តើសមាសធាតុអសរីរាង្គជាអ្វី?
+ ជាសមាសធាតុទាំងឡាយណាដែលមិនផ្ទុកអាតូមកាបូន (C) លើកលែងតែកាបូនឌីអុកស៊ីត (CO2) ។
សមាសធាតុអសរីរាង្គសំខាន់ៗដែលមាននៅក្នុងសារពាង្គកាយដូចជា៖ ទឹក អំបិលខនិជ កាបូនឌីអុកស៊ីត បាស និង អាស៊ីត។ នៅក្នុងសារពាង្គកាយមានផ្ទុកទឹកប្រហែល 65% នៃទម្ងន់ខ្លួន។ ទឹកមាននាទីសំខាន់នៅក្នុងសារពាង្គកាយដូចជា ជួយរំលាយសារធាតុផ្សេងៗឱ្យទៅជាសូលុយស្យុងទើបអាចបន្សាយចូលទៅក្នុងកោសិកាបាន និងជួយរក្សារាង ទំហំ សីតុណ្ហភាព និងធ្វើឱ្យប្រតិកម្មគីមីផ្សេងៗក្នុងសារពាង្គកាយប្រព្រឹត្តបានល្អ។
ជាសមាសធាតុដែលផ្សំឡើងដោយធាតុកាបូន (C) ។ សមាសធាតុសរីរាង្គសំខាន់ៗមាន គ្លុយស៊ីត លីពីត ប្រូទីត និងអាស៊ីតនុយក្លេអ៊ិច។ វាបង្កឡើងដោយ C H O និង N ដែលមាន 96% នៃម៉ាសស្ងួតរបស់សារពាង្គកាយ។
ជាសមាសធាតុសរីរាង្គដែលបង្កឡើងដោយអាតូម កាបូន អ៊ីដ្រូសែន និង អុកស៊ីសែនតាមសមាមាត្រប្រហែល 1:2:1 (C:H:O) ។ គ្លុយស៊ីតងាយមានឈ្មោះថា ម៉ូណូសាការីត ឬស្ករងាយ។ ម៉ូណូសាការីតមានបីប្រភេទគឺ គ្លុយកូស ព្រុចតូស និងកាឡាក់តូស) ដែលមានរូបមន្តដូចគ្នាគឺ C6H12O6 ។ សមាសធាតុដែលកើតពីការភ្ជាប់រវាងម៉ូលេគុលម៉ូណូសាការីតពីរ ឬស្ករងាយពីរហៅថា ឌីសាការីតដែលមានរូបមន្ត C12H22O11 ឌីសាការីតមាន ម៉ាល់តូស ស៊ុចក្រូស (សាការ៉ូស) និងឡាក់តូស។
ការភ្ជាប់នេះធ្វើតាមលំនាំមួយហៅថាប្រតិកម្មសំយោគដោយផ្តាច់ម៉ូលេគុលទឹក។ ឌីសាការីតអាចបំបែកតាមលំនាំមួយដោយការបញ្ចូលទឹកហៅថា ប្រតិកម្មអ៊ីដ្រូលីស។
ម៉ូណូសាការីតច្រើនភ្ជាប់គ្នាបង្កើតបានជាប៉ូលីសាការីតដូចជា អាមីដុង គ្លីកូសែន និងសែលុយឡូស។ រុក្ខជាតិស្តុកស្ករលើសក្រោមទម្រង់ជាអាមីដុង។ សត្វស្តុកគ្លុយកូសក្រោមទម្រង់ជាគ្លីកូសែននៅក្នុងថ្លើមនិងក្នុងកោសិកាសាច់ដុំ។ សែលុយឡូសមានតែនៅលើរុក្ខជាតិប៉ុណ្ណោះគឺ វាចូលរួមបង្កើតភ្នាសកោសិកាទ្រទ្រង់រុក្ខជាតិឱ្យមានភាពរឹងមាំ និងងើបត្រង់ឡើង។
លីពីតជាសមាសធាតុសរីរាង្គដែលបង្កឡើងដោយអាតូមកាបូន អ៊ីដ្រូសែន និងអុកស៊ីសែន។ លីពីតខុសពីគ្លុយស៊ីតដោយមានអាតូមអុកស៊ីសែនតិច តែមានអាតូមអ៊ីដ្រូសែនច្រើន។ ខ្លាញ់គោជាលីពីតមានរូបមន្ត C57H110O6 ។ លីពីតកើតឡើងពីបណ្តុំរវាងគ្លីសេរ៉ុល និងអាស៊ីត ខ្លាញ់។ អាស៊ីតខ្លាញ់មានពីរគឺ៖ អាស៊ីតខ្លាញ់ឆ្អែត និងអាស៊ីតខ្លាញ់មិនឆ្អែត។
បើលីពីតកើតពីអាស៊ីតខ្លាញ់ឆ្អែតហៅថាលីពីតឆ្អែតវាមាននៅក្នុងសាច់ ឬខ្លាញ់ហើយកកជានិច្ចនៅក្នុងសីតុណ្ហភាពធម្មតា។ បើលីពីតកើតពីអាស៊ីតខ្លាញ់មិនឆ្អែតហៅថាលីពីតមិនឆ្អែត។ លីពីតប្រភេទនេះមាននៅក្នុងប្រេង វាមិនកក ហើយមិនបង្កជាជំងឺទេ។ មនុស្សនិងថនិកសត្វខ្លះអាចសំយោគខ្លាញ់ចាំបាច់បានដោយខ្លួនឯង។
ដូចនេះខ្លាញ់មិនសូវសំខាន់ទេនៅក្នុងរបបអាហារប្រចាំថ្ងៃ។លីពីតមានសារៈសំខាន់ដូចជា៖
- ផ្តល់ថាមពល និងស្តុកថាមពលសម្រាប់ប្រើប្រាស់នៅពេលត្រូវការ។
- បង្កើតភ្នាសកោសិកា
- រំលាយវីតាមីនមួយចំនួន
- ការពារស្បែក
- បន្ថយរំហួតទឹក។
ប្រូទីតជាសមាសធាតុសរីរាង្គផ្គុំឡើងអាតូមកាបូន អ៊ីដ្រូសែន អុកស៊ីសែន និងអាសូត។ ជួនកាលមានបន្ថែមផូស្វរនិងស្ពាន់ធ័រទៀត។ ប្រូទីតជាសមាសធាតុសំខាន់សម្រាប់ជីវិត ព្រោះវាមាននាទី៖
- ជួយបង្កើតទម្រង់កោសិកា
- ជួយក្នុងការកន្រ្តាក់សាច់ដុំ
- ដឹកនាំអុកស៊ីសែន
- ផ្តល់ភាពស៊ាំ
- សម្រាប់ការលូតលាស់
- ជួសជុលកោសិកាចាស់ៗ
- ជួយជំរុញប្រតិកម្មគីមីផ្សេងៗ
ប្រូទីតចែកជាបីក្រុម៖ អាស៊ីតអាមីនេ (អាមីណូអាស៊ីត) ប៉ិបទីត និង ប្រូតេអ៊ីន។
ជាធាតុបង្កតូចៗរបស់ប្រូតេអ៊ីន ឬជាម៉ូណូមែរបស់ប្រូតេអ៊ីន។ អាស៊ីតអាមីនេមួយកើតពីបណ្តុំកាបុកស៊ីល (-COOH) រ៉ាឌីកាល់R និងបណ្តុំអាមីន (-NH2) ។ រូបមន្តទូទៅរបស់អាស៊ីតអាមីនេ៖
នៅកម្រិត PH=7 បណ្តុំកាបុកស៊ីលបំបែកទៅជាទម្រង់បាស (–COO- ) ហើយបណ្តុំអាមីនបំបែកទៅជាទម្រង់អាស៊ីត (–NH3+) ។
អាស៊ីតអាមីនេមាន ២០ប្រភេទខុសៗគ្នា។ហើយខុសគ្នាដោយរ៉ាឌីកាល់R។
ប៉ិបទីតគឺជាការភ្ជាប់គ្នារវាងអាស៊ីតអាមីនេពីរឬច្រើន។ ចំណងប៉ិបទីតគឺជាសម្ព័ន្ធកូវ៉ាឡង់ដែលកើតឡើងពីការភ្ជាប់គ្នារវាង (-OH) នៃបណ្តុំកាបុកស៊ីលរបស់អាស៊ីតអាមីនេទី ១ទៅនឹង (-H) នៃអាស៊ីតអាមីនេទី២ ដោយផ្តាច់ចេញមួយម៉ូលេគុលទឹក។
ប្រូតេអ៊ីនកើតឡើងពីប៉ូលីប៉ិបទីតមួយឬប៉ូលីប៉ិបទីតច្រើន។ តំណលំដាប់នៃអាស៊ីតអាមីនេកំណត់យកថាប្រភេទនៃប្រូតេអ៊ីន (ចំនួន ទីតាំង និងប្រភេទអាស៊ីតអាមីនេ) ។
* អង់ស៊ីម៖ ជាប្រូតេអ៊ីនមួយប្រភេទនៅក្នុងសារពាង្គកាយដែលមាននាទីជំរុញប្រតិកម្មគីមីផ្សេងៗរួមទាំងប្រតិកម្មសំយោគ និងបំបែក។
អាស៊ីតនុយក្លេអ៊ិចជាសមាសធាតុសរីរាង្គមួយយ៉ាងសំខាន់នៅក្នុងកោសិកា។ វាបង្កឡើងដោយអុកស៊ីសែន អ៊ីដ្រូសែន អាសូត និងផូស្វ័រ។ អាស៊ីតនុយក្លេអ៊ិចមាននាទីផ្ទុកព័ត៌មានសេនេទិចពីកោសិកាមេទៅឱ្យកោសិកាកូនក្នុងពេលកោសិកាធ្វើចំណែក។ អាស៊ីតនុយក្លេអ៊ិចមានពីរគឺ ADN និង ARN។
ជាប្រភេទអាស៊ីតនុយក្លេអ៊ិចដែលជាធាតុបង្ករបស់ក្រូម៉ូសូមក្នុងណ្វៃយ៉ូ។នុយក្លេអូទីតនីមួយៗផ្សំឡើងដោយ បាសអាសូតមួយ ស្ករដេអុកស៊ីរីបូសមួយ និងបណ្តុំផូស្វាតមួយ។បាសអាសូតមានបួន គឺ អាដេនីន (A) ស៊ីតូស៊ីន ( C ) ទីមីន (T) កានីន (G )។ ADN កើតពីច្រវាក់នុយក្លេអូទីតពីរខ្សែ។ ADN មាននាទីផ្ទុកព័ត៌មានសេនេទិច ដែលជាប្លង់សាងសង់ម៉ូលេគុលប្រូតេអ៊ីននិងមាននាទីត្រួតពិនិត្យសកម្មភាពកោសិកា។
ជាប្រភេទអាស៊ីតនុយក្លេអ៊ិចដែលស្ថិតនៅក្នុងស៊ីតូប្លាសនិងនុយក្លេអូល។ នុយក្លេអូទីតនីមួយៗផ្សំឡើងដោយ បាសអាសូតមួយ ស្ករដេរីបូសមួយ និងបណ្តុំផូស្វាតមួយ។ បាសអាសូតមានបួនគឺ អាដេនីន (A) អ៊ុយរ៉ាស៊ីល (U) ទីមីន (T) កានីន (G )។ ARN កើតពីច្រវាក់នុយក្លេអូទីតទោល។ ARN មាននាទីចម្លងព័ត៌មានសេនេទិច ហើយបញ្ជូនទៅស៊ីតូប្លាសដើម្បីដឹកនាំសំយោគម៉ូលេគុលប្រូតេអ៊ីន។