ការរំលាយអាហារជាលំនាំនៃការបំបែកម៉ូលេគុលអាហារធំៗឱ្យទៅជាម៉ូលេគុលតូចៗដែលកោសិកាងាយស្រូបបាន។ ប្រដាប់រំលាយអាហារមាន មុខងារបីយ៉ាងសំខាន់ៗគឺ៖
• បំបែកម៉ូលេគុលធំឱ្យទៅជាម៉ូលេគុលតូចៗ។
• សម្រូបម៉ូលេគុលតូចៗទៅក្នុងឈាម។
• ការបំបាត់កាកសំណល់ និងជាតិពុលចេញពីសារពាង្គកាយ។
ប្រដាប់រំលាយអាហារមានបំពង់រំលាយអាហារ (មាត់ ដើមក បំពង់អាហារ ពោះវៀនតូច ពោះវៀនធំ និងទ្វារធំ) និងក្រពេញរំលាយអាហារ (ក្រពេញទឹកមាត់ ថ្លើម លំពែង និងពោះវៀនតូច) សម្រាប់បញ្ចេញរសរំលាយអាហារ។
ជាសរីរាង្គទី១ដែលចាប់ផ្តើមការរំលាយអាហារបំបែកអាហារតាមបែបមេកានិច និងបែបគីមី។
អណ្តាតជាសរីរាង្គវិញ្ញាណសម្រាប់ដឹងរសជាតិអាហារ និងប្រមូលអាហារឱ្យចូលទៅកន្លែងខាំ ឬទំពារ។ ធ្មេញបំបែកអាហារជាដុំតូចៗ។ ធ្មេញរបស់មនុស្សពេញវ័យចែកជា 4ក្រុម(32 ធ្មេញ) ដែលមានរូបមន្ត ៖
• ធ្មេញមុខ ៖ 2/2 (សម្រាប់ខាំ)
• ចង្កូម ៖1/1 (សម្រាប់ហែក)
• ថ្គាមតូច ៖ 2/2 (សម្រាប់ទំពារអាហារ)
• ថ្គាមធំ ៖ 3/3 (សម្រាប់ទំពារអាហារ)
ទឹកមាត់មាននាទី ៣ យ៉ាងគឺ៖
• ផ្សំជាមួយជាតិរំអិលដើម្បីឱ្យអាហាររអិលឆ្លងកាត់បំពង់អាហារបានលឿន។
• សម្លាប់មីក្រូសារពាង្គកាយដែលចូលតាមអាហារ។
• រំលាយអាហារខ្លះៗ (អង់ស៊ីមអាមីឡាសបំបែកអាមីដុងឱ្យទៅជាម៉ាល់តូស) ។
ស្ថិតនៅចន្លោះមាត់ និងបំពង់អាហារ (ផ្លូវរួមរវាងផ្លូវអាហារ និងផ្លូវខ្យល់)។ ផ្នែកខាងលើ មានសន្ទះឆ្អឹងខ្ចីមួយហៅថា សន្ទះខ្យល់ (epiglottis) សម្រាប់បិទបំពង់ខ្យល់នៅពេលលេបអាហារ។
មានប្រវែង 25cm តពីដើមកដល់ក្រពះ អាហារឆ្លងកាត់បំពង់នេះរយៈពេល ១០វិនាទី ផ្ទៃបំពង់ជាសាច់ដុំរលីងហើយផ្នែកខាងក្នុង ជាស្រទាប់ជាតិរំអិលគ្មានការបំបែកអាហារទេ ហើយដុំអាហារអាចធ្លាក់ចុះក្រោមបានដោយសារចលនាប៉េរីស្តាល់ស៊ីស។
ជាសរីរាង្គប្រហោងក្នុងរាងជាអក្សរ J ស្ថិតនៅខាងឆ្វេងនៃផ្នែកពោះជាប់ផ្នែកខាងក្រោមសន្ទះទ្រូង។ ជាស្រទាប់សាច់ដុំរលីងក្រាស់ មាំ ហើយយឺត អាហារដែលកិនក្នុងក្រពះហៅថា ស៊ីម (Chyme) ដោយចំណាយពេលពី ២ ទៅ ៦ម៉ោង។
ក្រពះកិនច្របាច់អាហារដោយការកន្ត្រាក់ អង្រួនច្របល់ជាមួយរសក្រពះ។
ក្រពះមានក្រពេញញ ៣ ប្រភេទ៖
• ក្រពេញទី១៖ បញ្ចេញអាស៊ីតក្លរីឌ្រិច (HCI) ប្រហែល២លីត្រក្នុង ១ថ្ងៃ។
• ក្រពេញទី២៖ បញ្ចេញអង់ស៊ីមស៊ុបស៊ីន។ (បំបែកប្រូតេអ៊ីនឱ្យទៅជាប៉ូលីប៉ិបទីត) ។
• ក្រពេញទី៣៖ បញ្ចេញជាតិរំអិល សម្រាប់ការពារផ្ទៃសាច់ដុំក្រពះពីអំពើរបស់អាស៊ីតក្រពះ។
ប៊ីកាបីណាត ដែលផលិតដោយកោសិកាខ្លះរបស់ក្រពះក៏ជួយការពារក្រពះ ដោយបន្សាបជាតិអាស៊ីតក្នុងក្រពះផងដែរ។ អាស៊ីតក្លរីឌ្រិចមាននាទី៖
• បញ្ឈប់សកម្មភាពអង់ស៊ីមអាមីឡាស។
• បំបែកអាហារ និងសម្លាប់បាក់តេរីក្នុងអាហារ។
• ធ្វើឱ្យអង់ស៊ីម ប៉ិបស៊ីនមានសកម្មភាពឡើង។
ប្រព្រឹត្តទៅនៅក្នុងពោះវៀនតូច អង្កត់ផ្ចិត 2-3 m និងបណ្តោយប្រវែង ប្រហែល 7m គ្មានការបំបែកតាមបែបមេកានិចគឺ បំបែកតាមបែបគីមី រយៈពេលប្រហែល 3 ទៅ 6ម៉ោង។ អាហារ (ស៊ីម) ធ្លាក់ពីក្រពះមកដល់គល់ពោះវៀនតូចត្រូវបានលាយជាមួយសារធាតុជាបាសដែលបញ្ចេញដោយថ្លើមលំពែង និងពោះវៀន។ សារធាតុទាំងនោះជួយបន្សាបជាតិ អាស៊ីតក្នុងអាហារ និងជួយរំលាយអាហារ។
ទឹកប្រមាត់ជាមជ្ឈដ្ឋានបាស ដែលផ្ទុកទឹកសារធាតុអំបិលខនិជ កូឡេស្តេរ៉ុល អំបិលប្រមាត់ (ជាតិពណ៌)។ ទឹកប្រមាត់ត្រូវបានបញ្ចេញទៅក្នុងគល់ពោះវៀនតូចដើម្បីជួយបំបែកខ្លាញ់ឱ្យទៅជាតំណក់តូចៗ (អេម៉ុល ស្យុងខ្លាញ់)
លំពែង ជាសរីរាង្គត្រីកោណ ស្ថិតនៅក្រោមក្រពះមានក្រពេញដែលបញ្ចេញរសលំពែងតាមកូនបំពង់ចូលទៅក្នុងគល់ពោះវៀនតូចរសលំពែងមានអង់ស៊ីមច្រើនដូចជា៖ អាមីឡាសបំបែកភ្លុយស៊ីត ប្រូតេអាសបំបែកប្រូតេអ៊ុន លីប៉ាសបំបែកខ្លាញ់។ លំពែងក៏មាននាទីផលិតអរម៉ូនអាំងស៊ុយលីនដែលមាននាទីតម្រូវជាតិស្ករក្នុងឈាម។ រសលំពែងមានផ្ទុកសូដ្យូមប៊ីកាបូណាត (Na₂CO₂) សម្រាប់ បន្សាបជាតិអាស៊ីតក្លរីឌ្រីច ដែលមានក្នុងអាហារនៅពេលវា ធ្លាក់ទៅក្នុងគល់ពោះវៀន។
ពោះវៀនតូច ជាសរីរាង្គចុងក្រោយនៃការបំបែកអាហារតាមបែបគីមីក្រោមអំពើរបស់អង់ស៊ីម។ ស្រទាប់ក្នុងនៃផ្ទៃពោះវៀនតូចមានក្រពេញដែលបញ្ចេញរសពោះវៀន (អង់ស៊ីម) សម្រាប់រំលាយអាហារ។
ការបំបែកគ្លុយស៊ីត
ការបំបែកខ្លាញ់
ការបំបែកប្រូតេអ៊ីន
សារធាតុមិនអាចស្រូបត្រូវបញ្ជូនទៅពោះវៀនធំដោយឆ្លងកាត់ផ្នែកមួយនៃចុងពោះរៀនតូចហៅថា ខ្នែងពោះវៀន។ មនុស្សមានខ្នែងពោះវៀនខ្លីនិងគ្មានមុខងារទេ។
ជាសរីរាង្គចុងក្រោយនៃប្រដាប់រំលាយអាហារ។ អាហារឆ្លងកាត់ពោះវៀនធំមានរយៈពេល១២ ទៅ២០ម៉ោង។ មានប្រវែង 1.5m អង្កត់ផ្ចិតប្រហែល 6cm -7cm គ្មានការបំបែកអាហារទេ។ សារធាតុដែលឆ្លងកាត់ពោះវៀនធំមានដូចជា ទឹក ស្លេស្ម អំបិលប្រមាត់ បាក់តេរី ផ្សិត និងអាហារមិនរលាយ។ បាក់តេរីរស់នៅក្នុងពោះវៀនធំមិនបង្កជំងឺទេ គឺវាជួយបង្កើតវីតាមីនខ្លះៗដូចជា វីតាមីន K និងវីតាមីន B ជាដើមដែលត្រូវបានស្រូបដោយភ្នាសពោះវៀនធំចូលទៅក្នុងឈាមវិញ។ បាក់តេរីជួយធ្វើឱ្យសារធាតុមិនរលាយទៅជារឹងក្លាយជាលាមកដែលផ្តុំគ្នានៅចុងពោះវៀនធំ និងត្រូវបានបញ្ចេញមកក្រៅតាមទ្វារធំនៅពេលចុងពោះវៀនធំកន្ត្រាក់។
សម្រូបអាហារ ជាលំនាំមួយដែលសារធាតុចិញ្ចឹម(បានមកពីការបំបែកអាហារ) សាយឆ្លងកាត់ភ្នាសកោសិកាពោះវៀនតូចចូលទៅក្នុងឈាម។ សម្រូបអារហារចែកចេញជាបីរដំណាក់កាល។
ជ្រាំងពោះវៀន ស្ថិតនៅផ្ទៃខាងក្នុងនៃពោះវៀនតូចមានភាពរដិបរដុបដូចម្រាមដៃដែលលក្ខណៈនេះជួយបង្កើនផ្ទៃសម្រូបអាហារបានធំ។ ផលនៃការរំលាយអាហារមានដូចជាគ្លុយកូស អាមីណូអាស៊ីត អំបិលខនិជ វីតាមីន គ្លីសេរ៉ុលរលាយក្នុងទឹក អាស៊ីតខ្លាញ់ ដែលបានជ្រាបចូលសរសៃឈាមដោយឆ្លងកាត់ជាលិកាអេពីតេល្យូមនៃជ្រាំងពោះវៀន។
មុខងាររបស់ពោះវៀនធំគឺ សម្រូបទឹក អំបិលខនិជ និងការបញ្ចេញចោលនូវកាកសំណល់។ នៅពេលខ្លះមុខងាររបស់ពោះវៀនធំត្រូវបានរំខាន គឺមិនអាចស្រូបទឹកបាន ជាហេតុធ្វើឱ្យមានទឹកជាច្រើនត្រូវបានបញ្ចេញមកជាមួយលាមកហៅថា ជំងឺរាក។