loader image
Skip to main content
Home
Completion requirements
View

១. ការបង្កកំណើតក្រៅ


       ការបង្កកំណើតក្រៅ ៖ ជាដំណើរការនៃស្តែម៉ាតូសូអ៊ីត និងអូវូលជាគ្នាក្រៅសារពាង្គកាយញី។ ការបង្កកំណើតលក្ខណៈនេះប្រព្រឹត្តិទៅបានដោយមិនអាចខ្វះទឹកបានឡើយ។ ឧទាហរណ៍៖ ត្រី កង្កែប ចំពោះសត្វប្រភេទនេះ សរីរាង្គចាំបាច់ក្រៅពីក្រពេញភេទគឺជាបំពង់នាំដែលនាំកាម៉ែតចេញពីក្រពេញភេទឆ្ពោះទៅក្នុងទឹក។ ការបង្កកំណើតប្រព្រឹត្តដោយផ្ទាល់នៅក្នុងទឹក បន្ទាប់ពីមេបាបានបញ្ចេញកាម៉ែតរៀងៗខ្លួនទៅក្នុងទឹករួចមក។

 ♦ បញ្ហាប្រឈមនានា
     • ជួនកាលល្ហែម៉ាតូសូអ៊ុត និង អូវុលមិនអាចជួបគ្នាបាន
     • ជួនកាលកាម៉ែត ឬ កូនញាស់ អាចជាចំណីរបស់សត្វផ្សេងៗ
     • អាចងាប់ដោយសារបរិមាណអុកស៊ីសែនក្នុងទឹកមិនគ្រប់គ្រាន់។

♦ កត្តានាំឱ្យជោគជ័យ
     • ការជ្រើសរើសទីកន្លែងបញ្ចេញស្តែម៉ាតូសូអ៊ុត និង អូវុល
    • មានរដូវក្នុងការបង្កកំណើត (មានពេលវេលាជាក់លាក់)
    • មិនបញ្ចេញកាម៉ែតព្រាវៗ
    • បរិមាណនៃការបញ្ចេញស្តែម៉ាតូសូអ៊ីត និង អូវុលមានចំនួនច្រើន ។

២. ការបង្កកំណើតក្នុង 


       ការបង្កកំណើតក្នុង៖ គឺជាដំណើរនៃការជួបគ្នារវាងស្តែម៉ាតូសូអ៊ីត ជាមួយអូវុលក្នុងសារពាង្គកាយញី។ ការបង្កកំណើតរបៀបនេះ ត្រូវការសរីរាង្គពិសេសមួយ (លិង្គពំនាក់) សម្រាប់ដឹកនាំ ស្តែម៉ាតូសូអ៊ុតចូលទៅ ក្នុងសារពាង្គកាយញី។ បន្ទាប់ពីស្ពៃម៉ាតូសូអ៊ុតចូលក្នុងសារពាង្គញីរួចហើយ វាធ្វើដំណើរទៅជួបអូវុល ដើម្បីធ្វើការបង្កកំណើត។ ជាលិកាសើមនៃសារពាង្គកាយសត្វញី បនាផ្តល់ទឹកសមស្រប តាមតម្រូវការ សម្រាប់ស្ដែម៉ាតូសូអ៊ីត ហែលទៅជួបជាមួយអូវុល។

       អាកប្បកិរិយា មុនពេលបន្តពូជ មុនពេលមានការបន្តពូជ អរម៉ូនមួយចំនួនមានការត្រួតពិនិត្យទៅលើសរីរៈ របស់សត្វដែលយើងអាច សម្គាល់បានថា ជាអាកប្បកិរិយាមុនពេលមានការបន្តពូជ ដែលសត្វទាំងនោះមាន បម្រែបម្រួលសារពាង្គ កាយខាងក្រៅដូចជា៖ សម្លេងច្រៀង ពណ៌ស្លាប ពណ៌ស្បែក និងការបញ្ចេញសារធាតុគីមី (ហ្វេរ៉ូម៉ូន) ដែល មានក្លិនប្លែកៗ ។ អាកប្បកិរិយាទាំងនេះ ដាស់ឱ្យមានតំណបនៃការពាក់គ្នានិងការបញ្ចេញកាម៉ែត (អូវុល និង ស្តែម៉ាតូសូអ៊ីត) ។

២.១ សត្វល្អិត


       កណ្តូបរស់នៅក្នុងតំបន់វាលខ្សាច់។ នៅពេលណាដីមានសំណើម និងមានកម្ដៅឧណ្ឌៗវាបន្តពូជជាមួយគ្នា។ អាកប្បកិរិយា មុនពេលបង្កកំណើត សត្វឈ្មោលបញ្ចេញសម្លេងយំ ហើយលោតទៅសង្រួបលើសត្វញី សត្វឈ្មោលបានចមកោងពោះយ៉ាងខ្លាំង ដើម្បីធ្វើឱ្យផ្នែកខាងចុងពោះប៉ះគ្នា។ ថង់ដែលផ្ទុកស្ពែម៉ាតូសូអ៊ីតបានឆ្លងចេញពីពោះសត្វឈ្មោលចូលទៅក្នុងបោះសត្វញី។ បន្ទាប់មក ថង់នោះផ្ទុះបែក ខណៈនោះសត្វញីបានប្រើប្រាស់ស្រែម៉ាតូសូអ៊ីត ទាំងអស់នោះដើម្បីបង្ក កំណើតជាមួយអូវុល។

២.២ បក្សី


       នៅក្នុងរដូវបន្តពូជ បក្សីប្រភេទនីមួយៗបានបង្ហាញនូវអាកប្បកិរិយាផ្ទាល់ក្នុងការទាក់ទាញសត្វ 5 ។ ជាធម្មតាបក្សតែងតែបែងចែកតំបន់គ្នាក្នុងការគ្រប់គ្រង។ អាកប្បកិរិយាទាក់ទាញរួមមាន៖ ការបញ្ចេញសម្លេង ការបង្កើតរូបរាង្គ។ ប្រសិនបើការទាក់ទាញបានជោគជ័យ វានិងកាច់សម្បុក។

 + របៀបនៃការបន្តពូជ
    • បក្សីឈ្មោលជាន់បក្សីញីទំពីលើខ្នងសត្វញីដោយសង្កត់យ៉ាងខ្លាំងទៅលើក្លូអាក់។
    • សត្វឈ្មោលបញ្ចេញធាតុរាវដែលានផ្ទុកស្លែម៉ាតូសូអ៊ីត ទៅក្នុងបន្តពូជរបស់សត្វញី។
    • ស្ពៃម៉ាតូសូអ៊ីតធ្វើដំណើរតាមបណ្តោយបំពង់អូវុលរហូត បានជួបនឹងអូវុលហើយធ្វើការបង្កកំណើត។
    • ក្រោយការបង្កកំណើតត្រូវបានស្រោបដោយស៊ុតលឿង ស៊ុតស និងសំបករឹងព័ទ្ធជុំវិញសម្រាប់ការពារ។

២.៣ ថនិកសត្វ


       ថនិកសត្វឈ្មោលមានសរីរាង្គពិសេសមួយ សម្រាប់បញ្ជូនស្ពែម៉ាតូសូអ៊ីតទៅក្នុងខ្លួនសត្វញី។ សរីរាង្គនោះហៅថា លិង្

 ♦ របៀបនៃការបន្តពូជ
       • ពេលពាក់គ្នាសត្វឈ្មោលបានបញ្ចេញទឹកកាមដែលជាសារធាតុរាវល្បាយសារធាតុចិញ្ចឹម និងស្លែម៉ាតូសូអ៊ីត។
       • ស្ពៃម៉ាតុសូអ៊ីតចូលទៅជួបជាមួយអូវុលហើយមានការបង្កកំណើត។
       • ស៊ុតបង្កកំណើត ឬ ស៊ីកូតធ្វើចំណែកជាបន្តបន្ទាប់ហើយក្លាយជាអំប្រ៊ីយ៉ុង ដែលភ្ជាប់ខ្លួន ទៅនិងផ្ទៃស្បូន។

៣. ការលូតលាស់របស់អំប្រ៊ីយ៉ុង

       មិនខុសគ្នាពីការលូតលាស់របស់រុក្ខជាតិទេ។ ការបង្កកំណើតរវាងស្ពែម៉ាតូសូអ៊ីត និង អូវុលបង្កើតបានជាស៊ីកូតក្នុងដំណាក់កាលដំបូងនៃការលូតលាស់។ ការលូតលាស់នៅតែបន្តរហូត បង្កើតបាននូវសាពាង្គកាយពេញលេញមួយ។ ការលូតលាស់រួមមាន៖ ចំណែកកោសិកា ការរីកធំធាត់ ការបំលែងឯកទេស។

៣.១ ចំណែកកោសិកា


       ក្រោយពេលមានការបង្កកំណើត ស៊ីកូតចាប់ផ្តើមធ្វើចំណេកកោសិកាបន្តបន្ទាប់។ ដំបូងឡើយស៊ីកូតចែកខ្លួនតាមរយៈមីតូស បង្កើតបានកោសិកាកូនពីរ។ កោសិកាកូននីមួយៗចែកខ្លួនបន្តទៀតបានកោសិកាកូនបួនបន្តបន្ទាប់។ កោសិកាចែកខ្លួនជាបន្តបន្ទាប់រហូត។ ក្នុងរយៈពេលកោសិកាធ្វើចំណែកវាមិនកើនមាឌទេ។ បួនថ្ងៃក្រោយពីការបង្កកំណើត អំប្រ៊ីយ៉ុងមានរាងជាកូនបាល់ (ម៉ូរុលឡា) កោសិកាបន្តធ្វើចំណែកបង្កើតបានជាស្វ៊ែរប្រហោងក្នុងមួយ (កើតពីកោសិកាក្រាស់មួយ ស្រទាប់) ផ្នែកខាងក្នុងស្វ៊ែរមានផ្ទុកធាតុរាវ (ដំណាក់កាលប្លាស្មូឡា មានផ្ទុកប្លាស្តូស៊ីល) ។

៣.២ ហ្គាសស្ត្រូឡាស្យុង

       នៅពេលដែលប្លាស្តូឡាកើនចំនួនបាន៣០០ទៅ៤០០កោសិកា។ ដំណាក់កាលហ្គាស្ត្រូឡាស្យុងក៏បានកើតឡើង។ កោសិកានៅចំហៀងម្ខាងរបស់ប្លាស្តូឡាធ្វើចចលនាឆ្ពោះទៅខាងក្នុង បង្កើតបានជាអំប្រ៊ីយ៉ុងដែលមានពីរស្រទាប់ហៅថា ហ្គាស្ត្រូឡា។ រន្ធចំហរមួយកើតមានឡើងហៅថា ប្លាស្តូព័រ ។ ក្នុងដំណាក់កាលហ្គាស្ត្រូឡា កោសិកាស្រទាប់ខាងក្រៅហៅថា អ៊ុចតូឌែម។ ស្រទាប់នេះមាន ការបំលែងឯកទេសទៅជា៖
   • ប្រព័ន្ធប្រសាទ (ខួរក្បាល ខួរឆ្អឹងខ្នង សរសៃរប្រសាទ)
   • ភ្នាសខាងក្នុងមាត់ រន្ធច្រមុះ និង ទ្វាធំ
   • អេពីឌែមរបស់ស្បែក ក្រពេញញើស សក់ ក្រចក។

       កោសិកានៃស្រទាប់ខាងក្នុងហៅថាអង់ដូឌែម។ ប្រហោងក្នុងរបស់ហ្គាស្ត្រូឡាគឺជាពោះវៀនដំបូង។ ក្រោយមកវាក្លាយជាប្រដាប់រំលាយអាហារ និងបន្ទាប់មកមានការបំលែងឯកទេសទៅជា៖
   • ភ្នាសខាងក្នុងបំពង់ខ្យល់ ទងសួត សួត
   • ថ្លើម លំពែង
   • ទីរ៉ូអ៊ុត ប៉ារ៉ាអ៊ុត ទីមុស ប្លោកនោម។

       កោសិកានៃស្រទាប់ខាងក្រៅ រុញឆ្ពោះទៅក្នុងបង្កើតបានជា កោសិកាស្រទាប់ទីបី គឺមេសូឌែម។ មានការបំលែងឯកទេស៖
   • ឆ្អឹង និង សាច់ដុំ
   • ឈាម និង សរសៃរឈាម
   • ប្រដាប់បន្តពូជ និង ប្រដាប់បញ្ចេញចោល។

៣.៣ ការរីកធំធាត់ និង បំលែងឯកទេស

       ការរីកមាឌមុននិងធ្វើចំណែក។ អំប្រ៊ីយ៉ុងក៏ចាប់ផ្តើមកើនមាឌដែរ។ កោសិកាអំប្រ៊ីយ៉ងបានតម្រៀបទៅជាទម្រង់ពិសេសមួយ ហើយកោសិកានីមួយៗមាននាទីពិសេសផ្ទាល់។ ហ្គាស្ត្រូឡាស្យុងមានការតម្រៀបគ្នាទៅតាមស្រទាប់ខុសៗគ្នា តែរូបរាង្គកោសិកានីមួយៗដូចគ្នាដដែរ។ កោសិកានីមួយៗមានការប្រែប្រួលពីកោសិកាដែលមិនមានឯកទេស ទៅជាកោសិកាដែលមានឯកទេស។

       សញ្ញាដំបូងនៃការបំលែងឯកទេសរបស់សត្វករដេរ
   • ជាលិកាមេសូឌែមដែលស្ថិតនៅតាមបណ្តោយអ័ក្សកណ្តាលបង្កើតបានជាពួរប្រសាទ។
   • ប្រព័ន្ធប្រសាទលូតលាស់ចេញពីជាលិកាម៉ិចតួឌែម ដែលស្ថិតនៅចំពីខាងលើងពួរប្រសាទ។
   • កោសិកានៃស្រទាប់អ៊ុចតូឌែមឡើងក្រាស់ ហើយបង្កើតបានជាបន្ទះប្រសាទ ហៅថាកំពកប្រសាទ។
   • កំពកប្រសាទទាំងពីរលូតវែង ភ្ជាប់គ្នាចំពីខាងលើនៃមជ្ឈមណ្ឌលប្រសាទ បង្កើតបានជាបំពង់ប្រសាទ។
   • បំពង់ប្រសាទបង្កើតបានជា ខួរក្បាល និង ពួរឆ្អឹងខ្នង។

៤. ការលូតលាស់របស់មនុស្ស

       ការលូតលាស់របស់មនុស្ស ត្រូវបានចែកចេញជាពីរដំណាក់កាលគឺ ដំណាក់កាល លូតលាស់របស់អំប្រ៊ីយ៉ុង (ពីរខែដំបូង) ដំណាក់កាល លូតលាស់របស់គភ៌ (ខែទី៣ រហូតដល់ខេទី៩) សរីរាង្គសំខាន់ៗត្រូវបានង្កើតឡើងក្នុងដំណាក់កាលអំប្រ៊ីយ៉ុង ដោយឡែកក្នុងដំណាក់កាលការលូតលាស់របស់គភ៌ គឺជាដំណាក់កាលមួយដែលធ្វើឱ្យកាន់តែប្រសើរនៅសរីរាង្គផ្សេងៗ ។ ចំពោះស៊ីកូតមនុស្សមានជាតិលឿងតិចតួច ហើយមានសារធាតុចិញ្ចឹមសម្រាប់អំប្រ៊ីយ៉ុងត្រូវបានផ្គត់ផ្គង់ដោយកូរ្យុង (Chorion) ដែលបន្ទាប់មកក្លាយទៅជាផ្នែកមួយនៃសុក។

៤.១ ការលូតលាស់ដំបូង


       ស៊ុតបង្កកំណើត ឬ ស៊ីកូតចាប់ផ្តើមធ្វើចំណែកតាមមីតូស នៅក្នុងដៃស្បូន។ ចំណែកកោសិកាមានជាបន្តបន្ទាប់ ដោយកោសិកានីមួយៗធ្វើចំណែក ហើយចំនួនកោសិកាលមានការកើនឡើងទ្វេដង។ បួនថ្ងៃក្រោយ ពេលមានការបង្កកំណើតអំប្រ៊ីយ៉ុងជាដុំបាល់រឹងមួយដែលមានកោសិកាប្រហែល ៦៤ ហៅថា ម៉ូរុលឡា។ ដំណាក់កាលដំបូងនៃការលូតលាស់ រួមមានការកាច់សំបុកហ្គាស្ត្រូឡាស្យុង និង ណឺរុលឡាស្យុង។

   ក. ការកាច់សំបុក

       ម៉ូរុលឡារីកធំធាត់ប្រហោងមួយពេញទៅដោយធាតុរាវកើតឡើងនៅចំកណ្តាលដែលប្លែងទៅជាទម្រង់ប្រហោងក្នុងមួយហៅថា ប្លាស្តូស៊ីល ។ កោសិការបស់ប្លាស្តូស៊ីលដែលមានរូបរាង្គដូចៗគ្នា ចាប់ផ្តើមធ្វើឯកទេសកម្ម។ ការបំលែងឯកទេសមានការធានារ៉ាប់រងការលូតលាស់របស់ជាលិកាប្រភេទផ្សេងៗទាំងអស់ក្នុងសារពាង្គកាយ។ ដុំកោសិកាខាងក្នុង ដែលកកើតឡើងបន្តិចម្តងៗពីកោសិកាមួយក្រុមនៅក្នុងតំបន់មួយនៃប្លាស្តូស៊ីសក្លាយទៅជាអំប្រ៊ីយ៉ុង។ ស្រទាប់កោសិកាដែលនៅព័ទ្ធជុំវិញប្រហោងហៅថា ត្រូផូប្លាស។ ប្រហែល ៦ ទៅ ៧ ថ្ងៃក្រោយពេលមានការបង្កកំណើតប្លាស្តូស៊ីសភ្ជាប់ខ្លួនទៅនិងភ្នាស់សើមស្បូនដែលជាកន្លែងសម្បូរទៅដោយសរសៃរឈាម។ នោះស្រទាប់ប្រូតូផ្លាសបានបញ្ចេញអង់ស៊ីម ដើម្បីបំផ្លាញកោសិការបស់ភ្នាស់សើមស្បូន ដែលជួយឱ្យប្លាស្តូស៊ីសអាចជ្រៀតចូលទៅក្នុងកម្រាស់នៃភ្នាស់សើមស្បូនបានងាយ ។

   ខ. ហ្គាសស្ត្រូឡាស្យុង


       ដុំកោសិកាផ្នែកខាងក្នុងប្លាស្តូស៊ីសបំបែកខ្លួនជាពីរស្រទាប់ដែលបន្ទាប់មកបង្កើតបានជាស្រទាប់ទីបី។ ស្រទាប់ទីបីកើតឡើងតាមរយៈការផ្លាស់ប្តូរទីកន្លែងរបស់កោសិកា។ លទ្ធផលនៃហ្កាស្ត្រូឡាស្យុងបានបង្កើតជាកោសិកាបីស្រទាប់ផ្សេងៗគ្នាគឺ អ៊ិចតូឌែម មេសូឌែម និង អង់ដូឌែម។ ស្រទាប់ទាំងបីនេះ នឹងក្លាយទៅជាស្រទាប់ខ្នរដំបូង ពីព្រោះជាលិកានិង សរីរាង្គទាំងអស់របស់អំប្រ៊ីយ៉ុងនឹងត្រូវកើតឡើងពី ស្រទាប់ទាំងបីនេះ ។

   គ.ណឺរុលឡាស្យុង

       ក្នុងដំណើរការលូតលាស់របស់មនុស្ស ដំណាក់កាលសំខាន់បន្ទាប់ពីហ្គាស្ត្រូឡាស្យុងគឺជាណឺរុលឡាស្យុងដែលជាដំណាក់កាលលូតលាស់របស់ប្រព័ន្ធប្រសាទ។ ផ្នែកមួយនៃជាលិកាមេសូឌែមនៃអ័ក្សកណ្តាលចាប់ផ្តើមធ្វើបំលែងឯកទេសក្លាយទៅជាពួរប្រសាទ។ មជ្ឈមណ្ឌលប្រសាទចាប់ផ្តើមមានការលូតលាស់ចំពីខាងលើពួរប្រសាទ។ គែមទាំងពីរនៃបន្ទះប្រសាទងើបខ្ពស់ឡើង ហើយកកើតឡើងបានជាកំពកប្រសាទមួយគូ។ កំពកទាំងពីរមានការលូតវែងូលគ្នាបន្តិចម្តងៗ ភ្ជាប់គ្នាបង្កើតបានជាបំពង់ប្រសាទ។ បន្ទាប់មកបំពង់ប្រសាទលូត លាស់ទៅជាពួរឆ្អឹងខ្នង និងខួរក្បាល។

   ឃ. ភ្នាសក្រៅរបស់អំប្រ៊ីយ៉ុង


       អំប្រ៊ីយ៉ុង ត្រូវបានរុំព័ទ្ធពីខាងក្រៅដោយថង់ទឹកភ្លោះ។ ថង់ទឹកភ្លោះពេញទៅដោយធាតុរាវគឺ ទឹកភ្លោះ។ ធាតុរាវវាមាននាទីការពារអំប្រ៊ីយ៉ុង ទប់ទល់នឹងការប៉ះទង្គិចផ្សេងៗពីខាងក្រៅ។ កូរ្យុង ជាភ្នាសមួយផ្សេងទៀតដែលត្រូវបានលូតលាស់ចេញពីគ្រូផូប្លាស។ កូរ្យុង មានរាងដូចម្រាមដៃហៅថា ប្រាំងកូរ្យុង។ ជ្រាំងកូរ្យុង និងភ្នាសសើមស្បូនបង្កើតបានជាសរីរាង្គមួយសម្រាប់ទ្រទ្រង់ជីវិតហៅថា សុក។ សុកមាននាទីដួចសួតដោយវាស្រូបយកអុកស៊ីសែនពីឈាមម្តាយ និងបញ្ជូនកាបូនឌីអុកស៊ីតទៅកាន់ឈាមម្តាយវិញ។ វាមាននាទីដូចប្រដាប់រំលាយអាហារដោយនាំយកសារធាតុចិញ្ចឹមពីឈាមម្ដាយទៅឱ្យអំប្រ៊ីយ៉ុង។ វាមាននាទីដូចតម្រងនោមដែរ ដោយស្រូបយកកាកសំណល់អាសូតចេញពីឈាមរបស់អំប្រ៊ីយ៉ុង។

   ង. សារៈសំខាន់នៃការលូតលាស់

       ដំណាក់កាលដំបូងនៃការលូតលាស់នេះ មានសារៈសំខាន់ណាស់ ព្រោះកត្តាខាងក្រៅមួយចំនួន អាចបង្អាក់ដល់ការលូតលាស់របស់អំប្រ៊ីយ៉ុង។ សុកដើរតួជា របាំងការពារចំពោះសារធាតុចង្រៃមួយ ចំនួន ឬភ្នាក់ងារបង្កជំងឺ។ ប៉ុន្តែភ្នាក់ងារបង្កជំងឺខ្លួនដូចជាវីរុសអាចឆ្លងពីម្ដាយទៅអំប្រ៊ីយ៉ុងនិងបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ ឧទាហរណ៍ វីរុសបង្កជំងឺកញ្ជើលឆ្លងទៅអំប្រ៊ីយ៉ុង។ ជំងឺនេះអាចបណ្តាលឱ្យផ្ចង់ ខ្វាក់ភ្នែក ឬក៏អន់ប្រាជ្ញា។ ថ្នាំមួយចំនួនដូចជា កាផេអ៊ុន អាល់កុលអាចឆ្លងកាត់របាំងសុកទៅដល់អំប្រ៊ីយ៉ុង ជួនកាលក៏បណ្តាលឱ្យមានការលូតលាស់មិនប្រក្រតី។ ស្ត្រីមានផ្ទៃពោះត្រូវតែចៀសវាងកុំប្រើប្រាស់ឱសថមិនចាំបាច់ក្នុងរយៈពេលនោះ។ ការជក់បារីអាចបណ្តាលឱ្យមានបញ្ហាក្នុងពេលមានគភ៌ ព្រោះផ្សែងបារីមានជាតិនីកូទីន។ សារធាតុនេះធ្វើឱ្យសរសៃឈាមរបស់ស្បូនរួមតូចដែលបណ្តាលឱ្យការផ្តល់ឈាមរបស់សុកទៅឱ្យអំប្រ៊ីយ៉ុងថយចុះ។ អំប្រ៊ីយ៉ុងទទួលបានអាហារតិចតួចដែលធ្វើឱ្យទារកកើតមកមានទម្ងន់ស្រាលនិងសុខភាពមិនប្រក្រតី ។

៤.២ ការលូតលាស់របស់គភ៌


       ចុងខែទី១ នៃការលូតលាស់ អំប្រ៊ីយ៉ុងក្លាយទៅជាគភ៌ដែលភាគច្រើនជាលិកានិងសរីរាង្គសំខាន់ៗត្រូវបានកកើតឡើង។ រយ:ពេលនេះទងសុកបានកើតឡើង។ ក្នុងទងសុក មានសរសៃអាកទែពីរ និងសរសៃវ៉ែនមួយដែលភ្ជាប់គភ៌ទៅនឹងសុក។ ប្រព័ន្ធសាច់ដុំរបស់គភ៌លូតលាស់យ៉ាងល្អ។ គភ៌មានប្រវែងប្រហែល 8cm និងទម្ងន់ប្រហែល 28g ។ ខែទី 4 ទី 5 និងទី 6 ក្រោយពេលបង្កកំណើត ជាលិការបស់គភ៌ក្លាយជាមានលក្ខណៈស្មុកស្មាញ និងមានឯកទេសកម្មព្រមទាំងចាប់ផ្ដើមបំពេញនាទីរៀងៗខ្លួន។ បេះដូងរបស់គភ៌ប្រែជាខ្លាំងល្មមគ្រប់គ្រាន់អាចស្តាប់ឮដោយប្រដាប់ស្ដាប់ចង្វាក់បេះដូង (Stethoscope) ។ ឆ្អឹងជំនួសដោយឆ្អឹងខ្ចីដែលបង្កើតបានជាគ្រោងឆ្អឹងដំបូង។ ស្រទាប់រោមទន់ៗដុះលូតលាស់នៅលើស្បែករបស់គភ៌។ ដោយគភ៌ កើនទំហំពោះម្តាយក៏ឡើងប៉ោងតម្រូវតាមនោះដែរ។ ម្តាយចាប់ផ្ដើមមានអារម្មណ៍ថាកម្រើក។ នៅចុងខែទី 6 ក៏មានប្រវែង 35cm និងទម្ងន់ប្រហែល 700g ។

       ខែទី 7 ទី 8 និងទី ១ ប្រព័ទ្ធសរីរាង្គលូតលាស់ពេញលេញ។ គភ៌លូតលាស់ទំហំនិងទម្ងន់។ ទម្រង់របស់វាកើតទ្វេ ហើយសួតនិងសរីរាង្គផ្សេងៗទៀតទទួលរងការប្រែប្រួលដែលត្រៀមខ្លួនសម្រាប់ការរស់នៅក្រៅស្បូន។ រយៈពេលនេះគភ៌អាចតម្រូវសីតុណ្ហភាពរាងកាយរបស់វា។ លើសពីនេះ មជ្ឈមណ្ឌលប្រសាទនិងសួតលូតលាស់ពេញលេញ។ គភ៌លូតលាស់បានពេញលេញក្នុងរយៈពេល ៩ខែជាមធ្យម។ ទារកកើតមុនខែទី៨ នៃការលូតលាស់ហៅថា ទារកកើតមិនគ្រប់ខែ។ ទារកបែបនេះតែងមានបញ្ហាដង្ហើម ពីព្រោះសួតរបស់វាលូតលាស់មិនទាន់ពេញលេញ។

Last modified: Wednesday, 31 January 2024, 4:57 PM