នាំ ទៅ ២ឆ្នាំ។ ជាលិកាក្រៅបង្អស់នៃស្រទាប់អេពីឌែមគ្របដណ្តប់ដោយស្រទាប់គុយទីគុលមានស៊ីឡែមនៅខាងក្នុង និងផ្លូអែមនៅខាងក្រៅ ចែកចេញជា២ក្រុមគឺ ម៉ូណូកូទីលេដូន និង ឌីកូទីលេដូន។
មានកោសិកាប៉ារ៉ង់ស៊ីមហើយបាច់សរសៃនាំនៅរាយប៉ាយ ដែលនៅក្រោមស្រទាប់អេពីឌែមមានស្កូម៉ាត សម្រាប់ធ្វើរស្មីសំយោគ និងបណ្តូរឧស្ម័ន។
រុំព័ទ្ធដោយស្រទាប់អេពីឌែមសម្រាប់ការពារនៅក្រោមអេពីខែមមានកោសិកាប៉ារ៉ង់ស៊ីមកូឡង់ស៊ីមបាច់សរសៃនាំមានស៊ីឡែមនៅក្នុង និងផ្លូអែមនៅខាងក្រៅ នៅចន្លោះស៊ីឡែម និងផ្លូអែមមានស្រទាប់មេក្នុង Cambium ។
រុក្ខជាតិឈើភាគច្រើនជាឌីកូទីលេដូនមានការលូតលាស់ផ្នែកទទឹង រុក្ខជាតិឈើចែកចេញជា៣តំបន់គឺ សំបកឈើ សាច់ឈើ និងខ្លឹមឈើ។ ចំពោះរុក្ខជាតិឈើនៅខ្ចីមានបណ្តូល និងសំបក ដែលមានអេពីឌែមនៅពីក្រៅ ឯចំពោះរុក្ខជាតិឈើចាស់ៗ ស្រទាប់សំបកជំនួស ដោយឈើផ្លូអែម និងស្រទាប់ខាងក្នុងជាឈើ ស្រាយ ដែលជាស៊ីឡែមហើយវិវត្តទៅជាខ្លឹម។ នៅស្រទាប់ក្រៅបង្អស់មានជាលិកាការពារ (ក្រមរឈើ) ។
តួរយ៉ាងផ្សេងៗរបស់ដើមឈើ៖
• មើម៖ ជាដើមក្រោមដីមានរាងកំប៉ោងធំ និងមានភ្នែក។
• ភ្លៀង៖ ជាដើមដែលលូតលាស់នៅក្រោមដី។
• មើមស្រទាប់៖ ជាមើមខ្លីដែលរុំព័ទ្ធដោយត្របកមើមស្រទាប់ក្រាស់ៗជាច្រើនដែលផ្ទុកអាហារបម្រុង។
ស្លឹក ជាសរីរាង្គសំខាន់ក្នុងដំណើររស្មីសំយោគ។ ស្លឹកមានតួស្លឹក និងទងស្លឹក និងមានរាងសំប៉ែត។
ស្លឹកទោល ស្លឹករួមសមាស ស្លឹកស្និតគូ ស្លឹកកញ្ចាំ ស្លឹកឆ្លាស់ ស្លឹកឈម..........។ ចំពោះរុក្ខជាតិស្មៅម៉ូណូកូទីលេដូន គ្មានទងស្លឹកទេ មានតែស្ទបស្លឹក។ រុក្ខជាតិខ្លះមានលក្ខណៈបន្ស៊ាំទៅនឹងអាកាសធាតុស្ងួត ដែលស្លឹករបស់វាក្លាយជាបន្លា។
បង្កឡើងដោយជាលិកា៣ប្រភេទគឺ៖
• ជាលិកាការពារ
• ជាលិកាគ្រឹះ
• ជាលិកានាំ។
ស្រទាប់ក្រៅបង្អស់នៃផ្នែកខាងលើ និងខាងក្រោមផ្ទៃស្លឹកមានសារធាតុម្យ៉ាងភ្លឺរលោងហៅថា គុយទីគុល។ ស្រទាប់ដែលនៅខាងក្រោមគុយទីគុលហៅថា អេពីឌែម ដែលជាស្រទាប់ការពារផ្ទៃស្លឹក និងមានស្កូមាតច្រើនសម្រាប់ធ្វើបណ្តូឧស្ម័នផ្សេងៗ។
មេសូភីលជាស្រទាប់ជាលិកាម្យ៉ាងដែលស្ថិតនៅចន្លោះអេពីឌែមលើ និងអេពីឌែមក្រោម។ មានភ្នាសស្តើង ហើយមាន២ប្រភេទគឺ៖
• មេសូភីលប៉ាលីសាត៖ កើតពីកោសិកាមួយឬពីរស្រទាប់ មានរាងទ្រវែងស្ថិតនៅជិតៗគ្នា។
• មេសូភីលស្ពោត៖ ស្ថិតនៅខាងក្រោមស្រទាប់ប៉ាលីសាត ដែលកើតពីកោសិកាជាច្រើនមានទ្រង់ទ្រាយ មិនទៀងទាត់។ នៅលើស្រទាប់ស្អាតមានប្រហោងធំៗ នៅចន្លោះកោសិកានីមួយៗ ហើយមានក្លរ៉ូប្លាសតិចជាងមេសូភីលប៉ាលីសាត។
មានផ្ទុកជាលិកានាំដែលមានស៊ីឡែម និងផ្លូអែម។ ចំពោះរុក្ខជាតិម៉ូណូកូទីលេដូនមានទ្រនុងស្លឹកស្រប ចំពោះរុក្ខជាតិនីកូទីលេដូនមានទ្រនុងស្លឹកបែកខ្នែង។ ជាស្រទាប់ជាលិកាម្យ៉ាងដែលស្ថិតនៅចន្លោះអេពីឌែមលើ និងអេពីឌែមក្រោម។
ក្លរ៉ូភីលរលាយបាត់ និងលេចឡើងនូវជាតិពណ៍អង់តូស្យាននៅត្រង់គល់នៃទងស្លឹកស្រទាប់ស្យែលបានកើតឡើង ហើយខ័ណ្ឌដាច់រវាងទងស្លឹក ហើយនឹងមែកបន្ទាប់មកស្លឹកជាប់នឹងមែកដោយសារបាច់សរសៃជ័រនាំប៉ុណ្ណោះ។