loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

១. ប្រដាប់បន្តពូជ


       រុក្ខជាតិ និងសត្វបង្កើតឯកត្តៈថ្មីតាមរយៈការបន្តពូជ។ ការបន្តពូជទាក់ទងទៅនឹងសរីរាង្គពិសេសនៃប្រដាប់បន្តពូជ។ ចំពោះមនុស្សក៏ដូចជាសត្វឆ្អឹងកង ប្រដាប់បន្តពូជមានសារៈសំខាន់ដូចជា ផលិត ស្តុកទុក ចិញ្ចឹម និងបញ្ចេញកាម៉ែត។

១.១. ការលូតលាស់សរីរាង្គភេទ


       រយៈពេល ៦សប្តាហ៍ដំបូងក្រោយពេលបង្កកំណើតអំប្រ៊ីយ៉ុងទាំងពីរភេទមានរូបរាងខាងក្រៅដូចគ្នាទាំងអស់។ នៅសប្តាហ៍ទី៧នៃការលូតលាស់ការផ្លាស់ប្តូរសំខាន់ៗកើតមានឡើង។


       សរីរាង្គបន្តពូជដំបូងរបស់ភេទប្រុស(ពងស្វាស)ចាប់ផ្តើមលូតលាស់ហើយពងស្វាសចាប់ផ្តើមផលិតអរម៉ូនតេស្តូស្តេរ៉ូន។ប្រសិនបើអំប្រ៊ីយ៉ុងជាភេទស្រីវិញ អូវែចាប់ផ្តើមលូតលាស់និងផលិតអរម៉ូនអឺស្រ្តូសែន។ក្រោយពេលបង្កកំណើត ពងស្វាសនិងអូវែបន្តផលិតអរម៉ូនរៀងៗខ្លួនក្នុងបរិមាណតិចតួច។

១.២. ប្រដាប់បន្តពូជមនុស្សប្រុស

   ក. រូបផ្គុំ



   ខ. ពងស្វាស


       ពងស្វាសជាក្រពេញភេទឈ្មោលដែលមាននាទីពីរយ៉ាងគឺ ផលិតអរម៉ូនភេទឈ្មោល (តេស្តូស្តេរ៉ូន) និងបង្កើតកាម៉ែត។អរម៉ូនតេស្តូស្តេរ៉ូនបណ្តាលឱ្យមានការលូតលាស់នូវលក្ខណៈភេទបន្ទាប់ដូចជា សម្លេងឡើងគ្រលរដុះរោមលើខ្លួននិងមុខ ស្មារីកទូលាយ សាច់ដុំលូតលាស់។ ពងស្វាសស្ថិតនៅក្នុងថង់ស្បែកមួយហៅថា ថង់ពងស្វាសដែលភ្ជាប់នៅក្រៅរាងកាយ។ ថង់ពងស្វាសរក្សាពងស្វាសស្ថិតក្នុងសីតុណ្ហភាព 1℃ - 3 ℃  ទាបជាងសីតុណ្ហភាពក្នុងសារពាង្គកាយ (37 ℃ ) ។ ពងស្វាសនីមួយៗបង្កឡើងពីបំពង់ឆ្មារៗវែងៗជាច្រើនដែលរមូរគងលើគ្នាហៅថា បំពង់សេមីនីភែ

   គ. ស្ពែម៉ាតូសូអ៊ីត


       ស្ពែម៉ាតូសូអ៊ីតជាកោសិកាតូចល្អិតបំផុតក្នុងសារពាង្គកាយមនុស្សប្រុស។ ស្ពែម៉ាតូសូអ៊ីតចែកជាបីផ្នែកគឺ 
    - ផ្នែកក្បាល  
    - ផ្នែកកណ្តាល 
    - និងផ្លាសែល(កន្ទុយ)។

   ឃ. ទឹកកាមនិងការបញ្ចេញទឹកកាម


       នៅក្នុងបង្ហួរនោម ស្ពែម៉ាតូសូអ៊ីតលាយជាមួយធាតុរាវ ដែលបញ្ចេញដោយក្រពេញបញ្ចេញក្រៅរួម ថង់ពូជក្រពេញប្រូស្តាត  និងក្រពេញខូពែ។ ថង់ពូជផលិតធាតុរាវសម្បូរជាតិស្ករដែលកាម៉ែតឈ្មោលប្រើប្រាស់ជាថាមពល។ ក្រពេញប្រូស្តាតផលិតធាតុរាវជាបាសសម្រាប់បន្សាបជាតិអាស៊ីតក្នុងប្រដាប់បន្តពូជញី។ ក្រពេញខូពែបញ្ចេញជាតិរាវជាបាសសម្រាប់បន្សាបអាស៊ីតអ៊ុយរិចក្នុងបង្ហួរនោម។ល្បាយនៃធាតុរាវជាមួយស្ពែម៉ាតូសូអ៊ីតហៅថា ទឹកកាម

១.៣. ប្រដាប់បន្តពូជមនុស្សស្រី

   ក. រូបផ្គុំ


   ខ. អូវែពេញវ័យ

       អូវែជាក្រពេញភេទញីដែលស្ថិតនៅក្នុងប្រហោងពោះផ្នែកខាងក្រោមចង្កេះបន្តិច។ អូវែមាននាទីពីរសំខាន់ៗ គឺ ផលិតអូវុល និង បញ្ចេញអរម៉ូនអឺស្រ្តូសែន។ អរម៉ូនអឺស្រ្តូសែនបណ្តាលឱ្យមានការលូតលាស់នូវលក្ខណៈភេទបន្ទាប់របស់ស្រ្តី (ធ្វើឱ្យត្រគាករីកសាយដើមទ្រូងរីកធំជាដើម) និងមានមាននាទីសំខាន់ក្នុងវដ្តរដូវ។



       អូវែមានពីរផ្នែកគឺ ផ្នែកក្នុង និងផ្នែកជាយ (សំបក) ។

       • ផ្នែកក្នុងសម្បូរដោយសរសៃឈាម។

   គ. អូវុល (ឬកាម៉ែតញី)


       អូវុលជាកោសិកាធំជាងគេនៅក្នុងរាងកាយមនុស្សស្រី ឬ សត្វញី។ អូវុលមានទំហំខុសៗគ្នាទៅតាមប្រភេទនីមួយៗរបស់សត្វ ហើយទំហំខុសៗគ្នានេះអាស្រ័យទៅនឹងបរិមាណជាតិលឿងដែលស្តុកទុក។

១.៤. វដ្តរដូវ 

       ស្រ្តីចាប់មានវដូវនៅវ័យគ្រប់ការ (អាយុ១២-១៥ឆ្នាំ) និងបញ្ចប់នៅវ័យអស់រដូវ (អាយុពី ៤៥-៥០ឆ្នាំ) ។ វដ្តរដូវមានរយៈពេលជាមធ្យម២៨ថ្ងៃ (ប៉ុន្តែអាចប្រែប្រួលពី ២៤ ទៅ ៣២ថ្ងៃទៅតាមសរីរៈរបស់ស្រ្តីម្នាក់ៗ) ។ វដ្តរដូវមានបី វដ្តគឺ វដ្តស្បូន វដ្តអូវែ និងវដ្ដអរម៉ូន។ វដ្តអូវែមានបីវគ្គគឺ វគ្គផូលីគុល ដំណើរអូវុល និងវគ្គលុយតេអ៊ិច។

​   ក. វគ្គផូលីគុល


       ក្នុងវ័យអំប្រ៊ីយ៉ុង អូវែនីមួយៗមានផូលីគុលដើមមួយចំនួនធំដែលបង្កឡើងពីកាម៉ែតញីដែលមានមាឌតូចនិងរុំព័ទ្ធដោយកោសិកាផូលីគុលចំនួនពី ៣ ទៅ ៤ ។ នៅវ័យគ្រប់ការពី ៣ ទៅ ៤ខែមុនខែមានរដូវ ផូលីគុលដើមវិវត្តន៍រហូតដល់ផូលីគុលប្រហោង។នៅដើមវគ្គផូលីគុលក្នុងអូវែនីមួយៗមានផូលីគុលប្រហោង ១០ ដែលមានអង្កត់ផ្ចិតពី 2 - 4 mm ។ ក្រោមអំពើរបស់អង់ស៊ីម ផ្ទៃរបស់អូវែ និងស្រទាប់កោសិកាផូលីគុលប្រែជាស្តើងហើយធ្លាយបញ្ចេញកាម៉ែតញី (អូវ៉ូស៊ីតII ) ទៅក្រៅ។ បន្ទាប់មកកាម៉ែតញីធ្វើដំណើរតាមដៃស្បូនដែលនៅទីនោះមានការបង្កកំណើត ប្រសិនបើជួបនឹងស្ពែម៉ាតូសូអ៊ីត។

   គ. វគ្គលុយតេអ៊ិច


       បន្ទាប់ពីដំណើរអូវុលមានការប្រមូលផ្តុំលីពីតនិងជាតិពណ៌លឿងក្នុងកោសិកាផូលីគុលរបស់ផូលីគុលដែលផ្ទុះបែក ហើយបង្កើតបានជាអង្គលឿង។ អង្គលឿងចាប់ផ្តើមផលិតអរម៉ូនប្រូសេស្តេរ៉ូននិងអឺស្រ្តាឌីយ៉ូលតិចតួចដែលអរម៉ូនទាំងនេះត្រួតពិនិត្យលក្ខខណ្ឌនៅក្នុងផ្ទៃស្បូនរយៈពេលនៃវដ្តរដូវ។

១.៥. វដ្តស្បូន (Uterine Cycle)


       ស្បូនបង្កឡើងពីស្រទាប់សាច់ដុំក្រាស់ ហើយផ្នែកខាងក្នុងពាសដោយស្រទាប់ភ្នាសស្តើងដែលហៅថា ភ្នាសសើមស្បូន។ក្នុងរយៈពេលនៃវគ្គផូលីគុល ភ្នាសសើមស្បូនឡើងក្រាស់ជាលំដាប់ពី ១-៣ mm។ បន្ទាប់ពីដំណើរអូវុល អង្គលឿងចាប់ផ្តើមផលិតអរម៉ូនអឺស្រ្តូសែនដែលបណ្តាលឱ្យសរសៃឈាមនៅក្នុងស្រទាប់ភ្នាសសើមស្បូនរីកធំឡើង។ ក្រពេញកស្បូនបញ្ចេញសេស្មខាប់និងគ្មានពណ៌ហៅថា ស្លេស្មកស្បូន។ ស្លេស្មកស្បូន មានលក្ខណៈដូចគ្នានឹងសស៊ុតរបស់បក្សី។ រយៈពេលនៃវដ្តវដូវ គឺរយៈពេលមួយដែលលាតសន្ធឹងចន្លោះឈាមរដូវពីរ។ ថ្ងៃទីមួយនៃវដ្តរដូវគឺជាថ្ងៃដែលធ្លាក់ឈាមរដូវ។ ថ្ងៃចុងក្រោយនៃវដ្តវដូវគឺថ្ងៃមុនថ្ងៃធ្លាក់ឈាមរដូវខែបន្ទាប់។




២. មេយ៉ូស (Meiosis)

       មេយ៉ូសគឺជាសំណុំនៃចំណែកកោសិកាពីរដងបន្តបន្ទាប់គ្នាដែលបង្កើតបានជាកោសិកាអាប្លូអ៊ីតបួន។ ចំណែកទី១និងទី២របស់មេយ៉ូសមានបួនវគ្គដូចគ្នាគឺ ប្រូផាស  មេតាផាស អាណាផាស និង តេឡូផាស។


២.១. ដំណាក់កាលផ្សេងៗនៃចំណែកមេយ៉ូស(Phases of meiosis)



       ចំណែកទី១របស់មេយ៉ូសរ៉ាប់រងការផ្តាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូក។ ដូចនេះមានការបន្ថយចំនួនក្រូម៉ូសូមពាក់កណ្តាល។ ចំណែកទី២របស់មេយ៉ូស រ៉ាប់រងការផ្តាច់ចេញពីគ្នានៃក្រូម៉ាទីតបងប្អូនរបស់ក្រូម៉ូសូមនីមួយៗ។ដូចនេះកាម៉ែតនីមួយៗមានក្រូម៉ូសូមមួយក្នុងគូអូម៉ូឡូកនីមួយៗ ហើយក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតតែមួយ។

២.២. កំណកាម៉ែតឈ្មោល(spermatogenesis)


       ចំពោះមនុស្សប្រុសរយៈពេលនៃកំណស្ពែម៉ាតូសូអ៊ីត (ចាប់តាំងពីពីកោសិកាពូជដល់ស្ពែម៉ាតូសូអ៊ីត) មានរយៈពេល ៧៤ថ្ងៃ។កំណស្ពែម៉ាតូសូអ៊ីតចាប់ផ្តើមតាំងពីពេលគ្រប់ការនិងដំណើរការរហូតពេញមួយជីវិត។

២.៣. កំណកាម៉ែតញី (oogenesis)


៣. ការបង្កកំណើតរបស់មនុស្ស (Human fertilization)


       ការបង្កកំណើតរបស់មនុស្សមានបីដំណាក់កាលគឺ ការឆ្លងកាត់ស្រោមរបស់អូវ៉ូស៊ីតII ការជ្រៀតចូលនៃស្ពែម៉ាតូសូអ៊ីតនិងប្រតិកម្មអូវ៉ូស៊ីតII ការរលាយចូលគ្នានៃណ្វៃយ៉ូ។

បានកែប្រែចុងក្រោយ: ថ្ងៃពុធ ទី31 ខែមករា ឆ្នាំ2024, 4:49 PM