នៅតំបន់អង់តាក់ទិច សីតុណ្ហភាពអាចធ្លាក់ចុះដល់ -40°C ក្រោមសូន្យ ឬក៏ទាបជាងនេះទៀត នៅពេលមានព្យុះទឹកកកយ៉ាងខ្លាំង។ ស៊ុតរបស់ភេសមុទ្រមិនត្រូវឱ្យប៉ះដីទេ ព្រោះវានឹងកកហើយងាប់ភ្លាម។ ដូច្នេះបក្សីឈ្មោលទ្រស៊ុតនៅលើជើងរបស់វា។ ថ្វីបើអាកាសធាតុត្រជាក់ខ្លាំងបែបនេះក៏ដោយស៊ុតនៅតែរក្សាសីតុណ្ហភាព 38°C ជានិច្ច។ សីតុណ្ហភាពសារពាង្គកាយភេសមុទ្រ មិនដែលធ្លាក់ក្រោមកម្រិតនេះទេ ។ លំនាំដែលរក្សាសីតុណ្ហភាពសារពាង្គកាយឱ្យនៅថេរ ជាឧទាហរណ៍មួយនៃថេរលំនឹង។
ការប្រែប្រួលក្នុងឈាមបណ្តាលឱ្យមានការប្រែប្រួលមជ្ឈដ្ឋានខាងក្នុងសារពាង្គកាយ។ ថេរលំនឹង ជាការរក្សាមជ្ឈដ្ឋានខាងក្នុងសារពាង្គកាយឱ្យនៅនឹងមិនប្រែប្រួល។ ប្រព័ន្ធប្រសាទសម្របសម្រួល និងបញ្ជាឱ្យមានលំហូរនៃអរម៉ូនអាដ្រេណាលីន។ការបញ្ចេញអរម៉ូនអាដ្រេណាលីនពីក្រពេញអង់ដូគ្រីនធ្វើឱ្យរាងកាយត្រៀមខ្លួនធ្វើសកម្មភាព (បេះដូងលោតញាប់ និងចង្វាក់ដង្ហើមលឿនជាដើម) ។ ការរក្សាសីតុណ្ហភាពកម្រិត pH និងប៉ូតង់ស្យែលទឹកក្នុងសារពាង្គកាយគឺចាំបាច់ណាស់។ដូចនេះសមាសភាគក្នុងជាលិការាវត្រូវស្ថិតក្នុងដែនកំណត់ជាក់លាក់។
តំណបអវិជ្ជមាន ជាការត្រួតពិនិត្យថេរលំនឹងក្នុងសារពាង្គកាយ។ ការត្រួតពិនិត្យថេរលំនឹងណាមួយកើតឡើងត្រូវតែមាន៖
• រំញោច
• ធ្មួល
• ចលនការកែតម្រូវស្វ័យប្រវត្តិ
• តំណបអវិជ្ជមាន។
ការប្រែប្រួលកម្រិតជាតិស្ករក្នុងឈាមក្នុងមួយថ្ងៃ
គ្លុយកូសជាស្ករសំខាន់ដែលដឹកនាំតាមឈាម។ ប្រសិនបើកម្រិតជាតិស្ករទាប ពេកសរីរាង្គផ្សេងៗជាពិសេស ខួរក្បាល និងបេះដូងត្រូវបានបាត់បង់នូវប្រភពថាមពលដ៏សំខាន់របស់ពួកវា។ ប្រសិនបើ កម្រិតជាតិស្ករខ្ពស់ពេកវាបណ្តាលឱ្យជាលិកាបាត់បង់ទឹកតាមអូស្មូស។ ដូចនេះទឹកចាកចេញពីឈាម។ កម្រិតគ្លុយកូសក្នុងឈាមអាចកើនឡើងក្រោយពេលបរិភោគអាហារ។ វាអាចធ្លាក់ក្នុងរយៈពេលលំហាត់ប្រាណយ៉ាងខ្លាំងក្លា ឬការអត់ឃ្លាន។ ការប្រែប្រួលនៃកម្រិតជាតិស្ករជាតិស្ករក្នុងឈាមបានភ្ញោចអ៊ីឡូឡង់កេរ៉ង់ (llots de Langerhans) នៅក្នុងលំពែង។ អ៊ីឡូឡង់កេរ៉ង់ដោយតម្រូវបរិមាណអាំងស៊ុយលីន (Insuline) ដែលវាផលិត។ ផលត្រឡប់មកវិញគឺបណ្តាលឱ្យថ្លើមបញ្ចេញគ្លុយកូស ឬក៏ស្ដុកគ្លុយកូសទុកក្រោមទម្រង់ជាគ្លីកូសែន។
តម្រង់នោមជាសរីរាង្គសំខាន់នៃថេរលំនឹង។ តម្រងនោមសម្របសម្រួលបរិមាណទឹកក្នុងឈាមដោយតម្រូវបរិមាណទឹកនោមដែលវាផលិត។
ស្បែក គ្រប់ដណ្តប់និងការពាររាងកាយទាំងមូលក៏ជាសរីរាង្គវិញ្ញាណសរីរាង្គបញ្ចេញចោល និងជានិយ័តករសីតុណ្ហភាពរបស់រាងកាយ។
ស្បែកមានពីរផ្នែកសំខាន់ៗគឺ៖
• ផ្នែកខាងក្រៅ (អេពីឌែម)
• ផ្នែកខាងក្នុង (ឌែម)
នៅក្នុងប្លាស្មាមានទឹក៩០% និង១០% ជាអំបិល គ្លុយកូស វីតាមីន អាស៊ីតអាមីណេ ប្រូតេអ៊ីន អង់ស៊ីម ហើយស្រទាប់លើនៃអេពីឌែមរបស់ម្រាមដៃ ម្រាមជើង បាតដៃ និងបាតជើងមានស្នាមចង្អូរ និងស្នាមលកពីកំណើតដែលជួយក្នុងការក្តាប់ ឬកាន់។ នៅចុងម្រាមគេហៅថា ស្នាមក្រយៅដៃ ដែលជួយក្នុងការកំណត់លក្ខណៈពិសេសរបស់មនុស្សម្នាក់ៗ។
មានកម្រាស់ក្រាស់ប្រែប្រួលទៅតាមផ្នែកនៃរាងកាយ។ ឧទាហរណ៍៖ បាតដៃនិងបាតជើង ឌែមមានកម្រាស់ពី ៣ ទៅ ៤មម (ជាទ្រនាប់ការពារស្បែក) ។ នៅលើផ្ទៃភ្នែក ឌែមមានកម្រាស់ត្រឹមតែ ០.៥ មម។ មានផ្ទុកកោសិកាប្រសាទ សរសៃឈាម សាច់ដុំ ឫសសក់ និងក្រពេញ។ ពេលរងារសាច់ដុំកន្រ្តាក់ទាញរោមត្រង់ឡើងលើដែលជួយមិនឱ្យកម្តៅចេញនិងចូលបានហៅថា ការឡើងសម្បុរគីង្គក់។
ការបែកញើសក៏ជួយដកយកកម្តៅលើសចេញដែរ។ ញើសភាគច្រើនមានទឹក ៩៩% និង១% ជាល្បាយនៃអំបិល អាស៊ីត និងកាកសំណល់។ ស្បែកមានក្រពេញញើសប្រហែល ១០០/១សង់ទីម៉ែត្រការេ។
ក្រពេញញើសអាប៉ូគ្រីនមាននៅក្លៀក និងក្រលៀនផលិតញើសដែលមានផ្ទុកប្រូតេអ៊ីន និងអាស៊ីតខ្លាញ់ធ្វើឱ្យបាក់តេរីងាយលូតលាស់ ដែលកាកសំណល់របស់បាក់តេរីធ្វើឱ្យញើសមានក្លិមិនល្អ។