loader image
Skip to main content
Home
Completion requirements
View

សេចក្តីផ្តើម


+ តើបណ្តូរឧស្ម័នជាអ្វី?
       បណ្តូរឧស្ម័នជាលំនាំមួយបែបដែលសារពាង្គកាយចាប់យកអុកស៊ីសែនពីបរិយាកាសហើយបញ្ចេញកាបូនឌីអុកស៊ីតទៅបរិយាកាសវិញ។

១. បណ្តូរឧស្ម័នរបស់សត្វឥតឆ្អឹងកង
១.១. បណ្តូរឧស្ម័នរបស់ប្រូទីស


       ចំពោះអាមីប និងប៉ារ៉ាមេស៊ីបណ្តូរឧស្ម័នជាមួយមជ្ឈដ្ឋានប្រព្រឹត្តទៅយ៉ាងងាយដោយ។ ឧស្ម័នឆ្លងកាត់ភ្នាសកោសិកាចូលទៅក្នុងស៊ីតូប្លាសតាមបន្សាយ។

១.២. បណ្តូរឧស្ម័នរបស់អ៊ីត


       បណ្តូរឧស្ម័នប្រព្រឹត្តទៅតាមបន្សាយរវាងកោសិកាទាំងពីរស្រទាប់នៃសារពាង្គកាយ និងមជ្ឈដ្ឋាន (ទឹក) ។

១.៣. បណ្តូរឧស្ម័នរបស់ជន្លេន   


       ជន្លេនដកដង្ហើមតាមស្បែក។ O2 ភាយចេញពីខ្យល់ដែលនៅក្នុងដីរួចឆ្លងតាមស្បែកសើមទៅក្នុងសរសៃប្តូរ។ ក្នុងសរសៃប្លូរអេម៉ូក្លូប៊ីនចាប់យក O2 រួចដឹកនាំទៅកាន់កោសិកានៃសារពាង្គកាយ។ ហើយឈាមដឹកនាំ CO2 ពីកោសិកាទៅកាន់ស្បែក និងចេញតាមសរសៃប្តូរទៅដីវិញ។

១.៤. បណ្តូរឧស្ម័នរបស់សត្វល្អិត


O2 ក្នុងខ្យល់ចូលតាមរន្ធខ្យល់ដែលនៅផ្នែកពោះតាមចំហៀងខ្លួនទាំងសងរបស់សត្វល្អិត។ ខ្យល់ចូល និងចេញពីប្រព័ន្ធបំពង់ខ្យល់ដោយសារការកន្រ្តាក់នៃសាច់ដុំទាំងអស់នៃសារពាង្គកាយ។

២. បណ្តូរឧស្ម័នរបស់សត្វឆ្អឹងកង

២.១. បណ្តូរឧស្ម័នរបស់សត្វរស់នៅក្នុងទឹក (ត្រី)


       ត្រីដកដង្ហើមតាមស្រកី។ ស្រកីកើតឡើងពីបន្ទះពីរដែលមានរាងកោងដូចធ្នូ។ ហើយបន្ទះនីមួយៗសម្បូរដោយសរសៃឈាម។

២.២. បណ្តូរឧស្ម័នរបស់មនុស្ស

   ក. ចលនាដង្ហើម


       នៅពេលដកដង្ហើមចូលសាច់ដុំដង្ហើមកន្រ្តាក់ ហើយទាញឆ្អឹងជំនីរឱ្យប៉ោងឡើង ឯសាច់ដុំសន្ទះទ្រូងស្រុតចុះធ្វើឱ្យប្រអប់ទ្រូងឡើងប៉ោង។ នៅពេលដង្ហើមចេញ សាច់ដុំដែលទាញឆ្អឹងជំនីររលាវិញ ធ្វើឱ្យឆ្អឹងជំនីរស្រុតចុះ និងសាច់ដុំសន្ទះទ្រូងងើបឡើងវិញ ហើយប្រអប់ទ្រូងរួមមកវិញ។


       ចង្វាក់ដង្ហើម : ចលនាដង្ហើមដែលមានក្នុងមួយនាទី។ សម្រាប់មនុស្សពេញវ័យដែលសម្រាកមិនធ្វើការមានចលនាដង្ហើមចំនួន ១៦ដងក្នុងមួយនាទី។ ចង្វាក់ដង្ហើមប្រែប្រួលទៅតាមភេទ អាយុ និងសកម្មភាពការងារ។ សួតមានពីរដែលមានទម្ងន់សរុបប្រហែល 1300g សួតស្តាំ (700g) និងសួតឆ្វេង (600g) ចំណុះខ្យល់សរុបក្នុងសួតមានប្រហែល 5 លីត្រ។

   ខ. ដំណើរខ្យល់ក្នុងប្រដាប់ដង្ហើម




Last modified: Thursday, 1 February 2024, 9:05 AM